ក្រោយពីស្តាប់ពីចំណង់ចំនូលចិត្តរបស់អ្នកខានោះខ្លះៗហើយគេយល់ថានាយធម្មតាតែពេលស្តាប់ដល់ការងារដែលនាយធ្វើគេចាប់ផ្តើមព្រឺឆ្អឹងខ្នងងាកមើលជុំវិញបន្ទប់មិនឈប់។"គេសម្បូរស្រីកំដរណាស់ហ្ហេស?"
"អាចថាច្រើនដែរព្រោះគាត់តែងតែនាំមកមុខខុសៗគ្នា"
"តាចាស់នេះស៊ីមិនរើសសោះហើយ"នាយតូចលួចរអ៊ូតិចៗតែក៏រាងភ័យដែរព្រោះពេលនេះគេជាប្រពន្ធដូច្នេះហើយអស់ការងារស្រីៗទាំងច្បាស់ជានាងម្តងមិនខាន។មិនបានទេៗនាងត្រូវតែរកវិធីកុំអោយប្រុសចង្រៃនោះបានប៉ះពាល់ខ្លួននាងអោយសោះមិនអ៊ីចឹងនាងច្បាស់យំស្លាប់មិនខានបើភាពបរិសុទ្ធដែលនាងខំថែត្រូវប្រុសចាស់ឆ្គួតនោះយកបានបើទោះគេមានឈ្មោះជាប្រពន្ធក៏ដោយក៏គេមិនអោយនាយប៉ះដែរ។
"រឿងមានស្រីខ្ញុំប្រកាន់ទេចង់គេទៅដេកជាមួយនរណាក៏តាមចិត្ត*កុំអោយតែប៉ះពាល់ខ្លួនខ្ញុំទៅបានហើយ*"ថេយ៍
និយាយទាំងទឹកមុខធម្មតាព្រមជាមួយពាក្យក្នុងចិត្ត បើសិននាយយកមនុស្សស្រីកំដរគេក៏អាចចេញក្រៅជួបមិត្តហើយបើអាចគេក៏អាចរកមនុស្សប្រុសចូលផ្ទះអោយនាយបានឃើញដូចគ្នាដើម្បីអោយស្មើភាព ជាមួយស្រីផ្សេងប្រពន្ធផ្សេងគេមិនដឹងតែបើប៉ះគីម ថេយ៉ុងនឹងស៊កអោយវិញមិនខាន។"អ្នកនាងរៀបការជាមួយលោកម្ចាស់ដើម្បីអ្វីទៅ?"នាងនិយាយបែបនេះឬក៏រៀបការព្រោះចង់បានលុយពីលោកម្ចាស់គាត់?បើទោះរៀបការមិនបានស្រលាញក៏គួរតែចេះថែរក្សារបស់ខ្លួនដែរ នាងមានឈ្មោះជាប្រពន្ធដើមមិនគួរបណ្តោយអោយប្តីទៅដេកជាមួយស្រីណាក៏បានអ៊ីចឹងទេ។
"ខ្ញុំមិនបានចង់រៀបការ!!សុខៗប៉ាម៉ាក់ក៏ចាប់អោយមកចុះអេតាស៊ីវិលជាមួយគេ ខ្ញុំឆ្ងល់ណាស់ហេតុអីគេព្រមស៊ីញ៉េទាំងដែលគេអាយុប្អូនប៉ាខ្ញុំ10ឆ្នាំមកចង់បានខ្ញុំដែលជាក្មេងអាយុប្អូនគេដល់ជិត20ឆ្នាំ...."នាងបកស្រាយនិយាយប្រាប់គាត់ទើបម៉ែដោះយល់ថានាងក្មេងខ្ចីមិនចង់រៀបការត្រូវប៉ាម៉ាក់បង្ខំហេតុនេះទើបមិនខ្វល់ខ្វាយ។
"អ្នកនាងជាប្រពន្ធលោកម្ចាស់ហើយសូមជួយមើលថែគាត់ផងគាត់គ្មានប៉ាម៉ាក់ទេពីមុនខ្ញុំមិនដឹងថាគាត់រស់នៅយ៉ាងណាឡើយទោះមើលទៅគាត់ឃោរឃៅ មុខកាចតែបេះដូងគាត់កក់ក្តៅណាស់អ្នកនាងអាចសង្កេតបាន"
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24