ភាគទី ៣

246 15 1
                                    


យប់ឡើង...
តាំងពីមកដល់ទីនេះ ជីមីន នៅមួយកន្លែងមិនទៅណាទាំងអស់ ខួរក្បាលចេះតែគិតរកទូរស័ព្ទដើម្បីខលបែរជាខលមិនចូលព្រោះខុសប្រទេសគ្នាប្រព័ន្ធទូរស័ព្ទតភ្ជាប់ទេ មាឌតូចដកដង្ហើមធំធុញថប់ណាស់ទើបកើតទុក្ខមិនសុខចិត្តខាំមាត់គ្រវីគ្រវាត់របស់របរនៅក្នុងនេះចោលគ្មានសល់។

"តុក!តុក!តុក"

"មីន!បើកទ្វារឲ្យបង"ជុងគុក កាន់រទេះរុញអាហារមកជាមួយទើបប្រញាប់គោះទ្វារហៅព្រោះដឹងច្បាស់ថា ជីមីន មិនចុះមកក្រោមញុំាអីនោះទេ។

រាងស្តើងធ្វើមិនខ្វល់និងស្ទុះទៅទាញភួយមកគ្របក្បាលធ្វើមិនឮមិនដឹង កាន់តែស្អប់កាន់តែជួបកាន់តែគេចកាន់តែពិបាករត់ ជីវិតនេះលំបាកពេកហើយ។

"មីន!មីន!ឮបងហៅទេ?"ស្នូរដង្ហើមដកម្តងហើយម្តងទៀតតែរាងក្រាស់មិនបានបោះបង់នោះទេ គេមិនអាចបោះបង់ដោយងាយឡើយ គិតហើយក៏ដកយកសោចេញមកនិងចាក់ចូលទៅក្នុង។

ក្រាក!!!
"មីន មកញុំាអីបន្តិចទៅតាំងពីថ្ងៃមកឯងមិនទាន់បានញុំាអីនៅឡើយទេ"គេដើរចូលសន្សឹមៗនិងរុញរទេះចូលមកជាមួយ។

"..."ជីមីន ស្ទុះងើបឡើងព្រូសសំឡឹងមើលចានអាហារទាំងអស់ហើយក៏...

ប្រាវ!
ដៃស្រឡូនទាញចានបាយមកបោកមួយរំពេចន៍ ខណៈនោះរាងក្រាស់បើកភ្នែកភ្ញាក់បន្តិច។

"មីន?ឯងធ្វើអី?"

"បើលោកមិនឲ្យខ្ញុំទៅវិញ ខ្ញុំនិងបោកឲ្យខ្ទេច"មាឌតូចសម្លុតនិងលើកចានឡើងលើគំរាម។

"ស្តាប់បង កុំទម្លាក់ឲ្យសោះ"គេព្យាយាមនិយាយនិងឈានជើងចូលព្រោះតែបើមាឌតូចថយក្រោយមួយជំហានទៀតនិងជាន់អំបែងជាក់ជាមិនខាន។

"មនុស្សឆ្កួត!បើលោកមិនលែងខ្ញុំឲ្យទៅវិញ ទោះស្លាប់ក៏ខ្ញុំមិននៅជាមួយលោកដែរ..."

ប្រាវវវវវវវវវវវវវ
"មីន!!!"គេត្រដរហៅឈ្មោះ រាងតូចលើកចុងក្រោយមុននិងស្ទុះទៅកន្ត្រាក់ចង្កេះតូចជាប់បីឡើងលើខណៈមាឌតូចបម្រុងជាន់អំបែងហើយតែគេជួយទាន់ទាស់ត្រង់ថា បាតជើងរបស់គេជាន់លើអំបែងចានដែរបោកនៅចំពោះមុខគេអប្បាញ់មិញមួយទំហឹង ឈាមចាប់ផ្តើមហូរបន្តិចម្តងៗ។ចិញ្ចើមក្រាស់ចងចូលគ្នានិងញោចបបូរមាត់បង្ហាញឲ្យដឹងថាគេឈឺជើងប៉ុណ្ណា។

បើអូនជារបស់បងWhere stories live. Discover now