ភាគទី ១៩

171 12 0
                                    

១៦ថ្ងៃក្រោយមក...
កន្លងផុតទៅជាច្រើនថ្ងៃចូលដល់ខែដែរត្រូវបានកំណត់ថានិងក្លាយជាខែថ្ងៃយ៉ាងសំខាន់សម្រាប់មនុស្សពីរនាក់ដែរញញឹមញញែមសំឡឹងមើលមនុស្សដើរចូលក្នុងពិធីពីខាងលើមក។ជីមីន ស្លៀកពាក់ក្នុងឈុតរៀបការយ៉ាងស្រស់ស្អាត ជាមួយអាវរឹបរាង ខោសាច់ទន់ល្មើយពណ៍សមានក្រវ៉ាត់កពណ៍ខ្មៅ រាងស្រឡៅ
ដូចមនុស្សស្រីស្ថិតនៅក្នុងកញ្ចក់វិនាទីដើរចេញពីបង្អួចមកឈរមើលខ្លួនឯងទាំងញញឹមមិនដឹងខ្លួនថានិងបានធ្វើវានៅក្នុងថ្ងៃនេះឡើយ។
ប៉ាម៉ាក់របស់គេក៏បានមកដល់ទីនេះដូចគ្នាតែជើងហោះហើរនិងចុះចតនៅពីរម៉ោងក្រោយទើបមង្គលការនេះក៏កើតឡើងនៅពីរម៉ោងក្រោយដូចគ្នា យ៉ុនហ្គី មិនទៅណានៅតែក្នុងបន្ទប់ជាមួយមាឌតូចព្រោះចង់គយគន់សំឡឹងរាងតូចឲ្យសមចិត្តរបស់គេដែរមិនអាចនិយាយបានឡើយថាបែបណា។
“ទៅខាងក្រៅមុនទៅ!បន្តិចទៀតខ្ញុំទៅតាមហើយ”ជីមីន និយាយឡើងនិងចាប់ទាញអ្នកកំលោះឲ្យងើបឈរនិងដើរចេញពីបន្ទប់ភ្លាមៗ។
“អត់ទេបងចង់នៅសំឡឹងអូនឲ្យយូរបន្តិចសិន”
“តោះទៅជាមួយយើង”ណាមជូន យល់ហេតុការណ៍ដែរ ជីន ស៊ីញ៉ូភ្នែកក៏ប្រញាប់ទាញអ្នកកំលោះឲ្យចាកចេញទៅជាមួយទាំងចិត្តមិនចង់ ជីន ដើរមកចាប់ដៃប្អូនប្រុសនិងទាញគេឲ្យអង្គុយលើសាឡុងព្រោះមង្គលការនេះរៀបចំនៅភូមិគ្រឹះដែរជួលដាច់គ្មានអ្នកណាមកឃើញនៅក្បែរសមុទ្រ។
“បងមានរឿងចង់និយាយជាមួយឯង”ជីន ប្រាប់ព្រមទាំងក្តោបដៃប្អូនប្រុសជាប់មុននិងដកដង្ហើមធំ។
“បងនិយាយមកចុះ...”មាឌតូចងក់ក្បាលតិចៗ។
“លោកយាយមិនបានមកទេ”
“លោកយាយពិតជាចិត្តដាច់ចំពោះខ្ញុំណាស់”គ្រាន់តែស្តាប់ចប់រាងតូចទម្លាក់ទឹកមុខព្រោះចាប់តាំងពីថ្ងៃដែរប្រកែកគ្នានោះមកលោកយាយមិនខ្វាយខ្វល់ជាមួយខ្លួនទៀតឡើយរហូតដល់ពេលនេះ។
“កុំបារម្ភអី លោកយាយគ្រាន់តែធ្វើចិត្តមិនទាន់បាន!ឥលូវបងឲ្យផ្កាទៅឯង...សាកហិតមើលក្រអូបដែរទេ?”ជីន និយាយរួចទើបទាញផ្កាចេញពីហោប៉ៅរបស់ខ្លួនប្រគល់ឲ្យប្អូនប្រុស គេមានឫកពារមិនចម្លែកទើបមាឌតូចចាប់មិនបាននិងទទួលយកមកហិតក្លិនទាំងមិនដឹងថាផ្កានោះមានក្លិនមួយដែរពិបាកស្មានសដល់។
“ក្រអូបណាស់!”
ក្រាក!!!
និយាយមិនទាន់ផុតពីមាត់ផងទ្វារស្រាប់តែបើកឡើង ជីន លើកដៃខ្ទប់ច្រមុះថយក្រោយយ៉ាងលឿនវិនាទីទ្វារសម្ងាត់បង្ហាញវត្តមានរបស់ ចន ជុងគុក ដែរបាត់មុខទៅជាងពីរខែ គេបោះជំហានចូលមកក្នុងជាមួយសម្លៀកបំពាក់ដូចមាឌតូចមិនខុសសូម្បីតែក្រវ៉ាត់កហើយគេញញឹមដូចពីមុន។
ជីមីន គាំងអណ្តាតនិយាយមិនចេញសឹងតែទន់ជង្គង់ ទីបំផុតវត្តមានរបស់គេបង្ហាញខ្លួននៅថ្ងៃមង្គលរបស់ខ្លួនហើយ គេត្រឡប់មកវិញហើយ អារម្មណ៍ដែរផុសឡើងលាយភ័យខ្លាចនិងរំភើបដែរលាយឡំគ្នា
ជីមីន ទម្លាក់ផ្កានោះចោលមានអារម្មណ៍ថាងងឹតមុខតិចៗទើបដឹងថាខ្លួនចាញ់ល្បិចបងប្រុសក៏ប្រញាប់ឈានជើងថយក្រោយមុននិងលើកដៃទប់ក្បាល។
“លោកមកធ្វើអី?”ភ្នែកចាប់ផ្តើមស្រវាំង រាងតូចដកដង្ហើមមិនដល់គ្នារកតែដួលបោកក្បាលនិងការ៉ូតែនៅប្រឹងទប់កម្លាំងព្រមទាំងឈានជើងទៅរកទ្វារដើម្បីចាកចេញតែ ជីន ទៅពាំងពីមុខភ្លាម។
“បងជីន...ចៀសផ្លូវទៅ...”រាងតូចនិយាយដាច់ៗ។
“ត្រូវហើយមង្គលការនេះមិនសាកសមមានបងនៅទីនេះទេ”ជុងគុក ញញឹមមុននិងទម្លាក់ផ្កាមួយទងដែរមានពណ៍សតំណាងឲ្យមង្គលការនៅថ្ងៃនេះព្រមទាំងឈានជើងទៅរកមាឌតូចតិចៗ។
“ឆាប់ចេញទៅ”
“តែក៏មិនអាចមានវត្តមានរបស់ ផាក ជីមីន ដូចគ្នា”ភាសារបស់គេសង្គត់ន័យយ៉ាងច្បាស់ថាគ្មានអ្នកណាម្នាក់អាចក្លាយជាកូនកំលោះប្រចាំពិធីមង្គលការរបស់ ជីមីន ក្រៅពីគេនោះទេ ជីមីន ទន់ខ្លួននិងងងឹតមុខលែងដឹងទិសតំបន់ ដឹងតែម៉្យាងផែនដីកំពុងងងឹតហើយ។
“មានមនុស្ស...អឹក”ថាតែប៉ុណ្ណឹងក៏សន្លប់បាត់ស្មារតី ជុងគុក ចូលទៅទ្រត្រកងរាងតូចក្នុងដៃឡើងវិនាទីអ្នកម្ខាងសន្លប់បាត់មាត់ឈឹង។
“មើលថែប្អូនបងឲ្យល្អឮទេ?”ជីន ផ្តាំផ្ញើរព្រោះគ្រប់យ៉ាងនៅទីនេះសុទ្ធតែជាស្នាដៃរបស់គេតែជាគំនិតរបស់ ជុងគុក ព្រោះគចង់ប្រើវិធីត្រជាក់ដាក់ មីន យ៉ុនហ្គី វិញតើវាមានផលបែបណាខ្លះខណៈ មីន យ៉ុនហ្គី
ស៊ើបមកដឹងត្រឹមថាគេមិនទាន់ដឹងខ្លួននៅឡើយទើបរៀបចំដោយមិនប្រុងប្រយ័ត្នអីបន្តិច។
“បាទ!បងទុកចិត្តចុះ”ជុងគុក ឆ្លើយតបប៉ុណ្ណឹងក៏ចាកចេញទៅតាមទ្វារសម្ងាត់នោះបាត់ស្រមោលហើយក្នុងបន្ទប់ក៏ជាស្ងប់ស្ងាត់មិនមានអ្វីតទៅទៀត។
ជីន ទាញថូផ្កាមកវៃក្បាលរបស់ខ្លួនចាត់ទុកមានមនុស្សមកចាប់យកកូនក្រមុំចាកចេញពីកូនកំលោះហើយគេត្រូវជនម្នាក់នោះវៃឲ្យសន្លប់ ឈាមចាប់ផ្តើមហូរចេញមក ជីន ទាញផ្កាដែរមានក្លិនថ្នាំសន្តំមកហិតមុននិងដួលព្រូសទាំងហូរឈាមពេញក្បាលមិនបន្សល់ស្លាកស្នាមអីបន្តិចសោះ។

ជុងគុក នាំមាឌតូចជិះកប៉ាល់តូចមួយទៅកាន់កាប៉ាល់ធំដែរកំពុងចតចាំនៅរាងឆ្ងាយពីគេដើម្បីចាកចេញ
ពីប្រទេសកូរ៉េតាមផ្លូវទឹក ដោយសារអំណាចរបស់គេទើបកប៉ាល់នោះមិនហ៊ានចាកចេញទៅឡើយ។
ក្នុងមង្គលការកំពុងតែចលាចល គេញញឹមមើលទៅកាន់ទូកទាំងអស់នៅក្បែរនោះត្រូវបានកម្ទេចគ្មានសល់ កូនកំលោះក៏រត់មករកគេនិងសំឡឹងពីចម្ងាយនោះធ្វើឲ្យគេដឹងថាអារម្មណ៍ដែរវាទទួលបាននិងឈឺចាប់ជាងគេមួយរយម៉ឺនដង ជាពិសេសពេលដែរគេកំពុងតែវិះស្លាប់វានាំយកមនុស្សដែរគេស្រលាញ់ស្មើជីវិតចាកចេញពីគេដូចគ្នានិងវាពេលនេះដែរ។
“អ្នកប្រុសតូចដល់ហើយ”ធីមសុន និយាយនិងប្រាប់ខណៈមកដល់កប៉ាល់យក្សដែរកំពុងជិតចេញដំណើរនោះទៅកាន់អាមេរិក តាមផ្លូវទឹក។អ្នកកំលោះងក់ក្បាលនិងបីរាងតូចឡើងទៅលើកប៉ាល់នោះយ៉ាងលឿនព្រមទាំងបន្សល់ស្នាមញញឹមកំណាចទៅកាន់ មីន យ៉ុនហ្គី ដែរកំពុងឆោឡោរត់តាមទឹកដើម្បីមករកគេមុននិងឡើងទៅលើបាត់។
យ៉ុនហ្គី វៃទឹកមួយទំហឹងខឹងស្ទើរតែផ្ទុះសរសៃឈាមចេញមកក្រៅ កែវភ្នែកខ្មៅក្រឹបមិនហុចផលភ្លាមៗតែអារម្មណ៍ដែរខ្លាចបាត់បង់មនុស្សជាទីស្រលាញ់កំពុងរសាត់តាមកប៉ាល់ដែរបរចេញទៅនោះយ៉ាងលឿនដោយមិនងាកក្រោយ គេទៅតាមមិនបានព្រោះតែពេលនេះគ្មានអ្វីដែរនៅសេសសល់ទៀតឡើយ។

បើអូនជារបស់បងWhere stories live. Discover now