ភាគទី ២៣

164 6 0
                                    

“នេះមែនទេក្តីស្រលាញ់ដែរលោកប្រគល់មកឲ្យខ្ញុំ?”រាងស្តើងសួរទាំងអស់សង្ឃឹម សំឡេងពោលខ្សាវៗបន្លឺឡើង កែវភ្នែកដែរឈឺចាប់មិនអាចនិយាយបានក្រៅពីពាក្យថាសោកស្តាយណាស់ ទទួលយកមិនបានដែរសុខៗត្រូវមកក្លាយជាមនុស្សពិការទាំងគ្មានអីត្រូវនិងក្លាយជាបែបនេះឡើយ ខ្លួនមិនសមឲ្យគេឃើញមុខរឹតតែមិនសមនៅជាមួយគេឲ្យគេឃើញមុខទៀតដែរ។
“បងគ្មានជម្រើសផ្សេងទេ...បងសុំទោស”
“កុំសុំទោស ខ្ញុំមិនត្រូវការពាក្យសុំទោសពីលោកទេ...មិនថាលោកសុំទោសប៉ុន្មានលានដងក៏ខ្ញុំគ្មានថ្ងៃលើកលែងឲ្យលោកដែរ ចន ជុងគុក ហឺៗ”
“បងសុំទោស”
ឆ្វាច់!ឆ្វាច់!ឆ្វាច់
ជីមីន លើកដៃឡើងនិងអាដៃរបស់ខ្លួនឯងនៅចំពោះមុខអ្នកម្ខាងទៀតដោយមិនញញើតញញើម
ជុងគុក សឹងតែផុតដង្ហើមខណៈឈាមស្រក់មកតក់ៗនៅលើពូក ផ្ទៃមុខដែរមានពណ៍ប្រែក្លាយជាស្លេកស្លាំងមួយរំពេចន៍។
“មីន!ឈប់ទៅ”គេស្ទុះទៅឃាត់ទាំងគ្មានកម្លាំងនៅក្នុងខ្លួនមិនស្មានថាមាឌតូចមានប្រតិកម្មខ្លាំងបែបនេះសោះ ជីមីន ទន់ខ្លួននៅលើកដៃវៃគេដឹបៗទាំងគ្មានកម្លាំងនៅក្នុងខ្លួនបន្តិចសោះ។
“ហ៊ឹកៗៗ ជុងគុក...ខ្ញុំអស់សង្ឃឹមលើលោកណាស់...ខ្ញុំប្រហែលជាគ្មានអីត្រូវជំពាក់លោកទេ តែលោកជំពាក់ខ្ញុំ...លោកជំពាក់ជើងទាំងគូររបស់ខ្ញុំ លោកឮទេ?”
“កុំធ្វើបែបនេះ ឯងអាចស្លាប់បានកុំធ្វើអី”ឃើញសភាពរាងស្តើងគេស្ទើរតែស្លាប់ខ្លួន ទឹកភ្នែកដែរស្រក់មកលាយឡំនិងការដឹងខុសឆ្គងចំពោះអ្នកម្ខាងទៀត ជុងគុក ឆ្លេឆ្លាឃាត់ឈាមកុំឲ្យស្រក់ចេញមកតែរបួសនោះមុតជ្រៅខ្លាំងណាស់។
“បើខ្ញុំស្លាប់បាត់ទៅ...លោកប្រហែលមិនឆ្កួតបែបនេះទេ”
ឆ្វាច់!
ជីមីន ថាហើយក៏លើកដៃបម្រុងនិងអាដៃរបស់ខ្លួនតែអ្នកម្ខាងទៀតរងជំនួស ហើយគេប្រឹងឱបរាងតូចមិនឲ្យសូម្បីតែរើបម្រះឡើងមកឡើយ ទោះបីអ្នកនៅក្នុងរង្វង់ដៃប្រឹងរើយ៉ាងណា។
“បានហើយ!បានហើយៗៗៗ បងសុំទោស!បងសុំទោស”គេនិយាយខ្សាវៗឡើងញ័រសំឡេង។
“ហ៊ឹកៗ...លោកអាក្រក់ណាស់...លោកបំផ្លាញខ្ញុំ...”យូរប៉ុណ្ណាមិនដឹងអ្នកដែរឈឺស្រាប់ៗតែបិទភ្នែកសន្សឹមៗជាមួយស្នាមទឹកភ្នែកពេញថ្ពាល់ទាំងគូរ ដៃហូឈាមដូចទឹកបាក់ទំនប់តែម្ចាស់សំឡេងបាត់មាត់ឈឹងត្រឹមនាទីបន្ទាប់។ធីមសុន ចាកចេញទៅបាត់ដើម្បីហៅគ្រូពេទ្យតែសំឡេងរបស់គេលាន់ពេញកប៉ាល់ទាំងមូល។
“ដឹងខ្លួនឡើង មីន ដឹងខ្លួនឡើង!បងសុំទោស មីន!បងសុំទោស”ជុងគុក យំមិនមានសំឡេងព្យាយាមអង្រួនរាងតូចឲ្យដឹងខ្លួនតែមិនសូម្បីតែកម្រើកខ្លួនបន្តិច។
“អ្នកប្រុសតូច!គ្រូពេទ្យមកដល់ហើយ”
“លោកគ្រូពេទ្យឆាប់បញ្ចូលឈាមឲ្យគេទៅ”គេម្នីម្នាដាក់រាងតូចឲ្យដេកក្នុងរង្វង់ដៃនិងបើកផ្លូវឲ្យពេទ្យចូលមកក្បែរខ្លួនគេភ្លាមៗ។
“អ្នកជំងឺមានឈាមប្រភេទអី?”ដុកទ័រស្លុតចិត្តដល់ថ្នាក់បើកភ្នែកក្រឡោតពេលដែរសភាពមនុស្សពីរនាក់នៅលើគ្រែពោពេញទៅដោយឈាម គាត់ពិនិត្យមុននិងនិយាយឡើង។
“ប្រភេទ O”
“ទីនេះមិនមានឈាមកម្របែបនេះទេ”
“ឈាមរបស់ខ្ញុំ!យកឈាមរបស់ខ្ញុំទៅ”
“ខ្លាចតែមិនគ្រប់គ្រាន់នោះទេព្រោះអ្នកជំងឺខ្វះឈាមច្រើនជាងឈាមដែរលោកអាចផ្តល់ឲ្យ”
“ឆាប់ត្រឡប់ទៅវិញ”
“បាទ”ធីមសុន ប្រញាប់រៀបចំចេញទៅកាន់ប្រទេសកូរ៉េវិញយ៉ាងលឿន ជុងគុក បីរាងតូចចេញពីបន្ទប់ដោយមានដុកទ័រមកតាមជាមួយគេ គ្រប់គ្នានៅលើកប៉ាល់ក្រឡេកមើលមនុស្សម្នាក់ដែរលែងសល់សភាពដើមជាមនុស្សម្នាអស់រលីង ពួកគេនាំគ្នាសំឡឹងមើលមនុស្សដែរពោពេញទៅដោយឈាមជោគជាំពេញខ្លួន។

បើអូនជារបស់បងWhere stories live. Discover now