Ep49: កាដូដ៏មានន័យ

1.3K 99 2
                                    


      *ព្រឹកឡើង

     ជុងហ្គុកមិនបានទៅធ្វើការនោះទេព្រោះចង់នៅមើលថែប្រពន្ធទោះនាងដេញក៏នាយមិនទៅដែរសង្ងំគេងអោបនាងធ្វើមិនដឹង។
    "ជុង!បងឆាប់ទៅធ្វើការទៅ"
    "បងថាមិនទៅគឺមិនទៅហើយអូនឈប់ដេញហើយគេងបន្តទៅក្រែងអស់កម្លាំងមិនអ៊ីចឹង?"
   "អូនមិនអីទេអូនអាចមើលថែខ្លួនឯងបាន"គេដឹងថានាយបារម្ភដល់ថ្នាក់មិនទៅធ្វើការតែនាងមិនបានកើតអ្វីធ្ងន់ធ្ងរអោយនាយត្រូវមើលថែដល់ខាតការងារទេហើយក៏មិនមែនទើបតែធ្វើរឿងនឹងឯណាប្រុសម្នាក់នេះ។
   "បងមិនទៅធ្វើការមួយថ្ងៃក៏ក្រុមហ៊ុនមិនរលំដែរអូនកុំបារម្ភអីឆាប់គេងទៅ"ទោះនាងនិយាយដល់ស្លាប់ទៀតក៏កុំសង្ឃឹមថានាយទៅដូច្នេះមានខាំមាត់សង្ងំគេងក្នុងទ្រូង
ប្តីទាំងមិនអស់ចិត្ត។
  "ចុះដូជុនបានអ្នកណាមើល?"
  "អូនគេងបន្តទៅចាំបងខលអោយម៉ែដោះជួយមើល"
"កូនច្បាស់ជាមករកពួកយើងមិនខាន"
"កុំទាន់គិតអីអូនឆាប់គេងទៅកូនមកស្មើរណាចាំក្រោក"
ដោយនិយាយយ៉ាងណាក៏នាយនៅតែអោយនាងគេងទើបនាងព្រមគេងទាំងឈប់មាត់ឈប់សួរ។
   រំលងប្រហែល2ម៉ោងស្រាប់តែមានអ្នកគោះទ្វារហើយក៏គ្មានណាក្រៅពីលោកកូនជើងល្អទេស្រែកធ្លាយដល់កណ្តាលក្រុង។
   "ប៉ាៗMommyបើកទ្វាអោយជុនៗ"
  "អ្ហាចាំបន្តិចប៉ាបើកអោយឥឡូវហើយ"ជុងហ្គុកអង្អែលក្បាលប្រពន្ធថ្នមៗទើបលើកនាងអោយគេងធម្មតាតែថានាងក៏បើកភ្នែកព្រោះឮសម្លេងដូជុន។
  "បើនៅងងុយគេងទៅទុកបងជាអ្នកមើលកូន"
  "ហ្ហឹម!អូនឈប់គេងហើយ"ថេយ៉ុងញីភ្នែកមុននឹងប្រាប់ទៅស្វាមីដែលអស់សំណើចនឹងកាយវិការដូចកូនក្មេងរបស់ប្រពន្ធ មិនដែលចោលសោះអោយតែពេលក្រោយតែងតែគួរអោយខ្នាញ់ជានិច្ច។ជុងហ្គុកថើបប្រពន្ធមុននឹង
ដើរទៅបើកទ្វារអោយកូនប្រុសកំហូចចូល។គ្រាន់តែបើក
ភ្លាមក៏រត់ចូលភ្លេតវាសឹងតែជាទម្លាប់ទៅហើយ។
  "Mommy មិនទាន់ក្រោកពីគេងទៀតមែនទេ?"
"Mommy កូនទើបតែភ្ញាក់ដោយសារយប់មិញប៉ានាំ
Mommy លេងហ្គេមដល់យប់ជ្រៅ"គ្រាន់តែនាយនិយាយចប់ថេយ៉ុងសម្លក់នាយភ្លេតហើយមិចក៏ទៅប្រាប់កូនវិញ?ចប់មិនខានទេទៅប្រាប់លោកកូនកំហូចពូកែចង់ដឹងចង់ឮផង។
"ប៉ាៗនាំMommy លេងកេម(ហ្គេម)អីហេតុអីលេងដល់យប់ឈៅ(ជ្រៅ)ដែរ?"
  "លេងប៉ាវធម្មតាកូនឃើញស្នាមក្រហមលើ ក
Mommy ទេ?នោះគឺ Mommy កូនប៉ាវចាញ់ប៉ាទើបប៉ាលួចក្តិច"
   "ប៉ាៗលេងដិច Mommy ខ្លាំងៗមេសមើលចុះឡើងកាហមធំៗ Mommy ឈឺដែរទេចាំជុនៗវាយប៉ាៗអោយ"នាយខំរៀបរាប់ទុកមុនខ្លាចកូនចាប់បានតែបែរជាតម្រិះជិះកឯងទៅវិញ។
  "Mommy ឈឺខ្លាំងណាស់"ប្រពន្ធនាយក៏ប៉ិនទៀត
រួចដៃដើរតួកំសត់អោយកូនដេញវាយលោកប៉ាទាំងព្រឹក
។អាល្អិតដេញវាយប៉ាៗរត់ឆ្វែលបន្ទប់នាំអោយថេយ៉ុងគេងសើចទាំងភ្លេចខ្លួនធ្វើអោយចេញដើមទ្រូង។
  "អូស!!មឹមៗ"អាល្អិតរត់ៗក៏ឈប់ងក់ពេលងាកទៅឃើញទ្រូងថេយ៉ុងឯជុងហ្គុកក៏ងាកទៅខ្វាប់ឃើញដូចគ្នា។ម្នាក់ៗឈប់ដេញបែររត់តម្រង់ទៅរកអ្នកគេងលើគ្រែដែលមិនទាន់ដឹងក៏ស្រាប់តែអោនមើលតាមភ្នែកពួកគេទើបប្រញាប់លើកមកបិទចំពេលអ្នកទាំងពីរមកដល់ពូក។
   "Mommy សុំមឹមៗ"
"របស់ប៉ាទេមិនអោយមឹម"
"របស់អូនហ្ហេ!!ប៉ាៗមឹមអីដែរប៉ាៗធំហៃ"
"ចុះកូនផ្តាច់ដោះហើយតើមករកមឹមៗអីទៀត"
"អត់ទេកូនចង់មឹមៗ Mommy "អាល្អិតងាកមកពេបមាត់ដាក់ថេយ៉ុងស្ពឹកមុខមើលពួកគេឈ្លោះគ្នាព្រោះដោះរបស់នាង ចំមែនហើយទាំងឪទាំងកូន។
"បានហើយឈប់ប្រកែកគ្នាមិនមែនរបស់អ្នកណាទេរបស់Mommy!!អត់អោយមឹមទាំងពីរនឹង!!"
  "អូនចង់មឹម/បងចង់មឹម"ពុទ្ធោអើយនេះស្អីទៅលោក!!
ចុងក្រោយក៏ក្លាយជាមេឆ្មាបំបៅដោះអោយកូនៗមឹមម្នាក់ម្ខាងមិនអ៊ីចឹងឈ្លោះគ្នានៅនឹងមិនឈប់ទេ។ថេយ៉ុងខំទ្រាំខាំមាត់អត់ធ្មត់មិនថ្ងូរព្រោះក្រអូមមាត់លោកប្តីតែនាយមឹមឌឺកូនអោយគេស្រៀវស្រើបអស់ទាំងប្រាណឯអាល្អិតក៏មិនចាញ់មឹមផ្ចាញ់ប៉ាៗវិញ។
  "បាន-បានហើយ"ថេយ៉ុងទ្រាំលែងបានរុញពួកគេចេញ
មុននឹងក្តោបភួយចុះទៅបន្ទប់ទឹកបាត់ទុកអោយឪពុកកូន
នៅលានអណ្តាតកាយវិការដាក់គ្នានៅនឹង។[......]
   ច្រើនសប្តាហ៍កន្លងទៅវាជិតដល់ថ្ងៃខួបអាពាហ៍ពិពាហ៍
បីឆ្នាំរបស់ពួកគេទាំងពីរ ថេយ៉ុងបានដើរផ្សាររកទិញអីយកទៅស្តុកទុកមុនថ្ងៃខួបអាពិហ៍ពាហ៍របស់ពួកគេព្រោះតែនាងនឹងធ្វើអ្វីដែលពិសេសប្លែកអោយស្វាមីបានភ្លក្សហើយនឹងធ្វើនំខេកខ្លួនឯងដែរដូច្នេះនាងត្រូវដើរទិញគ្រឿងទេសធ្វើនំដូចគ្នា។
   "តើគួរធ្វើម្ហូបអីទៅ"នាងដើរបណ្តើរគិតបណ្តើរ នឹកឃើញបានប៉ុន្មានមុខដែរតែចង់អោយវាថ្មីប្លែក។
  "អរ!នឹកឃើញហើយ"គ្រាន់តែនឹកឃើញថាធ្វើអីថេយ៉ុងក៏ទៅរកគ្រឿងផ្សំភ្លាម។
  "អឹក!!អ្ហឹក!!អ៊ួក"ថេយ៉ុងគ្រាន់តែចូលមកដល់ជាន់លក់សាច់មិនទាន់នឹងដើរចូលផងស្រាប់តែមានអារម្មណ៍ថាចាញ់ក្លិនចង់ក្អួតទោះប្រឹងទប់យ៉ាងណាក៏មិនជាប់។នាងប្រញាប់រត់រកបន្ទប់ទឹកនៅជាន់នេះយ៉ាងលឿន ។
  "អួកៗ!!ហ្ហឹក!តើយ៉ាងមិចនឹងអ៊ួកៗៗ"នាងសឹងតែរត់ចូលបន្ទប់ទឹកមិនទាន់គ្រាន់តែមកដល់ក៏ក្អួតយកតែម្តង។
  "តើខ្ញុំបានញាំអីខុសមែនទេ?"ថេយ៉ុងសម្លឹងខ្លួនឯងក្នុងកញ្ចក់ព្យាយាមរកនឹកថាគេបានញាំអ្វីចូលខ្លះ?គេដូចជាមិនបានញាំអីខុសទេគេញាំដូចរាល់ដងតើមិចក៏លើកនេះក្អួតចេញអស់?តិចគេមានបញ្ហាក្រពះពោះវៀនទេដឹង?នាងលុបមុខលុបមាត់មុននឹងដើរចេញទៅក្រៅទាំងល្វើយភ្លាមៗនាងប្រាប់បិទច្រមុះព្រោះតែវាដោលមកម្តងទៀតដោយគ្រាន់តែធុំក្លិនឆ្អាប។ទម្រាំតែលែងចង់ក្អួតនាងទន់ខ្លួនទប់មិនចង់ជាប់នេះវាភ្លាមៗពេកទេដឹង?ថេយ៉ុងយោងខ្លួនក្រោកលើកដៃបិទច្រមុះចេញទៅខាងក្រៅព្យាយាមអត់ដង្ហើមរហូតដល់ខាងក្រៅ។នាងចេញមកទាំងមិនទាន់បានទិញសាច់ នាងក៏សម្រេចចិត្តហួសទៅទិញគ្រឿងធ្វើនំខេកជំនួសវិញចាំទៅវិញអោយអ្នកបម្រើមកទិញក៏បាន។
   "ទំនងណាស់"ដើរមើលផ្លែឈើទុកដេគ័រក៏ឃើញមាន
ផ្លែឈឺចម្រុះពិសេសស្ត្របឺរីស្រស់ៗល្អណាស់។ថេយ៉ុង
ទិញយ៉ាងច្រើនជាមួយម្នាស់ស្វាយនិងផ្លែឈើទុកដាក់លើនំ។ទិញរួចមិនទាន់ថេយ៉ុងបើកញាំតាមផ្លូវយ៉ាងមានក្តីសុខញាំស្រ្តបឺរីដែលនាងចូលចិត្តរួចមានកម្លាំងតែម្តង។
   "តើខ្ញុំគួរតែទៅពេទ្យពិនិត្យដែរទេ?"នាងឈឺភ្លាមៗពេក
នាងចង់ដឹងណាស់ថាតើនាងកើតអី នាងគួរទៅពេទ្យមុនព្រោះបើប្រាប់លោកប្តី នាយច្បាស់ជាបារម្ភមិនខានហើយក៏ប្រហែលហៅពេទ្យអោយមកមើលអាការៈនាងដែរដូច្នេះនាងទៅមើលមុនចាំប្រាប់នាយតាមក្រោយក៏បាន។
     ថេយ៉ុងបើកឡានទៅមុននឹងបត់ចូលមន្ទីរពេទ្យដែលនាងធ្លាប់មកពិនិត្យផ្ទៃពោះកាលពីកំណើតដូជុន។មកដល់នាងទទួលបានការគោរពស្វាគមន៍យ៉ាងកក់ក្តៅ
មិនថាពីមុនឬឥឡូវបុគ្គលិកទីនេះមានអាកប្បកិរិយាល្អណាស់ដូច្នេះហើយទើបនាងចូលចិត្តមក។ឥឡូវកាន់តែដឹងថានាងមានឋានៈជាអ្វីគ្រប់គ្នាកាន់តែគោរពនាងលើសដើមសូម្បីដុកទ័រក៏គោរពនាងដែរ។
    "តើខ្ញុំមានកើតអ្វី?តើអាចជាជំងឺក្រពះដែរទេ?"
   "ដូចជាអត់មានទេ ព្រះនាងមានអាការៈនេះយូរប៉ុណ្ណាហើយ?"
  "លោកហៅខ្ញុំធម្មតាបានហើយគឺថារាល់ដងខ្ញុំគ្រាន់តែអស់កម្លាំងតិចតួចតែមិនដែលក្អួតទេប៉ុន្តែប៉ុន្មានម៉ោងមុននេះខ្ញុំទៅទិញសាច់សម្រាប់ធ្វើអាហារគ្រាន់តែធុំក្លិនមិនបានក៏ក្អួតភ្លាមៗតែម្តង"
  "ទ្រង់យាងមកតាមខ្ញុំមក"នាងឮគាត់ហៅនាងព្រះនាង
តាំងពីបានជួបអោយនិយាយធម្មតាៗមែនធម្មតាតែខ្លួនឯងឯគេគាត់នៅហៅព្រះនាងដដែល។ថេយ៉ុងក៏ព្រមក្រោកទៅតាមគាត់នាំទៅពិនិត្យនៅបន្ទប់អេកូធ្វើអោយនាងឆ្ងល់។ប៉ុន្តែចម្ងល់ត្រូវបានស្រាយដោយការមើលឃើញនឹងភ្នែកឮនឹងត្រចៀកថានាងមានកូន4សប្តាហ៍ហើយ។ថេយ៉ុងរំភើបស្ទើរតែយំព្រោះតែការខំប្រឹងរបស់ស្វាមីនាងបានសម្រេចនេះបើនាយដឹងមិនដឹងជាសប្បាយចិត្តកម្រិតណាទេ នាងគួរតែទុកស៊ុបប្រាយថ្ងៃខួបអាពាហ៍ពិពាហ៍ពួកគេនៅងពីរថ្ងៃទៀត។
    ថេយ៉ុងចេញពីមន្ទីរពេទ្យមកទាំងសប្បាយចិត្តភ្ជាប់ជាមួយក្រដាសអេកូហើយនឹងប្រដាប់តេស្តទឹកនោមដែលបានបញ្ជាក់បន្ថែមក្រោយពីគេបានអេកូរួច។នាងបើកផងអង្អែលពោះផងគេពិតជាចង់ឃើញប្រតិកម្មរបស់ស្វាមីខ្លាំងណាស់ដូចកាលពីមានដូជុនដំបូងចឹង។
   "Mommy មកវិញហើយ"ដូជុនដែលរត់លេងគ្រាន់តែឮសម្លេងឡានភ្លាមក៏រត់ទៅទទួលម៉ាក់ៗភ្លាម។
   "នេះរបស់កូន"
"Thank you Mommy "ដូជុនថើបថ្ពាល់អ្នកម៉ាក់រួចក៏ទទួលយករបស់ព្រមជាមួយផ្លែឈើទៅដាក់លើតុតូចរបស់ខ្លួនហែកញាំយ៉ាងគួរអោយស្រលាញ់។អ្នកបម្រើក៏នាំគ្នាមកជួយកាន់ទើបថេយ៉ុងក៏បានប្រើអោយអ្នកបម្រើទៅទិញសាច់។
  "Mommy ថ្ងៃទៅលេងប៉ាៗទេ?"
"Mommy មិនស្រួលខ្លួនកូនទៅលេងប៉ាៗម្នាក់ឯងបានទេ?ចាំម៉ាក់អោយពូជីស៊ីនជូនទៅ"
  "ប៉ាត!តើMommy ឈឺមែនទេ?"
"Mommy គ្រាន់តែងងុយគេងប៉ុណ្ណោះមិនបានកើតអ្វីទេសឺតៗកូនលេងបន្តចុះដល់ម៉ោងលោកពូនឹងមកយកទៅកន្លែងលោកប៉ា"
  "ប៉ាត Mommy គេងអោយអែតណាកុំឈឺអោយសោះ"ថេយ៉ុងញញឹមបានមួយគ្រាប់នេះនាងមានក្តីសុខខ្លាំងណាស់។
  "Mommy ដឹងហើយសឺតៗ"នាងថើបកូនរួចក៏ឡើងទៅខាងលើខលប្រាប់ជីស៊ីនរួចក៏ដាក់ខ្លួនគេង ដាក់ក្បាលដល់ខ្នើយក៏លក់ព្រោះតែល្វើយខ្លាំង។
    មិនប៉ុន្មានក៏ដល់ថ្ងៃខួបអាពាហ៍ពិពាហ៍ ថេយ៉ុងបានទៅជួបលោកប្តី នាយស៊ុបប្រាយឈុតគ្រឿងពេជ្រដែលនាយកម្មង់ធ្វើសម្រាប់តែភរិយាព្រមជាមួយឈ្មោះរបស់នាងពាក់ទៅលេចធ្លោមានអំណាចណាស់។នាយទាកាដូថេយ៉ុងក៏ប្រាប់ថាយប់ នាយញញឹមក្បួចកាត់ន័យខយល់ខ្លួនឯងទាំងសប្បាយចិត្តដូច្នេះនាយនឹងឆាប់យកកូនមួយទៀតមិនខាន។
    យប់មកដល់ជុងហ្គុកក៏ត្រឡប់ទៅផ្ទះ នាយក៏បានប្រាប់ប្រពន្ធដែរថានាយអាចទៅយប់ព្រោះត្រូវបញ្ចប់ការងារដូច្នេះទាន់ថ្ងៃឡើងទៅអាមេរិកទៅលេងមាតានាយដែរ។ឡានបត់ចូលភូមិគ្រឹះទាំងស្ងាត់ជ្រាបខុសពីរាល់ដង
ធ្វើអោយនាយជ្រួញចិញ្ចើមនេះទើបតែម៉ោង7សោះហេតុអីផ្ទះនាយស្ងាត់យ៉ាងនេះ?មានរឿងអីមែនទេ?នាយបារម្ភពីប្រពន្ធទើបប្រញាប់ចុះទុកអោយជីស៊ីនតាមមើលទាំងដើរតាមផែនការមុននឹងរត់ទៅតាមចៅហ្វាយ។
   គ្រាន់តែនាយចូលមកក្នុងភ្លើងក្នុងផ្ទះទាំងមូលក៏បានបើកហើយវត្តមានអ្នកបម្រើក្នុងផ្ទះទាំងអស់ព្រមជាមួយ
ភរិយានាយដែលកំពុងកាន់នំខេកនៅចំពោះមុខឯកាដេគ័រក្នុងផ្ទះក៏ស្រស់ស្អាតដោយមានការចូលរួមពីកូនចៅក៏ដូចជាអ្នកបម្រើក្នុងផ្ទះម្នាក់ត្រៀមចាំបាញ់។
  "រីករាយខួបអាពាហ៍ពិពាហ៍បីឆ្នាំរបស់ពួកយើងណាបងសម្លាញ់"
  "រីករាយខួបអាពាហ៍ពិពាហ៍អូនសម្លាញ់"នាយថើបថ្ងាសប្រពន្ធមុននឹងនិយាយឯជីស៊ីនក៏មានតួនាទីកាន់នំទុកអោយចៅហ្វាយទាំងពីរផ្លុំរួមគ្នា។
   "យេៗៗ*បឹមៗ ផាំងៗៗ"មានអ្នកទះដៃមានអ្នកបាញ់
ស្ព្រាយមានអ្នកបំបែកប៉េងប៉ោងនិងគ្រវីកាំជ្រួចជាដើម។ម្នាក់ៗសប្បាយរីករាយណាស់មុននឹងចែកគ្នាជារង្វង់មូល
ឯខ្លះទៀតរៀបចំម្ហូប។
   "អូនមានកាដូអោយបង"ថេយ៉ុងដកកាដូសមល្មមចេញមកប្រគល់អោយនាយនាំអោយចិញ្ចើមក្រាស់ជ្រួញឡើង។
    "ជាអ្វី?"
    "បងបើកមើលទៅ"ជុងហ្គុកបើកសន្សឹមៗឯអ្នកបម្រើនាំគ្នាអើតចង់ថ្លោះក។ជុងហ្គុកបើកអ៊ុតរួចក៏បិទវិញយ៉ាងលឿននាំអោយអ្នកបម្រើក៏ដូចជាអង្គរក្សបាក់ចង្កេះគ្រប់គ្នា។
    "ថេយ៍!!នេះ-នេះអូនពិតជា...."ថេយ៉ុងងក់ក្បាលទាំងញញឹមស្ទើរតែយំព្រោះរំភើបនឹងការភ្ញាក់ផ្អើលរបស់ស្វាមី។ចំណែកជុងហ្គុកគឺក្រហមភ្នែកតែម្តងនាយអោបប្រពន្ធមួយទំហឹងថើបសក់នាងញាប់ៗមុននឹងបីគ្រវីអោយថេយ៉ុងស្រែកទាំងសប្បាយចិត្តវាជាកាដូដ៏មានន័យសម្រាប់នាយ ទីបំផុតនាយមានកូនម្នាក់ទៀតហើយ។
  "បងមិនដឹងថាគួរនិយាយបែបណាអោយសមនឹងចិត្តរំភើបរបស់បងទេថេយ៍ អូន​អស្ចារ្យណាស់សម្រាប់បង
អរគុណ អរគុណអូន"
  "អរគុណទៀតហើយ ស្វាមីអ្នកណាទេគួរអោយស្រលាញ់យ៉ាងនេះ"
   "ស្វាមីអ្នកនាងថេយ៉ុង"អ្នកបម្រើឡើងស្រុះគ្នានាំអោយពួកគេអស់សំណើចទាំងអស់គ្នាដោយក្តីរីករាយ។
   "ប៉ាៗ Mommy "អាល្អិតដូជុនដែលគេងលក់ក្រោយពីឮសម្លេងឡូឡាក៏ភ្ញាក់ក្រោកមកញីភ្នែកដោយសារតែផ្ទះនៅភ្លឺនៅឡើយ។
  "ដូជុនចាំប៉ាត្រង់នឹងហើយកូន!"ជុងហ្គុកប្រញាប់ដាក់ប្រពន្ធចុះថ្នមៗមុននឹងរត់ឡើងទៅខាងលើរកកូនប្រុសដែលពេបមាត់ញីភ្នែកមិនទាន់អស់ងងុយចង់ចុះជណ្តើរ នាយមិចនឹងអាចបណ្តោយបានទៅគ្រោះថ្នាក់មើលមិនឃើញនោះទេ។ជុងហ្គុកឡើងទៅពរកូនប្រុសដែលលើកដៃចាំប៉ាៗជាស្រេចមុននឹងអោបកផ្អែកក្បាលកើយស្មាលោកប៉ាយ៉ាងទំនង។
  "ប្រហែលជាឮសម្លេងហើយបានជាក្រោកបែបនេះ"
  "មកម៉ាក់មក"
  "មិនបានទេទុកអោយបងពរកូន អូនមិនត្រូវពរកូនទេ
ដូជុនមិនមែនគីឡូតិច"ឃើញទេថាប្តីនាងថ្នមនាងប៉ុណ្ណា
គ្មានខុសអីពីកំណើតដូជុនទេហេងស៊យអាចនឹងលើសនឹងក៏ថាបាន។នាងប្រហែលគេងញាំៗធាត់ដូចជ្រូកមិនខាន។

Waiting for the last part!!!
សរសេរដោយ ៖ រ៉ាជេក៍🦁

  

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now