Ep44: មានលើកក្រោយដែរឬ?

1.4K 95 1
                                    


      ជុងហ្គុកបានខលទៅបិតានាយអោយចាត់ការរឿងមួយនេះមុននឹងជិះឡានចាកចេញទៅផ្ទះវិញប៉ុន្តែជិះតាមផ្លូវក៏មានអ្នកតាម នាយដឹងស្រេចបាត់ទៅហើយទើប
ជិះដល់ផ្លូវបំបែកឡានត្រកូលចនមានដល់ទៅ5គ្រឿងធ្វើអោយពួកខ្មាំងកាំភ្លើងតាមលែងទាន់ទោះពួកគេមានពីរម៉ូតូក៏តាមខុសដែរ។
     "ចង់សាកជាមួយយើងផងឬ?"ជុងហ្គុកញោចញញឹមចុងមាត់បន្ទាប់ពីបង្វែងដានពួកឃាតករទាំងនោះមុននឹងភ្ជាប់កាសអោយជីស៊ីនចាត់ការខ្មាំងកាំភ្លើងទាំងនោះចោលគម្រាមលោកហាតុនអោយគាត់ឃើញថានាយក៏មានអំណាចមិនមែននៅក្រោមគាត់រហូតនោះទេ។កាលដែលនាយមិនធ្វើព្រោះតែនាយធ្វើការជាមួយគាត់ហើយក៏ទទួលការងារពីគាត់ដែរដូច្នេះទើបនាយតែងតែស្របតាមមិនដែលប្រកែកតែលើកនេះគាត់មកកូរ៉េយ៉ាងទាន់ហន់មិនប្រាប់គេថែមទាំងមកនិយាយអោយនាយទទួលយកកូនស្រីគាត់ទាំងដែលនាយនិងកូនស្រីគាត់មិនដែលស្គាល់គ្នាហើយនៅចង់បោះសម្តីអោយនាយបោះបង់ប្រពន្ធនាយចោល សំណាងហើយដែលនាយទប់ជាប់មិនដាល់គាត់នៅតុអាហារមុននេះនោះ។ស្មានតែនាយមិនដឹងរឿងកាលនោះគាត់អោយម៉ូហ្វីនមិនព្រមលក់ទំនិញអោយនាយមែនទេ?នាយគ្រាន់តែមិនចង់ធ្វើអ្វីតែនាយក៏បំបាក់ស្លាបគាត់ដោយសម្លាប់ម៉ូហ្វីនចោលប៉ុន្តែរឿងដែលនាយទើបតែដឹងនោះគឺគាត់បញ្ជាអោយម៉ូហ្វីនមកទាក់ទងប្រពន្ធនាយ គ្រប់យ៉ាងគឺគាត់ជាអ្នកនៅពីក្រោយរឿងទាំងអស់ចាំមើលនាយចាត់ការយ៉ាងមិច!។
      ជុងហ្គុកបើកឡានមកដល់ផ្ទះស្រាប់តែឃើញប្រពន្ធនាយឈរចាំនាយនៅមុខផ្ទះតែម្តងតើមានរឿងអ្វីមែនទេ?
នាយប្រញាប់បើកទ្វារចុះពីឡានទៅរកប្រពន្ធយ៉ាងលឿន។
   "ជុង"ជុងហ្គុកមកដល់ថេយ៉ុងក៏ឈោងដៃអោបនាយទាំងទឹកមុខបារម្ភព្រោះតែគេបានអានព័ត៌មានមុននេះពីការបើកបង្ហាញមុខរាជបុត្រាពៅរបស់ព្រះអង្គចាស់ស្ទីន
ទើបគេបារម្ភគិតថានាយប្រហែលជាមិនទាន់បានមើលព័ត៌មាននោះទេ។ឯជុងហ្គុកជ្រួញចិញ្ចើមឆ្ងល់អោបថើបសក់ប្រពន្ធអង្អែលខ្នងនាងថ្នមៗមិនទាន់សួរនាំចាំនាងឈប់អោបចាំសួរ។
   "អូនមានរឿងអីមែនទេ?កូនរករឿងទៀតហើយ?"ជុងហ្គុកក្រសោបថ្ពាល់ប្រពន្ធសួរនាំឯថេយ៉ុងខាំមាត់គ្រវីក្បាលបញ្ជាក់ថាកូនមិនបានរករឿងចុះតើមានរឿងអីបានជាគេមកឈរចាំនាយទាំងប្រាប់ហើយថាកុំសូវឈរយូរថែមទាំងចុះពីជណ្តើរលើមកទៀត។
   "អូនមកឈរត្រង់នេះយូរហើយឬនៅ?កុំប្រាប់បងអោយសោះថាអូនចុះជណ្តើរមក?"មុនទៅនាយអោយនៅ
ក្នុងបន្ទប់ចាំតែមើលចុះបែរជាមកឈរចាំនៅទ្វារទៅវិញ។
ថេយ៉ុងពេបមាត់តិចៗងក់ក្បាលធ្វើភ្នែកម៉ក់ៗដាក់នាយដែលអោនសួរទាំងមុខស្មើ។
  "កុំទាន់និយាយអូនមានរឿងសំខាន់ប្រាប់បងទៅបន្ទប់ទៅ"ជុងហ្គុកបម្រុងហាមាត់ស្តីអោយរឿងនាងចុះជណ្តើរ
តែថេយ៉ុងក៏លើកដៃដាក់លើបបូរមាត់មិនអោយនាយនិយាយទាន់មុននឹងលើកដៃអោបកនាយនិយាយធ្វើមុខ
ខ្យូតៗបន្សាបកំហឹងរបស់ស្វាមី។
   "សឺត!បាន"ធ្វើមុខបែបនឹងតើអោយនាយដាច់ចិត្តស្តីអោយយ៉ាងមិច ខ្នាញ់អើយខ្នាញ់។ជុងហ្គុកលើកបីប្រពន្ធ
ឡើងទៅបន្ទប់អោយអ្នកបម្រើរួមទាំងម៉ែដោះមើលទាំងញញឹមអៀនជំនួសចៅហ្វាយ។
    មកដល់បន្ទប់ជុងហ្គុកដាក់ប្រពន្ធលើពូកថ្នមៗមុននឹងបន្ទន់ជង្គង់អង្គុយចោងហោងចំពោះមុខចាំស្តាប់រឿងសំខាន់ដែលប្រពន្ធចង់និយាយ។
   "បងបានឃើញព័ត៌មានឬនៅ?"
  "ព័ត៌មាន?បងទើបតែមកដល់មិនបានបើកទូរស័ព្ទនោះទេ តើមានរឿងអ្វីមែនទេហឹម?"ជុងហ្គុកជ្រួញចិញ្ចើមមុននឹងសួរទាំងលើកដៃទៅសៀតសក់អោយប្រពន្ធដែលធ្លាក់បាំងមុខថ្នមៗ។
   "គេចុះពីបងថែមទាំងបានដឹងថាបងជាព្រះរាជបុត្រទៀតផង"ថេយ៉ុងនិយាយរបៀបព្រួយបារម្ភតែប្តីរបស់នាងឡើងធម្មតាកុំប្រាប់ថាវាជាស្នាដៃរបស់នាយណា?
   "បងជាអ្នកធ្វើ"
  "ហេតុអី?តើមានរឿងអីមែនទេ?"ហេតុអីសុខៗប្តីរបស់នាងធ្វើបែបនេះក្រែងនាយលាក់អត្តសញ្ញាណមែនទេ?ហេតុអីសុខៗក៏បញ្ចេញវា?តើមានរឿងអ្វីកើតឡើង?
  "បងជិតទៅអាមេរិកវិញហើយដូច្នេះបងត្រូវប្រើជីវិតជា
ព្រះរាជបុត្រ......."ជុងហ្គុកនិយាយបកស្រាយអោយប្រពន្ធជឿទាំងការពិតនាយគ្រាន់តែចង់ប្រើអំណាចសង្កត់
តាកញ្ចាស់នោះប៉ុណ្ណោះ។
     ក្រោយពីបកស្រាយរួចរាល់នាយនៅកំដរប្រពន្ធរហូតទាល់តែល្ងាចនាយក៏ដាក់អោយប្រពន្ធគេងស្រួលបួលមុននឹងចាកចេញដោយមិនភ្លេចអោយម៉ែដោះជួយមើលនាងព្រោះនាយអាចនឹងមកវិញយប់ជ្រៅ។ជុងហ្គុកចាកចេញពីផ្ទះទាំងដំណើរស្វាហាប់ចូលក្នុងឡានដោយមានជីស៊ីនបើក ឯទឹកមុខនាយមាំម៉ូវខុសពីពេលនៅជាមួយប្រពន្ធឆ្ងាយដាច់។
    "ចាត់ការតាកញ្ចាស់នោះដល់ណាហើយ?"
   "កូនចៅទៅចាប់វាដល់សណ្ឋាគារហើយចៅហ្វាយ"
  "ចាត់ការជំនួញវាអោយអស់ទៅ"
  "កូនចៅចាត់ការហើយចៅហ្វាយ"
"ល្អ!"
  "ចុះកូនស្រីរបស់វានោះចៅហ្វាយ?"
  "ហឹស!ចង់បានយើងណាឬ?ចាប់មកជាមួយឪពុកនាងមក"នាយក៏ចង់ឃើញថានាងមានមុខមាត់បែបណាទើប
ខ្លាចអត់អ្នកយកបែបនេះ។
  "បាទចៅហ្វាយ"ជីស៊ីនបើកឡានយ៉ាងលឿនសំដៅទៅទីតាំងដែលនាយនឹងចាត់ការមេខ្លោងនៅក្រោយរឿងគ្រប់
យ៉ាង ចាំមើលថានាយនឹងបង្រៀនពួកគេថាផ្លូវណាជាផ្លូវទៅឋាននរកពិតប្រាកដ។
    "អញ្ជើញចៅហ្វាយ"ជុងហ្គុកចុះពីឡានសំដៅទៅភូមិគ្រឹះចាស់ទុកចោលមួយដោយមានជីស៊ីននិងកូនចៅជាច្រើនយាមចាំជាស្រេច។
   "លុតជង្គង់ទៅ!!"
   "ពួកឯងជាអ្នកណាឆាប់ដោះលែងយើងភ្លាម!!ពួកឯងមិនស្គាល់ថាយើងជាអ្នកណាទេហ្ហេស!!!"លោកហានតុនត្រូវបានចងភ្នែកជាប់មុននឹងរុញអោយលុតជង្គង់នៅចំពោះមុខអ្នកជក់បារីបង្ហុយយ៉ាងឡូយអង្គុយលើសាឡុងសណ្តូកជើងចាំជាស្រេច។
  "លោកប៉ាជួយកូនផងហ្ហឹកៗ"
  "អេមមី!!ឯងចាប់កូនយើងមកធ្វើអីពួកអាចង្រៃឆាប់ដោះលែងនាងភ្លាម!!"
"លោកប៉ាកូនខ្លាចហ្ហឹកៗ"អេមមីក៏ត្រូវចងភ្នែកដូចគ្នាស្របពេលកូនចៅនាំនាងមកដាក់ទន្ទឹមនឹងឪពុកមុននឹងស្រាយភ្នែកនាងមុន។
  "យើងអោយឯងដោះលែងនាង!!!នាងធ្វើស្អីខុសហ្ហាស!!"មើលទៅគាត់ស្រលាញ់កូនស្រីណាស់ ពួកគេអាចប៉ះគាត់បានតែកុំប៉ះកូនគាត់។
  "ឯងដឹងថាយើងជាអ្នកណាទេហ្ហាស!!!យើងជាឪពុកក្មេកព្រះរាជបុត្រជុងហ្គុកបើគេដឹងពួកឯងច្បាស់ជាកំបុតក្បាលគ្រប់គ្នាមិនខាន"
  "ហ្ហឹស!!"ជុងហ្គុកឮហើយក៏សើចដើមក កោតតែគាត់ហ៊ាននិយាយទៅរួចហើយនាយទៅពាក់ព័ន្ធជាមួយកូនគាត់ពីពេលណា?។
  "លោ-លោកចន"អេមមីបើកភ្នែកមើលបានច្បាស់សម្លឹងទៅអ្នកអង្គុយទល់មុខទាំងភិតភ័យ។បើទោះនាងលួចស្រលាញ់នាយរាប់ឆ្នាំតែមិនដែលឃើញទឹកមុខនាយគួរអោយខ្លាចដូចពេលនេះទេ។ឯលោកហាតុនគាំងពេលកូនចៅជុងហ្គុកស្រាយភ្នែកអោយ។
  "សួស្តីលោកហាពួកយើងជួបគ្នាម្តងទៀតហើយ"ជុងហ្គុកចុចចុងបារីចោលមុននឹងនិយាយទៅកាន់គាត់ទាំងញញឹមចុងមាត់។
"ជុង-ជុងហ្គុក"គាត់ស្រាប់តែញ័រមាត់ភ្លាមៗបន្ទាប់ពីឃើញទឹកមុខជុងហ្គុក។
  "នៅចំពោះមុខលោកជាព្រះរាជបុត្រមិនមែនលោកចនទេ"ជីស៊ីនបន្ថែមទាំងសម្លឹងដូចចង់ស៊ីសាច់ហុតឈាមគាត់។
  "ព្រះ-ព្រះរាជបុត្រ"បំពង់កគាត់ស្ងួតភ្លាមៗបន្ទាប់ពីឮពាក្យថាព្រះរាជបុត្រ គាត់ភ័យខ្លួនតាំងពីឃើញព័ត៌មានថែមទាំងទទួលបានសាកសពខ្មាំងកាំភ្លើងដែលគាត់បានបញ្ចូនទៅ ញើសចាប់ផ្តើមហូរមុខគាត់ចាប់ផ្តើមស្លេកតាំងដែលគាត់ឮពីកូនចៅមកថានាយសាហាវណាស់ពេលសម្លាប់មនុស្សតែពេលនោះគាត់មានអំណាចលើគេតែពេលឮថានាយជាព្រះរាជបុត្រគាត់ចង់ទន់ដៃទន់ជើង។
  "យ៉ាងមិចដែរវិធីស្វាមន៍របស់ខ្ញុំទៅកាន់មនុស្សរបស់លោក?"ជុងហ្គុកមិននិយាយតែក៏ប្តូរមកជាសួរពីខ្មាំងកាំភ្លើងដែលគាត់បានបញ្ចូនអោយមកចាត់ការនាយធ្វើអោយគាត់កាន់តែខ្លាចមួយកម្រិតទៀត។
  "លោក-លោកគឺព្រះ-ព្រះរាជបុត្រសូមរាជទានទោសដែលទូលបង្គំធ្វើអ្វីដោយគ្មានការគិតពិចារណាលើកក្រោយទូលបង្គំនឹងមិនធ្វើវាទៀតឡើយ"គាត់ក៏ក្រាបក្បាលយ៉ាងលឿន ពេលនេះគាត់មិនខ្វល់ពីរឿងអាម៉ាសស្អីទេសំខាន់អោយតែរួចជីវិតឯអេមមីក៏អោនតាមទាំងភ័យៗ។
  "មានលើកក្រោយដែរឬ?"
  "សូមព្រះរាជបុត្រលើកលែងផង"ញើសគាត់ហូរចុះមក
តក់ៗទាំងញ័រខ្លួនទទ្រើត។
  
    *ម៉ោង12

   ជុងហ្គុកបើកទ្វារចូលបន្ទប់ដែលងងឹត នាយសម្លឹងមើលទៅលើគ្រែឃើញថាប្រពន្ធនាយគេងហើយទើបនាយចូលទៅសម្អាតខ្លួនឡើងគេងអោបប្រពន្ធដូចរាល់ដង។
   
     *ព្រឹក

    ថេយ៉ុងឈ្មុលអោបស្វាមីមុននឹងបើកភ្នែកថ្នមៗសម្លឹងមើលមុខស្វាមីពេលក្រោកទាំងញញឹមតែពេលឃើញនាយញញឹមចង់បើកភ្នែកថេយ៉ុងស្រាប់តែធ្វើមុខស្មើភ្លាមៗធ្វើដូចខឹងប្តីយ៉ាងចឹង។
   "សឺត!Morning អូនសម្លាញ់"ជុងហ្គុកញញឹមផ្តល់ស្នាមថើបពេលព្រឹកអោយប្រពន្ធដូចរាល់ដងតែថេយ៉ុងបែរជាគេងប្រែខ្លួនបែរខ្នងដាក់នាយទៅវិញ។
   "ខឹងបងមែនទេ?"ជុងហ្គុកតាមទៅអោបពីក្រោយមិនភ្លេចអង្អែលពោះប្រពន្ធថ្នមៗដូចលួងកូនអោយគេងព្រោះម៉ាក់គេងើបលឿនរាល់ដងគេងយូរប្រហែលមកពីខឹងគេហើយមើលទៅក្រោកមកក៏ងងក់ភ្លាម។
  "......"
  "សឺត!បងសុំទោសដែលមិនបានប្រាប់អូនព្រោះតែអូនកំពុងគេងបងមិនចង់រំខាន"
  "ចុះពេលអូនក្រោកហេតុអីបងមិនខលមក?"
"ចុះបើបងប្រាប់ថារវល់អូនខឹងបងទេ?"
"កំពុងខឹងនឹងហើយ"
"អ៊ីចឹងធ្វើបែបណាទើបអូនបាត់ខឹងហ្ហឹម?"
"ហឹស!"
"កូនប្រុសប៉ាប្រាប់របៀបលួងម៉ាក់កូនអោយប៉ាដឹងផងទៅមើល ម៉ាក់កូនខឹងប៉ាទៀតហើយ"
"កុំមកសុំជំនួយពីកូនអូន!"ថេយ៉ុងខាំមាត់ក្តោបពោះជាប់មិនអោយជុងហ្គុកប៉ះឬក៏អង្អែលឯជុងហ្គុកលួចសើចនឹងចរិកភរិយា ឥឡូវអោយតែខឹងដឹងតែបែបនឹងហើយខ្នាញ់ណាស់។
"ម៉ោះងូតទឹកបងនាំអូនទៅញាំអី"នាយមិនដឹងថាគួរនិយាយបែបណាទើបនឹកឃើញថាមានតែនាំទៅញាំអីទេទើបកាត់បន្ថយការខឹងរបស់នាងបាន។
"អ្ហាយ!កុំមកបីអូន អូនមិនទាន់យល់ព្រមទេណា"
"កុំខឹងបងអីបានទេ?បងសុំទោសដែលមិនបានខលមកអូនបងរវល់ពិតមែន"ជុងហ្គុកធ្វើមុខខ្យូតៗដាក់ថេយ៉ុងទើបនាងងាកចេញមិនចង់ឃើញព្រោះតែខ្លួននេះចិត្តទន់ណាស់អោយតែប្តីធ្វើបែបនឹង នាងលួចញញឹមតែបែរជាអោយនាយឃើញទើបជុងហ្គុកទ្រាំមិនបានក្រញិចនាងទាំងព្រឹកដោយសារខ្នាញ់តាមពិតមិនបានខឹងផងក៏បោកនាយអោយភ័យដែរ។

To be continued.....
សរសេរដោយ៖ រ៉ាជេក៍🦁

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now