ភាគទី៤

240 14 0
                                    


"មិនអីទេ!យកថ្នាំមកលាបឲ្យយើងបានហើយ"គេគ្រវីក្បាលបដិសេធភ្លាមៗ។

"កុំធ្វើខ្លួនគួរឲ្យអាណិតឲ្យសោះ!បើលោកស្លាប់ខ្ញុំកាន់តែសប្បាយចិត្តខ្លាំងលើសដើមទៅទៀត"

"មិចក៏ឯងមិនញុំាបាយ?"ជុងគុក សួររឿងផ្សេងជំនួសឲ្យរឿងមុននេះ គេញញឹមបន្តិចធ្វើដូចមិនបានកើតអី។ជីមីន ស្រងាកចិត្តបន្តិចមិនយល់ទាល់តែសោះនេះខ្លួនធ្វើដល់ថ្នាក់នេះហើយនៅញញឹមចេញទៀតតើគេឆ្កួតឬយ៉ាងមិចឲ្យប្រាកដ?

"ខ្ញុំចង់ទៅវិញ"

"ពាក្យនេះឯងនិយាយចង់មួយរយដងហើយ!បើឯងសុខចិត្តស្លាប់ អ៊ីច្នឹងបងសុខចិត្តយកសពឯងទៅបូជាជាជាងបងឲ្យឯងត្រឡប់ទៅវិញ"

"លោក...?លោកឯងពិតជាឆ្កួតដល់កំពូលហើយ!អាមនុស្សឆ្កួត ហ៊ឹស"ច្រមុះតូចឡើងក្រហមងាំងដូចរងើកភ្លើង រាងស្តើងឆេះដុំចង់ផ្ទុះផ្កាភ្លើងទៅហើយ។

"ទៅញុំាបាយទៅ!បងខ្លាចក្រពះឯងរើឡើង"ជុងគុក និយាយហាក់ដូចដឹងចិត្ត តែគេពិតជាដឹងច្បាស់ថាមាឌតូចមានជំងឺក្រពះកម្រិតស្រាល ដោយសារកាលពីក្មេងមាឌតូចធ្លាប់យំនឹកប៉ាម៉ាក់រហូតលែងញុំាបាយជួនកាលញុំាតែមួយពេលក្នុងមួយថ្ងៃធ្វើឲ្យគេកើតក្រពះដោយមិនដឹងខ្លួន។

កន្លះខែក្រោយមក!!!
រយៈពេលកន្លះខែពេញមកនេះ ជីមីន រស់នៅបានល្អណាស់ហើយក៏មិនដែរពិបាកនោះដែរគ្រាន់តែអ្នកដែរពិបាកពី ចន ជុងគុក ឯនោះវិញទេ ដើម្បីនៅក្បែរមនុស្សដែរខ្លួនស្រលាញ់គេអត់ធ្មត់គ្រប់យ៉ាងមាឌតូចជេស្តីបែបណាក៏គេមិនចាកចេញដែរមានតែបន្តមិនមាត់មិនក រហូតដល់ថ្ងៃនេះគេត្រូវនាំមាឌតូចចេញមកលេងនៅខាងក្រៅតាមការចង់បានរបស់ ជីមីន ព្រោះគេមិនចង់ឃើញមនុស្សដែរគេស្រលាញ់ត្រូវមកលំបាកគ្រាន់តែរឿងដើរលេងនោះទេ។

"ចង់ញុំាអីទេ?"ពួកគេដើរមកដល់សួនច្បារភ្លាម ជុងគុក សួរទៅកាន់មាឌតូចដែរមុខក្រម៉ូវមិនលែងទាល់តែសោះ។

"..."ជីមីន មិនឆ្លើយក្រឡេកភ្នែកមើលជុំវិញទីនេះដើម្បីសង្កេតនូវចំណុចខ្លះៗព្រោះថ្ងៃណាមួយខ្លួននិងរត់គេចចេញឲ្យបានហើយខ្លួនជឿជាក់ថា យ៉ុនហ្គី និងមករកខ្លួនទាល់តែឃើញ។

បើអូនជារបស់បងWhere stories live. Discover now