ព្រលានយន្តហោះ...
ឆយយ៉ុល បាននាំរាងតូចឡើងយន្តហោះបានសម្រេចដោយគ្មានការហាមឃាត់អ្វីឡើយ ភ្លាមមានបុគ្គលិកម្នាក់រត់មកកន្លែងឆែកអ៊ីនយ៉ាងលឿនព្រោះមានបញ្ជារពីអ្នកប្រុស ចន យ៉ាងច្បាស់ត្រូវបិទជើងហោះហើរឲ្យរួចរាល់ត្រឹមរយៈពេលដប់នាទីគឺយូរបំផុត ភ្លាមៗកូនចៅរបស់អ្នកប្រុស ចន បានមកដល់កន្លែងតែពេលមកដល់គេឆែកឆេពេញយន្តហោះហើយគ្មានស្រមោលរបស់ ជុង ឆយយ៉ុល នោះទេ។
“ទិន្នហោះហើរនៅឯណា យកមកឲ្យខ្ញុំ”ធីមសុន ស្រែកប្រកាសនិងសម្លុតគ្រប់គ្នាហើយភ្ញៀវដែរជិតចេញដំណើរត្រូវបានបណ្តេញចេញទៅខាងក្រៅទាំងគ្មានសល់នរណាម្នាក់ឡើយ ជុងគុក បោះជំហានមករកកូនចៅខណៈដែរបុគ្គលិកនាំគ្នាស្រវ៉ាយកព័ត៍មានដែរទាក់ទងនិងជើងហោះហើរកន្លះម៉ោងមុនដែរសរុបមករាងតូចបានបាត់ខ្លួនមួយម៉ោងត្រឹមហើយ។
“នេះអ្នកប្រុស”បុគ្គលិកម្នាក់នោះហុចរបាយការណ៍ជើងហោះហើរលើកចុងក្រោយមុនពេលមានបញ្ជារហាមឃាត់ឡើងមកយ៉ាងលឿន ធីមសុន រឹតចិញ្ចើមបន្តិចពេលដាក់ថា...
ជើងហោះហើរឯកជនមិនត្រូវបានបង្ហាញជាសាធារណៈ!!!
“អ្នកប្រុសតូច”គេហុចវាឲ្យអ្នកកំលោះ។
“ជើងហោះហើរឯកជន”ជុងគុក ឧទានឡើងតិចៗពេលបានឃើញភ្លាម ចិត្តរបស់គេអន្ទះសារចង់ដឹងបំផុតអ្នកដែរចាប់យក ជីមីន ទៅជាអ្នកណាតែពេលកាន់តែយ៉ាប់យឺនហើយ។
“ត្រូវហើយអាម្នាក់នោះប្រើជើងហោះហើរឯកជនដើម្បីចាកចេញទៅបានលឿនបំផុត ទាំងដែរជើងហោះហើរផ្សេងទៀតដែរត្រៀមចេញបានផ្អាកអស់ទៅហើយ”មិនខុសនោះទេ ជុង ឆយយ៉ុល ដែរគ្មានអ្នកស្គាល់សូម្បីតែមុខម្នាក់នេះមិនធម្មតាឡើយ រឹតតែមិនធម្មតាជាងនេះទៀតគឺបែបនេះគេមានអំណាចដូចដែរល្បីមិនខុស។
“ប្រាប់មកថាអ្នកណាជាម្ចាស់ជើងហោះហើរឯកជននេះ”កាយវិការលឿនដូចព្យុះ ជុងគុក ទាញកាំភ្លើងពីចង្កេះរបស់កូនចៅទៅផ្ជុងកណ្តាលមុខរបស់បុគ្គលិកហើយកូនចៅរបស់គេជាច្រើននាក់ក៏ធ្វើបែបនោះដើម្បីគំរាមតែកុំគិតឲ្យសោះថាគេនិងចូលគុកបានព្រោះច្បាប់នៅលើគេរួចហើយ។
“អ្នក...អ្នកប្រុសពួកយើង...មិនអាចល្មើសច្បាប់បានទេ”ពួកបុគ្គលិកនាំគ្នាលត់ជង្គង់ចុះក្រោមវឹបត្បកទាំងញញីរញញ័រ។
“ក្នុងពេលនេះច្បាប់នៅលើមាត់របស់យើង បើយើងឲ្យនិយាយត្រូវតែនិយាយ បើហ៊ានតវ៉ាយើងបាញ់កម្ទេចមាត់ពួកឯងឲ្យខ្ទេច”សម្តីគ្មានមនុស្សធម៍ចោលទៅលើក្រុមមនុស្សដែររឹងមាត់មិននិយាយនោះ ជុងគុក បោះទឹកមុខឃោឃៅដូចសាតានដាក់ពួកគេទាំងគ្មានអាណិតព្រោះគេត្រូវការផ្លូវតែមួយគត់ប៉ុណ្ណោះ។
“អ្នកប្រុស...”
បាំង!
“អ្ហា៎ក”បុគ្គលិកម្នាក់ក្នុងចំណោមច្រើននាក់រកប្រកែកដើម្បីបកស្រាយព្រោះពួកគេក៏ទ័លច្រកមិនចាញ់គ្នាទាស់ត្រង់ថានិយាយមិនទាន់ផុតពីមាត់ផង បុគ្គលិកស្រីម្នាក់ត្រូវគ្រាប់កាំភ្លើងហោះទម្លុះកម្ទេចម្រាមដៃពីរម្រាមភ្លាមៗ។
“ស្ងាត់មាត់ ហើយប្រាប់យើងថាអ្នកណាជាម្ចាស់ជើងហោះហើរឯកជននោះ បើមិនប្រាប់យើងកម្ទេចម្រាមដៃពួកឯងម្តងមួយម្រាម...ម្តងមួយម្រាម...មិនឲ្យសល់សូម្បីតែឆ្អឹង”ជុងគុក ស្រែកសម្លុតខ្លាំងៗមុននិងរ៉េកាណុងកាំភ្លើងទៅរកមនុស្សម្នាក់ទៀតធ្វើឲ្យពួកអ្នកផ្សេងមិនហ៊ានសូម្បីតែមាត់មួយម៉ាត់ ហើយនៅស្ងៀមទ្រឹង អ្នកខ្លះរាក់នោមដាក់ខោបាត់ទៅហើយព្រោះតែភ័យពេក។
“គឺ...អ្នកប្រុស ជុង ឆយយ៉ុល...”អស់ពេលត្រូវប្រកែកបុគ្គលិកប្រុសម្នាក់និយាយឡើងមក ជុងគុក ចោលភ្នែកសំឡឹងមុននិងដើរទៅរកធ្វើឲ្យពួកវាត្រូវថយក្រោយអុកគូទដល់ដីញ័រខ្លួនទទ្រើតដូចខ្មោចងាប់ប្រាំពីរថ្ងៃ។
“ទៅប្រទេសណា?”
“ទៅ...ទៅបារាំង...ទីក្រុង ណាយ៍...”
“រៀបចំជើងហោះហើរដំណើរការជាថ្មី យើងត្រូវការទៅទីនោះឲ្យបានឆាប់បំផុត...បើលើសពីប្រាំនាទីពួកឯងនិងដឹងគ្នាជាមួយយើង”ចោលសម្តីតែប៉ុណ្ណឹង ជុងគុក ដើរចូលទៅរកកន្លែងឆេកអ៊ីនហើយគ្រប់គ្នាដែរត្រូវបានគំរាមអម្បាញ់មិញក៏នាំគ្នារូតរះយ៉ាងលឿន។ធីមសុន ដើរតាមពីក្រោយយ៉ាងមានអំណាចបំផុត ជុងគុក ហុចកាំភ្លើងឲ្យគេទុកដាក់ជំនួស។
“ផ្តល់លុយដល់អ្នករបួសអម្បាញ់មិញនិងគ្រប់គ្នាជាពិសេសអ្នកឆ្លើយនិងសំណួររបស់យើង ដើម្បីឲ្យពួកគេបិទមាត់ហាមនិយាយឲ្យឮដល់ខាងក្រៅ”
“បាទ”
YOU ARE READING
បើអូនជារបស់បង
Romance"ពួកយើងទាំងពីរមិនអាចផ្សារភ្ជាប់ដោយងាយស្រួលបានទេ"មាត់និយាយតែដៃរបស់គេបិទគន្លឹះទ្វារលាន់ក្រឹប ធ្វើឲ្យរាងស្តើងធ្វើមុខឡេឡឺ។ "បើលោកនៅតែមិនដោះលែងខ្ញុំ ខ្ញុំនិងប្រឡូកប្រឡាក់និងអ្នកដទៃឲ្យសមចិត្តដែរលោកចង់បាន" "សូច"ជុងគុក ប្រែទឹកមុខមួយពាន់ដឺក្រេលើកដៃបាំងបបូរមា...