2សប្តាហ៍កន្លងផុតទៅ....
រយៈពេលពីរសប្តាហ៍មកនេះម្នាក់ៗកាន់តែប្លែកតែគ្មាននរណាសង្ស័យក្រៅតែពីកូនចៅៗដែលលួងសង្ស័យតែមិនហ៊ាននិយាយ។ ថ្ងៃនេះថេយ៉ុងមិនសូវស្រួលខ្លួនទើបជុងហ្គុកអោយនាងសម្រាកមិនបាច់ទៅធ្វើការព្រោះនាយមិនចង់អោយប្រពន្ធរបស់នាយធ្វើការងារទាំងឈឺឡើយ។
"ហេតុអីក៏យល់ថាអស់កម្លាំងយ៉ាងនេះ?"ថេយ៉ុងក្រោកទាំងនៅបិទភ្នែកនៅឡើយ នាងស្ងាបល្វើយមិនឈប់ ថែមទាំងចុងរោយដូចមនុស្សអត់បាយរាប់អាទិត្យដេកមិនដែលក្រោកយ៉ាងចឹង។ថេយ៉ុងពេបមាត់ទាំងខ្ជិលច្រអូសបើកភ្នែកតិចៗចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួននឹងបានចុះទៅញាំអាហារពេលព្រឹកគេមានអារម្មណ៍ថាឃ្លានតែបើទោះជាខ្ចិលក៏មិនអាចហាមភាពឃ្លានដ៏ចម្លែករបស់នាងបានដែរ មិនយល់ថាមួយរយៈនេះនាងកើតអីញាំមិនចេះឈប់ ញាំគ្មានដកមាត់តែពេលដែលគេងលក់ក្រោកមកបែរជាគ្មានកម្លាំងគេមិនយល់ទាល់តែសោះ។
"ឯងកើតអីមិចក៏ចេះតែឃ្លានរហូតបែបនេះ"ថេយ៉ុង
អង្គុយនៅតុសម្អាងរបស់ខ្លួនទាំងពេបមាត់រអ៊ូអង្អែលពោះថ្នមៗ
"យើងទៅញាំហើយឈប់ឃ្លានទៅមើល"ក្រពះនាងបង្ខំនាងសម្បើមណាស់ដូចដឹងភាសានាងនិយាយយ៉ាងចឹងកូនោះកូ។ថេយ៉ុងក្រោកចុះទៅខាងក្រោមដោយមានម៉ែដោះនិងអ្នកបម្រើផ្សេងៗកំពុងធ្វើការងារ។
ម៉ែដោះហ្វាគ្រាន់តែឃើញថេយ៉ុងចុះមកគាត់ក៏ប្រញាប់ទៅទទួលអោយនាងមកអង្គុយតុអាហារមុននឹងអោយអ្នកបម្រើលើកអាហារដោយមិនបាច់សួរព្រោះគាត់ចាប់អារម្មណ៍ដឹងថានាងមកគឺតែងតែឃ្លានទើបគាត់រៀបចំមួយកំផ្លេទុកទទួលនាងមានទាំងស្រ្តបឺរី ទំពាំងបាយជូរខៀវនិងមានស្វាយបន្តិចដែរ។
"អរគុណម៉ែដោះ"នាងញញឹមពេលឃើញសុទ្ធតែរបស់នាងដែលចូលចិត្តញាំមួយរយៈនេះទើបមិនចាំយូរចាប់ស្លាបព្រាសមញាំយកៗយ៉ាងមាបក្តីសុខ។
"ម៉ែដោះមានឃើញបងស៊ូអ៊ីនដែរទេ?"
"ខ្ញុំប្រើគេអោយទៅទិញរបស់អោយបន្តិចទៀតមកវិញហើយ អ្នកនាំបន្តទៅឆ្ងាញ់ដែរទេ?"
"ចា៎សឆ្ងាញ់ណាស់"នាងញញឹមលិបភ្នែកដាក់គាត់យ៉ាងគួរអោយខ្នាញ់។
"បែបនេះកូនប្រុសច្បាស់ណាស់"
"ខិកខិក!!"ត្រចៀកនាងស្រាប់តែបានឮគាត់និយាយទើបធ្វើអោយឈ្លក់មួយរំពេច
"អ្នកនាងកើតអី នេះទឹកៗ"
"ម៉ែដោះនិយាយអ្វីមុននេះ?"
"និយាយអ្វីដែរចា៎?"
"គឺមុននេះម៉ែដោះនិយាយថាកូនប្រុសៗបានន័យថាយ៉ាងមិច?"នាងមានអារម្មណ៍បុកពោះភ្លាមពេលឮដល់ពាក្យកូនតែស៊ូអ៊ីនក៏រត់ចូលមកដល់ល្មម។
"ខ្ញុំមកដល់ហើយម៉ែដោះ នេះរបស់ដែលម៉ែដោះត្រូវការ"នាងហុចថង់ខ្មៅអោយគាត់ដែលមិនដឹងថាក្នុងនោះជាអ្វីនោះទេ។
"អ្នកនាងចង់ដឹងមែនទេ?នេះជាអ្វីដែលខ្ញុំចង់និយាយ"
គាត់ក៏ដកប្រដាប់ពិនិត្យទឹកនោមចេញពីថង់ដាក់លើតុចំពោះមុខថេយ៉ុងអោយតាមមើលទាំងបើកភ្នែកធំៗស្លន់
ស្លោ។
"ម៉ែ-ម៉ែដោះ"នាងត្រដិតភ្លាមៗពេលសម្លឹងឃើញវាទាំងខួរក្បាលរ៉េផ្លិចទៅរកកាលពីជាងមួយខែមុន។តែកាលនោះនាងបានលេបថ្នាំច្បាស់ណាស់មិចនឹងអាចនោះ?មិនមែននាងមិនចង់បានតែមកពីពេលនោះនាងមិនបានស្រលាញ់នាយ រាល់ពេលធ្វើរឿងនោះរួចនាងតែងតែលួចលេបថ្នាំ72ម៉ោងបង្ការមិនអោយមានរឿងអ្វីកើតឡើងទេប៉ុន្តែនៅថ្ងៃដែលពួកគេមានអ្វីជាមួយគ្នា ចុងក្រោយគឺលើស3ថ្ងៃទៅហើយទើបនាងចាប់ផ្តើមភ្ញាក់ច្បាស់ណាស់ថាមកពិតមែន។តែថាពេលនេះនាងមានចិត្តអោយនាយហើយដូច្នេះក៏គួរតែទទួលយកហើយមែនទេ?ថេយ៉ុងដកដង្ហើមធំក្លាហានកាន់ប្រដាប់ពិនិត្យទឹកនោមទៅបន្ទប់ទឹកតាមដោយម៉ែដោះនិងស៊ូអ៊ីនតាមទៅមើលព្រោះចង់ដឹង។
"ហ្ហឹក"ក្រោយពីដាក់មួយសន្ទុះនាងក៏លើកយកមកមើលទាំងដកដង្ហើមចេញចូលមួយៗភ្នែកងើយសម្លឹងខាងលើមិនហ៊ានសម្លឹងចុះក្រោមទម្រាំដាច់ចិត្តនាងបន្ធូរអារម្មណ៍សឹងតែយំទៅហើយតែទប់មិនជាប់ក្រោយពីបានឃើញវាមានពីរឆ្នូតពិតមែន។ថេយ៉ុងខ្ទប់មាត់យំទាំងដៃលើកទៅអង្អែលពោះថ្នមទាំងទឹកភ្នែកហូរមិនឈប់ ដំបូងនាងខ្លាចខ្លាំងណាស់ខ្លាចក្នុងការមានកូនជាមួយមនុស្សដែលនាងស្អប់ មិនបានព្រមទទួលយកតែពេលនេះនាងយល់ថារំភើបគឺរំភើបខ្លាំងណាស់មិនដឹងថាគួរនិយាយបែបណា។តើដល់ពេលហើយមែនទេដែលនាងត្រូវព្រមទទួលយកលោកប៉ារបស់កូននាងពេញសិទ្ធធ្វើជាស្វាមីក្នុងបេះដូងនាង??
ដំណឹងដែលថេយ៉ុងមានផ្ទៃពោះមានតែម៉ែដោះនិងស៊ូអ៊ីនប៉ុណ្ណោះដែលដឹងហើយគ្មាននរណានិយាយអ្វីឡើយ
ព្រោះទុកអោយលោកម្ចាស់វិមាននេះជាអ្នកប្រកាសដោយខ្លួនឯងទើបម៉ែដោះហាមស៊ូអ៊ីនកុំអោយទាន់ប្រាប់ជីស៊ីនបើទោះពួកគេទាំងបីដែលជាអ្នកសង្ស័យដំបូងក៏ដោយ។
ល្ងាច....
ជុងហ្គុកចេញពីធ្វើការលឿនព្រោះតែថ្ងៃមិញរវល់ខ្លាំងមិនបានមកញាំបាយកំដរភរិយាបានត្រឹមផ្ញើរសារដើម្បីកុំអោយនាងចាំផ្លូវ។
"ប្រពន្ធសម្លាញ់"
"ធ្វើការយ៉ាងមិចដែរហត់ទេ?"គ្រាន់តែបានឮភរិយាសួរប្លែករាល់ដងតែនាយសប្បាយចិត្តទើបបូរមាត់ញញឹមតប
"សឺត!បានឃើញមុខអូនបងលែងហត់ហើយ ចុះអូនយ៉ាងមិចហើយស្រួលវិញឬនៅ?"
"ខ្ញុំមិនអីទេ"នាងចង់ទម្លាប់មាត់តែហើបមិនចេញ
"ប្រាកដទេ?មុខអូនមិនសូវស្រស់សោះមានរឿងអី?"
"អត់មានទេគ្រាន់តែនៅល្វើយបន្តិចប៉ុណ្ណោះ"
"បើអ៊ីចឹងអូនឆាប់ទៅសម្រាកទៅ ហេតុអីយូរហើយមិនប្រាប់បែរជានិយាយថាមិនអី?ក្មេងល្ងើម៉ោះ"មិនចាំយូរ
ជុងហ្គុកលើកបីនាងទៅខាងលើដោយមានការសង្កេតពីម៉ែដោះស៊ូអ៊ីននិងអ្នកបម្រើដែលមើលតាមអ្នកទាំងពីរ។ឯថេយ៉ុងញញឹមអស់សណើចនឹងកាយវិការបារម្ភរបស់នាយ ឃើញទេថានាយថ្នមនាងកម្រិតណាតាំងពីពួកគេស្និតគ្នាខ្លាំងមកជុងហ្គុកបំពេញតួនាទីជាស្វាមីបានយ៉ាងល្អមិនអោយនាងទាស់ចិត្ត ខឹងយ៉ាងណាក៏នាយលួងនាយព្រមចុះចាញ់ធ្វើជាទឹកដែលរងភ្លើងពីនាងគ្រប់យ៉ាង។
"លោកងូតទឹកមុនទៅ"
"អូនគួរតែងូតទឹកមុន"
"ខ្ញុំបញ្ជា!!"
"បាទលោកស្រីម្ចាស់"ចុងក្រោយនាយក៏ត្រូវព្រមព្រោះទឹកមុខកាចៗរបស់ប្រពន្ធអោយនាយទន់ចិត្តប្រឆាំងមិនបានមិនមែនខ្លាចទេព្រោះសាំទៅហើយតែក៏រអាម្តងៗដែរ។
"សង្ឃឹមថាលោកនឹងសប្បាយចិត្ត"ថេយ៉ុងបើកទូរយក
ប្រដាប់ពិនិត្យទឹកនោមមកដាក់លើតុទាំងញញឹមទើបទៅអង្គុយលើពូកចាំអ្នកខាងក្នុងងូតរួច។
ជុងហ្គុកចេញមកវិញស្លៀកត្រឹមកន្សែងប៉ប្រេសនឹងចង្កេះដូចរាល់ដងព្រមជាមួយកន្សែងជូតសក់ឯថេយ៉ុងក៏ប្រញាប់ចូលទៅងូតទឹកនឹងបានចេញមកវិញ។
"របស់អូនមែនទេ?"ជុងហ្គុកជូតសក់សុខៗនាយស្រាប់តែបានឃើញប្រដាប់ពិនិត្យទឹកនោមនៅលើតុដែលវាមានគំនូសពីរឆ្នូតបញ្ជាក់ថាមានផ្ទៃពោះ។ជុងហ្គុកទុកកន្សែងលើពូកមុននឹងយកវាមកមើលទាំងបុកពោះសម្លឹងមើលប្រដាប់ពិនិត្យទឹកនោមនិងមាត់ទ្វារបន្ទប់ទឹកឆ្លាស់គ្នាគ្រាន់តែថេយ៉ុងចេញមកនាយក៏សួរភ្លេត។
"គឺ...."ថេយ៉ុងខាំមាត់សម្លឹងមុខនាយទាំងងក់ក្បាលតិចៗចាំមើលប្រតិកម្មរបស់នាយថាតើនាយសប្បាយចិត្តដូចដែលនាងគិតដែរទេ ដែលដឹងថានាងមានកូន?ហើយកាលដែលវានៅលើតុជាចេតនារបស់នាងដែលដាក់លើនោះចង់អោយនាយឃើញ។
"អូននិយាយពិតមែនហ្ហេស?"ជុងហ្គុកគ្រាន់តែឃើញនាងងក់ក្បាលក្នុងចិត្តពិតជាត្រេកអររកអ្វីផ្ទឹមគ្មាន បេះដូងនាយលោតញាប់ដោយការរំភើបថ្នាក់ក្រោករត់ទៅអោបនាងយ៉ាងណែន។
"អរគុណ អរគុណអូនណាស់ថេយ៍"នាយអោបថើបនាងទាំងសប្បាយចិត្តត្រេកអរឥតឧបមាក្នុងអារម្មណ៍ដែលក្លាយជាឪពុករបស់គេ នាយមិនដឹងថារកពាក្យអ្វីមកនិយាយអោយសមទេ។
"ហ្ហឹម!អឹម"ដកឃ្លាពីការអោបជុងហ្គុកក៏អៅនថើបបបូរមាត់ទន់ផ្អែមស្រាលទាំងអារម្មណ៍រំភើបឯថេយ៉ុងក៏លើកដៃស្រាក់ក នាយវិញបិទភ្នែកតបស្នាមថើបទាំងសប្បាយចិត្តមិនចាញ់នាយ។
"សឺតៗៗបងស្រលាញ់អូន ស្រលាញ់អូនណាស់ថេយ៍"នាយស្រលាញ់នាងខ្លាំងប៉ុន្នឹងហើយ ពេលនេះនាងមានកូនរបស់ពួកគេទៀតនាយកាន់តែស្រលាញ់នាងខ្លាំងលើសដើមគ្មានអ្វីប្រៀបបាននោះទេ។
"ចុះមិនស្រលាញ់កូនទេហ្ហ៎?"
"ស្រលាញ់ដូចគ្នា ស្រលាញ់ទាំងម៉ាក់ទាំងកូន ស្រលាញ់ខ្លាំងទៀតផង"នាយញញឹមញីចុងច្រមុះត្រដុសទៅមកទាំងញញឹមមុខរីកមិនរលុប។
"ចុះមិនសួរទេថាម៉ាក់ស្រលាញ់ប៉ាឬអត់?"
"មែនហើយអូនស្រលាញ់បងដែរទេ?"ជុងហ្គុកភ្លេចថា
ពួកគេមិនទាន់នឹងហៅគ្នាស្និតឡើយទើបសួរទាំងបុកពោះសារជាថ្មី។
"បើមិនស្រលាញ់តើព្រមពពោះអោយដែរទេប្រុសចាស់អ្ហា!!"គ្រាន់តែនាងនិយាយចប់ជុងហ្គុកក៏ពរនាងឡើងទាំងខ្នាញ់ស្រលាញ់ពេញបេះដូង។
"បើអ៊ីចឹងសាកហៅបងអោយពីរោះបន្តិចទៅមើល"
"ហៅបែបណា?លោកប្តីឬក៏ព្រះស្វាមីឬក៏បងសម្លាញ់?"
"មួយណាក៏អោយតែអូនពេញចិត្តសឺតៗៗ"
ក្នុងរាត្រីនេះម្នាក់ៗគេងញញឹមមានក្តីសុខ ជុងហ្គុកគេងខ្ទប់មុខនឹងពោះនាង អង្អែលផងថើបផង និយាយផងធ្វើអោយថេយ៉ុងអស់សំណើចជាខ្លាំងហើយក៏រសើបដូចគ្នា។មិនប៉ុន្មាននាយក៏ងើបមកគេងកើយទ្រូងនាងដូចរាល់ដង និយាយហូរហែរមិនចេះចប់ទាំងនាងមិននឹកស្មានថានាយប្រែជាមនុស្សនិយាយច្រើនត្រឹមមួយប៉ព្រិចភ្នែក។
ស្អែកឡើង.....
ជុងហ្គុកបាននាំថេយ៉ុងមកមន្ទីរពេទ្យពិនិត្យអោយកាន់តែច្បាស់។ក្រោយពីពិនិត្យរួចរាល់ម្នាក់ៗមានតែស្នាមញញឹមអមផ្ទៃមុខស្រស់ស្រាយខុសពីរាល់ដង។
"ហាមអូនធ្វើអ្វីដែលលើសកម្លាំងឮទេ?បើបងដឹងបងនឹងដាក់ទោសអូនមិនខាន........."មុនចូលក្រុមហ៊ុននាយផ្តែផ្តាំជាម៉ាក់ប្រដៅទៅទៀត។
"ស៊ូអ៊ីន!តាមមើលលោកស្រីអោយបានល្អហាមអោយនាងធ្វើការងារច្រើននរណារករឿងប្រាប់យើង"
"ចា៎សលោកម្ចាស់"
"បងតឿនអូនម្តងទៀតណា"
"អូនដឹងហើយប្តីសម្លាញ់"
"មិនមែនផ្អែមដាក់បងហើយធ្វើអ្វីដែលបងហាមទេណា
តិចថាបងប្រដៅជំនួសពេទ្យថែមដៃជើងអោយកូន"
"សឺត!បងទៅមុនហើយ"ឃើញថេយ៉ុងសម្លក់នាយទើបនាសើចរួចថើបនាងមួយខ្សឺតហើយចុះទៅមុន។
"ហ្ហេ!លោកស្រីថ្នមៗ"គ្រាន់នាងចុះដូចរាល់ដងក៏មិនបានដែរឬ?អីក៏សម្បើមម៉្លេះ!
"បងហៅខ្ញុំធម្មតាដូចមុនទៅមិនបាច់លោកស្រីអ្វីទេ"
"មិនបានទេសម្តីចៅហ្វាយមិនអាចជំទាស់ សូមលោកស្រីដើរយឺតៗមួយៗថ្នមៗ"
"ហូយ!មិនអីទេ បងទៅតាមគាត់អីសម្បើមម៉្លេះ"
"ខ្ញុំថាចៅហ្វាយនិយាយត្រូវណាមួយអ្នកនាងក៏មានកូនលើកដំបូងដែរមិនអ៊ីចឹង?"
"ហ្ហើយ!ថ្នមៗក៏ថ្នមៗ"ថេយ៉ុងធ្វើមុខធុញទ្រាន់មួម៉ៅដើរតិចៗតាមធម្មតាមិនអាចលឿនដូចរាល់ដងបើអ៊ីចឹងមិនបីគេតែម្តងទៅបើអោយដើរដូចអណ្តើកវាបែបនេះ?ធ្វើមិចគ្នាទើបមានកូនលើកដំបូង🫠
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24