ភាគទី១២

186 13 0
                                    

“ត្រូវហើយ!យាយមិនអាចក្បត់សន្យានិងគេបានទេ...យាយធ្លាប់ក្បត់សន្យានិងគេម្តងហើយម្តងទៀតធ្វើឲ្យគេឈឺចាប់តែគេនៅតែលះបង់ជីវិតរបស់គេដើម្បីតាមរកយាយគ្រប់កន្លែង...សូម្បីតែដង្ហើមចុងក្រោយរបស់គេក៏គេនៅតែនឹកហៅឈ្មោះរបស់យាយដែរ”

“ជុងគុក មានចរិតដូចជាតារបស់គេណាស់!ហេតុនេះទើបយាយកាន់តែមិនដាច់ចិត្តព្រោះគេទាំងពីរពិតជាដូចគ្នា...ដូចគ្នាណាស់”

“លោកយាយ”ជីន ភ្ញាក់ព្រឺតពេលឃើញតំណក់ទឹកភ្នែកយាយរបស់គេស្រក់កាត់ថ្ពាល់តក់ៗទើបឧទានឡើង។

“មិនអីទេ!យាយមិនអីទេ តែចៅត្រូវសន្យាកុំយល់ស្របឲ្យ ជីមីន ទៅអ្នកណាផ្សេងក្រៅពី ជុងគុក ឲ្យសោះឮទេ?មិនថាយាយនៅរស់ឬក៏ស្លាប់ទៅក៏ដោយ”

“បាទ!ខ្ញុំសន្យា”

អូស្ទីន...
បន្ទប់គេង...
មាឌតូចដើរចូលមកក្នុងបន្ទប់និងដកដបថ្នាំដែរមាននៅក្នុងហោប៉ៅអាវចេញមកស្រាប់តែប្រទះឃើញដបថ្នាំនោះមានពណ៍ស្រដៀងនិងដបថ្នាំមួយនៅក្បែរក្បាលគ្រែ។

“ថ្នាំអី?”មាឌតូចរអ៊ូតិចៗទើបលើកដបថ្នាំតូចមួយទៀតឡើងមកដាក់ក្បែរគ្នាហើយក៏ភ្ញាក់ដូចគេវៃកណ្តាលមុខ។

ព្រះ!!
“ថ្នាំសម្រើប?ហ្អក៎?ខ្ញុំលាបថ្នាំសម្រើបឲ្យគេមិនមែនជាថ្នាំលាងរបួសនោះទេ...អ៊ីច្នឹងទើប...”រាងស្តើងលាន់មាត់ក្តាប់ដបថ្នាំក្នុងដៃណែនសឹងតែបោកក្បាលឲ្យងាប់ មិនដឹងថាគេម្នាក់នោះអាចស្លាប់ដែរទេ ព្រោះត្រូវរបួសហើយនៅត្រូវថ្នាំសម្រើបនេះទៀត។ថ្នាំនេះមាឌតូចលួចសុំឲ្យ ធីមសុន ទៅទិញមកប៉ុណ្ណោះដោយគិតចង់ធ្វើបាបប្រុសម្នាក់នោះឲ្យស្លាប់ខ្លួនតែចុងក្រោយ ចំណេះជិះករបស់គេវិញយ៉ាងចាស់ដៃហើយ។

“ឆ្កួតហើយមិចក៏ធ្វេប្រហែសបែបនេះទៅកើត?ជីមីន...ឯងឆ្កួតហើយ!ឆ្កួតហើយៗ”រាងតូចលើកដៃទះក្បាលខ្លួនឯងផាច់ៗ។

យប់ឡើង...
តុក!តុក
ជុងគុក គោះទ្វារពីក្រៅតិចៗគេរាងខ្លាចមាឌតូចឈឺណាស់ទាំងការពិតគេកំពុងតែឈឺស្ទើស្លាប់ទៅហើយ នៅពេលមិនឃើញសំឡេងតបគេខ្ចិលនិយាយច្រើនក៏មូលគន្លឹះបើកទ្វារចូលទៅ។

បើអូនជារបស់បងWhere stories live. Discover now