ភាគទី ៨

203 15 1
                                    


“កុំរឹងចចេសអីត្រឡប់ទៅវិញជាមួយបង”ជុងគុក ប្រឹងលួងលោមនិងទាញមកឱប គេដឹងហើយថារាងស្តើងភ័យប៉ុណ្ណា ជាកំហុសរបស់គេដែរមកជួយមិនទាន់ពេលវេលាធ្វើឲ្យពួកវានាំមាឌតូចមកដល់ទីនេះ កន្លែងដែរមនុស្សគ្រប់គ្នាថាជាកន្លែងកម្សាន្តតែតាមពិតជាកន្លែងជួញដូរមនុស្សខុសច្បាប់ប៉ុណ្ណោះ។

“ហ៊ឹកៗៗ ខ្ញុំភ័យណាស់ដឹងទេ?”មាឌតូចឱប ជុងគុក យ៉ាងណែនទ្រូងមុននិងជ្រប់មុខលើស្មារមាំហើយយំខ្លាំងៗគួរឲ្យអាណិត។

“លែងអីហើយ!គ្មានអ្នកណាធ្វើអីឯងបានទេ”

“អ្ហឹក!ហ៊ឺៗៗៗៗ ខ្ញុំមិនចង់នៅទីនេះទៀតទេ”

“បងនិងមើលថែឯងឲ្យល្អ កុំភ័យអីបងមិនឱ្យឯងលំបាកនោះទេ”ពាក្យដែរមិនចង់ឮទោះស្ថានភាពបែបនេះនៅតែឮតែគេនៅតែដូចដើមគឺមិននិយាយច្រើននោះទេ។

“ហ៊ឹក”

វិមាន ចន...
នៅតាមផ្លូវមកដល់ផ្ទះ ជីមីន គេងរហូតមិនក្រោកមិនទៅណាគឺក្បែរមនុស្សដែរតែងតែនិយាយថាស្អប់គ្រប់ម៉ោងគ្រប់ពេលនោះ ទោះបីស្អប់ប៉ុណ្ណាតែមានតែនៅក្បែរគេប៉ុណ្ណោះដែរមិនមានអារម្មណ៍ថាខ្លាចពេលជួបគ្រោះភ័យ។ជុងគុក លើកបីមាឌតូចដាក់លើគ្រែដោយមានពេទ្យមកជាមួយនិងនាំគ្នាប្រញាប់ប្រញាល់មើលថែអ្នកជំងឺតាមបញ្ជារ។

“ឲ្យពេទ្យមកមើលថែគេបន្ថែមនៅទីនេះ ហើយត្រូវមើលថែគេឲ្យបានល្អ ម៉្យាងត្រូវតែជាពេទ្យដែរមានឯកទេសជំនាញខ្ពស់បំផុត”ជុងគុក ប្រាប់កូនចៅដែរឈរក្បែរឯគេផ្ទាល់មិនបានទៅណាទោះខ្លួនឯងសឹងតែ
ដួលបោកក្បាលម្តងៗក៏ដោយ។

“បាទ”

“ចាប់ពួកវាបានហើយ?”

“បាទ!អ្នកដែរចាប់អ្នកប្រុស ជីមីន ទៅលក់ក៏ពួកយើងចាប់បានហើយ”ធីមសុន និយាយតាមអ្វីដែរកូនចៅធ្វើរួចស្រេចនិងបានជោគជ័យ។

“សម្លាប់ពួកគេចោលទៅ”

“បាទទាន...តែអ្នកប្រុសតូចមិនសម្រាកទេមែនទេ?”ឃើញថាគេមិនបានគេងមិនបានសម្រាកក៏សួរនាំបន្តិចបន្តួច។

“យើងគេងក្បែរ ជីមីន”

“អ្នកប្រុស ជីមីន ព្រមដែរមែនទេ?”

បើអូនជារបស់បងWhere stories live. Discover now