ភាគទី ៤១

342 18 1
                                    

ភាគទី ៤១

"ខ្ញុំដឹងថាស្រលាញ់ខ្ញុំណាស់...តែខ្ញុំលែងស្រលាញ់បងហើយ ខ្ញុំស្រលាញ់គេព្រោះបេះដូងរបស់ខ្ញុំបានស្រលាញ់គេតាំងពីក្មេងមកម្លេះ...ពេលនេះគេក្លាយជាមនុស្សរុក្ខជាតិក៏ខ្ញុំមិនព្រមស្រលាញ់បងវិញដែរ តែបងសប្បាយចិត្តបានដែរគេដេកនៅលើគ្រែជារៀងរហូតបែបនេះ...ហឹក បងសប្បាយចិត្តបានហើយ យ៉ុនហ្គី!ខ្ញុំធ្វើខុសដែរយកក្តីស្រលាញ់បងមកលេងសើច ធ្វើឲ្យបងឆ្កួតលីលាមិនដឹងខ្យល់អី ធ្វើឲ្យបងធ្វើបាបមនុស្សដែរមិនមានកំហុសសូម្បីតែមិត្តរបស់ខ្ញុំ...ខ្ញុំសោកស្តាយណាស់ដែរព្រមទទួលយកបងហើយរឿងរ៉ាវក៏ក្លាយជាបែបនេះ ហេតុនេះហើយខ្ញុំមកប្រាប់ថាបងមិនបាច់ខំប្រឹងដើម្បីខ្ញុំទេ ខ្ញុំសុខចិត្តស្លាប់ជាមួយ ជុងគុក ប្រសើរជាងរស់នៅទាំងបែបនេះដែរ"

"មីន ស្តាប់បងនិយាយសិនទៅ"

"មិនបាច់បកស្រាយអីទេ...ខ្ញុំមិនប្តឹងបងមិនសងសឹកបងឡើយ ព្រោះកំហុសគ្រប់យ៉ាងជារបស់ខ្ញុំទោះបីបងធ្វើដាក់គេក៏ជាកំហុសរបស់ខ្ញុំដែរ...ហឺក!ខ្ញុំសង្ឃឹមថាចាប់ពីថ្ងៃនេះទៅបងឈប់មកពាក់ព័ន្ធនឹងខ្ញុំហើយនឹងប្តីរបស់ខ្ញុំទៀតទៅ ទុកឲ្យពួកយើងរស់បានសុខជាមួយគ្នាក្នុងជីវិតចុងក្រោយរបស់ពួកយើងផង...ខ្ញុំបាត់បង់គេខ្ញុំទទួលយកមិនបានឡើយតែបើខ្ញុំបាត់បង់ដង្ហើមរបស់គេខ្ញុំកាន់តែទទួលយកមិនបានលើសពីនេះទៅទៀត!យ៉ុនហ្គី ខ្ញុំសង្ឃឹមថាបងបញ្ឈប់គ្រប់យ៉ាងនៅត្រឹមនេះ ហើយបងត្រូវដឹងថាខ្ញុំលែង.ស្រលាញ់.បងហើយ"ដើមប្រយោគរាងតូចគ្រវីក្បាលមិនចង់ស្តាប់អីឡើយព្រោះយប់នោះ ធីមសុន នៅជាមួយ ជុងគុក រឿងអីដែរគេមិនដឹងគ្រាន់តែរាងតូចសុំមិន
ប្តឹងផ្តល់អ្វីឡើយព្រោះតែគ្រប់យ៉ាង យ៉ុនហ្គី ល្ងប់មួយគ្រាប៉ុណ្ណោះហើយគ្រប់យ៉ាងជាកំហុសរបស់ខ្លួនដែរបង្កើតរឿងរញ៉េរញ៉ៃនេះឡើងមក។

"មីន..."

"ទោះអ្នកប្រុស ជីមីន មិនរករឿងឯងតែខ្ញុំនឹងរករឿងឯងដល់ទីបញ្ចប់"

"ទៅជាមួយយើងទៅ ថេយ៍"រាងតូចចាប់ដៃមិត្តសម្លាញ់ហើយសំឡឹងមុខរបស់មិត្តដែរស្លេកស្លាំងនោះដូចគ្នា។

បើអូនជារបស់បងWhere stories live. Discover now