ភាគទី ៣៤

229 12 0
                                    

“ផឹប”
រាងតូចក្រឡេកទៅស្មានតែជាមនុស្សរបស់ ឆយយ៉ុល តែការពិតនោះមិនមែនទេ គឺគេ...
“ជុង...ជុងគុក?បងមែនទេ?បងមែនទេ?”ត្រូវហើយគេមកដល់ហើយ គេមកដល់ទីនេះតាមអ្វីដែររាងតូចធ្លាប់រំពឹងកន្លងមក...សំនៀងភាសាក្នុងន័យស្នេហាដែរគេស្តាប់ជាលើកដំបូងសឹងតែញញឹមឲ្យខូចមុខទៅហើយទាស់ត្រង់មិនអាចជាពេលនេះបានទេ ជីមីន ស្ទុះឱបអ្នកម្ខាងទៀតយ៉ាងលឿន ទឹកភ្នែកដោយសារក្តីរំភើបផុសលើផ្ទៃមុខក្រមិច។
“បង...គឺបង...”ដៃរបស់គេពិតជាកក់ក្តៅណាស់ រង្វង់ដៃរបស់គេពិតជាមិនមានអីត្រូវខ្លាចឡើយទោះធ្លាក់ចូលសមុទ្រ ចុះភ្នំភ្លើងក៏មិនខ្លាចដែរ។
“បងមកហើយ!បងមករកខ្ញុំហើយ ហឺៗ”ជីមីន ឱបរាងក្រាស់យ៉ាងណែនទ្រូងសឹងតែមិនពន្លែងដៃនិងទួញសោកយ៉ាងខ្លាំង ជុងគុក សើចបន្តិចព្រោះគេហួសចិត្តណាស់មិនស្មានថាមនុស្សម្នាក់នេះក្លាយជាក្មេងស្លូតដាក់គេដូចពេលនេះឡើយ។
“បងមិនទុកអូនចោលនោះទេ...បងធ្លាប់និយាយហើយ”
“ទីបំផុតបងនៅតែមក...បងនៅតែមករកខ្ញុំដូចពេលនេះ...ពួកយើងឆាប់ចេញពីទីនេះទៅ”
“ល្អ”ឆ្លើយចប់កាលណា ជុងគុក ស្រវ៉ាលើករាងតូចដើម្បីអៀវព្រោះអណ្តាតភ្លើងកំពុងតែរាលដាលគ្រប់កន្លែងហើយបើនៅឲ្យយូរពួកគេអាចនិងស្លាប់បានទាស់ត្រង់ថា...
ដឹប!
ឆយយ៉ុល រត់កាត់ភ្លើងទាញដំបងវៃក្បាល ជុងគុក មួយទំហឹងឲ្យគេដួលព្រូសចុះក្រោមទន់ជង្គង់ងងឹតមុខភ្លាម។
“ជុងគុក...បងកើតអី?”រាងតូចស្លេកមុខពេលឃើញអ្នកម្ខាងទៀតដួលព្រូសងងឹតមុខដួលដល់ដីមួយខណៈពេល។
“អឹក”ជុងគុក ប្រឹងគ្រវីក្បាលដើម្បីទាញយកស្មារតីមកវិញតែគេបែរជាទាញមិនទាន់សោះហើយ ឆយយ៉ុល សង្គ្រប់នៅពីលើគេដែរដេកលើដីនោះដូចគ្នា។
“ឆយយ៉ុល...លែងគេទៅ...លែងគេទៅ!កុំធ្វើបាបគេ”ជីមីន ស្រែកឃាត់ឡើងភ្លាត់សំឡេងមុននិងរំកិលខ្លួនដើម្បីទៅជួយទាស់ត្រង់...
“កុំចូលមកឲ្យសោះមិនអ៊ីច្នឹងបងនិងសម្លាប់វា”ឆយយ៉ុល ងាកមកនិយាយប្រាប់មុននិងចាប់កអាវរបស់ ជុងគុក ឡើងបម្រុងនិងដាល់ហើយតែ...
ដឹប!
រាងតូចស្រវ៉ាយកឈើនោះវៃ ឆយយ៉ុល ពីក្រោយមួយទំហឹងដោយគប់ពីចម្ងាយទាំងភិតភ័យខ្លាចថា ជុងគុក និងត្រូវស្លាប់តែ...
“ផឹប”ជុងគុក ច្រាន ឆយយ៉ុល ឲ្យដួលបកក្រោយទៅក្នុងភ្នក់ភ្លើងមុននិងស្ទុះងើបឈរឡើងទាំងមិនត្រង់ខ្លួនគេប្រឹង គេទាញយកកាំភ្លើងមកបាញ់ចំដើមទ្រូង ឆយយ៉ុល មួយគ្រាប់ធ្វើឲ្យ ឆយយ៉ុល ស្ងាត់មាត់សំឡឹងមុខរាងតូចមុននិងដួលព្រូសហើយសសរផ្ទះក៏ធ្លាក់សង្គត់ពីលើខ្លួនរបស់គេក្នុងភ្នក់ភ្លើងទាំងគ្មានកូនចៅណាមកជួយទាន់ឡើយ។
“បងមិនអីទេមែនទេ?”ពេលដែររាងក្រាស់ដើរមកអៀវខ្លួនឡើង រាងតូចមិនភ្លេចសួរនិងស្រវ៉ាឡើងលើខ្នងរបស់គេយ៉ាងលឿន។
“បង...មិនអីស្រាប់ហើយ”
“អឹម”
បឹប!!
គ្រាប់បែកផ្ទុះលើកចុងក្រោយមុននិងឮសំឡេងស្រែកហ៊ូរបស់ ធីមសុន ដែរផែនការបានសម្រេចនិងជោគជ័យខណៈ ជុងគុក លោតផុតវិះតែស្លាប់រលាកភ្លើងដោយសារស្នាដៃកូនចៅគេផងដោយបោះគ្រាប់បញ្ឆិតគេ និងដោយសារភូមិគ្រឹះនោះក្លាយជាវាលភ្នក់ភ្លើងដែរមានអណ្តាតភ្លើងសន្ធោកសន្ធៅរះខ្ពស់ត្រដែត។

បើអូនជារបស់បងWhere stories live. Discover now