ភាគទី ៤៣

557 35 8
                                    

ភូមិគ្រឹះ ផាក...

ពិតណាស់ហេតុការណ៍កាលពីប៉ុន្មាននាទីមុនមិនមែនជារឿងដែរលេងសើចឡើយ វាជាការពិតដែរមាន ចន ជុងគុក ដល់ទៅពីរនាក់ហើយក៏គ្មានអ្នកណាម្នាក់បែងចែកដាច់ដែរថានរណាពិតនរណាមិនពិតព្រោះពួកគេមានរូបរាងដូចគ្នាគ្មានកន្លែងខុសទាល់តែសោះ។

ជីមីន អង្គុយនៅកណ្តាលឯអ្នកផ្សេងនៅឈរខាងក្រោយមិនចង់វែកកន្លែងព្រោះចង់ទុកឲ្យរាងតូចសម្រេចចិត្តហើយពួកគេរួមមតិគ្នាបន្តិចចុះ ជីមីន ក្តាប់ដៃរក្សាចិត្តមិនសុខមិនគិតថាវាកើតឡើងឡើយហើយពេលនេះកំពុងតែរកស្វាមីពិតប្រាកដឲ្យឃើញតែខួរក្បាលនឹងបេះដូងបែងចែកមិនដាច់មានតែរង់ចាំមើលប៉ុណ្ណោះ។

“អ្នកទាំងពីរពិតជាមនុស្សពិតប្រាកដមែនទេ?”ជីមីន សួរស្រាលបំផុតហើយងើបមុខឡើងមើលពួកគេឆ្លាស់គ្នាតែគ្មានអារម្មណ៍ថាខុសគ្នាឡើយ។

“ត្រូវហើយ”ពួកគេឆ្លើយស្រុះគ្នាមែនទែន ជីមីន លេបទឹកមាត់តឹងទ្រូងស្ទើរប្រេះជាបំណែកៗទៅហើយមិនយល់សោះថាហេតុអីក៏ទេវតាដាក់ទោសពួកគេយ៉ាងដូច្នេះទៅវិញ?

“ខ្ញុំគិតមិនឃើញទេថាអ្នកណាពិតអ្នកណាក្លែងក្លាយ”ជីមីន គ្រវីក្បាលតតាត់គួរឲ្យសង្វេគ ទឹកមុខពេញដោយកង្វល់ពេលស្វាមីដេកលក់មិនកម្រើកសឹងតែឆ្កួតម្តងហើយ ឥលូវពេលងើបឡើងហើយបែរជាមានពីរនាក់ទៅវិញ។

“បងថាគួរតែពិនិត្យ DNA ជាមួយកូនរបស់ឯងទៅ”ជីន ក៏ចាប់និយាយឡើងហើយ ពួកគេបើកភ្នែកភ្ញាក់ព្រឺតមិនស្មានថាខ្លួនឯងមានកូនជាមួយមនុស្សដែរខ្លួនឯងស្រលាញ់អ៊ីច្នឹងសោះ ពួកគេមើលគ្នាព្រោះមិនចាប់អារម្មណ៍ថាមានក្មេងឡើយពេលងាកទៅម្ខាងឃើញក្មេងពីរនាក់កំពុងលេងជាមួយគ្នាយ៉ាងសប្បាយចិត្ត។

“មែនហើយ”រាងតូចរអ៊ូតិចៗហេតុអីក៏នឹកមិនឃើញសោះទើបរាងមានទឹកមុខស្រស់បន្តិចនឹងសំឡឹងពួកគេដើម្បីព្យាយាមបែងចែកខ្លួនឯងដែរតែគ្មានលទ្ធិផលព្រោះពួកគេដូចលើសពីដូចគឺលើសបងប្អូនភ្លោះទៀតមិនថាសំឡេងកាយវិការឡើយ។

“បងមានកូន?”ពួកគេស្រែកឡើងដោយការភ្ញាក់នឹងរំភើបក្នុងពេលតែមួយគត់ជាមួយគ្នា ជីមីន ធ្វើមុខខ្មូរងាកក្រោយហើយងើបឈរឡើងបន្តិច ពេលកាន់តែពិបាកនិយាយជាមួយហើយក៏ចង់ឲ្យមិត្តបងប្រុសនឹងអតិតសង្សារជួយដែរតែពួកគេដកដង្ហើមធំបន្តិច។

You've reached the end of published parts.

⏰ Last updated: Feb 10 ⏰

Add this story to your Library to get notified about new parts!

បើអូនជារបស់បងWhere stories live. Discover now