ភាគទី ៣៣

194 12 0
                                    

“បើពួកយើងមិនអាចជាគូរនឹងគ្នាតែបេះដូងរបស់ពួកយើងជាគូរនឹងគ្នារៀងរហូត...បងដឹងហើយថាអូនស្អប់បងព្រោះគិតថាខ្លួនឯងជាដើមហេតុដែរធ្វើឲ្យបងក្លាយជាមនុស្សអាក្រក់ តែក្តីស្រលាញ់មួយនេះមិនគិតថាអាក្រក់ឡើយពេលដែរស្រលាញ់អូន...បងស្រលាញ់អូនលើសពីជីវិតរបស់បង ទោះបីអូនមិនបានលះបង់អ្វីសម្រាប់បងតែអូនបានលះបង់ក្តីស្រលាញ់ដល់មនុស្សដែរគ្មានអ្វីសោះឲ្យបង...បងដឹងថាអូនមិនបានចង់ធ្វើបែបនោះឡើយ...”ជុងគុក ឱបឧបកណ៍នោះនិយាយតិចៗ អារម្មណ៍ចាប់ផ្តើមនឹកនាពីចម្ងាយតែគេមកដល់ទីនេះស្ងាត់បំផុតគ្មានអ្នកណាដឹងឡើយ សូម្បីតែ ជុង ឆយយ៉ុល ក៏មិនដឹងដែរ។
“អ្នកប្រុសតូច...”
“ហ៊ឹម!”
“មានភូមិគ្រឹះមួយនៅឆ្ងាយដាច់ស្រយាលដែរខ្ញុំសង្ស័យថាជាកន្លែងដែរ ជុង ឆយយ៉ុល យកអ្នកប្រុស ជីមីន ទៅទីនោះ”ធីមសុន ដាក់ផែនទីនៅលើតុចាប់សង្កេតអស់ជាងបីម៉ោងមកនេះគេទើបតែសង្កេតបានថាមានតែកន្លែងមួយនេះប៉ុណ្ណោះដែរសម្ងាត់និងគ្មានអ្នកណាអាចឈានជើងចូលបានងាយៗជាពិសេសមានអង្ករក្សឆ្វេងស្តាំគ្រប់ម៉ោងគ្រប់ពេល។
“យប់នេះចេញប្រតិបត្តិការ”
“អ្នកប្រុសមិនសម្រាកសិនទេឬ?”
“យើងត្រូវការដឹងថា ជីមីន និងមិនអីនោះទេ”
“បាទ”

ភូមិគ្រឹះ...
ម៉ោងប្រាំពីរល្ងាច ឆយយ៉ុល បានឲ្យមនុស្សរៀបចំអាហារនៅលើតុដែរសុទ្ធតែជាម្ហូបដែររាងស្តើងចូលចិត្តបំផុត គេចំណាយពេលឲ្យអ្នកបម្រើរៀបចំឲ្យទាន់ពេលវេលាទើបនាំអ្នកម្ខាងទៀតមកអង្គុយនៅតុអាហារ ជីមីន សំឡឹងគ្រប់ចានទាំងអស់តែគ្មានអារម្មណ៍ថាឃ្លានឡើយទើបនៅស្ងៀមទ្រឹងដូចរូបចម្លាក់។
“ញុំាបាយសិនទៅ”និយាយរួចក៏លើកចានម្ហូបដែរ ជីមីន ចូលចិត្តបំផុតមកដាក់នៅចំពោះមុខតែអ្នកម្ខាងទៀតងាកមុខចេញបដិសេធភ្លាម។
“ខ្ញុំមិន...ឃ្លានទេ...”
“មួយថ្ងៃហើយណា៎...ដែរអូនមិនញុំាអីសោះ កុំធ្វើបែបនេះបងបារម្ភណាស់”
“យកចេញទៅ...ខ្ញុំមិនឃ្លានទេ”
“មីន”
“ខ្ញុំចង់គេង...យកខ្ញុំទៅវិញ”ឮគេហៅឈ្មោះរបស់ខ្លួនដូចជា ជុងគុក រាងតូចក្តៅស្លឹកត្រចៀក
ណាស់តែមិននិយាយសុខចិត្តស្ងៀមប្តូររឿងដើម្បីគេចព្រោះមិនចង់ឃើញមុខរបស់គេតែម៉្យាង។
“អត់ទេ!បើអូនមិនញុំាមិចនិងមានកម្លាំងទៅ”
“ហ៊ឹះៗ ឯងចេះគិតដែរមែនទេ?ត្រង់ឯងបង្ខំខ្ញុំទាំងដែរខ្ញុំគ្មានកម្លាំងស៊ូនិងឯងជាអី?”ជីមីន សើចតិចៗគ្រវីក្បាលត្បកឲ្យវិញ ទើបអ្នកស្តាប់រឹងអណ្តាតនិយាយមិនចេញក្រៅពីទម្លាក់ទឹកមុខចុះ។
“ព្រោះគ្រប់យ៉ាងទាំងអស់មកពីការស្រលាញ់...អូនមិនដឹងថាបងស្រលាញ់អូនយ៉ាងណានោះទេ ពីមួយថ្ងៃទៅមួយថ្ងៃ បងសឹងតែក្លាយជាមនុស្សឆ្កួតដោយសារស្រលាញ់អូន...អូនខឹងរឿងបងតាមសម្លាប់ ចន ជុងគុក មែនទេ?”សុខៗ ឆយយ៉ុល ធ្លោយមាត់និយាយចេញមកដោយខ្លួនឯងព្រោះគេស្មានថារាងតូចនិងស្រលាញ់ មីន យ៉ុនហ្គី ទោះនិយាយហើយរាងតូចមិនខឹងដដែលហ្នឹង៎។
“ថា...ថាមិច?”អ្នកស្តាប់បើកភ្នែកក្រឡោត សួរត្បកឡើងត្រឌិតពាក្យ។
“បងតាមសម្លាប់ ចន ជុងគុក ព្រោះគិតថាអូននិងស្រលាញ់វាតែគ្រប់យ៉ាងមិនមែនទេ...អូនមិនបានស្រលាញ់វា តើអូនខឹងបងរឿងនេះមែនទេ!បងលែងមានគំនិតនោះហើយព្រោះអូនក៏ស្រលាញ់អ្នកផ្សេង...ហើយសុខចិត្តនៅក្បែរបង...បងនិងមិនសម្លាប់អ្នកណាឡើយ បងហ៊ានស្បថថាបងនឹងឈប់”ឆយយ៉ុល ញញឹមតិចៗ គេចាំច្បាស់ណាស់ថារាងតូចនិយាយថាស្រលាញ់គេបើគេឈប់គ្រប់យ៉ាង។
“ឯង...ឯងជាអ្នកតាមសម្លាប់គេឬ?”
“មែនហើយ”
“អាមនុស្សអាក្រក់មិចក៏ឯងធ្វើបែបនេះដាក់គេ?ហឺកៗ គេធ្វើអីឯងទៅ?”រំពេចន៍នោះរាងតូចស្រាប់តែស្រែកឡើងនិងដៃស្មារអ្នកម្ខាងទៀតខ្លាំងៗទាំងចិត្តខឹងស្ទើរផ្ទុះ កាលនោះបែរជាយល់ច្រឡំថា ជុងគុក រកស៊ីមិនល្អទើបត្រូវគេតាមសម្លាប់ តែមកដល់ពេលនេះដឹងហើយគេស្មោះត្រង់ណាស់ គ្រប់ពាក្យដែរប្រុសម្នាក់នោះនិយាយសុទ្ធតែពិតមិនដែរកុហកខ្លួនម្តងណាសោះ។
“អូនស្រលាញ់វាមែនទេ?”
“មែនឬមិនមែនឯងមានសិទ្ធិសួរខ្ញុំដែរទេ?ទង្វើរដែរឯងធ្វើទាំងប៉ុន្មានសុទ្ធតែបង្ហាញឲ្យខ្ញុំដឹងថាខ្ញុំមិនអាចស្រលាញ់ឯងបាននោះទេ...ទោះបីត្រូវស្លាប់ក៏ប្រសើរជាងស្រលាញ់មនុស្សដូចឯងដែរ”
“មីន”
“ហឹកៗ...មនុស្សតិរច្ឆាន...ឯងជាមនុស្សតិរច្ឆានបំផុត...ឯងធ្វើបាបគ្រប់គ្នាសូម្បីតែក្មេងម្នាក់មិនដឹងអីសោះ...ហឺ”
“អូនស្រលាញ់អ្នកណា?បងឬក៏ មីន យ៉ុនហ្គី ឬក៏ ចន ជុងគុក ម្នាក់នោះហ្អាស៎?”ឆយយ៉ុល លើកចិញ្ចើមហាក់វង្វេងចិត្តបន្តិចមុននិងចាប់ដៃតូចសងខាងហើយស្រែកសួរខ្លាំងៗខណៈគ្រប់ពាក្យដែរចោលមកកាន់គេវាពិតជាឈឺចាប់ណាស់
“ហឹក...ហឺក”
“អ៊ុនដាន់”
“បាទទាន”
“ចាប់ពួកវាមកណេះ”ឆយយ៉ុល បញ្ជារកូនចៅទាំងក្រេវក្រោធមុននិងស្ទុះងើបឡើងដើម្បីដកពិសោធន៍រាងតូចដើម្បីឲ្យច្បាស់ថាអ្នកណាដែរស្រលាញ់ អ្នកណាដែររាងតូចចង់រស់ក្បែរក្នុងពេលនេះ។
“ទៅជាមួយបង...ហើយត្រូវតែប្រាប់បងថាអូនស្រលាញ់អ្នកណា ចង់រស់នៅជាមួយអ្នកណា”
“ឆយយ៉ុល ឯងចង់ធ្វើអី?”ជីមីន ភ្លេចខ្លួនត្រូវអ្នកម្ខាងទៀតលើកបីចេញមកខាងក្រៅភ្លាមខណៈដែរគេមិនឆ្លើយ ពេលមកដល់ក៏ឃើញមនុស្សពីរនាក់ដែរលត់ជង្គង់ដោយដៃចងទៅក្រោយ ភ្នែកបិទបាំងដោយក្រណាត់ខ្មៅនិងជា...
ជុងគុក!យ៉ុនហ្គី
ត្រូវហើយមិចក៏ពួកគេនៅទីនេះបែបនេះទៅវិញ រវល់គិតភ្លឹករាងតូចត្រូវបានដាក់ចុះឲ្យអង្គុយលើដីភ្លាមៗ។
“ពួកវា?អូនស្រលាញ់អ្នកណា?”ឆយយ៉ុល បើកឆាកទាញកាំភ្លើងចេញមកហើយផ្ជុងទៅកាន់ ជុងគុក និង យ៉ុនហ្គី ដែរនៅស្ងៀមទ្រឹងមើលអីក៏មិនឃើញនោះ។
“នេះ...នេះ?”អ្នកត្រូវគេសួរឆ្លើយមិនរួចបានត្រឹមតែពិបាកចិត្តព្រោះមិនដឹងថាត្រូវឆ្លើយមួយណាទុកមួយណាឡើយ បេះដូងប្រាប់ថាមិនចង់ឃើញអ្នកណាស្លាប់ឡើយ។
“ប្រាប់មកថាអូនស្រលាញ់អ្នកណា?”គេស្រែកម្តងទៀតមួយទំហឹង កែវភ្នែកមុតស្រួចសំឡឹងមុខតូចរង់ចាំចម្លើយ។
“ឆយយ៉ុល ខ្ញុំ...”
“ឆ្លើយមកបើមិនដូច្នោះបងនិងសម្លាប់ពួកវាទាំងពីរនាក់”
“ជុង...ជុងគុក...”ជីមីន ទម្លាក់មុខចុះក្រោមបន្តិចម្តងៗពោលទាំងញ័រសំឡេងយ៉ាងខ្លាំង តែត្រូវឆ្លើយដើម្បីរក្សាជីវិត យ៉ុនហ្គី ព្រោះខ្លួនសុខចិត្តស្លាប់ជាមួយមនុស្សដែរខ្លួនស្រលាញ់ជាងរស់នៅដោយគ្មានគេ។
“ស្រលាញ់វាណាស់មែនទេ?”គេដល់ថ្នាក់ត្រូវងើបមុខឡើងឈឺចាប់យ៉ាងខ្លាំង ទីបំផុតរាងតូចបែរជាបាក់ចិត្តស្រលាញ់ ជុងគុក ត្រឹមតែរយៈពេលប៉ុន្មានខែតែមិនស្រលាញ់គេបន្តិចសោះអ៊ីច្នឹងឬ?
“ហឹក...ឆយយ៉ុល...កុំអី...កុំធ្វើអីគេ...”ទឹកភ្នែករយលានអត្ថន័យស្រក់មកព្រោះតែខ្លាចបាត់បង់ គឺការបាត់បង់ដែរមានវិប្បដិសារីបំផុត ជីមីន ចាប់ជើងរបស់គេអង្រួនយំសោកសុំការអាណិត។
“មិនឆ្លើយបងនិងសម្លាប់វាមុនគេ...”
“ហឺៗ...ខ្ញុំស្រលាញ់គេលោកពេញចិត្តហើយមែនទេ?”
“ហ៊ឹស!ស្មានមិនខុសមែនថាអូននិងឆ្លើយបែបនេះ!ចង់រក្សាជីវិត មីន យ៉ុនហ្គី ឬ?”ពេលនេះគេវិលវល់ដូចមនុស្សឆ្កួតម្តងនិយាយបែបនេះម្តងនិយាយបែបនោះតែកាំភ្លើងក៏ទម្លាក់បោះទៅម្ខាង។
“ខ្ញុំនិយាយយ៉ាងមិចលោកគិតឆ្កួតទាំងអស់...លោកឆ្កួតតែឯង...ខ្ញុំស្រលាញ់អ្នកណាជារឿងរបស់ខ្ញុំមិនទាក់ទងនិងលោកទេ...”
“ជីមីន!”
“ដោះលែងពួកគេទៅ...ឆយយ៉ុល ឯងឲ្យខ្ញុំស្លាប់ខ្ញុំនិងស្លាប់បើឯងយល់ព្រមនិងខ្ញុំណ៎ា...សុំអង្វរកុំសម្លាប់ពួកគេអី”
“ប្រាប់មកថាអ្នកណាឲ្យប្រាកដ!កុំឲ្យបងត្រូវគិតខុសឲ្យសោះ”ឆយយ៉ុល ដាក់ខ្លួនបន្ទន់ជង្គង់នៅមុខរាងតូចហើយចាប់ស្មារសងខាងមុននិងច្របាច់មួយទំហឹងទាំងកំហឹងរបស់គេ។
យ៉ាងណាក៏ដោយឲ្យតែរាងតូចព្រមឆ្លើយគេនិងលះបង់គ្រប់យ៉ាងហើយនៅជាមួយគេដល់ថ្ងៃស្លាប់ហាមចាកចេញពីគេ ឲ្យតែកុំចាកចេញពីគេនោះគេនិងមិនសម្លាប់អ្នកណាឡើយ ទោះគេមិនបានបេះដូងរាងតូចតែគេបានរាងកាយមួយនេះនៅក្បែរ។
“ហឹក...”
“ប្រាប់ហើយបងនិងដោះលែងវាឲ្យតែអូនព្រមនៅជាមួយបងដល់ថ្ងៃស្លាប់...”
“ឯងសន្យាហើយ...ហឹក...មិនលេបសម្តីនឹងខ្ញុំទេ...”
“បងសន្យាព្រោះចំពោះអូនបងមិនហ៊ានក្បត់សន្យាឡើយ”
“ខ្ញុំស្រលាញ់...ហឹក...”
“អ្នកណា?”
“ជុ...ជុងគុក...ខ្ញុំស្រលាញ់គេតែខ្ញុំគ្មានឱកាសប្រាប់គេនោះទេ...”
“ហ៊ឹស”ឆយយ៉ុល ដកដង្ហើមឆួលចុងច្រមុះមុននិងងើបមុខឡើងដើម្បីលាក់ការឈឺចាប់និងទឹកភ្នែកដែរបម្រុងនិងស្រក់ចុះមកនោះ។
“ឯងសន្យាហើយថាដោះលែងពួកគេ...”ជីមីន និយាយផុតភ្លាមមនុស្សពីរនាក់ដែរអង្គុយនោះដកស្បែកមុខចេញនិងងើបឈរឡើង ដោយបង្ហាញមុខផ្សេងគ្នាមិនមែនជាមុខដូចអម្បាញ់មិញឡើយ។ជីមីន គាំងនិយាយលែងចេញ ទីបំផុតត្រូវបោកប្រាស់ដើម្បីឲ្យសន្យាថានៅជាមួយគេទាំងការពិតអ្នកចំពោះមុខមិនមែនជា ជុងគុក និង យ៉ុនហ្គី ពិតប្រាកដឡើយ។
“លាហើយអ្នកប្រុស”
“ឯងបោកខ្ញុំ?ឯងបោកខ្ញុំតើមែនទេ?”
“បងជំនាញខាងស្មូនមុខណាស់ បើសិនអូនមានគំនិតចង់ត្រឡប់ទៅរក ចន ជុងគុក បងនិងសម្លាប់វាដោយវិធីត្រជាក់បំផុត...អូនជឿទេ?តែបងគិតថាអូននិងជឿហើយត្រូវរក្សាសន្យារបស់អូនមុននេះផង”គ្រប់ពាក្យរបស់គេសុទ្ធតែពាក្យពិត មុននេះគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះហើយគេអាចបំលែងមុខអ្នកផ្សេងដើម្បីសម្លាប់ ចន ជុងគុក ក៏បានដែរបើសិនរាងតូចហ៊ានតែមិនគោរពសម្តីមុននេះ។
“ឆយ...ឆយយ៉ុល?”មាឌតូចហៅឈ្មោះរបស់គេដាច់ៗ មុននិងដាច់ចង្កេះដោយសារតែការបោកប្រាស់អម្បាញ់មិញ។
“ចូលក្នុងវិញ!ទីនេះត្រជាក់ណាស់”
“ខ្ញុំចង់នៅទីនេះ...ឯងចេញទៅ”
“បងមិនអាចទុកអូនចោលបានទេ!”
“ឯងមិនអាចសូម្បីតែសម្រេចតាមការសម្រេចចិត្តបន្តិចបន្តួចរបស់ខ្ញុំមិនបានមែនទេ?ជើងរបស់ខ្ញុំ...មិនអាចដើរបានទោះបេះដូងរបស់ខ្ញុំមិននៅទីនេះក៏ដោយ...”ឃើញកែវភ្នែកនោះពោពេញដោយទឹកដក់ជាប់ និងការអស់សង្ឃឹម ឆយយ៉ុល ញញឹមបន្តិច។
“ល្អ!បងឲ្យអូននៅទីនេះមួយម៉ោង ល្អទេ?”
“...”
“ពាក់អាវឲ្យជិត ហើយត្រូវចាំថាបងស្រលាញ់អូនណាស់”គេរកថើបថ្ពាល់តែរាងតូចងាកមុខចេញ
“មិនអីទេ អូនប្រហែលជាទទួលយកមិនទាន់បាន បងលែងបង្ខំហើយតែត្រូវគោរពសន្យារបស់ខ្លួនឯងយល់ទេ?បងទៅហើយ”ពេលរាងតូចមិនឆ្លើយគេយកអាវក្រៅពីកូនចៅមកដណ្តប់លើខ្លួនរាងតូចមុននិងងើបដើរចាកចេញទៅទុកឲ្យអ្នកម្ខាងទៀតអង្គុយម្នាក់ឯងកណ្តាលវាលលំហរដ៏ល្វឹងល្វើយនៅក្នុងភូមិគ្រឹះ។
ទីនេះមានតែដើមឈើនិងខ្យល់ត្រជាក់ អំពូលភ្លើងបំភ្លឺផ្លុងៗសល់ត្រឹមម្ចាស់រាងកាយតូចអង្គុយទាំងមិនកម្រើកខ្លួនអីបន្តិចណាឡើយ នេត្រាថ្លាយង់ងើបសំឡឹងទៅខាងលើមេឃដែរមានផ្កាយជាច្រើនរះនៅទីនោះ ស្នាមញញឹមដោយសារការខកចិត្តក៏ផុសឡើងមក។
“បងនៅទីណា?អូននៅទីនេះមិនសុខសប្បាយទេបងដឹងឬអត់?ដើម្បីបងអូនត្រូវសម្ងំនៅទីនេះជាមួយមនុស្សដែរអូនមិនស្រលាញ់ ហឹក!ជុង...បងមករកអូនបានទេ?មករកអូនឥលូវនេះមក”សំនៀងញ័រកាន់តែខ្លាំងនិងលែងមានសង្ឃឹមថាបានជួបមុខរបស់ប្រុសម្នាក់នោះទៀតហើយ ពេលនេះគេអាចតាមរកខ្លួនដែរទេ?គេអាចលះបង់ពេលវេលាតាមយកខ្លួនទៅវិញទៀតឬអត់?
គេនៅស្រលាញ់ទៀតទេ?ឬគេហត់នឿយហើយទើបមិនឃើញស្រមោលគេបែបនេះទាល់តែសោះមករកខ្លួនដល់ទីនេះ។
“បងមិនមកប្រហែលមានតែហេតុផលម៉្យាងប៉ុណ្ណោះ...បងហត់នឿយដោយសារតែខ្ញុំហើយ...”ម្ចាស់សម្តីលើកពាក្យឡើង មិនរំពឹងឡើយថា ជុងគុក និងមកដល់ក្នុងពេលនេះឬថ្ងៃបន្ទាប់។
“បើមេឃដីពិតជាមានភ្នែកពិតមែន...សុំឲ្យគេបង្ហាញខ្លួននៅចំពោះមុខរបស់ខ្ញុំ...នៅពេលនេះផងចុះ!ប៉ុន្មានថ្ងៃមកនេះខ្ញុំនឹកគេណាស់...ចង់ជួបគេណាស់ ខ្ញុំនឹក!ខ្ញុំបារម្ភ!ខ្ញុំខ្វល់ខ្វាយ!ខ្ញុំយំ ខ្ញុំលំបាក ខ្ញុំស្លាប់គឺដើម្បីគេតែម្នាក់ប៉ុណ្ណោះ...គេជាម្ចាស់បេះដូងរបស់ខ្ញុំតែម្នាក់...គ្មានអ្នកផ្សេងឡើយ ហឹកៗ”គ្រប់ពាក្យគ្រប់ម៉ាត់របស់រាងតូច ឆយយ៉ុល បានឮហើយជាពិសេសនោះ ជុងគុក ដែរមកដល់តាំងពីពេលឆាកល្ខោនបានចាប់ផ្តើមឡើងក៏ឮគ្រប់ប្រយោគដែរទើបធ្វើឲ្យគេញញឹមដោយការរំភើប ទឹកភ្នែករបស់គេស្រក់មួយតំណក់ព្រោះមិននឹកស្មានថាអ្នកដែររាងតូចកំពុងរង់ចាំគឺជាគេនោះទេ។គេមកដល់ទីនេះពិតជាមិនខុសហើយក្រុមមនុស្សនៅខាងក្រៅត្រូវបានសន្លប់អស់ហើយទើបគ្មានអ្នកដឹងព្រោះគេធ្វើការដោយសម្ងាត់បំផុតនិងគ្មានសំឡេងបំផុត។
បឹប!!
គ្រាប់បែកផ្ទុះនៅខាងក្រោយភូមិគ្រឹះ ក្រុមអង្ករក្សដែរ ឆយយ៉ុល បានដាក់ឲ្យយាមនៅទីនោះបានស្លាប់និងរបួស ជុងគុក ពីរនាក់កូនចៅស្ទុះវឹងចេញមកយ៉ាងលឿនពីលើរបងដែរមានដើមឈើបិទបាំងនៅទីនោះ។
បឹបៗៗៗ
គ្រាប់បែកបួនគ្រាប់បានផ្ទុះនៅខាងមុខផ្ទះកាត់ផ្លូវ ឆយយ៉ុល មិនឲ្យរត់ចេញមកខាងក្រៅបាននិងបីគ្រាប់ទៀតនៅសងខាងផ្ទះដើម្បីបិទផ្លូវមនុស្សរបស់ ឆយយ៉ុល ហើយគ្រាប់បែកទាំងនោះបានបោះចូលមកដោយសារស្នាដៃរបស់ ធីមសុន ដែរខឹងលើសចៅហ្វាយរបស់គេទៅទៀត។ជីមីន ដែរនៅកណ្តាលមិនគិតថាមានផ្លូវរស់ឡើយទើបឆ្លេឆ្លាលើកអាវមកបាំងខ្លួនពីអណ្តាតភ្លើងស្រាប់តែមានមនុស្សមកចាប់ស្មាររបស់ខ្លួន...
“ផឹប”
រាងតូចក្រឡេកទៅស្មានតែជាមនុស្សរបស់ ឆយយ៉ុល តែការពិតនោះមិនមែនទេ គឺគេ...
“ជុង...ជុងគុក?បងមែនទេ?បងមែនទេ?”ត្រូវហើយគេមកដល់ហើយ គេមកដល់ទីនេះតាមអ្វីដែររាងតូចធ្លាប់រំពឹងកន្លងមក...សំនៀងភាសាក្នុងន័យស្នេហាដែរគេស្តាប់ជាលើកដំបូងសឹងតែញញឹមឲ្យខូចមុខទៅហើយទាស់ត្រង់មិនអាចជាពេលនេះបានទេ ជីមីន ស្ទុះឱបអ្នកម្ខាងទៀតយ៉ាងលឿន ទឹកភ្នែកដោយសារក្តីរំភើបផុសលើផ្ទៃមុខក្រមិច។
“បង...គឺបង...”ដៃរបស់គេពិតជាកក់ក្តៅណាស់ រង្វង់ដៃរបស់គេពិតជាមិនមានអីត្រូវខ្លាចឡើយទោះធ្លាក់ចូលសមុទ្រ ចុះភ្នំភ្លើងក៏មិនខ្លាចដែរ។
“បងមកហើយ!បងមករកខ្ញុំហើយ ហឺៗ”ជីមីន ឱបរាងក្រាស់យ៉ាងណែនទ្រូងសឹងតែមិនពន្លែងដៃនិងទួញសោកយ៉ាងខ្លាំង ជុងគុក សើចបន្តិចព្រោះគេហួសចិត្តណាស់មិនស្មានថាមនុស្សម្នាក់នេះក្លាយជាក្មេងស្លូតដាក់គេដូចពេលនេះឡើយ។
“បងមិនទុកអូនចោលនោះទេ...បងធ្លាប់និយាយហើយ”
“ទីបំផុតបងនៅតែមក...បងនៅតែមករកខ្ញុំដូចពេលនេះ...ពួកយើងឆាប់ចេញពីទីនេះទៅ”
“ល្អ”ឆ្លើយចប់កាលណា ជុងគុក ស្រវ៉ាលើករាងតូចដើម្បីអៀវព្រោះអណ្តាតភ្លើងកំពុងតែរាលដាលគ្រប់កន្លែងហើយបើនៅឲ្យយូរពួកគេអាចនិងស្លាប់បានទាស់ត្រង់ថា...
ដឹប!

បើអូនជារបស់បងWhere stories live. Discover now