“ហ៊ឹស!យើងប្រាប់ឯងឲ្យច្បាស់ថាជាតិនេះយើងស្រលាញ់មនុស្សតែម្នាក់...ក្រៅពីគេយើងគ្មានថ្ងៃយកអ្នកណាឡើយសូម្បីតែឯង...”ថាតែប៉ុណ្ណឹងគេក៏ដើរចេញទៅបម្រុងចេញពីមន្ទីរពេទ្យនេះទាស់ត្រង់ថា ត្រូវអ្នកម្ខាងទៀតស្រែកកាត់ដំណើររបស់គេ។
“ហឹក...ខ្ញុំស្រលាញ់បងមិនតិចជាងមិត្តរបស់ខ្ញុំទេ...”ការឈឺចាប់នៅត្រង់ថាគេមិនអាចបំភ្លេចមនុស្សម្នាក់នោះបាន បេះដូងជាសាច់មិនមែនជាឈើដែរត្រូវមនុស្សជាន់ឈ្លីហើយមិនឈឺឡើយ។
“...”
“ខ្ញុំស្រលាញ់បងបួនឆ្នាំហើយ...ហឺ...ខ្ញុំប្រើខួរក្បាលជំនួសបេះដូងដើម្បីនៅក្បែរបងទើបកន្លងមកបងមិនដែរមើលឃើញខ្ញុំក្នុងភ្នែកបន្តិចណាសោះ...”ថេយ៉ុង ស្រក់ទឹកភ្នែកម៉ាត់ៗអណ្តឺតអណ្តកទាំងទ្រូងអួលណែន។
“ឯងជាដើមហេតុឲ្យយើងបែកបាក់ជាមួយប្រពន្ធរបស់យើង...ការស្រលាញ់របស់ឯងយើងមិនត្រូវការហើយកន្លងមកឯងឆ្កួតតែឯងទាំងដែរយើងមិនធ្លាប់ចង់បើកចិត្តសម្រាប់ឯងសូម្បីតែបន្តិច ហើយត្រូវចាំឲ្យច្បាស់ថាយើងស្អប់ឯង គីម ថេយ៉ុង”មីន យ៉ុនហ្គី សាកសមនិងចរិតរបស់គេគឺស្តីថាគ្មានយល់ចិត្តអ្នកស្តាប់ឡើយ គេងាកក្រោយចង្អុលមុខលើកចុងក្រោយទាំងទឹកមុខស្អប់ខ្ពើមមុននិងបោះជំហានដើរចេញទៅទាំងមិនងាកក្រោយ។
“បងយ៉ុន...”ថេយ៉ុង ហៅគេទាំងសំឡេងដាច់ៗ។
“ហឹកៗៗ...បើអាច...បើអាចខ្ញុំចង់ក្លាយជាម្នាក់នោះ ក្លាយជាម្នាក់នោះបងនិងស្រលាញ់ខ្ញុំទេ?”ព្រឹកឡើង...
សំឡេងសត្វយំស្រែកខ្លាំងៗជាពិសេសនោះសត្វសេកដែរនិយាយដូចជាមនុស្សកំពុងស្រែកចចាចពេញទ្រុង់ វាពិតជាឆ្លាតខ្លាំងហើយចេះសរសើរាងតូចទៀតផងថាស្អាតពីក្បាលដល់ចុងជើងអត់តែម៉្យាងកំណាញ់ខ្លួននិងឆ្នាស់ពេក។ជីមីន ពេបមាត់សំឡក់សត្វសេកនោះយ៉ាងលឿន សូម្បីតែសត្វ
សេកក៏ចម្អកខ្លួនដែរ ធ្វើយ៉ាងមិចទៅទើបអាចឃាត់មាត់ទាំងមនុស្សទាំងសត្វបាន?
“អ្នកប្រុសតូច”ធីមសុន ចៅហ្វាយនាយដែរឈរលាយថ្នាំសម្រាប់រាងតូចយ៉ាងស្ងប់ស្ងាត់ គេគិតហើយបើសិនគេមិននៅ ជីមីន ក៏មិនព្រមដែរធ្វើយ៉ាងណាឲ្យគេនៅជាមួយម្ភៃបួនម៉ោងតាំងពីយប់មកម្លេះបាត់មុខមិនបានសូម្បីតែគេក៏ឆ្ងល់ដែរគ្រាន់តែមិនសួរនាំទៀត។
“និយាយមក”
“បើអ្នកប្រុស ជីមីន សម្តែងធ្វើយ៉ាងមិចទៅ?”
“ឲ្យគេធ្វើចុះ ទោះយ៉ាងណាយើងមិនដោះលែងគេស្រាប់ហើយ”ថាហើយ ជុងគុក លើកយកថាសដែរកាន់ក្នុងដៃនោះដើរតម្រង់ទៅរក ជីមីន ដែរអង្គុយបត់ជើងម្នាក់ឯង។ធីមសុន សើចគ្រហឹមដើមកតិចៗជឿជាក់ថានេះជាការសម្តែងយ៉ាងច្បាស់ វាមិនដែលសុខៗមនុស្សដែររឹងក្បាលដូចដែកថែបដូចជា ជីមីន មកស្រួលយ៉ាងនោះទេទាល់តែមានផលទើបមានប្រយោជន៍ក្រោយ យ៉ាងច្រើនចៅហ្វាយតូចរបស់គេវេទនាម្តងទៀតទៅបានហើយ។
ជុងគុក ដាក់ខ្លួនអង្គុយចុះនិងដាក់ថ្នាំនៅលើតុឯមាឌតូចបត់ជើងលើការ៉ូមិនងើបអង្គុយលើសាឡុងនោះទេ។
“លោកបង្រៀនវាឲ្យសើចចម្អកខ្ញុំមែនទេ?”គ្រាន់តែស្រមោលរបស់គេមកដល់ភ្លាមរាងតូចស្តីឲ្យភ្លែតខឹងរឿងសត្វសេកនោះណាស់ ឈ្មោះសុទ្ធតែ យ៉ុនដាន ទៀតសឹងតែពីរោះជាងមនុស្សមួយចំនួនផង។
“បងមិនបានទេ!ប្រហែលជាឃើញអ្នកបម្រើនិយាយហើយមើលទៅ”
“កុហក”
“មនុស្សមានខ្លួនតែងថាគេកុហក”សត្វសេកនោះនិយាយឡើង ជីមីន ចំហរមាត់សំឡក់វាថ្លែរសឹងតែក្អួតឈាមតែពិតជាទប់ជាប់។
“ញុំាថ្នាំទៅ!បន្តិចទៀតបងនិងទៅមើលការងារ ឯងនៅ...”
“ខ្ញុំទៅដែរ”ជីមីន ឆ្លើយយ៉ាងលឿនមិនឲ្យគេនិយាយរួចឡើយ។
“មនុស្សតាមស្អិតៗៗ”សត្វសេកស្រែកឡើង រាងតូចខាំមាត់អត់ធ្មត់និងវាណាស់តែពេលខ្លះចង់តែចាប់បោចឲ្យជ្រុះរោមនោះទេ។
“បងទៅនិយាយការងារ ក្រែងល៎មិនចេះនៅអី...”
“យ៉ាងមិច?បើមិនចង់ឲ្យទៅគួរតែមានមូលហេតុឲ្យច្បាស់ជាងនេះទើបត្រឹមត្រូវជាង”
“អ៊ីច្នឹងទៅជាមួយបងចុះ!បងនិងបានមើលថែឯងផង”
“កុំឲ្យទៅៗៗ”សត្វសេកស្រែកហើយហើរពេញទ្រុង់របស់វាយ៉ាងសប្បាយ ជីមីន ក្តាប់ដៃទ្រាំលែងបានទាញខ្នើយគប់ទៅមួយទំហឹងធ្វើឲ្យសេកនោះប៉ើងយ៉ាងខ្លាំងទៅទ្រុង់របស់វា។
“មនុស្សអាក្រក់ៗៗៗ”
“ស្ងាត់មាត់ទៅ”
“មិនស្ងាត់ៗៗៗ មនុស្សអាក្រក់ៗៗៗ”សង្គ្រាមរវាងសត្វនិងមនុស្សបានចាប់ផ្តើមឡើង រាងតូចខាំមាត់ងាកមុខចេញ បើសម្លាប់វាឃោឃៅណាស់តែរកវិធីធ្វើបាបឲ្យនិយាយលែងចេញទើបល្អ ជុងគុក អង្គុយសើចទាញថ្នាំប្រគល់ឲ្យរាងស្តើងដើម្បីផឹកទាំងដែរគេខានឃើញរាងតូចបែបនេះយូរណាស់មកហើយ។
“យកវាទៅដាក់ក្នុងម៉ៃក្រូវែវហើយបោចរោមវាឲ្យអស់”រាងតូចស្រែកបន្លាច អ្នកបម្រើធ្វើជាដើរចូលមកចាប់ទ្រុង់របស់សត្វសេកឡើង។
“ជួយផងៗៗៗ លោកម្ចាស់ៗៗៗ”ដល់ដំណាក់កាលនេះវាស្រែកហៅម្ចាស់ហើយតែពីដើមឡើយនៅមិនចេះចាញ់ម្ចាស់ថ្មីរបស់វាសោះ។
ពួកគេនាំគ្នាសើចតិចៗ ជីមីន ទំពារផ្លែឈើក្រុំៗពេញមាត់សើចមិនឲ្យឮសំឡេងពេលដែរសត្វសេកនោះហៅតែ ជុងគុក ដដែលមិនឈប់និងស្រែករត់ពេញទ្រុង់មិនដឹងថាគ្រប់គ្នាកំពុងល៎លេងនិងវានោះទេ។
YOU ARE READING
បើអូនជារបស់បង
Romance"ពួកយើងទាំងពីរមិនអាចផ្សារភ្ជាប់ដោយងាយស្រួលបានទេ"មាត់និយាយតែដៃរបស់គេបិទគន្លឹះទ្វារលាន់ក្រឹប ធ្វើឲ្យរាងស្តើងធ្វើមុខឡេឡឺ។ "បើលោកនៅតែមិនដោះលែងខ្ញុំ ខ្ញុំនិងប្រឡូកប្រឡាក់និងអ្នកដទៃឲ្យសមចិត្តដែរលោកចង់បាន" "សូច"ជុងគុក ប្រែទឹកមុខមួយពាន់ដឺក្រេលើកដៃបាំងបបូរមា...