ភាគទី ២០

195 12 0
                                    

ម៉ោងប្រាំបីយប់...
បន្ទប់ដែរត្រូវបានរៀបចំយ៉ាងស្អាតគ្មានទាស់ភ្នែកកំពុងស្ថិតនៅលើកប៉ាល់ស្ថិតលើផ្ទៃទឹកត្រៀមចេញដំណើរទៅកាន់ អាមេរិកដែរជាទឹកដីមហាអំណាចផ្តាច់មុខគេលើពិភពលោកនោះហើយ។ជុងគុក អង្គុយកាន់កែវស្រាផឹកម្តងហើយម្តងទៀតសំឡឹងមើលមនុស្សដែរនៅលើគ្រែមិនទាន់ដឹងខ្លួនឡើងមក គេញញឹមមិនចំជាញញឹម ព្រោះមិនដឹងថាពេលភ្ញាក់ឡើងមាឌតូចនិងមានអាការៈបែបណាបន្ត។
“អឹម”ជីមីន គ្រហឹមដឹងខ្លួនមុននិងងើបអង្គុយទាំងវិលមុខមិនទាន់បាត់ ប្រហែលមួយសន្ទុះរាងតូចគ្រវីក្បាលទៅមកហើយក្រឡេកមកម្ខាងស្រាប់តែឃើញ ជុងគុក កំពុងសំឡឹងមកស្រាប់តែភ្ញាក់ព្រឺត។
“លោក?...ខ្ញុំនៅកន្លែងណា?”ជីមីន សម្រូតខ្លួនចុះពីលើពូកដើរសម្តៅទៅរកទ្វារតែពេលមកដល់បែរជាបើកមិនបានទើបផ្អែកខ្នងនិងទ្វារហើយសួរអ្នកម្ខាងទៀតទាំងសម្តីធ្ងន់ដូចពីមុន។
“មិនសួរបងសិនទេថាមកបានយ៉ាងមិច?”ត្រូវហើយគេសម្តៅដល់ថាគេជិតស្លាប់ហើយមិចក៏អាចនៅមានជីវិតបាន ជុងគុក ត្បកចប់ក៏ដាក់កែវស្រាចុះបង្វិលកៅអីមកទល់មុខមាឌតូចនិងគងទាក់ខ្លាដដែលប៉ុន្តែក្រសែរភ្នែករបស់គេខ្មៅក្រឹប។
“មិនចាំបាច់អីដែរខ្ញុំត្រូវសួរលោកទេ!ខ្ញុំគួរតែសួរថាលោកនាំខ្ញុំមកដល់កន្លែងណា?”រាងតូចគំហ៊កឲ្យខណៈមានអារម្មណ៍ថាខ្លួនឯងនៅលើផ្ទៃទឹកតែស្មានមិនត្រូវទើបស្រែកសួរជំនួស។
“...”
“មិចក៏មិនឆ្លើយ?”គ្មានចម្លើយត្រឡប់មកវិញកំលោះតូចកាន់តែក្តៅទ្រូងសំឡឹងទៅខាងក្រៅដែរងងឹតស្លុបតាមបង្អួច បបូរមាត់ប្រែជាញ័រវិនាទីឱនសំឡឹងមើលដងខ្លួនស្ថិតក្នុងសម្លៀកបំពាក់ថ្មីទៅវិញ។ជុងគុក ងើបសន្សឹមៗពីកៅអីដើរសម្តៅមករកមាឌតូច។
“អ្នកណាដូខោអាវរបស់ខ្ញុំ?”
“ឯងគិតថាអ្នកណា?ឬអាម្សៀតនោះ?”គេជ្រែងចង្កេះពើងទ្រូងបោះសម្តីទើបរាងតូចចាប់ន័យបានថាគ្រប់យ៉ាងដែរកើតឡើងគឺគេរៀបចំទាំងអស់ ត្រូវហើយគេពូកែណាស់ ពូកែគ្រប់សព្វ។
“បើកទ្វារឲ្យខ្ញុំទៅវិញ ខ្ញុំកំពុងតែរៀបការហើយលោកឈប់មករវល់និងខ្ញុំទៀតទៅ”
“សូច!”វិនាទីបន្ទាប់ម្រាមដៃក្រាស់លើកដាក់លើបបូរមាត់អ្នកម្ខាងទៀតព្រមទាំងបញ្ចេញសំឡេងជាសូសៀងឲ្យហេតុមុន ជុងគុក ញញឹមស្រទន់អមក្រសែរភ្នែកងងឹតស្លុប ជីមីន ស្មានមិនត្រូវលេបទឹកមាត់ក្អឹក។មែនហើយដៃរបស់គេត្រជាក់ ឫកពាររបស់គេមិនខុសពីមុនទាំងស្រុងនោះទេតែកែវភ្នែករបស់គេខុសពីមុនណាស់។
“បងមិនមែនមិនធ្លាប់ប្រាប់ឯងទេ ទោះឯងទៅដល់ណាក៏បងនិងតាមឯងមកវិញ បងសុខចិត្តឲ្យឯងស្លាប់ក៏ប្រសើរជាងបងដោះលែងឯងឲ្យមានសេរីភាព បងសុខចិត្តស្លាប់ក្លាយជាខ្មោចក៏មិនឲ្យឯងទៅអ្នកណា ទោះបងក្លាយជាខ្មោចក៏បងមិនដោះលែងឯងដែរ”ថាហើយក៏ឱនមុខទៅក្បែរបង្កើយ ដៃមិនទំនេរចាប់ចង្កាមាឌតូចឲ្យងើយមើលមុខរបស់ខ្លួនជំនួស។
“លែង...លែងទៅ”
“បងដឹងហើយថាបងយកចិត្តរបស់ឯងមិនបានទេ មិនថាបងលះបង់ប៉ុណ្ណាក៏ដោយតែបងគួរណាស់តែបានរាងកាយរបស់ឯង មិនថាខាងក្នុងឬខាងក្រៅក៏បងត្រូវតែបានលើកលែងតែក្តីស្រលាញ់តែប៉ុណ្ណោះ”
“លោកធ្វើបែបនេះកាន់តែធ្វើឲ្យខ្ញុំស្អប់លោកហើយ”ជីមីន ត្បកយ៉ាងមាំតែសំឡេងប្រែជាញ័រព្រោះកំពុងញញើតគេដែរមានចរិតស្ងប់ស្ងាត់លែងមានពាក្យថាទន់ភ្លន់គ្រប់យ៉ាងមកកាន់ខ្លួនទៀតទាំងស្រុងដូចមុនពេលនេះហើយ។
“មិនអីទេ!ឯងស្អប់បងក៏បងមិនខឹង”ជុងគុក សើចគ្រហឹមដើម.កទើបឈ្ងោកមុខថើបអូសពីថ្ពាល់មកដល់
ចង្កាយឺតៗ។
“ដោះលែងខ្ញុំទៅ...ហឹក”
“កុំយំអី!បងមិននិយាយច្រើនទៀតឡើយ សង្ឃឹមថាឯងនិងមិនរឹងចចេសតទៅទៀត”លើកនេះគេផ្លាស់ប្តូរកាយវិការមកក្រសោបមុខតូចទាំងដៃសងខាងហើយ មេដៃលើកវាស់ស្នាមទឹកភ្នែកនៅលើថ្ពាល់នោះចេញបន្តិចតែម្ចាស់សមីខ្លួនដូចជាស្តាប់មិនបង្គាប់ នៅតែយំបែបនេះមិនឈប់។
“ហឹកៗ...លោកអាត្មានិយមពេកហើយ...ហឺៗ”ពេលនេះចង់គេចមុខចេញក៏ពិបាក ចង់ដើរទៅណាក៏មិនរួចនៅទីបំផុតត្រូវតែមកជាប់ក្នុងអន្ទាក់របស់គេម្តងទៀត មិនខុសពីការគិតឡើយ។
ធីមសុន ដើរចូលមកក្នុងផ្លូវដែរជាបន្ទប់របស់ចៅហ្វាយផ្តាច់មុខហើយឱនមុខទៅក្បែរទ្វារបន្ទប់ខណៈកប៉ាល់យក្សនេះកំពុងឈប់ដំណើរការភ្លាមៗ។
“អ្នកប្រុសតូច!មីន យ៉ុនហ្គី កំពុងបាំងផ្លូវរបស់យើងហើយ”កូនចៅរាយការណ៍ចប់ ជីមីន បេះដូងលោតសឹងតែចេញមកខាងក្រៅនិងត្រជាក់ចុងដៃចុងជើងស្រឹប។
“ហ៊ឹះ!កូនកំលោះរបស់ឯងមកដល់ហើយទៅមើលជាមួយគ្នាទេ?”ជុងគុក គ្រវាស់សំឡេងអស់សំណើចមុននិងចាប់កដៃ រាងតូចដើម្បីចេញទៅជាមួយគ្នាដើម្បីឲ្យដឹងថាគេនៅតែមានប្រៀបជាងវា។
“ហឹក...”ជីមីន គ្រវីក្បាលតិចៗនិងហាមឃាត់ដំណើរគេមិនឲ្យចេញទៅខាងក្រៅ បើចេញទៅមានម្នាក់ត្រូវស្លាប់មិនខាន។
“កុំគ្រវីក្បាលអី!ទៅជាមួយបង”
“អត់ទេ...”
ក្រាក!
ឆ្លើយតែប៉ុណ្ណឹង ជុងគុក អូសដៃមនុស្សជាទីស្រលាញ់ដើរមកខាងលើបង្អស់របស់កប៉ាល់ជាមួយខ្យល់ត្រជាក់យ៉ាងខ្លាំង ក្រសែរភ្នែកទឹកមុខត្រជាក់ដូចទឹកកកសំឡឹងទៅកាន់ មីន យ៉ុនហ្គី មុននិងពើងទ្រូងឡើងជ្រែងចង្កេះដោយមានរាងតូចឈរក្បែរហើយគេជាកាន់ដៃមាឌតូចឲ្យឈរមើលកូនកំលោះដែរត្រៀមចូលរោងការនោះជាមួយគ្នា។
“មីន?”គ្រាន់តែឃើញ ម្ចាស់ឈ្មោះគេឆ្លេឆ្លាមួយរំពេចន៍និងស្ទុះឡើងលើកប៉ាល់ដើម្បីឡើងមកខាងលើទាស់ត្រង់ថាមានសំឡេងមួយកាត់ដំណើររបស់គេ។ត្រូវហើយកូនចៅរបស់គេរាប់សិបនាក់នៅជាមួយគេតែកូនចៅរបស់ ជុងគុក តម្រង់កាណុងមករកកូនចៅរបស់គេយ៉ាងច្រើនជាងការគិតនិងមានប្រៀបជាង
គេទៅទៀត ទាស់ត្រង់ថាគេមានកូនចៅនៅខាងក្រោយរាប់សិបនាក់មិនទាន់មកដល់នៅឡើយទេ។
“បងយ៉ុន”
“មកដល់លឿនគ្រាន់បើ!តាមមើលឯងមិនធម្មតាទេនៅលើទឹកដីកូរ៉េនេះ”ធីមសុន និយាយជំនួសចៅហ្វាយនាយស្មានមិនខុសទើបមិនឲ្យកាពីទែនបង្វិលដានសុខចិត្តឲ្យវាមកទាំងបែបនេះប៉ុន្តែពួកគេមករាងឆ្ងាយហើយក៏វានៅតាមមកបាន។
“ដោះលែងប្រពន្ធរបស់យើងទៅ”
“ប្រពន្ធទាំងមិនបានរៀបការនិងមែនទេ?”ជុងគុក ត្បកទៅវិញមុននិងក្រលាស់ដៃឱប ជីមីន ជាប់ខ្លួនកាន់តែធ្វើឲ្យ យ៉ុនហ្គី ឆេះឆួលកើតភ្លើងប្រច័ណ្ឌខ្លាំងឡើង។
“ពួកយើងចុះអេតាស៊ីវិលរួចហើយ!ឯងលួចប្រពន្ធរបស់គេជារឿងដែរខុសច្បាប់ កុំស្មានថាច្បាប់របស់ប្រទេសឯងមិនដាក់ទោសឯងឲ្យសោះ”
ឆឹក!
មួយប្រយោគនេះធ្វើឲ្យអ្នកស្តាប់ប្រែទឹកមុខគួរឲ្យខ្លាចជាទីបំផុត បេះដូងរបស់គេឈឺស្រាប់ហើយមិនថាមានអ្វីក៏វាលែងមានសកម្មភាពទៀតដែរទើបពេលនេះប្រែជាញញឹមចុងមាត់យ៉ាងត្រជាក់ដូចទឹកកក
ក្តៅដូចរងើកភ្លើង។
“មែន!ច្បាប់របស់ប្រទេសយើងនិងដាក់ទោសយើងតែបើពេលនេះមិនមែនទេ”
“ចន ជុងគុក ឆាប់ដោះលែងប្រពន្ធយើងភ្លាមទៅ”យ៉ុនហ្គី ស្រែកគំហ៊កទ្រាំមើលវាឱបរាងតូចមិនបានទេ រាងកាយនោះជាកម្មសិទ្ធិរបស់គេមុននិងស្ទុះទាំងកំរោលឡើងមកទាស់ត្រង់ថា...
“អឹម”ជុងគុក ចាប់អ្នកនៅក្នុងដៃថើបយ៉ាងទាន់ហន់និងមួយទំហឹងដល់ថ្នាក់រាងតូចសឹងតែស្លាក់ខ្យល់ស្លាប់ភ្លាមៗ កាយវិការថើបរបស់គេពិតជាមានជំនាញលើបបូរមាត់មួយនេះខ្លាំងណាស់ យ៉ុនហ្គី សង្កឿតជើងធ្មេញ កែវភ្នែកឡើងក្រហមដូចឆេះឆួលប្រហែលវាធ្លាប់ធ្វើបែបនេះមកលើមនុស្សរបស់គេទើបវាមានឥទ្ធិពលខ្លាំងនិងមានស្ទាត់ជំនាញណាស់។
“អាចង្រៃ”យ៉ុនហ្គី ទាញកាំភ្លើងពីចង្កេះមកកាន់ដើរមកជិតដល់ត្រូវអាក់ដំណើរទៅវិញ។
“បើហ៊ានឡើងមកលើទីនេះយើងនិងបាញ់សម្លាប់ឯងឲ្យគ្រប់ចំនួនគ្រាប់កាំភ្លើងរបស់យើង...សាកទេថា
កាំភ្លើងរបស់អ្នកណាលឿនជាង?”មនុស្សដូចគេរហ័សជាងការគិតទើបកញ្ឆក់យកកាំភ្លើងមកផ្ជុងគំរាមពីចម្ងាយ។
“ឯងហ៊ានមែនទេ?បើឯងសម្លាប់យើងឯងនិងជាប់ទោស”

បើអូនជារបស់បងWhere stories live. Discover now