ភាគទី ២២

178 9 0
                                    

“ចុះបង យ៉ុន?”ប្រហែលបួននាទី ជីមីន រំឭកឈ្មោះមនុស្សប្រុសម្នាក់ដែរមិនដឹងស្លាប់ឬរស់កាលពីយប់មិញ ជុងគុក ឈប់សកម្មភាពនិងងើបឈរឡើងត្រង់ខ្លួន ទឹកមុខរបស់គេប្រែប្រួលដូចកាលពីយប់ទៀតហើយ។
“...”
“ឆាប់ឆ្លើយមកថាបង យ៉ុន យ៉ាងមិចហើយ?”រាងតូចងើយកតាមសួរទាំងមិនស្រណុកចិត្ត។
“ពេលដែរបងជិតស្លាប់ឯងមានធ្លាប់សួរបែបនេះដែរទេ?”
“...”អ្នកស្តាប់អួលចុងដង្ហើមស្ងាត់មាត់ភ្លាមៗ ចង់ប្រាប់គេណាស់ថាក៏ធ្លាប់គិតចង់ដឹងចង់ឮពេលគេឈឺដែរប៉ុន្តែមិនមានភាពក្លាហានគ្រប់គ្រាន់ឡើយ។
“បងជិតស្លាប់ព្រោះតែវាម្នាក់គត់តែឯងមានដែរមកមើលបងទេ?មានដែរសួរអ្នកនៅជុំវិញខ្លួនបងថាបងយ៉ាងមិចដែរទេ?បងភ្ញាក់ឡើងអ្វីដែរបងឮគឺឯងជិតរៀបការទៅហើយ”ការឈឺចាប់ដែរពិបាកនិងអធិប្បាយកំពុងតែបង្គប់ក្នុងសម្តីរបស់គេម្តងហើយម្តងទៀត កែវភ្នែកក្រហមច្រាល់និងតែងគិតមករហូតថាហេតុអ្វីក៏គេគ្មានតម្លៃបន្តិចសោះក្នុងក្រសែរភ្នែកមនុស្សម្នាក់នេះ?
“...”
“បងដឹងថាបងមិនអាចស្មើរនិងវាម្នាក់នោះ តែបងលះបង់ចំពោះឯងមិនតិចជាងវា តែក៏ច្រើនជាងវា បងស្រលាញ់ឯងមិនតិចជាងវា តែក្តីស្រលាញ់នេះមិនសាបសូន្យទាំងដឹងថាឯងគ្មានថ្ងៃស្រលាញ់បងនោះទេ!បងមករកឯងទាំងគ្មានសង្ឃឹមអីបន្តិចសោះ បងដឹងថាឯងនិងស្អប់បងតែបងនៅតែធ្វើព្រោះតែបងស្រលាញ់ឯង ស្រលាញ់ឯងលើសពីអ្វីៗបងហ៊ានលះបង់គ្រប់យ៉ាងដើម្បីឯងឲ្យតែឯងចង់បាន”
“ខ្ញុំមិនសាកសមនិងការលះបង់របស់លោកទេ”ពេលនេះក្រសែរភ្នែកទាំងគូររបស់ពួកគេកំពុងប្រឈមដាក់គ្នាតែពេលមើលចំកែវភ្នែករបស់គេមាឌតូចមានអារម្មណ៍ថាខុសខ្លាំងណាស់ ឈឺចាប់ខ្លាំងណាស់ប៉ុន្តែអណ្តាតរឹងនិយាយមិនចេញបន្តិចសោះ។
“វាសាកសមណាស់ទៅហើយ”
“...”
“បងនិយាយហើយក៏ឯងស្តាប់មិនចូលត្រចៀក ឲ្យបងនិយាយទៅមិនបានមែនទេ?”
“...”
“ត្រូវហើយយប់មិញជាកំហុសរបស់បង...ហើយពីរខែមុនក៏ជាកំហុសរបស់បងដែរ”ជុងគុក បិទភ្នែកលេបការឈឺចាប់ចូលពោះវិញនិងដកដង្ហើមបន្តិចមុននិងទទួលកំហុសគ្រប់យ៉ាង។
“កុំបន្ទោសខ្លួនឯង...លោកមិនបានខុស!ឈប់ទទួលកំហុសបានហើយ លោកធ្វើបែបនេះមិនអាចធ្វើឲ្យខ្ញុំចិត្តទន់ជាមួយលោកទេ”
“បងដឹងស្រាប់ហើយ”ថាហើយគេបង្វិលខ្លួនចាកចេញពីបន្ទប់នោះទៅយ៉ាងស្ងប់ស្ងាត់បំផុត ជីមីន អួលដើមកចង់ឃាត់ចង់ស្កាត់ចង់និយាយតែអណ្តាតរឹង បបូរមាត់កម្រើកមិនរួចបានត្រឹមតែរង៉ូវរង៉ពីក្រោយប៉ុណ្ណោះនិងមិនយល់ពីបេះដូងថាវាកើតឆ្កួតអីឡើយ។
“កុំស្រលាញ់ខ្ញុំ...កុំស្រលាញ់ខ្ញុំអី!ខ្ញុំមិនសាកសមនិងលោទេ...ពួកយើងមិនអាចទៅរួចបានឡើយ ខ្ញុំដឹងថាលោកលះបង់ចំពោះខ្ញុំតែខ្ញុំជាដើមហេតុធ្វើឲ្យលោកក្លាយជាបែបនេះ...”

បើអូនជារបស់បងWhere stories live. Discover now