ភាគទី៣៨

139 4 0
                                    

កូរ៉េ...
ភូមិគ្រឹះ ផាក...
មេឃបាក់ថ្ងៃបន្តិចអ្នកបម្រើចែកជើងគ្នានាំគ្នាឈររង់ចាំនៅមាត់ទ្វារដើម្បីរង់ចាំទទួលអ្នកប្រុសតូចតែម្នាក់របស់ត្រកូល ផាក ដែរមិនទាន់ឃើញស្រមោលត្រឡប់មកវិញឡើយខណៈលោកម្ចាស់លោកស្រីតូច លោកស្រីធំនឹងអ្នកប្រុសធំអង្គុយចាំនៅបន្ទប់ទទួលភ្ញៀវ។
សម្រិបជើងរបស់លោកម្ចាស់បោះទៅវិញទៅមកជាងមួយម៉ោងក្រោយពេលចុះពីលើយន្តហោះរួចមកគាត់រង់ចាំកូនប្រុសពៅទាំងអន្ទះសារយ៉ាងខ្លាំង ហើយចិត្តនៅបារម្ភចំពោះការពីថ្ងៃមង្គលការនោះត្រូវរំសាយក្រោយពេលគាត់ត្រឡប់ទៅវិញធ្វើឲ្យគាត់កាន់តែបារម្ភពីកូនណាស់តែក៏គ្មានពេលសម្រាប់គេគ្រប់គ្រាន់ដើម្បីមើលថែគេដែរ ការងារពិតជាសំខាន់ចំណែកកូនក៏សំខាន់មិនចាញ់គ្នាគ្រាន់តែគាត់ជាមនុស្សស្រលាញ់ការងារជាងគ្រួសារបន្តិច។
“មិចក៏ ជីមីន មិនទាន់មកដល់ទៀត?ឬក៏ប្អូនមានបញ្ហាអីទេដឹង ជីន?”លោកម្ចាស់ដាក់ខ្លួនអង្គុយលើសាឡុងទាំងទឹកមុខព្រួយបារម្ភយ៉ាងខ្លាំង គាត់ដកដង្ហើមធំមិនតិចជាងមួយរយក្នុងមួយនាទីឡើយ មិនដឹងថាកូនទៅរសាត់ដល់ទីណាកន្លែងណា ជាប់ទីណាកន្លែងណាបើគេនឹង យ៉ុនហ្គី ដាច់គ្នាទៅហើយ។ស៊ុកជីន ប្រាប់គាត់រួចហើយពីរឿងរ៉ាវទាំងប៉ុន្មានតែគាត់ចង់ដឹងចង់ជួបដើម្បីឲ្យបានច្បាស់ថាកូនប្រុសពិតមិនកើតអីធ្ងន់ធ្ងរឡើយដូចដែរបងរបស់គេប្រាប់។
“បន្តិចទៀតនឹងមកដល់ហើយលោកប៉ាកុំបារម្ភអី”ឮសម្តីរបស់កូនប្រុសគាត់កាន់តែអន្ទះសារតែពេលលោកស្រីតូចងក់ក្បាលប្រាប់ឲ្យស្ងប់ចិត្តទើបគាត់ងក់ក្បាលតិចៗ។
“ឯងមិនសមណាឲ្យប្អូនទៅនៅឆ្ងាយដល់ម្លឹងទេ!ប្អូនមានរឿងអីតើឯងទៅជួយទាន់ដែរទេ?គិតថា ជុងគុក អាចមើលថែប្អូនឯងបានល្អឬ?”លោកម្ចាស់ស្រាប់តែស្តីឲ្យកូនប្រុសដែរអង្គុយញញឹមតិចៗយ៉ាងខ្លាំង ឃើញគេញញឹមគាត់កាន់តែចង់ឆ្កួតមិនយល់ថាហេតុអីក៏លោកស្រីធំនឹងកូនប្រុសគិតថាក្មេងម្នាក់នោះល្អចំពោះកូនប្រុសគាត់យ៉ាងនេះ?
ត្រូវហើយគាត់ស្គាល់ក្មេងនោះយូរមកហើយតាំងតែពីនៅតូចមកម្លេះគ្រាន់តែគាត់មិនបាននៅជិតទើបមិនសន្មត់ថាជាក្មេងល្អអីទេ តាមតែដឹងមកពេល ជីមីន ធំឡើងក៏ប្រាប់ថាមិនចូលចិត្តព្រោះជាមនុស្សអាក្រក់នឹងស្អប់ណាស់តែសុខៗមកប្រាប់ថានៅជាមួយគេទៅវិញ។
“ទោះយ៉ាងណាក៏គ្មានអ្នកណាដែរល្អជាមួយ ជីមីន ជាងគេដែរ!លោកប៉ារង់ចាំមើលចុះថាគេជាមនុស្សយ៉ាងណាតែគេគឺល្អជាង មីន យ៉ុនហ្គី”
“ត្រូវហើយ!គេនិយាយត្រូវ ឯងចាំមើលហើយហាមដាច់ខាតបដិសេធពួកគេមិនឲ្យនៅជាមួយគ្នាបើមិនចង់ត្រូវឈើច្រត់របស់យើង”លោកស្រីធំគំរាមហើយចង្អុលមុខខ្លាំងៗទាំងសង្កឿតជើងធ្មេញ។គ្រប់គ្នានាំគ្នាសើចបន្តិចព្រោះលោកស្រីធំពិតជាកាចណាស់ជាមួយកូនប្រុសតែម្នាក់របស់គាត់។
“នោះមកហើយ...លោកប៉ា”ជីន ប្រាប់ស្របពេលដែរកង់រទេះរុញចូលក្នុងច្រកទ្វារបន្ទប់ទទួលភ្ញៀវដោយមានអ្នកបម្រើជាអ្នកនាំផ្លូវ ជីមីន ញញឹមពីចម្ងាយទាំងភ័យបុកពោះខ្លាំងណាស់តែប្រឹងរក្សាទឹកមុខឲ្យនឹងនរកុំឲ្យនរណាដឹងឡើយ។ជុងគុក ដាក់រទេះនៅចំពោះមុខគ្រប់គ្នាតែលោកម្ចាស់នឹងលោកស្រីស្ទុះងើបឡើងភ្ញាក់ព្រឺតពេលឃើញកូនអង្គុយលើរទេះរុញភ្លាម។
“មិចក៏កូនអង្គុយលើរទេះអ៊ីច្នឹង?”
“អ្នកណាធ្វើអីកូនឬ?”លោកម្ចាស់នឹងលោកស្រីសួរស្របគ្នាមុននឹងស្ទុះមកជិត ដៃរបស់គាត់ញ័រតតាត់ខណៈកែវភ្នែករលីងរលោងអាណិតកូនភ្លាមៗ ហើយក៏មិនដឹងថាកូននឹងក្លាយជាបែបនេះដែរទាំងដែរគាត់មិនសូម្បីតែដឹង។
“កូនរអិលជើងដួលមិនប្រយ័ត្នក៏...ក្លាយជាបែបនេះ”ជីមីន ព្យាយាមតាំងស្មារតីហើយនិយាយប្រាប់មុននឹងគេចខ្សែរភ្នែកប៉ាម៉ាក់របស់ខ្លួនដែរសំឡឹងដូចកំពុងតែដាក់ទោសឲ្យនិយាយការពិតអ៊ីច្នឹង។ជុងគុក មិនថយក្រោយមិនគេចវេសតែគេនៅក្បែរមនុស្សដែរគេស្រលាញ់មិនទៅណាឡើយព្រោះគេពេញចិត្តនឹងទទួលយកគ្រប់យ៉ាង។
“កូននិយាយពិតមែន?”
“លោកប៉ាអ្នកម៉ាក់...មួយរយៈទៀតកូនដើរបានហើយកូនមិនអីទេ!កូនរឹងមាំយ៉ាងនេះមិនគួរឲ្យបារម្ភទេ”
“រាល់ថ្ងៃគេមើលថែកូនបានល្អទេ?”ពេលឃើញកូនប្រុសគេចក្រសែរភ្នែកភ្លាមលោកម្ចាស់ងើបត្រង់ខ្លួនហាក់ដូចមានអ្វីមិនស្រួលទើបជ្រែងចង្កេះសួរឈ្លិចតែម្តង គាត់មិនជឿថាកូនប្រុសគ្រាន់តែដួលហើយក្លាយជាបែបនេះឡើយព្រោះវាមិនសមនឹងធ្ងន់ធ្ងរដល់ម្លឹងទេទាល់តែមានអ្វីមួយខុស
ប្រក្រតី។
“គេល្អណាស់!អ្នកទាំងពីរមិនបាច់បារម្ភទេ”ជីមីន ឆ្លើយបន្តិចឮបន្តិចខ្សោយភ័យដល់ថ្នាក់បែកញើសតាមជើងសក់ទៅហើយ។
“កូនរបស់យើងកើតអី?មិចក៏អង្គុយលើរទេះបែបនេះ?”លោកម្ចាស់ងាកទៅសួរអ្នកដែរកូននៅជាមួយវិញយ៉ាងមាំ សំឡេងរឹងដូចដុំថ្មកំពុងជំរិតសួររាងក្រាស់ដើម្បីយកចម្លើយពិតដែរមិនមែនបែបនេះឡើយ។
“ខ្ញុំសុំទោសលោកពូ...”ជុងគុក មិនឆ្លើយតែជំនួសមកវិញនូវពាក្យដឹងខុសហើយសម្តីរបស់គេធ្វើឲ្យ រាងតូចងើបមុខឡើងទាំងស្លេកមាត់។
មិចក៏គេនិយាយបែបនេះ?
មិចក៏គេមិនប្រាប់តាមអ្វីដែរខ្លួនបាននិយាយមុនមកទីនេះ?
ហេតុអីគេធ្វើបែបនេះបាន?
ខួរក្បាលប្រឆាំងគ្នា លោកស្រីតូចនឹងលោកម្ចាស់ខាំមាត់សឹងតែហែកទ្រូងជាចម្រៀកមិនជឿថាអ្នកដែរធ្វើឲ្យកូនប្រុសពៅក្លាយជាបែបនេះគឺជាមនុស្សដែរគ្រប់គ្នាប្រាប់ថាល្អគ្រប់ដប់នោះទៅវិញ។
“ឆ្លើយមក”សម្រែកនៃកំហឹងបានផ្ទុះឡើង មនុស្សដែរនៅបន្ទប់ទទួលភ្ញៀវស្រាប់តែងើបឈរដូចកំពុងឆោឡោ ព្រោះលោកម្ចាស់ ផាក ខឹងគ្មានអ្នកណាអាចទប់កំហឹងបានឡើយ។
“លោកប៉ា...?”
“លោកប៉ាសួរតាមសម្រួលទៅ ពួកគេយល់ច្រឡំនឹងគ្នាទេ”ស៊ុកជីន ប្រញាប់ចេញមុខនិយាយភ្លាមៗនឹងដើរចូលទៅក្បែរដើម្បីសម្រួលគ្នា។
“បងអង្គុយសិនទៅ!សួរពួកគេដោយវិធីត្រជាក់កុំច្រឡោតបែបនេះអី កូនភ័យស្លាប់ហើយ”លោកស្រីតូចប្រាប់មុននឹងអូសដៃស្វាមីចេញទៅ។ជីមីន ចាប់ស្រវ៉ាដៃរបស់រាងក្រាស់ហើយគ្រវីក្បាលចង់ឲ្យគេកុំទទួលកំហុស កុំប្រាប់ថាខ្លួនគេជាដើមហេតុឲ្យសោះតែ ជុងគុក ញញឹមហើយហើយដើរមកមុខបន្តិច មិនចម្លែកឡើយដែរមនុស្សជាច្រើនស្រលាញ់គេបែបនេះ គេហ៊ានធ្វើហ៊ានទទួលកំហុសមិនខ្វល់ឡើយថាគេអាចរស់ឬស្លាប់។
“បកស្រាយឲ្យបានច្បាស់!បើមិនច្បាស់ពួកឯងដឹងគ្នាមិនខាន”
“លោកពូ”សុខៗស្រាប់តែមានសំឡេងនរណាម្នាក់បន្លឺឡើង ស្រមោលរបស់គេលេចក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងលឿនខណៈដឹងថា ជីមីន ត្រឡប់មកវិញភ្លាម។
“យ៉ុនហ្គី មិចក៏នៅទីនេះ?”ស៊ុកជីន ឧទានទាំងភ្ញាក់ផ្អើលពេលក្រឡេកទៅក្រោយឃើញ ថេយ៉ុង ក៏នៅទីនេះគេដឹងហើយថានរណាអ្នកប្រាប់បែបនេះ។
“ខ្ញុំមករក ជីមីន!អូនមកវិញហើយឬ?”យ៉ុនហ្គី ដាក់ខ្លួនអង្គុយមុខ ជីមីន ហើយចាប់ដៃអង្អែលទាំងការនឹករឭកជាខ្លាំង។
“អឺ...”

បើអូនជារបស់បងWhere stories live. Discover now