ភាគទី ២១

180 10 0
                                    

“កាពីទែន ទីនេះជាទឹកដីរបស់អ្នកណា?”ស្មានមិនខុសគ្រប់យ៉ាងស្ថិតនៅក្រោមដៃរបស់គេ ជីមីន លេបទឹកមាត់សំឡឹងមើលកាំភ្លើងក្នុងដៃរបស់ ជុងគុក ជាប់។
“ទីនេះមិនមែនជាទឹកដីនរណានោះទេ ទោះលោកសម្លាប់មនុស្សរាប់រយពាន់នាក់ក៏គ្មានកំហុសដែរ”
“កុំ...កុំសម្លាប់គាត់ឲ្យសោះ ហឹកៗ...បងឆាប់រត់ទៅកុំខ្វល់ពីខ្ញុំ”រាងតូចស្រែកឡើងពេលស្តាប់ចប់និងជឿជាក់ថា ជុងគុក សម្លាប់ យ៉ុនហ្គី ព្រោះគេដៃឆៅប៉ុណ្ណាគ្មានអ្នកណាដឹងក្រៅពីខ្លួនឡើយ។
“ទៅឬមិនទៅ?”ជុងគុក ស្រែកម្តងទៀត។
“យើងមិនទៅ”យ៉ុនហ្គី មិនបានខ្លាចរអាឡើងមកមួយកាំនៃជណ្តើរតែ...
បាំង!
គ្រាប់ហោះបញ្ឆិតជើងរបស់គេ ជាការគំរាមបើហ៊ានតែឡើងមកគេនិងធ្វើឲ្យមើលឲ្យដូចអ្វីដែរវាធ្វើមកលើគេកាលពីពីរខែមុនដូចគ្នា។
“សាកម្តងទៀតទៅ”
“បងយ៉ុន...ខ្ញុំសុំអង្វរកុំសម្លាប់គាត់អី ហឺៗៗ...ខ្ញុំព្រមទៅជាមួយលោក...ហ៊ឹកៗ...ខ្ញុំព្រមតាមលោកគ្រប់យ៉ាង”ឃើញស្ថានភាពមិនស្រួល ជីមីន ចាប់អង្រួនមនុស្សមាឌធំហើយស្រែកខ្លាំងៗទាំងយំសស្រាក់ដើម្បីឃាត់គេកុំឲ្យបាញ់ ទឹកភ្នែករបស់ខ្លួនមានឥទ្ធិពលចំពោះគេយ៉ាងណានិងប្រឹងយំឲ្យអស់ប៉ុណ្ណឹងដូចគ្នា។
“កុំអង្វរបង!បងមិនសុំានិងពាក្យអង្វររបស់ឯងទេ”
“ជីមីន”
“បងយ៉ុន កុំចូលមកអី”រាងតូចបម្រុងរត់ទៅរកហើយតែត្រូវ ជុងគុក ចាប់ជាប់មិនឲ្យទៅ។
“ចុះចេញបើមិនដូច្នេះយើងនិងបាញ់”គេបម្រុងកេះកៃហើយប៉ុន្តែ...
“កុំបាញ់”ឃើញបែបនោះរាងតូចទៅកញ្ឆក់កាំភ្លើងពីដៃរបស់គេមកជារបស់ខ្លួន ធ្វើឲ្យអ្នកម្ខាងទៀតត្រូវកាន់ជាប់ខ្លាចវារ៉េកៃទាស់ត្រង់ថា...
បាំង!
មួយគ្រាប់ចំដើមទ្រូងខាងឆ្វេងរបស់ យ៉ុនហ្គី ទម្រុះសាច់កប់ជ្រៅឈាមក៏ហូរស្រក់ចុះមកក្រោម យ៉ុនហ្គី ទន់ជង្គង់ក្រឹបនិងដកដង្ហើមមិនដល់គ្នា។
“បងយ៉ុន?”
ព្រូង!
គេស្តាប់បានសំឡេងមនុស្សជាទីស្រលាញ់ហៅឈ្មោះត្រឹមប៉ុណ្ណឹងក៏ដួលព្រូសទៅក្នុងទឹកសមុទ្រពីជណ្តើរនៃកប៉ាល់ កូនចៅរបស់គេស្ទុះស្ទារទៅជួយយ៉ាងលឿនគ្មានអ្នកណាអាចទប់ទល់និង ជុងគុក បានឡើយព្រោះនេះជាកប៉ាល់កម្មសិទ្ធិរបស់គេ មិនថានៅលើទឹកដីអ្នកណាក៏គ្មានសិទ្ធិរករឿងដល់ដំណើរចេញចូលរបស់គេដែរ។
“បងយ៉ុន?”ជីមីន ប្រលេះដៃទៅកាន់បង្គាន់ដៃកប៉ាល់សំឡឹងទៅក្រោមទាំងតក់ស្លុតនិងរង៉ូវរង៉តិចៗស្តាប់មិនចង់បាន។
ព្រូង!
“ជីមីន?”មិនគិតច្រើនរាងតូចហក់ចូលទៅជួយអ្នកម្ខាងទៀតយ៉ាងលឿន ជុងគុក ស្រែកហៅមុននិងលោតទៅតាមព្រោះគេមិនអាចចោលមនុស្សរបស់គេឲ្យទៅតាមអ្នកណាបានឡើយ។យ៉ុនហ្គី បិទភ្នែកសន្សឹមៗមុននិងបុកក្បាលនិងដែកសម្រាប់ទប់លំនឹងរបស់កប៉ាល់មួយទំហឹងបែកឈាម អ្វីដែរគេឃើញលើកចុងក្រោយគឺទឹកមុខភ័យខ្លាចរបស់ ជីមីន ដែរមើលមកកាន់គេ។

បើអូនជារបស់បងWhere stories live. Discover now