ភាគទី ១១

176 13 0
                                    


វិមាន...
ហូស៊ុក អង្គុយចាំផ្លូវប្អូនរបស់គេទាំងអន្ទះអន្ទែង មួយយប់ហើយគេមិនបានគេងពេញមួយយប់មកហើយព្រោះតែចិត្តបារម្ភលើប្អូនប្រុសដែរសុខៗមានអ្នកតាមសម្លាប់យ៉ាងចម្លែក គេភ័យណាស់ព្រោះធម្មតា ជុងគុក មិនដែរទៅធ្វើអីដាក់អ្នកណាឡើយហើយក៏គ្មានអ្នកណាម្នាក់ហ៊ានជាមួយគេដែរ។ជុងគុក ដើរចូលក្នុងផ្ទះជាមួយកូនចៅយឺតៗទាំងឈឺជើង តែគេមិនបានរអ៊ូសូម្បីមួយម៉ាត់។

“ជុងគុក ឯងយ៉ាងមិចហ្នឹង៎?ជើងរបស់ឯងកើតអី?”ហូស៊ុក សួរទាំងបារម្ភមុននិងលើកប្អូនប្រសឲ្យអង្គុយលើសាឡុង ជីមីន ដើរចូលមកក្នុងទាំងមុខងាប់។

“ត្រូវរបួសបន្តិចបន្តួចទេបងប្រុស”

“មកអង្គុយហើយចាំបងឲ្យគេលាងរបួសឲ្យ”មាត់និយាយតែដៃរបស់គេបក់បញ្ជារកូនចៅ មិនចង់បន្ទោសប្អូនប្រុសច្រើននោះទេមានតែសម្របសម្រួលប៉ុណ្ណោះ ថាហើយគេងើបឈរឡើងនិងសំឡឹងមុខរបស់មាឌតូច។

“នៅទីនេះហើយបងមានរឿងជាមួយ ជីមីន មួយភ្លែត!មកតាមបងមក ជីមីន”

“...”ជីមីន មិនបានមាត់.កដើរតាមពីក្រោយ ហូស៊ុក ទៅខាងក្រៅជាមួយគ្នាតែគ្រប់យ៉ាងស្ថិននៅក្រោមការសំឡឹងមើលរបស់ ជុងគុក ដូចគ្នា។

ក្រោមដើមឈើ...
“ឯងអាចនៅជាមួយ ជុងគុក រហូតដល់គេស្ងប់ចិត្តតើបានទេ?”

“អត់ទេ”មិនចាំយូរមាឌតូចបដិសេធទាំងសង្កឿតជើងធ្មេញ ងាកមុខចេញមិនចង់ទទួលយកការអង្វរពីអ្នកម្ខាងទៀតព្រោះបងប្អូនគេសុទ្ធតែដូចគ្នា អាត្មានិយមទាស់ត្រង់ថាប្រុសម្នាក់នោះអាក្រក់ហើយអាត្មានិយមគួរឲ្យស្អប់ខ្លាំងណាស់។

“បងសុំឯងទៅចុះ...ចាំពេលដែរបងពន្យល់គេបានហើយបងនិងនាំឯងត្រឡប់ទៅវិញ ហើយបងសង្ឃឹមថាឯងនិងធ្វើល្អជាមួយគេដើម្បីឲ្យគេស្ងប់ចិត្ត រួចមកបងនិង...”

“បងក៏ដឹងថាគេមិនអាចស្ងប់ចិត្តបានទេ...ហើយខ្ញុំក៏មិនអាចល្អជាមួយគេតាមអ្វីដែរបងសុំបានឡើយ”នេត្រាប្រែជាញ័រជាថ្មី ជីមីន គំហ៊កឲ្យមួយទំហឹងធ្វើឲ្យ ហូស៊ុក ទាល់តម្រិះខ្លាំងណាស់តែគ្មានវិធីឡើយគេក៏ស្រលាញ់ប្អូនមិនចង់ឃើញប្អូនរបស់គេឈឺទើបនិយាយបែបនេះ។

បើអូនជារបស់បងWhere stories live. Discover now