"ចេញទៅ!ចេញឲ្យផុតពីមុខរបស់ខ្ញុំ!!អាមនុស្សឆ្កួត"រាងស្តើងស្រែករហូតចង់ភ្លាត់សំឡេងមុននិងទាញខ្នើយមកគប់មនុស្សមាឌធំពីក្រោយ។ជុងគុក គេមិននិយាយអីតែងើបឈរឡើងបង្វិលខ្លួនមកសំឡឹងមុខរបស់ មាឌតូចវិញទាំងមុខស្មើរ។"បើឯងស្អប់បងហើយធ្វើឲ្យឯងធូរចិត្ត បងនិងរីករាយហើយបងកាន់តែរីករាយដែរឯងនៅក្បែរបងទោះបីឯងមិនអាចមើលឃើញបងក៏ដោយ...អ្នកដែរបងស្រលាញ់បំផុតគឺឯងហើយអ្នកដែរបងខ្វះមិនបានបំផុតគឺឯង មីន!"គេនិយាយបណ្តើរដើរចូលមកក្បែរមាឌតូចបណ្តើរ មុននិងដាក់ខ្លួនក្បែរហើយយកម្រាមដៃគៀសទឹកភ្នែកដែរនៅលើស្នាមថ្ពាល់នោះចេញថ្នមៗ គេពិតជាស្រលាញ់មនុស្សម្នាក់នេះណាស់មិនដឹងមានអ្វីមកអាចដោះដូរបានឡើយរវាងក្តីស្រលាញ់មួយនេះ។
"តែខ្ញុំស្អប់លោក ខ្ញុំស្អប់លោកឆ្អឹងឮទេថាខ្ញុំស្អប់លោកណាស់"ដៃតូចម៉្យាងក្តាប់ភួយម្ខាងទៀតក្តាប់ដៃណែនមុននិងស្រែកទាំងអណ្តឺតអណ្តកញ័រសំឡេងតតាត់។
"ស្អប់បងចុះ!ស្អប់បងប៉ុណ្ណាក៏បងមិនខឹងដែរឲ្យតែឯងសប្បាយចិត្ត"គេយកថ្ងាសទល់ថ្ងាស់តូចពោលខ្សាវៗមិនបានខ្វល់ពីលទ្ធិផលនៅថ្ងៃខាងមុខតែដឹងត្រឹមថាគេស្រលាញ់មាឌតូចឲ្យចង់ក្បែរមនុស្សម្នាក់នេះដល់ដង្ហើមចុងក្រោយ។
"ហ៊ឹកៗ អ្ហឹកៗ...បើលោកពិតជាស្រលាញ់ខ្ញុំដោះលែងខ្ញុំឲ្យមានសេរីភាពទៅ...ហើយឈប់មកតាមខ្ញុំទៀត"ជីមីន ងាកមុខចេញមុននិងច្រានគេឲ្យទៅឆ្ងាយតែគេមិនលែងដៃមានតែចាប់ក្បាលរបស់ខ្លួនសងខាងឲ្យនៅមួយកន្លែង ទឹកដមស្រាលៗអង្វរដល់គេដោយចិត្តស្មោះព្រោះសូម្បីតែខ្លួនឯងក៏មិនយល់ថាហេតុអីក៏ប្រុសម្នាក់នេះស្រលាញ់ខ្លួនយ៉ាងនេះនោះទេទាំងដែរខ្លួនមិនធ្លាប់បើកដៃឲ្យគេសូម្បីម្តង។
"ទៅងូតទឹកចេញទៅ"គេមិនតបបែរជាទាញរាងតូចមកក្បែរមុននិងទាញកន្សែងមកជូតខ្លួនឲ្យ បន្លប់សម្តីមុននេះភ្លាម។
"ឆ្លើយនិងខ្ញុំ បើលោកពិតជាស្រលាញ់ខ្ញុំគួរតែដោះលែងខ្ញុំឲ្យមានសេរីភាពមិនមែនមកឃុំឃាំងខ្ញុំបែបនេះទេ"
YOU ARE READING
បើអូនជារបស់បង
Romance"ពួកយើងទាំងពីរមិនអាចផ្សារភ្ជាប់ដោយងាយស្រួលបានទេ"មាត់និយាយតែដៃរបស់គេបិទគន្លឹះទ្វារលាន់ក្រឹប ធ្វើឲ្យរាងស្តើងធ្វើមុខឡេឡឺ។ "បើលោកនៅតែមិនដោះលែងខ្ញុំ ខ្ញុំនិងប្រឡូកប្រឡាក់និងអ្នកដទៃឲ្យសមចិត្តដែរលោកចង់បាន" "សូច"ជុងគុក ប្រែទឹកមុខមួយពាន់ដឺក្រេលើកដៃបាំងបបូរមា...