ភាគទី ១៦

163 13 0
                                    


ព្រលានយន្តហោះ...
ងឺតតត!
ឡានបានឈប់នៅមុខព្រលានភ្លាមមានកូនចៅប៉ុន្មានចេញមកបើកទ្វារឲ្យ យ៉ុនហ្គី ដែរដឹកដៃមាឌតូចចេញមកក្រៅ។ណាមជូន ហុចឯកសារទៅឲ្យ យ៉ុនហ្គី ដែរជាលិខិតឆ្លងដែនរបស់គេឯមាឌតូចត្រូវធ្វើម្តងទៀតយ៉ាងទាន់ហន់ព្រោះពេលនេះ ជុងគុក មិនអាចតាមមកបានឡើយប្រសិនបើ ជុងគុក មិនរបួសធ្ងន់បែបនេះទេពួកគេទាំងពីរមិនអាចចាកចេញពីប្រទេសនេះបានឡើយ ព្រោះអំណាចដែរ ជុងគុក មានបានគ្របដណ្តប់លើគ្រប់គ្នានៅទីនេះ។
“នាំគ្នាទៅធ្វើលិខិតឆ្លងដែនទៅ យើងបានជះលុយរួចហើយ យ៉ាងយូរត្រឹមមួយម៉ោងពួកឯងចេញពីទីបានហើយ”
“អរគុណឯងហើយ តោះទៅ”
“អឹម”រាងតូចគ្រហឹមងក់ក្បាលទាំងគ្មានប្រលឹងនៅក្នុងខ្លួននិងដើរចូលទៅក្នុងយ៉ាងលឿន។
តឺតៗៗៗ
កំពុងតែធ្វើការវះកាត់ចង្វាក់បេះដូងរបស់អ្នកជំងឺលោតមកជាខ្សែរបន្ទាត់ស្មើរធេងធ្វើឲ្យដុកទ័រឆ្លេឆ្លា សំឡឹងមើលប្រអប់ដែរលោតចង្វាក់បេះដូងឆ្លាស់និងមុខអ្នកជំងឺដែរស្លេកស្លាំងដូចជាខ្មោចបាត់ទៅហើយ។
“ចង្វាក់បេះដូងអ្នកជំងឺចុះខ្សោយណាស់ ប្រញាប់យកប្រដាប់ឆក់មក”ដុកទ័របញ្ជារមុននិងប្រញាប់ដកខ្លួនតែក៏ភ្លេចថាមិនទាន់វះកាត់យកគ្រាប់កាំភ្លើងចេញនៅឡើយទេ។
“លោកគ្រូពេទ្យគ្រាប់កាំភ្លើងនៅជ្រៅណាស់បើឆក់នៅពេលនេះអ្នកជំងឺអាចនិងស្លាប់”ដុកទ័រម្នាក់ទៀតនិយាយឡើង និងប្រញាប់ទាញកាំបិតមកវះកាត់ខណៈគិលានុបដ្ឋាយិកា ទាញបំពង់អុកស៊ីសែនមកផ្លាស់ប្តូរដើម្បីឲ្យដង្ហើមអ្នកជំងឺថេរព្រោះពេលនេះដង្ហើមរបស់គេកំពុងដាច់ៗមិនជាប់លាប់ ចង្វាក់បេះដូងកាន់តែខ្សោយទៅៗ។
“ត្រូវហើយ វះកាត់យកគ្រាប់កាំភ្លើងចេញឲ្យឆាប់ឡើង ឆាប់ឡើងទៅដង្ហើមអ្នកជំងឺចុះខ្សោយហើយ”ថាចប់ក្រុមដុកទ័រប្រមាណបួនប្រាំនាក់នាំគ្នារូតដៃជើងវះកាត់យកគ្រាប់កាំភ្លើងចេញហើយដេមុខរបួសឲ្យផ្សារភ្ជាប់គ្នាវិញទោះបីពេលនេះ ជុងគុក នៅសល់ដង្ហើមចង្រិតក៏ដោយក៏ពួកគេមិនបោះបង់ឲ្យស្លាប់ទទេរឡើយ។
“មួយ!ពីរ!បី!ឆក់”ដុកទ័រស្រែកនិងបញ្ជារឲ្យឆក់ដើមទ្រូង ខ្លួនរង្គើរដូចទឹករលកតាមការកន្ក្រាក់របស់ប្រដាប់ឆក់តែជំនួសមកវិញទឹកភ្នែករាប់រយតំណក់ចេញពីកន្ទុយភ្នែករបស់អ្នកជំងឺ។
តឺតៗៗៗ
ចង្វាក់បេះដូងនៅតែមិនលោតឡើងមកជាធម្មតា វាកំពុងត្រង់ស្មើនិងកំពុងនាំយកមនុស្សម្នាក់នេះចាកចេញពីពិភពលោកនេះទៅហើយ។
“ឆក់”
តឺតៗ
“ឆក់ឲ្យខ្លាំងកុំដកដៃ”
តឺតៗ
ក្រុមដុកទ័រសឹងតែអស់សង្ឃឹមតែមិនបានចុះចាញ់បញ្ជារកូនចៅឲ្យឆក់ម្តងហើយម្តងទៀតទាស់ត្រង់សំឡេងចង្វាក់បេះដូងមិនបានលោតឡើងមកឡើយ។
“ទៅហៅដុកទ័រជំនាញប្រចាំមន្ទីពេទ្យឲ្យឆាប់ឡើង អ្នកជំងឺម្នាក់នេះមានរបួសធ្ងន់ធ្ងរណាស់”
“ចា៎”

បើអូនជារបស់បងWhere stories live. Discover now