ភាគទី ៤០

197 8 2
                                    

ព្រឹកឡើង...
មេឃធ្លាក់ពន្លឺមកពេលណារាងតូចដឹងខ្លួនឡើងទាំងអារម្មណ៍ស្រាលបំផុតនឹងទូលាយមិនកក់ក្តៅដូចរាល់ដង ទើបពេលបើកភ្នែកមកមិនឃើញលោកប្តីបែរជាមានអារម្មណ៍រសាប់រសល់ រាងតូចងើបអង្គុយមើលទៅកាន់បន្ទប់ទឹកដែរបើកភ្លើងហើយស្ងាត់មិនឮសំឡេង។
“ជុងគុក...បងនៅបន្ទប់ទឹកមែនទេ?”
“...”
“លោកប្តី”រាងតូចគិតថាគេប្រហែលចង់ឮពាក្យនេះទើបប្រញាប់ស្រែកម្តងទៀតតែនៅតែគ្មានសំឡេងតបមកសោះ ចិញ្ចើមស្អាតចងចូលគ្នាមានអារម្មណ៍មិនស្រួលសោះហើយឈឺបេះដូងណាស់តែមិនដឹងមូលហេតុសោះ។
ក្រាក!!
សុខៗវត្តមានរបស់ ស៊ុកជីន បើកទ្វារចូលមកក្នុងទាំងក្នុងដៃមានកាន់ទូរស័ព្ទឡើងញ័រតតាត់សំដៅមករកប្អូនប្រុសដែរធ្វើមុខឡេឡឺមិនដឹងខ្យល់អីសោះ។
“ជីមីន?”
“បង ជីន?បងមានការអីមែនទេ...បងឃើញ ជុងគុក ដែរទេ?”អ្នកមិនដឹងអីសោះពិតជាគួរឲ្យសង្វេគអ្នកមិនដឹងគិតថារាងតូចល្ងង់ណាស់តែអ្នកដឹងនោះថាបើរាងតូចដឹងប្រហែលជាឈឺចាប់ណាស់ហើយ។
“បងមានរឿងចង់ប្រាប់ឯងតែបងមិនដឹងថាឯងសប្បាយចិត្តឬក៏ពិបាកចិត្តនោះទេ”ស៊ុកជីន ដាក់ខ្លួនអង្គុយលើពូក ដកដង្ហើមម្តងហើយម្តងទៀតដើម្បីតាំងអារម្មណ៍ឲ្យបានល្អហើយចាប់ស្មាររបស់ប្អូនប្រុស។
“រឿងអី?”
“គឺ...”
“គឺអី?បងមិចក៏បែបនេះ?លោកយាយឈឺឬក៏លោកប៉ា...”
“ជុងគុក ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ម្តងទៀតហើយ!ហើយលើកនេះមិនដឹងថាគេស្លាប់ឬរស់នោះទេព្រោះកាលពីយប់មិញ យ៉ុនហ្គី បានទម្លាក់ខ្លួនចូលទន្លេជាមួយ ជុងគុក ហើយគេចាក់ ជុងគុក មួយកាំបិតចំពោះ”
ឆឹក!!!
អ្នកស្តាប់ភាំងស្មារតី ហឹងត្រចៀក កែវភ្នែកស្ងៀមទ្រឹងដូចផែនដីលែងដំណើរការលែងវិលលែងបន្តដើរទៅមុខ ការចងចាំតែមួយគត់ដែរនៅសេសសល់គឺយប់ លោកប្តីបាននិយាយថាមិនទៅណាទេតែសុខៗមានដំណឹងមកប្រាប់ថាជីវិតរបស់គេពិបាកសង្គ្រោះ។
“!!!”ជីមីន ខំប្រមូលស្មារតីមកវិញទាំងគ្រវីក្បាលតិចៗដូចមនុស្សឆ្កួតយ៉ាងអ៊ីច្នឹង។
“មិនអាចទេ...មិនអាចទេ...មិនអាចទេ...បងប្រុសកុហក!លោកប្តី សន្យាហើយថាមិនទៅណាទេយប់មិញ គេនៅក្បែរខ្លួនខ្ញុំ...គេនៅគេងក្បែរខ្ញុំមិនទៅណាឡើយ...”ជីមីន ញញឹមតិចៗទោះមិនសមក៏ត្រូវតែសម ទឹកភ្នែកមិនដឹងហូរពីណាមកហើយងាកមុខទៅលើកន្លែងដែរ ជុងគុក គេងពីយប់មិញថាគេនៅទីនេះនៅឡើយ គេមិនបានទៅណាឡើយ។
“ជីមីន តាំងស្មារតីឡើង!ជុងគុក នៅមន្ទីរពេទ្យ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តាំងពីយប់មកម្លេះតែគ្មានអ្នកណាហ៊ានប្រាប់ឯងទេ...តាំងអារម្មណ៍ហើយទៅជាមួយបង”
“ទេ...មិនអាចទេ...មិនអាចទេ”រាងតូចឆ្លើយដាច់ៗនៅតែរឹងទទឹងដូចមនុស្សឆ្កួត។
“ជីមីន បងនិយាយជាការពិត...”
“ហឹកៗ បងប្រុស...បងមិនកុហកខ្ញុំទេ?គេនៅក្បែរខ្ញុំតើយប់មិញ?”
“ទៅជាមួយបងណ៎ា!ទៅជាមួយបងដើម្បីទៅមើលគេ”
“អឹម”

បើអូនជារបស់បងWhere stories live. Discover now