Ep01:កុំមើលមុខខ្ញុំ!!

7.7K 147 2
                                    


       "បងផ្ញើរកូនស្រីលើឯងហើយជុងហ្គុក"ណាមជូន
លើកដៃដាក់លើស្មាប្អូនជីដូនមួយថ្នមៗក្រោយពីកូនបានចុះអេតាស៊ីវិលជាមួយនឹងប្អូនជីដូនមួយរួចរាល់។គាត់ទុកចិត្តគេណាស់តាំងពីដើមហើយពេលនេះគាត់បានប្រគល់កូនស្រីតែមួយរបស់គាត់អោយទៅគេមើលថែដូចគ្នាដោយសារតែក្រុមហ៊ុនគាត់បានដួលរលំពេលនេះគាត់និងប្រពន្ធទៅរស់នៅDaeguដែលជាផ្ទះគាត់ទិញក្បែរម្តាយនៅតាមខេត្តដោយទុកកូនស្រីអោយប្អូនជីដូនមួយមើលថែបន្ត គាត់ដឹងពីចរិតកូនគាត់ណាមួយគេរៀនចប់ហើយគាត់អស់បារម្ភនិងអោយគេរៀនការងារជាមួយប្អូនតិចៗក៏មិនអីដែរ។

    មុនគាត់សម្រេចចិត្តគាត់បានគិតហើយក៏បាននិយាយជាមួយភរិយាយរួចអស់ហើយតែគាត់មិនបានប្រាប់កូនស្រីពីរឿងទាំងនេះទេសូម្បីនាំគេមកចុះអេតាស៊ីវិលជាមួយប្អូនជីដូនមួយក៏គាត់មិនប្រាប់មកដល់ក៏អោយគេស៊ីញ៉េដោយមិនអោយតវ៉ាអ្វីទាំងអស់បើទោះនាងមិនព្រមក៏មិនបានដែរ។តាមពិតគាត់ចង់អោយកូនល្អប៉ុណ្ណោះ គាត់មិនចង់អោយកូនស្រីទៅលំបាកជាមួយនៅឯខេត្តទេព្រោះកូនគាត់ចិញ្ចឹមមកមិនដែលអោយធ្វើអ្វីថ្នមដល់គេខូចអស់ទម្រាំរៀនចប់គាត់ចំណាយច្រើនណាស់ព្រោះនាងតូចនេះណាចូលចិត្តហាយសូរសម្បើមណាស់បើនាំទៅធ្វើចំការច្បាស់ជាស្រែកមិនចេះធ្វើមិនខានចុងក្រោយមានតែយកគេមកប្រគល់អោយប្អូនមើលថែបន្តណាមួយគេជឿថាប្អូនគេអាចធ្វើអោយកូនគាត់នេះចេះគិតឈប់ចាយវាយខ្ជីខ្ជាហើយក៏លែងសូវឆ្នាស់ដែរគាត់ជឿថាប្អូនអាចធ្វើបានអូ!មិនមែនទេគឺកូនប្រសារ។

   "បងទុកចិត្តចុះខ្ញុំនិងមើលថែគេដោយជីវិតរបស់ខ្ញុំ"នាយញញឹមស្រាលដាក់បងប្រុសព្រោះតែពួកគេរាប់អានគ្នាយកយូរហើយធាតុពិតបើអ្នកដទៃមុខនាយគឺស្មើហើយកំណាចណាស់អ្នកស្គាល់ទើបដឹង។

   "បងទុកចិត្តឯងមើលថែកែវភ្នែកបងអោយល្អបងទៅ
ហើយចំណែកកូនកុំរឹងរូសដាក់បងពេលនេះកូនក្លាយជាប្រពន្ធគេហើយឮទេ?"គាត់ញញឹមត្រជាក់ចិត្តពេលឮកូនប្រសារនិយាយបែបនេះ គាត់ស្គាល់ហើយក៏ដឹងថាគេជាមនុស្សបែបណាហើយក៏ជានរណាដែរហើយមុនធ្វើរឿងនេះគាត់ក៏បាននិយាយជាមួយជុងហ្គុកដូចគ្នាទោះនាយចង់ជួយក៏គាត់មិនព្រមគ្រាន់តែជួយមើលថែកូនគាត់អោយបានល្អគាត់សប្បាយចិត្តណាស់ទៅហើយ ណាមួយគាត់ក៏ចូលវ័យច្រើនដែរហើយគាត់ចង់សម្រាកយកពេលវេលាមកមើលថែប្រពន្ធនាំគ្នាដាំដំណាំរស់នៅជនបទក៏សប្បាយម្យ៉ាង។

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now