ភាគទី ១៥

170 13 1
                                    

“ឲ្យពួកខ្ញុំតាមពីក្រោយល្អទេ?”មិនទុកចិត្តកូនចៅស្រែកសួរបន្ត ដោយខ្វល់ចិត្តណាស់មិនហ៊ានបណ្តោយឲ្យនៅតែម្នាក់ឯងឡើយ ឃាតករដែរតាមសម្លាប់គេគឺរកមិនទាន់ឃើញទេបើបណ្តោយឲ្យទៅតែពីរនាក់ប្រាកដជាមានគ្រោះថ្នាក់។

“អឹម”

ងឺតតតត
ឡានស៊េរីទំនើបឈប់នៅកណ្តាលចំណោមឡានឯទៀតទាស់ត្រង់ថាឡានរបស់ ជុងគុក នៅមុខឡានកូនចៅរបស់គេ ឡានជាច្រើនកកស្ទះនៅលើស្ពានវែងអន្លាយព្រោះនៅខាងមុខរាងឆ្ងាយមានប៉ូលិសកំពុងធ្វើការពិនិត្យមើលគ្រោះថ្នាក់ចរាចរណ៍ ជុងគុក ក្រឡេកទៅក្រោយឃើញមានឡានមកកកកកុញពេញអស់ទៅហើយគេដកដង្ហើមធំសំឡឹងមើលមាឌតូចដែរនៅស្ងៀមស្ងាត់។

“បងយ៉ុន”ក្រសែរភ្នែកក្រឡេកទៅម្ខាងបន្តិច រាងតូចចងចិញ្ចើមរអ៊ូតិចៗពេលសំឡឹងបុរសម្នាក់ដែររត់ចុះពីឡានទាំងសម្លៀកបំពាក់រយីរយាក ប៉ុន្តែរាងរៅប្រហាក់ប្រហែលខ្លាំងណាស់តើអាចជា យ៉ុនហ្គី ដែរទេ?
គេអាចរកកន្លែងនេះឃើញហើយតើមែនទេ?

“មានរឿងអីមែនទេ?”ត្រចៀកស្តាប់មិនសូវច្បាស់ទើបងាកមកសួរទាំងចង់ដឹងនិងសំឡឹងទៅមើលបុរសម្នាក់ដែរចុះពីឡានហើយមានបុរសម្នាក់ទៀតកំពុងជេស្តីថាឲ្យ។

“គ្មានទេ”

“ខានស្អែកបងនិងនាំឯងទៅលេងនៅបារាំង ចង់ទៅទេ?”

“ទៅណាក៏ទៅៗ”

បឹប!
គ្រាន់តែ ជីមីន ត្បកចប់ភ្លាមសំឡេងផ្ទុះអីមួយលាន់ឡើងមួយទំហឹងកណ្តាលស្ពានដែរពួកគេកំពុងតែជិះនោះ អណ្តាតភ្លើងលាតសន្ធឹងខ្ពស់ត្រដែតហើយមនុស្សនាំគ្នាចលាចលរត់ចេញពីក្នុងឡានព្រោងព្រាត។ជីមីន ឱនក្បាលចុះក្រោមយ៉ាងលឿនស្លេកមុខដូចមាន់ស្ងោ ជុងគុក ងើបមកវិញមើលពីក្នុងឡានឃើញក្រុមមនុស្សដែរតែងតែតាមប្រមាញ់គេក៏ងាកមកនិយាយជាមួយមាឌតូច។

“នៅទីនេះហើយ!”

“...”ពេលនិយាយចប់ អ្នកកំលោះចុះចេញពីក្នុងឡានបាត់ទៅ ជីមីន អើតក្បាលបន្តិចដើម្បីមើលហេតុការណ៍មិនហ៊ានចាកចេញពីក្នុងឡានឡើយ ជុងគុក ដេញតាមមនុស្សដែរតាមសម្លាប់គេជាមួយកូនចៅរបស់គេជាច្រើននាក់ហើយមានប៉ុន្មាននាក់ឈរក្បែរឡានដើម្បីការពាររាងតូច។

បើអូនជារបស់បងWhere stories live. Discover now