“ខ្ញុំចង់គេង”
“កុំគេង!ឯងគេងយូរប៉ុណ្ណាហើយ?មិនបារម្ភពីសុខភាពខ្លះទេហ្អេស៎?”
“ខ្ញុំចង់បារម្ភឬអត់មិនមែនជារឿងរបស់លោកទេ...ហើយកុំប៉ះពាល់ខ្លួនរបស់ខ្ញុំឲ្យសោះព្រោះខ្ញុំចុះអេតាស៊ីវិលរួចហើយ បើមិនជឿលោកស៊ើបមើលទៅ”ជីមីន រលាស់ចេញពីការចាប់របស់គេភ្លាម
ទោះធ្វើអីមិនកើតតែផលដែរធ្វើបានគឺ អេតាស៊ីវិល ស្របច្បាប់នោះ។
“កុំលលេងនិងបង”ជុងគុក គ្រវីក្បាលនិងងើបឈរឡើងត្រង់ខ្លួន គេមិនចូលចិត្តល្បែងបែបនេះទេ។
“ខ្ញុំឲ្យលោកស៊ើបហើយត?ឬលោកមិនហ៊ានព្រោះទទួលយកមិនបាន”
“ធីមសុន”ឮប្រយោគឌឺដងកាលណាគេហៅកូនចៅដែរឈរនៅខាងក្រៅបន្ទប់នោះមកភ្លាមមិនឲ្យចាញ់ច្រាបឡើយ។
“បាទ”
“ទៅស៊ើបមកថា ជីមីន ពិតជាចុះអេតាស៊ីវិលមែនឬអត់?”
“បាទទាន”ថាហើយ ធីមសុន បកក្រោយត្រឡប់ទៅវិញយ៉ាងលឿននិងទាញទ្វារបិទដូចគ្នា បន្ទប់ដ៏ទូលាយប្រែជាស្ងប់ស្ងាត់គ្មានសំឡេងមករំខាន។
“បើឯងព្រមតាមបងឯងមិនបាច់ត្រូវមកវេទនានោះទេ!!បងគ្រាន់តែមិនចង់បាត់បង់ឯងឲ្យទៅអ្នកណាព្រោះខួរក្បាលបងលុបឯងមិនបាន...បើឯងមិនអូខេ បងមានតែប្រើវិអីនេះ!ឯងចង់ដឹងទេព្រោះអី?”គេញោចចុងមាត់ហើយមើលរាងតូចពីក្បាលដល់ចុងជើងធ្វើឲ្យអ្នកម្ខាងទៀតរំកិលគូទថយក្រោយលឿនដូចព្យុះ។
“ព្រោះអី?”រាងតូចពើងទ្រូងមិនឲ្យចាញ់គេតែវិនាទីបន្ទាប់ត្រូវមកចាញ់និងក្រសែរភ្នែករបស់គេទាល់តែត្រូវទម្លាក់មុខចុះក្រោម។
“ព្រោះបងខ្វះឯងមិនបាននោះអី!!បើបងស្លាប់បងនិងយកឯងទៅជាមួយបង កុំសង្ឃឹមថាបងព្រមដោះលែងឯងដោយងាយឲ្យសោះ”ជុងគុក ឱនមុខចំពោះមុខរាងតូចហើយល៎មុខទៅក្បែរមុននិងឡើងមកជិតសំកាំងខ្លួនពីមុខរាងតូច ត្រូវហើយមាឌតូចជាអ្នកបង្ខំគេឲ្យទាល់ច្រកប៉ុណ្ណោះ គេព្យាយាមហើយមិនធ្វើអ្វី មិនប្រឆាំងតែរាងតូចបង្ខំគេឲ្យប្រើវិធីនេះទាល់តែបាន។
“ហៅឈ្មោះបង...”ឃើញរាងតូចស្ងាត់ ជុងគុក បង្គាប់ភ្លាមៗ។
“អឹមម”ជីមីន គ្រហឹមងាកមុខចេញមិនខ្ចីមើលមុខរបស់គេតែត្រូវអ្នកម្ខាងទៀតសង្គ្រប់ថើបញក់ញីដូចរបស់លេងមិនខុស។
“ហៅឈ្មោះបង”ពេលដកមាត់ចេញ គេនិយាយឡើងមុតមាំគួរឲ្យញញើត។
“អត់ទេ...”ជីមីន ខ្ចឹបមាត់ប្រកែកព្យាយាមរុញគេចេញទាស់ត្រង់អ្នកម្ខាងទៀតមិនសូម្បីតែកម្រើកខ្លួនបែរជាចាប់ក្រសោបមុខតូចជាប់។
“មីន”ហៅតែប៉ុណ្ណឹង ជុងគុក ឆ្មក់ថើបអ្នកជំងឺមួយទំហឹងយ៉ាងលឿន ខាំបបូរមាត់ផ្លាំជាំទាល់តែបែកឈាមតិចៗមិនអាណិតអ្នកដែរគេចរកផ្លូវរត់មិនឃើញសោះ។
“ហឹកៗៗ...ចេញទៅ...លោកគួរឲ្យខ្លាចណាស់”
“ថ្ងៃរៀបការរបស់ឯងប្រែជាបែបនេះឯងសប្បាយចិត្តទេ?សប្បាយចិត្តទេ?”គេដូចជាមនុស្សឆ្កួតអ៊ីច្នឹងនិងគំហ៊កមួយទំហឹង ជីមីន កាន់តែខ្លាចលើសដើមទឹកភ្នែកស្រក់ដូចបាក់ទំនប់ទប់លែងជាប់ព្រោះចរិតម្តងល្អម្តងឆ្កួតរបស់គេ។
“ខ្ញុំចង់ទៅរកបង យ៉ុន វិញ...ហឺ”
“បានហើយបងមិនបង្ខំទេបើមិននិយាយ!នៅទីនេះសិនហើយស្អែកពួកយើងនិងត្រឡប់ទៅវិញ”គ្មានពាក្យត្រឡប់ក្រោយពេលសួរសំណួរចប់ ជុងគុក ចុះចេញពីលើគ្រែនិងដើរចេញក្រោយបន្សល់ប្រយោគចុងក្រោយ។
ក្រឹប!!
“ខ្ញុំគិតថាលោកនិងមិនក្លាយជាបែបនេះទេ...ហ៊ឹកៗៗ តែមិនមែនលោកលើសដើមទៅទៀត”គ្រាន់តែទ្វារបិទភ្លាម រាងតូចលើកដៃខ្ទប់មុខយំគួរឲ្យអាណិតរង៉ូវរង៉ម្នាក់ឯងស្ងាត់ៗ។
មកដល់ខាងក្រៅ អ្នកកំលោះជួប ជីន ដែរនៅខាងក្រៅស្រាប់ស្តាប់ដឹងឮពីអ្វីដែរបានកើតឡើងអម្បាញ់មិញនេះ ជុងគុក ថ្លោះទឹកមុខធុញថប់និងដកដង្ហើមធំ។
“បង ជីន”
“យ៉ាងមិចហើយ?”
“បងមិនខឹងទេមែនទេដែរខ្ញុំធ្វើបែបនេះ?”ក្រោយថ្លឹងថ្លែងទឹកមុខអ្នកស្តាប់ទើបបន្តសំណួររបស់គេភ្លាមៗ ជុងគុក បានប្រាប់ទៅកាន់លោកយាយនិង ជីន រួចហើយតគ្មានប្រតិកម្មណាមួយត្បកមកវិញឡើយទើបគេរាងធូរចិត្ត។
“លោកយាយមិនឲ្យខឹងបងក៏មិនហ៊ានខឹង បងគ្រាន់តែសង្ឃឹមថាឯងកុំធ្វើបាបប្អូនបងទៅបានហើយៗត្រូវធ្វើតាមសម្តីរបស់ឯងឲ្យបានគឺត្រូវមើលថែគេ”
“ខ្ញុំហ៊ានស្បថចំពោះមេឃដី មិនថាមានរឿងអីក៏ខ្ញុំមិនចោលគេដែរ”
“អឹម!ហើយឯងចង់ដឹងទេថាហេតុអីបានជាប្អូនបងស្អប់ឯង?”
“បងដឹងដែរមែនទេ?”ជុងគុក លើកចិញ្ចើមបន្តិចក៏រង់ចាំស្តាប់ព្រោះគេត្រូវការហេតុផលតែម៉្យាងថាហេតុអីក៏សុខៗមកស្អប់គេបែបនេះ មាឌតូចស្អប់គេជាង១៥ឆ្នាំហើយគឺមុនពេលគេចាកចេញទៅបរទេសម្លេះ។
“បងទើបតែដឹងពេល ជីមីន ត្រឡប់មកទីនេះវិញប៉ុណ្ណោះ ប៉ុន្តែឯងត្រូវតែឮពីមាត់របស់គេខ្លួនឯងដោយផ្ទាល់ទើបបាន”
“ក្រាក!”ថាហើយ ជីន បើកទ្វារចូលមកខាងក្នុងហើយបោះជំហានមករកប្អូនប្រុស មុននិងដាក់ខ្លួនអង្គុយក្បែរ ឃើញបងប្រុសចូលមករាងតូចធូរចិត្តណាស់និងស្ទុះមកឱបយ៉ាងលឿន។
“ជីមីន!”
“បង ជីន!បងយ៉ុនយ៉ាងមិចហើយ?គាត់យ៉ាងមិចហើយ?”សួរចប់ក៏ងើយមុខឡើងមើល ជីន ដែរស្ងាត់មាត់ឈឹងតែក៏ញញឹមជំនួសវិញ។
“សម្រាកព្យាបាលនៅពេទ្យ គេមិនអីទេគិតតែខ្លួនឯងទៅ”គ្រាន់តែពោលចប់អ្នកជាបងលើកម្រាមដៃវាស់ទឹកភ្នែករបស់ប្អូនប្រុសចេញថ្នមៗ ឃើញប្អូនយំគេក៏មិនសប្បាយចិត្តដែរ។
“បងជួយនិយាយប្រាប់គេបន្តិចទៅ ឲ្យគេឈប់មករវល់និងខ្ញុំទៅណា៎”ពេលនឹកដល់គ្រាដែរដឹងថាដើរមិនបាន ធ្វើឲ្យមាឌតូចខ្លាចញញើតគេបាត់ទៅហើយទើបទួញសោកគ្រវីក្បាលគួរឲ្យអាណិត។
“លោកយាយប្រាប់ថាមានតែគេប៉ុណ្ណោះដែរអាចមើលថែឯងបាន”
“មិនអាចទេ...ហឺៗ លោកយាយប្រាកដជាមានហេតុផលផ្សេង...លោកយាយមិនអាចធ្វើបែបនេះបានទេ...បងប្រាប់មកថាលោកយាយមានហេតុផលផ្សេង”ជីមីន ដកខ្លួនចេញនិងអង្រួនរាងកាយបងប្រុសខ្លាំងៗ ចង់ដឹងចម្លើយណាស់ ចង់ដឹងថាហេតុអីទើបលោកយាយហ៊ាមបង្ខំចិត្តរបស់គេបែបនេះទៅកើត។
“លោកយាយជំពាក់សន្យារបស់លោកតា ជុងគុក”
“សន្យា?សន្យា...ឬ?”
“ស្តាប់បង...ឯងគ្រាន់តែដឹងថាលោកយាយធ្វើបែបនេះត្រឹមត្រូវហើយ ឯងឈប់មានៈទៅបានទេ?”
“អត់ទេ...ខ្ញុំមិននៅជាមួយគេទេ ហ៊ឹកៗ បងក៏ដឹងថាខ្ញុំចាកចេញពីគេ ស្អប់គេបែបនេះព្រោះតែខ្ញុំគិតថាខ្លួនជាដើមហេតុធ្វើឲ្យគេក្លាយជាមនុស្សអាក្រក់...ខ្ញុំព្យាយាមស្អប់គេមករហូតដើម្បីគេចពីគេ គិតថាគេមិនធ្វើបាបអ្នកណាព្រោះតែខ្ញុំទៀតឡើយតែគេនៅដដែល...ព្រោះតែខ្ញុំគេធ្វើបាបអ្នកដទៃ”
“ឯងមិនស្រលាញ់គេមែនឬ?”
“អត់ទេ ខ្ញុំលែងស្រលាញ់គេយូរមកហើយ!ខ្ញុំកាត់ចិត្តចំពោះគេព្រោះចង់ផ្តាច់ទំនាក់ទំនងជាមួយគេ ហឺក តែសុខៗគេក៏បង្ហាញខ្លួនឲ្យខ្ញុំឃើញម្តងទៀតហើយរឿងរ៉ាវក៏ក្លាយជាបែបនេះ បងប្រាប់គេឲ្យឈប់គ្រប់យ៉ាងហើយដោះលែងខ្ញុំឲ្យមានសេរីភាពទៅ”
“លោកយាយហាមបងមិនឲ្យធ្វើទេ”ឃើញសភាពប្អូនប្រុសវាពិតជាពិបាកទទួលយកណាស់តែ គេជាបងមានតែគ្រវីក្បាលមិនអាចក្បត់សន្យានិងលោកយាយបានឡើយ។ជុងគុក ឈរស្តាប់ហើយទើបគេយល់និងដឹងភ្លាមថា ជីមីន ស្អប់គេព្រោះគេធ្លាប់សម្លាប់ក្មេងប្រុសម្នាក់កាលពី ជីមីន អាយុបានប្រាំបីឆ្នាំ ពេលនោះគេក៏មិនដឹងដូចគ្នាថាខ្លួនធ្វើខុសទើបហ៊ានសម្លាប់ក្មេងនោះព្រោះក្មេងនោះតែងតែសើចចម្អករាងតូចគ្រប់ពេលវេលាទាំងអស់ ធ្វើឲ្យរាងតូចបាយមិនបាន ទឹកមិនស្រេកស្គមខ្លួនព្រោះតែពាក្យថាមានប៉ាម៉ាក់តែប៉ាម៉ាក់មិននៅក្បែរមិនមើលថែ គេស្រលាញ់មើលថែរាងតូចតាំងពីតូចមករឿងអីដែរគេមិនខឹង ពេលដែរឃើញមាឌតូចកាលនោះចូលសង្គ្រោះបន្ទាន់ទើបធ្វើឲ្យគេចិត្តដាច់សម្លាប់ក្មេងម្នាក់នោះចោលមិនស្តាយស្រណោះ ហេតុការណ៍នេះមាឌតូចអាចឃើញទើបកាត់ចិត្តស្អប់គេដល់ម្លឹងត្រឹមតែប៉ុន្មានម៉ោងក្រោយគេសម្លាប់ក្មេងនោះនិងយកទៅបោះក្នុងអាងក្រពើដើម្បីលុបស្លាកដាន។
“បើប៉ាម៉ាក់ដឹងគាត់និងធ្វើដូចបងដែរទេ?”ត្រូវហើយខ្លួនអស់សង្ឃឹមលើបងប្រុស លោកយាយណាស់ដែរមិនសូម្បីតែយល់ចិត្តអីបន្តិចសោះ។
“មីន”
“បងមិនស្រលាញ់ខ្ញុំទេ...”
“មីន បងដឹងថាបងធ្វើបែបនេះដាក់ឯងវាខុសតែរឹតតែខុសនៅពេលដែរឯងលែងដៃគេហើយស្អប់គេទាំងដែរគេបូជាជីវិតដើម្បីឯងគ្រប់សព្វ កុំគេចពីគេ តាំងចិត្តនៅជាមួយគេឯងនិងដឹងអ្វីដែរបងបាននិយាយត្រូវឬខុសហើយ”ជីន ព្យាយាមនិយាយលួងលោមតែជាការពិត មីន យ៉ុនហ្គី មិនដែរលះបង់ស្មើរនិង ជុងគុក ទេគេចេះតែស្រលាញ់តែគេមិនសូវចេះខ្វល់ដឹងសុខទុក្ខរបស់រាងតូចដូចជា ជុងគុក ឡើយ។
“ហឹក ខ្ញុំមិនចង់ស្តាប់...ខ្ញុំមិនចង់ស្តាប់អីទាំងអស់...បងចេញទៅ”ដៃស្រឡូនលើកខ្ទប់ត្រចៀកនិងរំកិលខ្លួនឃ្លាតឆ្ងាយហើយគ្រវីក្បាលស្រែកខ្លាំងៗ ជីន មិនចង់នៅរំខានក៏ងើបហើយដើរចេញមកខាងក្រៅ។
“ជុងគុក!”ជីន ហៅឈ្មោះរបស់គេក្រោយពេលដឹងហេតុផលចប់ភ្លាម។
“មិនអីទេ ខ្ញុំយល់ហើយ”
“អឹម!បងទៅហើយ”
YOU ARE READING
បើអូនជារបស់បង
Romance"ពួកយើងទាំងពីរមិនអាចផ្សារភ្ជាប់ដោយងាយស្រួលបានទេ"មាត់និយាយតែដៃរបស់គេបិទគន្លឹះទ្វារលាន់ក្រឹប ធ្វើឲ្យរាងស្តើងធ្វើមុខឡេឡឺ។ "បើលោកនៅតែមិនដោះលែងខ្ញុំ ខ្ញុំនិងប្រឡូកប្រឡាក់និងអ្នកដទៃឲ្យសមចិត្តដែរលោកចង់បាន" "សូច"ជុងគុក ប្រែទឹកមុខមួយពាន់ដឺក្រេលើកដៃបាំងបបូរមា...