ភាគទី ២៧

190 7 0
                                    

“???”ចិញ្ចើមស្អាតចងបន្តិចខណៈរាងក្រាស់អង្គុយសើចដោយមិនដឹងខ្លួនសោះតែពេលក្រសែរភ្នែកនោះសំឡឹងមកក៏ស្ងាត់មាត់។
“ខ្ញុំមិនចង់នៅផ្ទះប៉ុន្មានទេ!ទីនេះក៏មិនមានអីលេងដែរ លោកក៏ដឹងថាខ្ញុំយ៉ាងមិច?”ស្របសម្តីក៏ដាក់ស្លាបព្រាចុះក្រោម ទម្លាក់ទឹកមុខចុះ។
“ពួកយើងទៅជាមួយគ្នា”
“អឹម”
ក្រុមហ៊ុន ចន...
ហូស៊ុក ទាញយកឯកសារចេញពីថតតុដែរជាឯកសាររបស់ក្រុមហ៊ុនយក្សមួយបានបញ្ចូនអ្នកតំណាងរបស់គេដើម្បីមកជួបអ្នកតំណាងរបស់ខ្លួនដើម្បីនិយាយពីភាគហ៊ុនដែរក្រុមហ៊ុននោះស្នើរចង់ក្លាយជាម្ចាស់ភាគហ៊ុនទីពីរនៅក្នុងក្រុមហ៊ុនមួយនេះទើបខ្លួនប្រញាប់ហៅប្អូនប្រុសមកជាបន្ទាន់ដើម្បីយកជម្រើសដ៏ល្អបំផុតមកដោះស្រាយ។ជីមីន អង្គុយលេងកូនឆ្កែតូចក្នុងដៃមិនដឹងសោះថាទីនេះមានចិញ្ចឹមសត្វឆ្កែដែរ។
“បងប្រុស!”
“ជីមីន យ៉ាងមិចហើយ?”ហូស៊ុក សួរនិងសំឡឹងរាងតូចមុននិងដាក់ខ្លួនអង្គុយលើសាឡុង។
“មិនអីទេ”
“មិចក៏ស្លូតម្លេះថ្ងៃនេះ?”
“បង ស៊ុក?”ម្ចាស់ឈ្មោះឮបែបនេះក៏រង៉ូវរង៉ហៅឈ្មោះគេភ្លាមៗបែបកុំឲ្យចំអន់ទៀតអី ទម្រាំមកដល់កន្លែងនេះមានអ្នកបម្រើចំអន់ឆ្អែតឆ្អន់ទៅហើយ។
“បងហៅខ្ញុំមកបន្ទាន់មានរឿងអីមែនទេ?”ពីរនាក់បងប្អូនរបស់គេសើចតែក៏បង្វិលអារម្មណ៍មកចាប់លើការងារជំនួសវិញ។
“ត្រកូល ជុង ចង់ដាក់ភាគហ៊ុននៅក្រុមហ៊ុនយើង”
“ពិតមែនឬ?”ជុងគុក ធ្វើមុខស្មើរមួយរំពេចន៍ ទឹកមុខរបស់គេត្រជាក់ស្រិបពេលឮថាត្រកូល ជុង ភ្លាមតើអាចមានអ្វីមកធ្វើឲ្យគេភ្ញាក់ផ្អើលជាងនេះដែរទេ?
“ត្រូវហើយ!ឮថាក្រុមហ៊ុនយក្សនោះមានកូនប្រុសម្នាក់ដែរខ្លាំងពូកែណាស់ គេអាយុត្រឹមតែ២៣ឆ្នាំតែអាចឆក់យកភាគហ៊ុនផ្សេងមកធ្វើជារបស់ខ្លួន តែគេលាក់មុខមិនឲ្យអ្នកណាឃើញឡើយហើយពេលនេះកូនប្រុសម្នាក់នោះស្រាប់តែស្នើរមកដាក់ភាគហ៊ុនជាមួយយើង ទាំងដែរពួកយើងជាគូរប្រកួតប្រជែងគ្នា”
“ទាល់តែមានរបស់ម៉្យាងដែរវាចង់បាននៅទីនេះ!ត្រកូល ជុង ប្រហែលជា ជុង ឆយយ៉ុល នោះហើយដែរជាអ្នកខ្លាំង”ន័យរបស់គេជ្រៅជាងសមុទ្រ ពិបាកចាប់យកយ៉ាងច្បាស់​ ហូស៊ុក មិនដឹងថាគេនិយាយពីអ្វីឡើយតែក្រសែរភ្នែករបស់គេសំឡឹងរាងតូចមិនព្រិចខណៈម្ចាស់ឈ្មោះមិនដឹងខ្លួនសូម្បីបន្តិច។
“មិចក៏ស្គាល់ឈ្មោះច្បាស់ម្លេះ?”
“ខ្ញុំដឹង!ខ្ញុំដឹងបានប៉ុន្មានថ្ងៃប៉ុណ្ណោះ បងយល់ព្រមជាមួយវាទៅ”ជុងគុក ទទួលឯកសារមកស៊ីញ៉េលើក្រដាសនោះមានន័យថាយល់ព្រមជាស្រេចរួចហើយ ដោយមិនស្ទាក់ស្ទើរអ្វីឡើយ។
“អាក្មេងនោះខ្លាំងណាស់ប្រយ័ត្នចាញ់ល្បិចរបស់វា!ប៉ុន្តែបងមិនដែរឃើញមុខរបស់វាទេ”
“បងដឹងត្រឹមថាមុខរបស់វាមិនសង្ហាជាងខ្ញុំទៅបានហើយ”ជុងគុក ហុចឯកសារឲ្យបងប្រុសកាន់បន្តព្រោះវាក៏ត្រូវការស៊ីញ៉េបងរបស់គេដូចគ្នា។គេគឺ ចន ជុងគុក ជាខ្លាលាក់មុខប្រចាំប្រទេសនេះតែមិនលាក់រូប មិនលាក់ការងាររបស់គេពីទំព័រកាសែតឡើយព្រោះគេចង់ឲ្យអ្នកដទៃដឹងឲ្យច្បាស់ថាគេគឺជាមនុស្សដែរអាចបំបាក់គ្រប់គ្នាតែគ្រប់គ្នាមិនអាចបំបាក់គេបានឡើយ។សរុបក្រុមហ៊ុនធំៗរបស់គេមាននៅគ្រប់រដ្ឋចំនួន១០តែក្រុមហ៊ុនតូចៗនៅជុំវិញប្រទេសនេះនិងពិភពលោកទាំងមូលដែរគ្មានអ្នកណាអាចស្មើគេបានឡើយសូម្បីតែបន្តិចតែមានមនុស្សម្នាក់ស្មើនិងគេ។
“ល្អ”
“មិចក៏មើលមុខរបស់ខ្ញុំ?”ចាប់អារម្មណ៍ដឹងភ្លាមរាងតូចស្រែកសួរទៅកាន់អ្នកម្ខាងទៀតដោយសំឡេងស្រាលៗបែបភ្ញាក់ផ្អើល។
“ពួកឯងនិយាយគ្នាសិនទៅបងទៅក្រៅសិនហើយ”ហូស៊ុក ហុចឯកសារឲ្យ សូប៊ីន និងដើរចេញទៅបាត់សល់ត្រឹមមនុស្សពីរនាក់នៅក្នុងបន្ទប់នេះ។
“ប្រាប់មកថាឯងមិនដឹងមែនទេថា ជុង ឆយយ៉ុល វាស្រលាញ់ឯង?”
“ដឹង!!គ្រាន់តែមានអីពាក់ព័ន្ធនិងក្រុមហ៊ុនលោក?”
“បើដឹងមិចក៏ពេលបងនិយាយឯងនៅស្ងៀម?”ជុងគុក ងើបក្រេសដើរមករករាងតូចនិងដាក់កូនឆ្កែនោះទៅម្ខាងដើម្បីនិយាយគ្នាតែកូនឆ្កែនោះរត់ត្រសុលចូលក្នុងដៃរបស់ ជីមីន វិញយ៉ាងលឿន។
“ខ្ញុំកំពុងតែសួរ...”
“គិតទៅរកវាមែនទេ?”
“លោក?មិចក៏និយាយមិនដឹងក្បាលកន្ទុយសោះអ៊ីច្នឹង?”
“មីន”សំណួរបញ្ច្រាស់ទិសគ្នាគ្មានក្បាលកន្ទុយព្រោះតែមនុស្សម្នាក់ពិតជាយល់មនុស្សម្នាក់ទៀតមិនយល់សោះថាគេកំពុងនិយាយអី ជុងគុក សង្គត់ឈ្មោះបន្តិច ជីមីន ដកដង្ហើមធំឆ្លើយខ្សាវៗ។
“អត់ទេ!លោកកុំគិតអគតិជាមួយខ្ញុំបានទេ ក្រៅពីលោកទៅខ្ញុំមិចនិងអាចរកអ្នកផ្សេងបាន បើធ្វើបែបនេះមានតែឲ្យលោកទៅសម្លាប់គេតើមែនទេ?”
“បង...អឹម”ជីមីន ថើបបិទមាត់របស់គេវិញម្តង ដើម្បីឲ្យគេដឹងថាពេលចង់និយាយអីមួយត្រូវមានកាត់សម្តីវាតឹងទ្រូងយ៉ាងណាតែខុសស្រឡះ ជុងគុក ញញឹមហើយនៅស្ងៀមឲ្យមនុស្សមាឌតូចថើបយ៉ាងយូរខណៈបាតដៃតូចនៅលើផ្ទៃមុខរបស់គេប៉ះមុខគេ។
រាងតូចដកមាត់ធ្វើមុខក្រឡង់ៗ ពិតជាស្លូតពិតជាចម្លែកបំផុតទាស់ត្រង់កាយវិការមុននេះមិនអាចឲ្យគេស្ងប់ចិត្តបានឡើយ គេចង់បានបែបនេះ ចង់បានបែបដែរគេត្រូវការបំផុត ដៃមាំលូកចាប់មុខតូចវិញនិងថើបម្តងទៀតដើម្បីបង្ហាញក្តីស្រលាញ់យ៉ាងពេញទំហឹង ប្រហែលដប់ប្រាំនាទីរាងក្រាស់ដកមាត់ចេញមកវិញ។
“យ៉ាងមិច?”វិនាទីក្រសែរភ្នែកនោះសំឡឹងយូអើយសែនយូរ អ្នកនៅចំពោះមុខចងចិញ្ចើមសួរយ៉ាងលឿនទាំងអឹមអៀនថ្ពាល់ឡើងក្រហម។
“មិចក៏ឯងប្លែកម្លេះ?”
“មិនដឹងទេ!ធ្វើតាមបេះដូង...សុខៗក៏បែបនេះ”
“មានន័យថាឯងស្រលាញ់បងហើយ”
“អត់ទេ ខ្ញុំមិនស្រលាញ់លោកទេ”
“បងដឹង!”ប្រយោគមួយម៉ាត់នេះ ជីមីន ស្តាប់ហើយមានអារម្មណ៍ចុកដើមទ្រូងទើបផ្តេកក្បាលលើស្មាររបស់គេហើយទាញដៃទាំងគូរមកឱបខ្លួននិងកូនឆ្កែដែរនៅក្នុងរង្វង់ដៃ ជុងគុក ធ្វើតាមមិនសូម្បីតែប្រកែកតែគេរីករាយនិងធ្វើបែបនេះខ្លាំងបំផុត។
“ជុង ឆយយ៉ុល មានអីពាក់ព័ន្ធនិងក្រុមហ៊ុនលោក?”
“មិនឮបងហៅឈ្មោះអ្នកដាក់ភាគហ៊ុនជាមួយទេហ្អេស៎មុននិង?”
“ឮហើយ...គ្រាន់តែឈ្មោះដូចគ្នាប៉ុណ្ណឹង លោកគិតដល់ ឆយយ៉ុល មនុស្សល្ងង់និងធ្វើអី?”
“វាសម្តែងទេ”
“សម្តែងយ៉ាងមិចខ្ញុំស្គាល់គេបួនឆ្នាំហើយ គេស្លូតនិងជាមនុស្សល្ងីល្ងើបំផុតដែរខ្ញុំធ្លាប់ជួប ពេលដែរឃើញខ្ញុំនៅជាមួយ...អ្នកផ្សេងគេមិនសូម្បីតែរករឿងដូចលោកទេ...ប៉ាម៉ាក់របស់គេគ្រាន់តែអ្នកជំនួញធម្មតាមិចនិងអាចប្រកួតប្រជែងជាមួយលោកបាន លោកនិងគេខុសឆ្ងាយគ្នាណាស់...”
“បងដឹង!តែវា...”
“ឈប់និយាយ គេមិនអាចជាមនុស្សដែរមានសមត្ថភាពដល់ម្លឹងទេ...គេនៅស្ទើរជាងលោកមួយពាន់ដងទៅទៀត”ជីមីន លើកដៃខ្ទប់មាត់អ្នកម្ខាងទៀតមិនឲ្យនិយាយតែខ្លួនឯងបែរជាញញឹមពេលនិយាយចប់ភ្លាម។
“ទទួលស្គាល់ថាបងខ្លាំងហើយមែនទេ?”
“អឹម”អ្នកត្រូវគេសួរងក់ក្បាលតិចៗគ្រហឹមដើមក។
“គេងទៅបងកំដរ”
“លោកព្យាបាលជើងរបស់ខ្ញុំទៅបានទេ?”
“...”ជុងគុក នៅស្ងៀមមិនតប ជីមីន ក៏រឹងអណ្តាតយល់ថាគេមិនយល់ព្រមនោះទេទើបធ្វើជាបិទភ្នែកហើយសម្ងំគេងជំនួស។
“ខ្ញុំគេងហើយ”
“...”

បើអូនជារបស់បងWhere stories live. Discover now