"ស្មានតែញញឹមព្រោះលង់សម្រស់យើង"សម្តីរបស់នាយធ្វើអោយថេយ៉ុងពេបមាត់ជ្រេញមនុស្សចាស់ខ្លាំងៗ
គិតថាខ្លួនឯងនឹងសង្ហារណាស់ទៅមកអោយគេញញឹមលង់នឹង?មិនទាន់ទទួលជាប្តីផងមកលង់ស្អី!!
"អ៊ែក!ធ្វើតែការងារលោកទៅខ្ញុំញញឹមមិនពាក់ព័ន្ធនឹងលោកទេ"
"មានលួចថតរូបយើងឬអត់?"
"ថតនាំតែពេញទូរស័ព្ទថតធ្វើអី"
"ប្រពន្ធក្មេងមិនយល់ចិត្តអន់ចិត្តដល់ហើយ"
"ស្អីរបស់លោក!បិទមាត់ហើយធ្វើការទៅ"គេត្រឡន់ខ្លាំងណាស់មកនិយាយធ្វើផ្អែមល្ហែមគេឡើងជ្រក់ជ្រេញតែម្តងហើយ។ចាស់ហើយញ៉ែអោយទាន់សម័យបន្តិចមិនបានទេគេជួបអស់ហើយប្រភេទនេះសុទ្ធតែគួរអោយធុញធ្វើដូចខ្លួនឯងក្មេងទៅកើត!
ជុងហ្គុកក៏ស្ងាត់ធ្វើការទាំងមិននិយាយអ្វីទាំងអស់ធ្វើដូចមនុស្សខូចចិត្តអន់ចិត្តពិតមែនថ្នាក់ស្ងាត់ពេកថេយ៉ុងលួចសម្លឹងមើលនាយម្តងម្កាលឃើញថាមុខចាប់ផ្តើមងាប់ស្មើទៀតហើយច្បាស់ណាស់ថាខឹងពិតមែនតែនាងមិនខ្វល់ទេ នាងទៅខ្វល់ធ្វើអីទៅចង់ខឹងអីខឹងទៅនាងមិនលួង មិនទ្រទេមនុស្សចាស់រឿងច្រើន។
"បានហើយ បន្តិចទៀតយើងទៅដល់"ជុងហ្គុកដាក់ទូរស័ព្ទចុះទើបរៀបចំឯកសាររួចទើបក្រោកទៅហៅអ្នកដែលកំពុងគេងលេងទូរស័ព្ទធ្វើមិនដឹងនោះ។
"ក្រោកមកទៅផ្ទះយើងមានការប្រញាប់"នាយនិយាយហើយក៏ចេញទៅដោយមិនខ្វល់ពីនាងតូច មិនcare មិននិយាយថាបីឬក៏និយាយបារម្ភអ្វីទេគឺនាយប្រងើយសុទ្ធតែម្តង។
"ហ្ហឹស!"គិតរួចថេយ៉ុងក៏ពេបមាត់ទន្រ្ទាំជើងចាកចេញទៅតាមពីក្រោនាយ។ហេតុអីនាងចាំបាច់មានអារម្មណ៍ខឹងពេលគេមិនខ្វល់?ក្រែងនាងមិនខ្វល់ឯណាហ្ហី?
ជុងហ្គុកបានបើកឡានឈប់នៅមុខផ្ទះអោយថេយ៉ុងចូលផ្ទះរួចនាយក៏បន្តទៅឃ្លាំងដោយមានជីស៊ីននិងយ៉ុនហ្គីចាំនៅទីនោះស្រាប់ចំណែកថេយ៉ុងមិនបានសួរនាំគេអោយចុះនាងក៏ចុះ។គ្រាន់តែនាងចុះហើយគេក៏ចេញទៅមិនដឹងប្រញាប់អីណាស់ណាទេសង្ស័យខឹងគេទៅរកស្រីមិនខាន គួរអោយមួម៉ៅមែន។
"អាវ!អ្នកនាងថេយ៉ុងមកវិញហើយមែនទេ?ចុះលោកម្ចាស់?"
"គេថាប្រញាប់ បើកឡានដូចហោះទៅបាត់ហើយ"នាងតូចនិយាយរួចក៏ឡើងទៅបន្ទប់បាត់ទុកអោយម៉ែដោះឆ្ងល់តែមិនហ៊ានសួរព្រោះទឹកមុខដូចមិនសូវស្រួលទេច្បាស់ណាស់ថាខឹងលោកម្ចាស់គាត់។
មកដល់បន្ទប់ថេយ៉ុងទម្លាក់ខ្លួនគេងមួម៉ៅម្នាក់ឯងរមួលពេញលើពូកចង់ទក់ទីអស់ហើយមិនដឹងថាកើតអ្វីទេកាយវិការខ្នាញ់ខ្នើយជាងមនុស្សទៀត។
"ស្លាប់ទៅៗហ៊ានប្រងើយហ៊ានទុកយើងចោលហឹស!!"ថេយ៉ុងយកខ្នើយជុងហ្គុកមកវាយបញ្ចេញអារម្មណ៍ខ្លាំងៗពេលនឹកឃើញកាយវិការនាយកាលពីប៉ុន្មានម៉ោងមុន។
"ទៅអោយបាត់ៗទៅតែហ៊ានមកផ្ទះរករឿងធ្វើបាបយើងទៀតអាលោកឯងពិការមិនខាន"ថេយ៉ុងគប់ខ្នើយលើពូករួចក៏ប្រមូលខោអាវទៅដាក់បន្ទប់ខ្លួនឯងបិទទ្វារចាក់សោជិត។
"ចាំមើលយើងបំផ្លាញលុយនឹងអោយខ្ទេចចាំតែមើលចុះ!!"ថេយ៉ុងយកទូរស័ព្ទមកចុចកម្មង់នេះកម្មង់នោះជាច្រើនសុទ្ធតែឥវ៉ាន់សម្លៀកបំពាក់របស់ប្រើប្រាស់ទិញតាមonlineផងកម្មង់អោយគេដឹករបស់ញាំមកផង
ចាំមើលពេលនាយមកវិញនឹងមានអារម្មណ៍យ៉ាងមិច។
![](https://img.wattpad.com/cover/359221881-288-k764209.jpg)
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24