ភាគទី ២

311 27 1
                                    


“បានហើយឈប់យំទៅ!បងមិនបានបង្ខំឲ្យឯងស្រលាញ់គេទេ បងគ្រាន់តែយល់ថាគេជាមនុស្សល្អដាក់ឯងជាងអ្នកណាទាំងអស់ប៉ុណ្ណោះ”

“ត្រូវហើយចៅឈប់យំទៅ!!យាយមិនបានឃាត់ឯងទេបើឯងមិនស្រលាញ់គេដែរ”

“តែយប់មិញលោកយាយឲ្យគេទៅរកខ្ញុំដល់ប​ន្ទប់”

“យាយក៏មិនហាមឃាត់គេ បើគេមានវិធីអាចឲ្យចៅស្រលាញ់គេបានយាយកាន់តែសប្បាយចិត្ត”ស្ត្រីចំណាស់សើចតិចៗជូតទឹកភ្នែកឲ្យចៅសំណព្វចិត្ត។

“លោកយាយ”មាឌតូចរអ៊ូ។

“ឈប់យំ!ចាំបងយកអង្ករក្សឲ្យតាមមើលថែឯង”

“អឹម”

ងឺតតត
ឡានឈប់នៅខាងមុខសាលាភ្លាម សំឡេងបើកទ្វារឡានរបស់អង្ករក្ស ជីមីន ក៏សម្រុកចេញមកខាងក្រៅហើយ យ៉ុនហ្គី គេមិនបានដឹងថាហេតុអីក៏ ជីមីន ធ្វើបែបនេះទេតែគេយល់ស្របតាមការចង់បានរបស់មនុស្សដែរគេស្រលាញ់។

“ជីមីន”ឆយយ៉ុល ស្រែកហៅមាឌតូចពីចម្ងាយដោយមាន ជុងគុក ដើរអមជាមួយឯ ជីមីន គ្រាន់តែឃើញរត់ចូលក្នុងបាត់ដោយមិនបានទាំងលា យ៉ុនហ្គី ផង។គេធ្វើមុខពិបាកចិត្តពេលមាឌតូចទៅបាត់បែបនេះឈឹង។

“មិចទៅហើយ?”គេនិយាយខ្សាវៗ។

“ឯងស្រលាញ់គេមែនទេ?”ជុងគុក សួរធ្វើពើទាំងការពិតគេដឹងច្បាស់ថា ឆយយ៉ុល ស្រលាញ់មនុស្សរបស់គេប៉ុណ្ណា។

“ត្រូវហើយតែមិនអាចទេព្រោះគេមានសង្សារហើយថែមទាំងសង្ហាទៀត!ណាមួយខ្ញុំនៅត្រូវប្រជែងនិងអាម្សៀតបីនាក់នោះទៀត”ឆយយ៉ុល និយាយទាំងលេបទឹកមាត់មិនចូលខ្ជាក់មិនចេញមុននិងឈប់ជំហាននិងនៅស្ងៀម។

“...”ជុងគុក មិនមាត់តែអាចចាប់ន័យបានថាមនុស្សតាមស្រលាញ់ ជីមីន ច្រើនដល់ថ្នាក់នេះទាំងដែរគេដឹងមកត្រឹមតែពីរនាក់ប៉ុណ្ណោះ មិចក៏មនុស្សដែរគេស្រលាញ់មានអ្នកតាមច្រើនបែបនេះទៅវិញ។

ត្រកូល ចន...
(ឈប់តាមទៀតទៅយ៉ាងណាគេមិនស្រលាញ់ឯងស្រាប់ហើយ)សំឡេងខ្សែរម្ខាងបន្លឺឡើងតាម ទូរស័ព្ទឯ
ជុងគុក ធ្វើមុខស្មើរ។

បើអូនជារបស់បងWhere stories live. Discover now