ភាគទី៦

196 14 1
                                    


“បើ មីនៗ ដឹងមិនសប្បាយចិត្តទេ បងញុំាបន្តិចទៅ”

“ប្រាប់ហើយថាមិនបាច់ទេ!”

ប្រាវ!!
យ៉ុនហ្គី សម្លុតហើយគ្រវាស់ចានចំណីនោះឲ្យធ្លាក់បែកខ្ចាយនៅលើការ៉ូ គេស្ទុះងើបទាំងកំរោលនិងសំឡក់មុខអ្នករាងស្តើងដែរអង្គុយទាំងភ័យ។

“បង យ៉ុន?”

“កុំមករវល់និងខ្ញុំទៀតឲ្យសោះ!”ថាហើយក៏ដើរចេញទៅបាត់ទុកឲ្យអ្នកម្ខាងទៀតនៅអង្គុយតែម្នាក់ឯងកណ្តោចកណ្តែង។

“ខ្ញុំគ្រាន់តែបារម្ភពីបង ព្រោះខ្ញុំស្រលាញ់បង...បងដឹងទេ?”នាយតូចពោលស្រាលៗនិងឈ្ងោកមុខចុះទាំងបេះដូងឈឺចាប់។

ត្រូវហើយខ្លួនស្រលាញ់ប្រុសម្នាក់នោះតំណាលនិងមិត្តសម្លាញ់ ស្គាល់ប្រុសម្នាក់នោះក៏តំណាលនិងមិត្តសម្លាញ់របស់គេតែគេគ្មានវាសនាបានក្បែរប្រុសម្នាក់នោះលើសពីពាក្យថាអ្នកស្គាល់គ្នាឡើយព្រោះបេះដូងរបស់គេមានតែរូបរាងរបស់ ជីមីន ប៉ុណ្ណោះមិនថាគេប្រឹងប្រែងធ្វើល្អយ៉ាងណានោះទេ។

រដ្ឋតិចសាស់...
សន្ធឹកឡានបរចាកចេញពីទីក្រុង អូស្ទីន មកកាន់រដ្ឋតិចសាស់ដែរជារដ្ឋមួយដ៏ធំក្នុងចំណោមរដ្ឋដទៃដែរនៅលើទឹកដីនៃមហាអំណាចអាមេរិកមួយនេះ។ស្រមោលឡានពណ៍ខ្មៅរលើបរលោងបោលលើដងវិថីជាជួរហាក់បង្ហាញពីអំណាចរបស់ម្ចាស់ឡានក្នុងដែនដីមួយនេះ។ជុងគុក មិនមែនជាសញ្ជាតិកូរ៉េទៀតឡើយតែគេមានសញ្ជាតិជាជនជាតិអាមេរិកតាំងពីបួនឆ្នាំមុនមកម្លេះទើបពេលទៅដល់កូរ៉េគេមានសិទ្ធិប្រើភាពឯកជនក្នុងនាមជាសាសន៍ដទៃដើម្បីលាក់បាំងមិនឲ្យអ្នកណាដឹងថាគេទៅណាមកណាបាន។

ជីមីនអង្គុយស្ងៀមដូចជារូបសម្លាក់មិនដឹងគួរនិយាយបែបណា ឆ្លើយបែបណានិងធ្វើបែបណា ពេលដែរមិនមកគេបង្ខំឲ្យមក ពេលចង់មកគេមិនឲ្យមក ជីវិតខ្លួនឯងតែមិនមែនខ្លួនឯងជាអ្នកកំណត់ឡើយ។

“ខែរងារចូលមកដល់ហើយឯងចង់បានអីទេ?”ឃើញស្ងាត់ជាយូរ ជុងគុក ដាច់ចិត្តសួរទៅរាងតូចតែគ្មានចម្លើយតបគេក៏នៅស្ងៀមស្ងាត់បន្តិច។

“បន្តិចទៀតពួកយើងនិងទៅផ្សារទំនើប បងគិតចង់ទិញអីខ្លះឱ្យឯង”និយាយចប់ពួកគេក៏មកដល់ផ្សារទំនើបដូចការគិតទុកពិតមែន ជីមីន មិនតបព្រោះមិនគិតថាចង់និយាយជាមួយមនុស្សដែរមានប្រក្រតីដូចជាគេដាច់ខាត។

បើអូនជារបស់បងWhere stories live. Discover now