“បាទ”
....
កន្លងផុតទៅប្រហែលពីរម៉ោង ជីមីន ដឹងខ្លួនឡើងសន្សឹមៗទាំងគ្មានកម្លាំងនៅក្នុងខ្លួនបន្តិចណាសោះតែចាប់ភ្លឹកបានថាមានដៃមួយកំពុងឱបខ្លួនពីក្រោយយ៉ាងណែនតែក៏គ្មានអ្នកណាក្រៅពី ឆយយ៉ុល នោះដែរទើបអ្នកជំងឺប្រឹងរើបម្រះចេញពីការប៉ះពាល់នោះតិចៗទាស់ត្រង់កាន់តែរើកាន់តែចេញមិនរួច ឆយយ៉ុល ដឹងខ្លួនឡើងនិងរឹតបន្តឹងដៃរបស់គេឱបរាងតូចកាន់តែណែនជាងមុនទៅទៀត
“កុំឱបខ្ញុំ...ចេញទៅ...លែងទៅ...”ទើបតែដឹងខ្លួនមិនប៉ុន្មានអាការៈដែរហួងហែងខ្លួនចាប់ផ្តើមកើតឡើងម្តងទៀត ឆយយ៉ុល មិនចង់ឃើញរាងតូចស្លាប់ព្រោះតែគេទើបព្រមលែងដៃឲ្យមានសេរីភាពជាងឃើញមនុស្សដែរគេស្រលាញ់ត្រូវស្លាប់ទាំងបែបនេះ។
“បងចង់ឱបឯងក៏មិនបានដែរមែនទេ?”អ្នកកំលោះសួខ្សាវៗតែបង្កប់ការឈឺចាប់ពិបាកនិយាយចេញមកណាស់ តើរាងតូចអាចមានក្តីស្រលាញ់ដែរលើសពីមិត្តតើបានដែរទេ?សល់សម្រាប់គេជំនួស មីន យ៉ុនហ្គី នោះតើបានទេ?
“ខ្ញុំស្អប់ឯង...ឯងជាមនុស្សអាក្រក់...ឯងមិនមែនជាមិត្តដែរខ្ញុំធ្លាប់ស្គាល់នោះទេ...”ជីមីន រំកិលខ្លួនទៅចុងជើងគ្រែមិនភ្លេចនិយាយម៉ាត់ៗមិនអាសូរចិត្តអ្នកស្តាប់ឡើយតែចិត្តពិតជាស្អប់គេណាស់ ស្អប់ដែរគេបោកប្រាស់កន្លងមក ហើយក្តីស្រលាញ់រវាងមិត្តនិងមិត្តក៏លែងសល់សម្រាប់មនុស្សដូចជាគេដែរ។
“យើងធ្វើគ្រប់យ៉ាងព្រោះស្រលាញ់អូនតែម្នាក់ប៉ុណ្ណោះ”គេនិយាយចង់ឲ្យយល់ពីចិត្តរបស់គេតែអ្នកម្ខាងទៀតមិនសូម្បីតែយល់បន្តិចណាសោះ។
“ខ្ញុំគ្មានថ្ងៃស្រលាញ់ឯងទេ...ទោះបីមនុស្សទាំងអស់ស្លាប់នៅសល់ឯងក៏យើងសុខចិត្តស្លាប់ជាងស្រលាញ់មនុស្សដូចជាឯងដែរ ឆយយ៉ុល...”
“មីន...កុំស្អប់បងអីបានទេ?ដឹងដែរទេថាកន្លងមកបងធ្វើគ្រប់យ៉ាងព្រោះតែស្រលាញ់អូនម្នាក់ប៉ុណ្ណោះ...បងលះបង់ជីវិតសុខស្រួលដើម្បីនៅក្បែរអូន បងសុខចិត្តលាក់មុខលាក់កត្តិយសលាក់វង្សត្រកូលព្រោះតែបងចង់នៅក្បែរអូន...បងធ្វើគ្រប់យ៉ាងព្រោះតែអូន ព្រោះតែចង់ឲ្យអូនក្លាយជារបស់បងតែម្នាក់...ដឹងដែរទេ?”
“ខ្ញុំមិនមែនទំនិញដែរអ្នកណាចង់ឆក់យកបានទេ...ខ្ញុំមានបេះដូងហើយបេះដូងរបស់ខ្ញុំស្រលាញ់មនុស្សតែម្នាក់...មិនមែនជាឯងទេ”ជីមីន ក្តាប់ដៃចង់តែស្រែកសម្លុតប្រាប់ថាខ្លួនស្រលាញ់ ចន ជុងគុក តែបើនិយាយទៅ ឆយយ៉ុល អាចនិងសម្លាប់គេបាននោះខ្លួនក៏រស់នៅមិនបានប្រយោជន៍អីដែររឹតតែគ្មានឱកាសបាននិយាយថាស្រលាញ់ទៅកាន់គេនៅឡើយទេ។
“...”ឆយយ៉ុល ស្ងាត់មាត់ទ្រឹងនិងអួលដើម.កដល់ចុងច្រមុះ។
“បើឯងពិតជាស្រលាញ់ខ្ញុំឯងគួរតែគោរពតាមការសម្រេចចិត្តរបស់ខ្ញុំ...កុំបង្ខំខ្ញុំឲ្យស្រលាញ់ឯងអី...ស្នេហាបង្ខំមិនបានទេ ទោះឯងស្លាប់ដោយសារខ្ញុំក៏ខ្ញុំមិនអាចស្រលាញ់ឯងក្នុងនាមជាស្នេហាតែខ្ញុំនិងស្រលាញ់ឯងក្នុងនាមជាមិត្ត...មិត្តរបស់ខ្ញុំ...ដោះលែងខ្ញុំទៅបានទេ?ខ្ញុំមានមនុស្សដែរខ្ញុំស្រលាញ់ហើយណ៎ា”
“អ្នកណា...អ្នកណាដែរអូនស្រលាញ់នោះ?មីន យ៉ុនហ្គី ឬ?”ស្តាប់ចប់គេរលីងរលោងស្ទុះទៅកន្ត្រាក់ចាប់ដៃអ្នករាងស្តើងសងខាងនិងអង្រួនឲ្យឆ្លើយ បើឆ្លើយហើយម្នាក់នោះមុខជាមិនរស់ទេឲ្យតែរាងតូចហ៊ាននិយាយភ្លាម។
“ឆយយ៉ុល...កុំធ្វើឲ្យខ្ញុំស្អប់ឯងជាងនេះអី...”
“ហ៊ឹសៗ ស្អប់ហ្អេស៎?ចុះមកកន្លងមកដែរស្រលាញ់ទេ?ស្អប់ចុះឲ្យតែអូនជារបស់បងតែម្នាក់...បងមិនខឹងស្រាប់ហើយ...”ស្មារតីរបស់គេវិលវល់ដូចមនុស្សឆ្កួត ត្រូវហើយគេគួរឲ្យស្អប់ណាស់ ព្រោះតែមនុស្សម្នាក់ធ្វើឲ្យគេក្លាយជាមនុស្សអាក្រក់លើសពីអាក្រក់ដោយមិនដឹងខ្លួនបន្តិចសោះ គេមិនខុសឡើយគ្រប់យ៉ាងមកការស្រលាញ់ ការចង់បានឲ្យក្លាយជាមនុស្សរបស់ខ្លួនតែម្នាក់ប៉ុណ្ណោះដូច្នោះហើយគេមានសិទ្ធិធ្វើគ្រប់យ៉ាងមិនថាត្រូវឬខុសគេនិងធ្វើ។ឆយយ៉ុល ញញឹមហើយគ្រវាស់សំឡេងរាងធ្ងន់មុននិងដើរទៅបើកទូររុករកស្រាដើម្បីផឹកដើម្បីបន្លប់ការឈឺចាប់ គេរកប៉ុន្មានទូរហើយមិនឃើញទើបបើកទូរតូចមួយនៅក្បែរវាំងននឃើញស្រាបីដបនៅទីនោះទើបលើកអកទាំងមិននិយាយអ្វីទៀតឡើយ។
តក់ៗៗៗ
ស្រាស្រក់ចេញពីបបូរមាត់របស់គេចុះមកក្រោមកាត់ដើមទ្រូងដែរទទេរស្អាតចំហរនោះ ជីមីន ក្តាប់
ដៃចង់រត់គេចទាស់ត្រង់ថាជើងកម្រើកមិនបានឡើយតែក៏មិនចុះញ៉ូមនិងរំកិលខ្លួនរហូតធ្លាក់ពីលើគ្រែ ឆយយ៉ុល ចាប់ផ្តើមស្រវឹងភ្លាមពេលចូលដល់ដបស្រាទីពីរភ្លែត គេសើចចុងមាត់និងបោកដបស្រានោះទៅជញ្ជាំងមួយទំហឹង។
ប្រាវ!
កម្ទេចដបបែកខ្ទេចក្រោយពេលត្រូវបានបោកនិងជញ្ជាំងមួយទំហឹង ជីមីន ស្លេកមុខនិងសំឡឹងមើលទើបដឹងថាមនុស្សដូចជាគេអាចនិយាយថាស្រលាញ់បានតែមិនអាចសូម្បីតែមើលថែបានឡើយ។
“បើអូនស្លាប់បងនឹង...អឹក...នឹងទៅគាស់ផ្នូររបស់អូនមកនៅជាមួយបង...វិញ កុំសង្ឃឹមថាបងនិងដោះលែងអូនឲ្យសោះ...អ្វីៗបងធ្វើបានទាំងអស់ដូច្នេះហើយដើម្បីឲ្យអូននៅក្បែរបង ទោះបងសម្លាប់មនុស្សមួយផែនដីនេះអស់...ក៏បងហ៊ានដែរ...អឹក”ឆយយ៉ុល និយាយទាំងដើរមិនត្រូវផ្លូវ គេសើចដូចមនុស្សឆ្កួតនិងមើលរាងតូចមិនព្រិច ភាសារបស់គេមិននិយាយលេងឡើយហើយជាពាក្យពិតទាំងអស់។
(ជុងគុក បងមកជួយខ្ញុំផងទៅ)អ្នកស្តាប់គ្រវីក្បាលស្រែកក្នុងចិត្ត ពេលនេះគ្មានអ្វីជាងខ្លាចមនុស្សម្នាក់នោះមិនត្រឡប់មកវិញឡើយ រាងតូចខាំបបូរមាត់ទើបពោលក្នុងចិត្តម្តងទៀតដើម្បីបញ្ជាក់ថាពិតជាខ្លាចកំរិតណា(មកជួយខ្ញុំផង...ខ្ញុំខ្លាចបំផុតពេលដែរបងមិននៅក្បែរដូចពេលនេះ)
“មកណេះ”ថាហើយមនុស្សស្រវឹងជោកជាំស្ទុះកន្ត្រាក់រាងតូចបីឡើងនិងដើរទៅរកបន្ទប់ទារុណកម្មនោះព្រោះសតិរបស់គេពេលនេះមិនជ្រួលជ្រាបគ្រប់គ្រាន់ឡើយ។
“លែងយើង...ហឺកៗ ឆយយ៉ុល លែងយើងទៅ”ជីមីន រមួលខ្លួនដូចអន្ទង់ត្រូវភ្លើងមុននិងលើកដៃវៃគេខ្លាំងៗមិនសន្សំសំចៃឡើយ គ្រាន់តែឈាមជើងចូលមកដល់ ឆយយ៉ុល ក៏...
ព្រូស!
គេដាក់រាងតូចឲ្យអង្គុយលើសាឡុងមួយទំហឹងនិងដើរមិនត្រង់ផ្លូវទៅរកខ្សែរតីមកជំនួសខ្សែរដែកកាបដែរប្រើរាល់នោះ។
ឆ្វាច់!
“ហឺក”អ្នកអង្គុយមើលបែរជាលើកដៃខ្ទប់មាត់ភ្ញាក់ព្រឺតពេលដែរខ្សែរនោះវ័តលើដងខ្លួនរបស់ក្មេងម្នាក់នោះមួយទំហឹងធ្វើឲ្យក្មេងនោះស្រែកយ៉ាងវេទនាបំផុត ទឹកភ្នែកស្រក់ដោយការឈឺចាប់ជំនួស
ក្មេងម្នាក់នោះ។
“អូនកុំខ្លាច...បងវៃវាព្រោះវាមិនស្តាប់បញ្ជារបង...បងមិនធ្វើបាបអូនទេ...”
ឆ្វាច់!ឆ្វាច់!ឆ្វាច់
និយាយហើយ ឆយយ៉ុល វៃហើយវៃទៀតដល់ថ្នាក់ក្មេងនោះសន្លប់ម្តងទៀតជាមួយរបួសថ្មីលាយឡំរបួសចាស់ពេញទំហឹង ទង្វើរគ្រប់យ៉ាងគេចង់ឲ្យដឹងថាគេពិតជាហ៊ានសម្លាប់គ្រប់គ្នាមែនឲ្យតែគេបានរាងតូចជារបស់ខ្លួនគេ។
“បា...បានហើយ...ឈប់វៃគេទៅ...ខ្ញុំសុំអង្វរ...”ជីមីន និយាយដាច់ៗឈឺជំនួសក្មេងម្នាក់នោះ។
“សន្យាមកថានិងនៅជាមួយបង ស្រលាញ់បង ក្បែរបង មិនទៅណាចោលបង មិនរត់ចោលបង រឹតតែមិនស្រលាញ់អ្នកណាក្រៅពីបងទេ...”
“ទេ...”
“បងនឹង...វៃវាទៀត...”
ឆ្វាច់ៗៗៗ
“អឺក”ក្មេងនោះដឹងខ្លួនឡើងហើយក៏សន្លប់វិញក្រោយពេលស្រែកមួយដង្ហើម ក្មេងនោះសឹងតែស្លាប់ភ្លាមៗតែទេវតាហាក់ដូចលេងសើចនិងជីវិតរបស់គេមិនព្រមឲ្យគេស្លាប់ឡើយ។
“លោកវៃខ្ញុំដែរទៅ...ហឹកៗ”
“សូច!ហាសហា បងមិនអាចធ្វើបាបមនុស្សដែរបងស្រលាញ់បានទេ អូនដឹងហើយតើ?”គេដូចជាមនុស្សគ្មានសតិ ដកដៃបន្តិចហើយដើរមកលត់ជង្គង់ចំពោះមុខរាងតូចដែរស្រែកទួញសោកឲ្យគេដោះលែងក្មេងម្នាក់នោះ។
“ឆយយ៉ុល...ហឺកៗៗ គេនៅក្មេងណាស់សុំអង្វរ កុំធ្វើបាបគេអី...គេមិនដឹងអីទេ”
“ឆ្លើយមកថាស្រលាញ់បងតែម្នាក់...”មនុស្សស្រវឹងទទូចឲ្យឆ្លើយ ជីមីន ខាំមាត់សឹងតែហូរឈាមកាត់ចិត្តមិនដាច់ឡើយ មនុស្សដែរខ្លួនឯងស្រលាញ់ពិតប្រាកដមិនទាន់និងបាននិយាយប្រាប់ផងតែត្រូវមកនិយាយប្រាប់មនុស្សម្នាក់ទៀតជំនួសវិញ។
“បើខ្ញុំឆ្លើយហើយលោកនិងដោះលែងគេមែនទេ?”
“បងគិត...មើលសិន...”
“ខ្ញុំ...នឹងស្រលាញ់លោក...ស្រលាញ់លោកតែម្នាក់...បើលោកដោះលែងគេ...”
“ល្អណាស់ ទីបំផុតបងឮអូននិយាយបែបនេះហើយ...ពួកឯងដោះលែងក្មេងនេះទៅ”ឆយយ៉ុល សើចទាំងសប្បាយចិត្តមុននិងត្រសុលក្បាលមកកើយលើភ្លៅរបស់រាងតូចខណៈកូនចៅរបស់គេក៏ចូលមកជួយក្មេងម្នាក់នោះនិងដោះលែងតាមសំណើរ។
“បាទ”កូនចៅនាំក្មេងនោះចេញទៅហើយក្មេងម្នាក់នោះមើលមុខអ្នកជួយខ្លួនទាំងញញឹម កន្លងផុតប្រហែលជាប្រាំនាទី ឆយយ៉ុល ដេកលក់លើភ្លៅរាងតូចធ្វើឲ្យម្ចាស់រាងកាយត្រូវទាញក្បាលគេចេញនិងរំកិលគូទទៅចុងសាឡុង សំឡឹងមើលទៅកាន់បង្អួចដែរមេឃចុះអាប់រាងងងឹតតែបេះដូងនិងរបស់ខ្លួនងងឹតជាងមេឃទៅទៀត។
“បើពួកយើងមិនបានជួបគ្នាតែបេះដូងរបស់ពួកយើងនៅជាមួយគ្នារៀងរហូតណា៎ ជុងគុក...បងសម្លាញ់អូនស្តាយណាស់ដែរនិយាយពាក្យនេះយឺតពេល...ហឹកៗ អូនស្តាយណាស់ដែរជាន់ឈ្លីរាល់ការស្រលាញ់របស់បងដែរមានចំពោះអូនកន្លងមក...ហឺៗ”ជីមីន ក្តាប់ដៃហើយឈ្ងោកមុខនិងដៃរបស់ខ្លួនមុននិងយំឡើងញ័រស្មារ គ្រវីក្បាលសឹងតែស្លាប់ខ្លួនព្រោះតែឆ្កួតខ្លួនឯង។
“អូនសូមឲ្យពួកយើងជួបគ្នាវិញ...អូននិងតបស្នងបងគ្រប់យ៉ាង រាល់ការលះបង់របស់បងធ្វើឲ្យអូនដឹងថាគ្មានអ្នកណាដូចបងឡើយដែរស្រលាញ់អូនចេញពីចិត្ត...បើពេលនោះអូនមើលឃើញបងតែបន្តិចម្លេះពេលនេះ...អូនមិនស្តាយក្រោយដល់ម្លឹងទេ...”ផ្នែកម្ខាងទៀត...
ជុងគុក អង្គុយអង្អែលវីយូឡុងដែររាងតូចចូលចិត្តលេងបំផុតបន្ទាប់ពីព្យាណូទៅ គេបិទភ្នែកហើយអធិដ្ឋានក្នុងចិត្តដើម្បីបានជួបមនុស្សដែរគេស្រលាញ់បំផុត ពេលនេះតើរាងតូចលំបាកដែរទេ?ពេលនេះតើរាងតូចនិងយំដែរទេ?គេដឹងថាខ្លួនគេមិនអាចជាក្តីសុខរបស់រាងតូចឡើយតែការស្រលាញ់ ការមើលថែរបស់គេអាចប្រគល់ក្តីសុខឲ្យរាងតូចបាន។
YOU ARE READING
បើអូនជារបស់បង
Romance"ពួកយើងទាំងពីរមិនអាចផ្សារភ្ជាប់ដោយងាយស្រួលបានទេ"មាត់និយាយតែដៃរបស់គេបិទគន្លឹះទ្វារលាន់ក្រឹប ធ្វើឲ្យរាងស្តើងធ្វើមុខឡេឡឺ។ "បើលោកនៅតែមិនដោះលែងខ្ញុំ ខ្ញុំនិងប្រឡូកប្រឡាក់និងអ្នកដទៃឲ្យសមចិត្តដែរលោកចង់បាន" "សូច"ជុងគុក ប្រែទឹកមុខមួយពាន់ដឺក្រេលើកដៃបាំងបបូរមា...