ភាគទី ១០

219 14 0
                                    


យប់ឡើង...
ជុងគុក បើកភ្នែកឡើងសន្សឹមៗសំឡឹងមើលជុំវិញឃើញតែភក់ភ្លើងនៅក្បែរតែបាត់មនុស្សម្នាក់មិនដឹងទៅណាឡើយ អ្នកកំលោះងើបឈរឡើងដើរអូសជើងជញ្ជាំងដើម្បីទៅរក ជីមីន។មាឌតូចរត់ចោលគេហើយមែនទេ?ឬមាឌតូចត្រូវអ្នកណាចាប់ធ្វើបាប?

គេបារម្ភណាស់ ខ្វល់ណាស់ ខ្លាចណាស់ទើបខំយោងខ្លួនទាំងឈឺងើបមិនចង់រួចបោះជំហានមួយៗ កែវភ្នែកក្រហមងាំងមើលផ្លូវឡើងវង្វេងជាបួនប្រាំចំណែក វិនាទីនោះស្រមោលរាងតូចពាក់អាវក្រាស់ឃ្មឹកដើរចូលមកដោយមានកាន់អុសនៅក្នុងដៃមកជាមួយ។

“ឯងទៅណា?បងបារម្ភណាស់ដឹងទេ?”

“ខ្ញុំទៅរកអុសមកដុត...ពេលនេះមេឃចុះត្រជាក់ណាស់ខ្ញុំខ្លាចលោកស្លាប់ចោលឆ្អឹងឲ្យសត្វនៅទីនេះ បើលោកស្លាប់ខ្ញុំក៏ត្រូវស្លាប់ដូចគ្នា”ចោលសម្តីគ្មានធម៍មេត្តាចប់ ជីមីន ដើរហួសមិនចាប់អារម្មណ៍និងវត្តរបស់អ្នកម្ខាងទៀតរឹតតែមិនចាប់អារម្មណ៍ថាម្នាក់ទៀតស្លាប់ឬរស់ឡើយសំខាន់ពេលនេះគេលែងអីតែប៉ុណ្ណឹង។

“ស្អែកពួកយើងនិងទៅវិញ...ឯងលែងលំបាកហើយ”ជុងគុក បង្វិលខ្លួនដើរតាមរាងតូចពីក្រោយ ជីមីន ដាក់អុសចូលក្នុងភក់ភ្លើងដោយសារតែមេឃចុះត្រជាក់ស្ទើរតែកកក្លាយជាទឹកកកទៅហើយ។

“ពួកគេជាអ្នកណា?”

“បងមិនដឹងពិតមែនថាជាអ្នកណា...បងហ៊ានស្បថ”

“ខ្ញុំមិនគិតថាលោកជាអ្នកជំនួញអីធម្មតានោះទេ”

“បងមិនបានរកស៊ីខុសច្បាប់នោះទេ”

“លោកកុហកខ្ញុំមកច្រើនហើយ...គិតថាពាក្យតែប៉ុន្មានម៉ាត់ខ្ញុំជឿតើមែនទេ?”

“អត់ទេបងពិតជា...អឹក”ជុងគុក គិតចង់បកស្រាយកាន់តែច្បាស់តែនៅពេលឈានជើងមកបានប៉ុន្មានជំហានសោះ គេងងឹតមុខដួលព្រូសទៅលើដីភ្លាម។

“កុំសម្តែងធ្វើជាឈឺនៅចំពោះមុខខ្ញុំ...ខ្ញុំមិនអាណិតលោកទេ”ឃើញបែបនោះចិត្តមិនចង់ងើបនោះទេតែចិត្តមិនដាច់បានត្រឹមតែសំឡឹងមើលហើយ ជីមីន ងាកមកវិញក្តាប់ដៃហាមឃាត់ចិត្តមិនឲ្យដើរមករកគេឡើយ យ៉ាងណាក៏ត្រូវតែចាកចេញពីគេនៅថ្ងៃណាមួយឲ្យបាន។

បើអូនជារបស់បងWhere stories live. Discover now