ភាគទី ៧

215 14 1
                                    


“ឯណា?”ថាហើយពួកគេរត់ចេញពីក្នុងឡានមកឈរទល់មុខ ជីមីន ដែរអង្គុយគួរឲ្យអាណិតពន់ពេក។

“អាល្អិតមកអង្គុយអីនៅទីនេះ?”ម្នាក់ក្នុងចំណោមពួកគេសួរឡើងមក រាងតូចងើបមុខដែរស្លេកស្លាំងនោះងើយឡើងលើ។

“ខ្ញុំ...ខ្ញុំវង្វេងផ្លូវ...”បបូរមាត់ស្លេកស្លាំងនិយាយតិចៗ ត្របកភ្នែកសឹងតែបិទបាត់បង់ស្មារតីតែមិនអាចព្រោះមិនចង់ត្រូវ ជុងគុក ចាប់យកត្រឡប់ទៅវិញនោះទេ។

“វង្វេងផ្លូវ?ផ្ទះរបស់ឯងនៅកន្លែងណា?”

“នៅ...នៅ...នៅកូរ៉េ...ខ្ញុំត្រូវ...គេចាប់...យកមក...”ទឹកដមពោលដាច់ៗ ពួកមនុស្សប៉ុន្មាននាក់បន្ទន់ជង្គង់មកក្បែរមាឌតូចហើយសំឡឹងពីក្បាលដល់ចុងជើងឃើញថាសាច់ឈាមស្រស់ថ្លាប្រហែលជាត្រូវចាប់មកមែនហើយ។

“អ៊ីច្នឹងឯងរត់គេចចេញមកតើមែនទេ?”

“អឹម”

“ចង់ទៅវិញទេ!ខ្ញុំនាំឯងទៅ”

“អឹមមម...លោកជួយខ្ញុំមែនឬ?”ឮគេនិយាយបែបនោះមិនបានគិតច្រើន ជីមីន ស្រាប់តែមានក្តីសង្ឃឹម។

“ត្រូវហើយ!មោះមកតាមយើងមក”ពួកគេនាំរាងតូចឡើងឡាននិងបើកចេញទៅជាមួយគ្នាដោយម្ចាស់សមីខ្លួនមិនបានបដិសេធនោះទេ។

កំពង់ផែ...
ប្រហែលជាមួយម៉ោងមេឃឈប់ភ្លៀងហើយឡានរបស់មនុស្សជាច្រើននាក់បានបើកមកដល់កំពង់ផែជួញដូរមនុស្សខុសច្បាប់ជាពិសេសការជួញដូរផ្លូវភេទ ឲ្យទៅកាន់ម្ចាស់កោះដែរនៅកណ្តាលសមុទ្រដោយមានមនុស្សជាច្រើនតែងតែទៅកម្សាន្តនៅទីនោះ។

“ខ្ញុំលក់អាល្អិតនេះក្នុងតម្លៃដប់លាន”ពួកគេផ្តុំក្បាលជាមួយនិងម្ចាស់កំពង់ផែចំណាស់មួយដោយនិយាយបោះតម្លៃភ្លាមៗ ឯគ្នារបស់ពួកគេចាប់ដៃ ជីមីន សងខាងមិនឲ្យរើរួចឬខ្លាចរត់។

“ថ្លៃម្លេះ?”ម្ចាស់កំពង់ផែនិយាយ។

“សាច់ឈាមស្អាតណាស់ មុខមាត់ក៏ក្មេងដែរ បើលោកមិនហ៊ានឲ្យទេខ្ញុំយកទៅលក់ឲ្យអ្នកផ្សេង”

“អត់ទេ!ខ្ញុំទិញ តាមមើលប្រហែលជាអាចបម្រើភ្ញៀវបានល្អណាស់”

បើអូនជារបស់បងWhere stories live. Discover now