ភាគទី ២៩

160 8 0
                                    

“អឹក”ពួកគេវៃរាងតូចក្បែរកញ្ចឹងកមុននិងលើកបីរាងតូចដាក់លើស្មារផុយដូចលីសំឡីដើរចេញពីត្រង់នោះទៅច្រកផ្សេងទៀតលឿនដូចព្យុះ។
កូនចៅតែម្នាក់ដែរដើរមកឃើញហេតុការណ៍គ្រប់យ៉ាងនិងដេញតាមពីក្រោយពួកវាតែដេញមិនទាន់ព្រោះពួកវាចូលជណ្តើរទៅបាត់ស្រមោលដោយស្លៀកពាក់ខ្មៅដូចក្រុមប៉ូលិសមិនខុសឡើយ កូនចៅម្នាក់នោះប្រញាប់រត់ត្រឡប់មកវិញនិងផ្តល់សញ្ញាដល់ម្ចាស់សណ្ឋាគារយ៉ាងលឿន។
“បិទច្រកចេញចូលទីនេះទាំងអស់”កូនចៅម្នាក់នោះប្រកាសតាមខ្សែរដែរជាប់និងត្រចៀករបស់គេដល់សណ្ឋាគារនេះតាមតែអាចធ្វើបានមុននិងបោះជំហានទៅកាន់បន្ទប់វីអាយភី។
“អ្នកប្រុសតូច មានមនុស្សមកចាប់អ្នកប្រុស ជីមីន ទៅបាត់ហើយ”
“ធីមសុន នៅឯណាមិចក៏មិនមើលគេ”ឮដូច្នោះ ជុងគុក ស្ទុះក្រោកឈរឡើងដូចមានអ្នកកន្ត្រាក់និងសឹងតែផុតជើងចូលក្នុងដីភ្លាមៗក្រោយមកហៅឈ្មោះកូនចៅជំនិតដែរជឿទុកចិត្តបំផុត។
“គាត់ត្រូវពួកវាវៃសន្លប់បាត់ហើយ ពេលខ្ញុំទៅដល់ឃើញមនុស្សនៅទាំងអស់...បាត់តែអ្នកប្រុស ជីមីន ម្នាក់ទេ”
“ត្រូវតែតាមរក ជីមីន ឲ្យឃើញ”
“បាទ”

កន្លងផុតទៅត្រឹមកន្លះម៉ោងគត់ដែរវត្តមានរបស់ ជីមីន បានបាត់ចេញពីលោកអគ្គនាយកវ័យក្មេងបំផុតក្នុងប្រទេសដែរគ្មានតម្រុយសូម្បីតែបន្តិចទាស់ត្រង់ថាឡានមួយបានបើកចេញយ៉ាងលឿនចាកចេញពីរដ្ឋ តិចសាស់ ទៅកាន់រដ្ឋមួយទៀតដោយគ្មានអ្នកដឹងឡើយថាក្នុងឡាននោះជាអ្វីព្រោះអ្នកដែរមានអំណាចបំផុតនិងឡូយបំផុតបន្ទាប់ពី ចន ជុងគុក គឺ ជុង ឆយយ៉ុល នេះអ្ហែង។
ឆយយ៉ុល គេអង្គុយក្នុងឡានដែរមានការរៀបចំយ៉ាងស្អាតនិងទូលាយដូចជាផ្ទះមួយបាត់ទៅហើយដោយមិនហ៊ានសូម្បីតែជក់បារីតែក្រសែរភ្នែករបស់គេសំឡឹងរាងតូចដែរដេកសន្លប់បាត់ស្មារតីនោះដឹងខ្លួនឡើយ គេដឹងថាមាឌតូចមិនចូលចិត្តអ្នកណាជក់បារី មិនចូលចិត្តអ្នកណាផឹកស្រា មិនចូលចិត្តអ្នកណាមានចរិតឈ្លើយគួរឲ្យស្អប់ មិនចូលចិត្តអ្នកណាក្លាយជាមនុស្សអាក្រក់ដោយសារខ្លួនឡើយតែមាឌតូចមិនដឹងឡើយថាមនុស្សគ្រប់គ្នាក្លាយជាមនុស្សអាក្រក់ព្រោះតែគេច្រើនណាស់។
“អឹក”ក្បាលវិលខ្ញាល់ត្រឡប់ត្រឡិនបួនដប់ទិសតែម្ចាស់រាងកាយដែរដើរមិនបាននោះបានត្រឹមគ្រហឹមដើម.កដឹងខ្លួនសន្សឹមៗសំឡឹងមើលពិដានដែររង្គើរមិនឈប់មិនដឹងថាខ្លួនស្ថិតនៅទីណាសូម្បីតែបន្តិច ទើបប្រឹងងើបខ្លួនអង្គុយសន្សឹមៗស្រាប់តែឃើញមនុស្សម្នាក់ជាមិត្តសម្លាញ់នៅចំពោះមុខភ្លាមៗ។
“ឆយ...ឆយយ៉ុល?”បបូរមាត់ហើបនិយាយតិចៗ ការចងចាំត្រឡប់មកទាំងស្រុងតែក៏មានអារម្មណ៍ថាប្លែកពេលដែរឃើញ ឆយយ៉ុល នៅចំពោះមុខ។
“ភ្ញាក់ហើយ ផឹកទឹកសិនទៅ”ឆយយ៉ុល ញញឹមហើយងើបខ្លួនមកក្បែររាងតូចមុននិងហុចទឹកមកឲ្យតែរាងតូចមិនខ្វល់ គឺខ្វល់តែម៉្យាងថាខ្លួននៅកន្លែងណា ឡានអ្នកណា ទីណា ឯណាទៅ ជុងគុក នោះ?
“ទីនេះជាកន្លែងណា?មិចក៏ខ្ញុំមកនៅទីនេះ?”
“ទៅនៅជាមួយខ្ញុំទៅ!ខ្ញុំនិងមើលថែឯង”ឆយយ៉ុល មិននិយាយច្រើនដាក់កែវទឹកនោះចុះទៅម្ខាងនៅលើតុក្បែរខ្លួនរបស់គេនិងស្រវ៉ាឱប ជីមីន យ៉ាងលឿនធ្វើឲ្យអ្នកម្ខាងទៀតមីងមាំងស្មានមិនត្រូវតាមមិនទាន់មិនដឹងថាគេនិយាយថាមិចឡើយ។
“មានន័យថាមិច?”ចិញ្ចើមស្អាតចងតិចៗតែក៏សួរទាំងចម្ងល់លើឆ្ងល់បែបមិនធ្លាប់មានសោះ យ៉ាងហោចណាក៏ដឹងថាគេនិយាយពីអីដែរតែនេះមិនសូម្បីតែយល់។
“ខ្ញុំស្រលាញ់ឯង”ឆយយ៉ុល បិទភ្នែកនិយាយឱបរាងតូចមិនឲ្យរើរួចពីរង្វង់ដៃរបស់គេឡើយ។
“ឆយយ៉ុល តែខ្ញុំ...”
“ខ្ញុំដឹងថាឯងស្រលាញ់ មីន យ៉ុនហ្គី តែខ្ញុំស្រលាញ់ឯងជាងវា ខ្ញុំមានជាងវា ក្មេងជាងវាទៅទៀត”
“អត់ទេ...លែងខ្ញុំទៅ”ជីមីន ឆោឡោគ្រាន់តែឮបែបនោះភ្លាមមុននិងរើខ្លួនចេញពីរង្វង់ដៃរបស់អ្នកកំលោះភ្លាមៗមិនឲ្យគេប៉ះពាល់ខ្លួនឡើយ ក្រៅពីមនុស្សតែម្នាក់គ្មានអ្នកណាហ៊ានមកប៉ះពាល់សូម្បីតែបន្តិច ឆយយ៉ុល ពន្លែងដៃបានសម្រេចតែគេមិនចុះញ៉ូមឡើយ។
“ជីមីន ឯងព្រមស្រលាញ់ខ្ញុំហើយបើកឱកាសឲ្យខ្ញុំមើលថែឯងម្តងទៅណា បើកឱកាសឲ្យខ្ញុំផងបានទេ?”ឆយយ៉ុល និយាយឡើងញាប់សំឡេងតតាត់មុននិងចាប់ដៃរាងតូចជាប់សុំការអាណិតពីអ្នកម្ខាងទៀត គេទ្រាំមកបួនប្រាំឆ្នាំហើយដែរត្រូវឃើញមាឌតូចស្និតស្នាលនិងអ្នកផ្សេងដែរមិនមែនជាគេនោះ គេឈឺមកបួនប្រាំឆ្នាំហើយតែមិនអាចធ្វើអីបានព្រោះធ្លាប់គិតថាថ្ងៃណាមួយគេនិងស្ថិតក្នុងក្រសែរភ្នែកមនុស្សម្នាក់នេះ បេះដូងមនុស្សម្នាក់និងជាចំណែកមួយរបស់មនុស្សម្នាក់នេះតែចុងក្រោយគេនៅតែត្រូវមើលរំលង ដូច្នោះវិធីល្អមួយគត់នោះគឺចាប់មកនៅក្បែរខ្លួនគេដើម្បីមើលថែឲ្យដូច មីន យ៉ុនហ្គី។
“ខ្ញុំមិនស្រលាញ់ឯងទេ...កុំអី...ពួកយើងធ្វើជាមិត្តល្អហើយ”
“ជីមីន...ខ្ញុំមិនចង់ធ្វើមិត្តនិងឯងទេ...ខ្ញុំមិនចង់ធ្វើអ្នកដទៃនិងឯងទេ”ឆយយ៉ុល ស្ទុះមកចាប់រាងតូចហើយបម្រុងនិងថើបទាំងអារម្មណ៍ខ្លាច គឺខ្លាចបំផុតរាងតូចបដិសេធដូចពេលនេះតែ...
“ឆយយ៉ុល លែងខ្ញុំ...លែងខ្ញុំទៅ”
ផាច់!!!
ជីមីន ស្រែកមួយទំហឹងមួយអស់សំឡេងនិងលើកដៃទះគេមួយទំហឹងទាំងខឹងស្ទើរតែហុយផ្សែងតាមត្រចៀក កែវភ្នែកស្អប់ខ្ពើមនិងហួសចិត្តដែរផ្តល់ឲ្យជាហេតុធ្វើឲ្យអ្នកម្ខាងទៀតគ្រវីក្បាលទទួលយកមិនបានឡើយ។
“យើងខំស្រលាញ់ឯងតែឯងតបស្នងយើងបែបនេះមែនទេ?”
ដឹប!!!
ឆយយ៉ុល គ្រប់គ្រងសតិមិនបានល្អជ្រុលដៃរុញ ជីមីន ទៅបុកនិងរបាំងឡានមួយទំហឹងធ្វើឲ្យរាងតូចលាន់សំឡេងចុកឆ្អល់ទើបថយក្រោយទាំងខ្លាចអ្នកចំពោះមុខ។
“ឯង...ឯងឆ្កួតហើយ”
“ជីមីន យើងសុំទោស...យើងសុំទោស”គ្រាន់តែសំឡេងដែរត្បកមកញ័រតតាត់ គេដឹងខ្លួនឡើងប្រមូលស្មារតីត្រឡប់មកវិញហើយលត់ជង្គង់ចុះក្រោមរំកិលទៅរក ជីមីន និងស្រវ៉ាឱបជាថ្មី។
“ចេញទៅ...ពួកយើងលែងជាមិត្តលែងជាអីទាំងអស់ កុំសង្ឃឹមថាខ្ញុំព្រមបើកចិត្តចំពោះឯង ជុង ឆយយ៉ុល”
“ជីមីន...យើងសុំទោសពិតមែនព្រោះយើងស្រលាញ់ឯងពេកប៉ុណ្ណោះ...យើងស្រលាញ់ឯងណាស់ទើបក្លាយជាបែបនេះ...យើងសុំទោសៗៗ”គេនិយាយដដែលៗដូចមនុស្សឆ្កួតនិងដាក់មុខលើដើមទ្រូង ជីមីន ដែរអង្គុយសូម្បីតែងើបរត់ក៏រត់មិនបាននោះផង។
“ខ្ញុំមិនត្រូវការពាក្យសុំទោស...ខ្ញុំត្រូវការត្រឡប់ទៅវិញ...ឲ្យខ្ញុំទៅវិញ”
“យើងមិនឲ្យទៅ!អ្នកណាក៏យកឯងទៅមិនបានដែរ”
“ឆយយ៉ុល?...ឯងកុំបែបនេះឲ្យសោះ...ឯងដឹងហើយថាយើងស្អប់បំផុតមនុស្សដែរគ្មានហេតុផលដូចជាឯងពេលនេះ...”រាងតូចអស់សង្ឃឹមមើលមុខរបស់គេយ៉ាងមាំមិនបំផុត មិត្តភាពនៅតែសំខាន់តែទង្វើររបស់គេហួសហេតុពេកហើយ។
“ហ៊ឹះៗៗ ឯងមិនដឹងទេឬថាយើងប្រឹងធ្វើខ្លួនឲ្យល្អ...ល្អលើស មីន យ៉ុនហ្គី ព្រោះហេតុផលតែម៉្យាងគឺដើម្បីបានក្លាយជាសង្សាររបស់ឯងតែ...កន្លងមកឯងមិនដែរមើលឃើញយើងម្តងណាទេ យើងល្អយ៉ាងណាក៏ឯងមើលមិនឃើញដែរ”ពេលដល់ប្រយោគចុងក្រោយ ឆយយ៉ុល ស្រែកតឹងសរសៃកដកខ្លួនត្រឡប់មកវិញ កែវភ្នែករបស់គេក្រហមងាំងតែដក់ទឹកភ្នែកនៅក្នុងនោះ។
“ឆយ...ឆយយ៉ុល?”
“យើងស្រលាញ់ឯងដូចដែរវាស្រលាញ់ឯង យើងមានគម្រោងយូរមកហើយដើម្បីចាប់ឯងយកមកនៅជាមួយយើងតែ ចន ជុងគុក ស្អីនោះវាកាត់មុខរបស់យើងធ្វើឲ្យយើងត្រូវពន្យាពេលជាច្រើនខែថ្ងៃរហូតដល់ថ្ងៃនេះ...យើងបានសម្រេចហើយ...”ឆយយ៉ុល ញញឹមគែមមាត់គួរឲ្យខ្លាចបំផុតកែវភ្នែករបស់គេខុសពីពេលមុនដល់ថ្នាក់អ្នកស្តាប់គាំងអណ្តាតនិយាយមិនចេញឡើយ។
“មិចក៏...ឯងក្លាយជាបែបនេះ?”ទឹកភ្នែកមួយតំណក់ស្រក់ព្រោះតែភាពភ័យខ្លាច រាងតូចក្តាប់ដៃឡើងញ័រខ្លួនសឹងមិនជឿថាគេក្លាយជាបែបនេះព្រោះតែខ្លួនសោះ។
“យើងក្លាយជាបែបនេះ?យើងក្លាយជាបែបនេះព្រោះតែឯងតែម្នាក់...សូម្បីតែ មីន យ៉ុនហ្គី និង ចន ជុងគុក ក្លាយជាបែបនេះក៏ព្រោះតែស្រលាញ់ឯងដែរ...តែឯងកុំបារម្ភគ្មានអ្នកណាយកឯងទៅបានឡើយយើងនិងយកឯងទៅឲ្យឆ្ងាយពីពួកវា...”
“ឆយយ៉ុល...ឆយយ៉ុល កុំឲ្យសោះ...”មនុស្សមាឌតូចគ្រវីក្បាលទាំងបេះដូងលោតញាប់ស្ទើរផ្ទុះចេញមកក្រៅ ទឹកមុខស្លេកស្លាំងកាន់តែខ្លាំងពេលដឹងថាខ្លួនត្រូវពង្រាត់ម្តងទៀត គឺម្តងទៀតហើយ។
“ហ៊ឹសៗៗ!យើងរង់ចាំថ្ងៃនេះយូរមកហើយណ៎ា”ឆយយ៉ុល ងើបខ្លួនអង្គុយលើសាឡុងវិញនិងទាញកែវសំប៉ាញមកផឹកទាំងញញឹមចុងមាត់ ត្រូវហើយគេរីករាយណាស់ដែរទីបំផុតគេបានមនុស្សដែរគេស្រលាញ់ត្រឡប់មកវិញបែបនេះហើយក៏គ្មានអ្នកណាអាចដណ្តើមយករាងតូចទៅបានដែរ។

........
“ចង្រៃយ៍”បបូរមាត់បានរូបប្រទិចយ៉ាងខ្លាំងវិនាទីកាំមេរ៉ាក្នុងសណ្ឋាគារត្រូវបានបំផ្លាញគ្មានសល់ ធីមសុន ដែរទើបតែដឹងខ្លួនកន្លះម៉ោងមុនឆ្លេឆ្លារត់ចុះឡើងដើម្បីស្វែងរកទិន្នន័យទាក់ទងនិងក្រុមមនុស្សដែរចាប់យក ជីមីន ចេញទៅតែគេរកបានតម្រុយខ្លះៗប៉ុណ្ណោះព្រោះគ្រប់យ៉ាងត្រូវបានលាក់យ៉ាងជិតហាក់បង្ហាញឲ្យដឹងថាមនុស្សម្នាក់នោះមិនឥទ្ធិពលខ្លាំងប៉ុណ្ណានៅក្នុងប្រទេសនេះ។
“អ្នកប្រុសតូច”ធីមសុន ដាក់កាំមេរ៉ាដែរចាប់យកឡានខ្មៅមួយបានស្លាកលេខតែក្បាលបន្តិច
ប៉ុណ្ណោះព្រោះកាំមេរ៉ានេះនៅបញ្ឆិតផ្ទះអ្នកនៅម្តុំនោះដែរគ្មានអ្នកណាស្មានដល់ថានិងចាប់យកបានឡើយ។
“បើតាមស្លាកលេខឡាននេះអាចជាឡានត្រកូល ជុង ដែរទេ?”កូនចៅនិយាយឡើង ជុងគុក សង្កេតយ៉ាងពេញទំហឹងតែស្លាកលេខនោះដាច់ក្បាលដាច់កន្ទុយពិបាកស្មានដល់ទាស់ត្រង់ថាមនុស្សដែរគេដឹងតិចៗមកថាមានចិត្តស្រលាញ់ ជីមីន អាចជា ជុង ឆយយ៉ុល នោះហើយព្រោះគេដឹងតាំងពីពេលរាងតូចចូលពេទ្យលើកចុងក្រោយមកម្លេះ។
“ប្រាប់ឲ្យមនុស្សបិទជើងហោះហើរឲ្យបានឆាប់បំផុត”
“បាទទាន”
“កុំស្មានថាយើងតាមឯងមិនទាន់ ជុង ឆយយ៉ុល ស្គាល់យើងតិចពេកហើយ”ជុងគុក រអ៊ូគែមមាត់តែច្បាស់លាស់បំផុត គេក្តាប់ដៃយ៉ាងណែនមិនព្រមលើកលែងឲ្យអ្នកណាដែរមានគំនិតអាក្រក់ដូចជាវាឡើយ។

បើអូនជារបស់បងWhere stories live. Discover now