ភាគទី ២៥

182 11 0
                                    

“អឹម!បងទៅហើយ”

..........
ជុងគុក ប្រៀបដូចជាមនុស្សដែរស្បែកមុខមិនស្តើងយ៉ាងមិច រំលងផុតមួយម៉ោងគេមកបង្ខំរាងតូចឲ្យញុំាឲ្យផឹក ឲ្យលេបថ្នាំទាំងម្ចាស់សមីខ្លួនតវ៉ាក៏មិនឈ្នះគេដែរហើយកុំគិតឲ្យសោះថាពេលដែរគេខឹងមូលហេតុហើយគេចុះចាញ់ដោះលែងមនុស្សដែរគេស្រលាញ់ឲ្យទៅអ្នកណា គ្មានថ្ងៃទេ!!!
ជីមីន លេបបបរទន់ក្រោមក្រសែរភ្នែករបស់មនុស្សមាឌធំកំពុងដាក់កំហិតមើលមកខ្លួនទើបប្រឹងលេបឲ្យលើសពីបួនប្រាំស្លាបព្រាតាមសម្តីដែរគេនិយាយ។
“អ្នកប្រុសតូច”ធីមសុន កាត់ចង្វាក់យកឯកណាមកឲ្យមេកើយអង្គុយគងទាក់ខ្លាយ៉ាងសង្ហាចាត់ទុករឿងកើតឡើងមុននេះជាល្បែងកំដរអារម្មណ៍ទៅចុះគេមិនសូវជាគិតច្រើនប៉ុន្មានទេ។
“និយាយមក”
“អ្នកប្រុស ជីមីន ចុះអេតាស៊ីវិលរួចហើយពិតមែន!ខ្ញុំបានរៀបចំឯកសាររួចហើយៗ មីន យ៉ុនហ្គី យល់ព្រមផ្តិតមេដៃលែងលះតាមអ្វីដែរបានរៀបចំឡើង”ប្រយោគកូនចៅបកស្រាយចប់កាលណា ជុងគុក ទាញសឺមីឯកសារនោះមកកាន់ហើយងើបឈរឡើងដើរប្រគល់ឲ្យ ជីមីន ដែរអង្គុយស្ងៀមទ្រឹងនិងធ្លាក់ថ្លើមក្តុកពេលដឹងថា យ៉ុនហ្គី ងាយលែងលះយ៉ាងនេះ។
“ស៊ីញ៉េទៅ”គេហុចឯកសារមានស្នាមមេដៃផ្តិតលែងលះដែរជាស្នាមមេដៃរបស មីន យ៉ុនហ្គី យ៉ាងច្បាស់ ជីមីន ជ្រុះស្លាបព្រាគិតថាគ្រប់យ៉ាងនិងបញ្ចប់តែពេលឃើញវាហើយខ្លួនក៏ចាប់ផ្តើមបុកពោះស្រិបៗ។
“មិនអាច...ទេ”នាយតូចពោលឡើងញ័រសំឡេង។
“ឯងគិតថាវានិងស្មោះស្ម័គ្រចំពោះឯងមែនទេ?”
“លោកទៅបង្ខំគាត់មែនទេ?”
“ត្រូវហើយ!តែវាក៏យល់ព្រម បងគិតថាវាយល់ព្រមងាយបែបនេះពិតជាឡូយណាស់”ពាក្យសម្តីគ្មានការរក្សារទឹកចិត្តចំពោះអ្នកស្តាប់បន្តិចណាសោះ តែវាបង្កប់ភាពរំភើបនៅក្នុងនោះព្រោះមានមនុស្សម្នាក់ជួយ ទាញមេដៃរបស់ មីន យ៉ុនហ្គី មកផ្តិតឲ្យ។
“...”
“ស៊ីញ៉េទៅ!ទាន់វានៅចង់បាន បើឯងមិនស៊ីញ៉េបងស៊ីញ៉េជំនួស បើមិនឲ្យស៊ីញ៉េជំនួសបងនិងផ្តាច់ជីវិតវា”ពាក្យគំរាមពោលច្បាស់ៗ រាងតូចគ្រវីក្បាលភ្លាមនិងទាញក្រដាសនោះមកកាន់ហើយពិនិត្យមើលថាជាស្នាមមេដៃរបស់ យ៉ុនហ្គី ពិតមែនតើគេពិតជាដាច់ចិត្តមែនឬ?
“ខ្ញុំ...ស៊ីញ៉េ”
“ល្អ”មាឌតូចស៊ីញ៉េចប់ភ្លាម ជុងគុក កញ្ឆក់ក្រដាសនោះមកហើយញញឹមឡើងភ្លាមនិងហុចឲ្យកូនចៅរបស់គេយ៉ាងលឿន។
“យកទៅប្រគល់ឲ្យអ្នកកាន់កាប់ផ្នែកនេះហើយប្រកាសថាពួកគេមិនមែនជាប្តីប្រពន្ធអីទៀតឡើយហើយវាក៏គ្មានសិទ្ធិមកអះអាងថា ជីមីន ជាប្រពន្ធរបស់វាទៀតដែរ”
“បាទ”

បើអូនជារបស់បងWhere stories live. Discover now