Ep39:លោកស្គាល់នាងទេ?

1.8K 85 2
                                    


    អ្នកទាំងបួនញាំអាហារព្រមជាមួយស្នាមញញឹមជាប់ឯជុងហ្គុកក៏សប្បាយចិត្តដែលមាតារបស់នាយលែងប្រកាន់ខឹង មិននឹកស្មានប្រពន្ធនាយអស្ចារ្យយ៉ាងនឹង អាចបំបាក់ធ្មង់បំបាត់គំនិតចាស់របស់ទ្រង់បានគេពិតជាសរសើរប្រពន្ធឆ្នាសរបស់នាយណាស់។ក្រោយពីញាំរួចរាល់ជុងហ្គុកក៏ទៅធ្វើការងារវិញចំណែកព្រះអង្គក៏មានការងារតិចតួចដែរ។ទម្រាំជុងហ្គុកបានទៅថេយ៉ុងអោបដៃនាយជាប់ទាល់តែនាយលួងលោមទើបគេស្ងប់ចិត្ត។
   "ហ្ហេមៗមកនេះមក"ថេយ៉ុងពេបមាត់សម្លឹងឡានស្វាមីដែលចាចេញទៅផុតរបងផ្ទះសម្លេងក្រហឹមក៏បានបន្លឺឡើងធ្វើអោយថេយ៉ុងមានអារម្មណ៍ថាភ័យបន្តិចដែរ។មិនដឹងយ៉ាងមិចគេចេះតែភ័យបុកពោះពេលដែលទ្រង់ប្រើកែវភ្នែកស្លូតញញឹមដាក់នាង។ថេយ៉ុងដើរទៅរកទ្រង់តិចៗទាំងខ្ញាំដៃតិចៗ។
  "បានប៉ុន្មានខែហើយ?ឧស្សាហ៍ទៅពិនិត្យឬអត់?"គ្រាន់ថេយ៉ុងមកដល់ទ្រង់ក៏លើកដៃទៅអង្អែលពោះគេថ្នមៗតែថេយ៉ុងញោចបន្តិចស្មានតែទ្រង់ចង់ធ្វើអី។
"បា-បាន6ខែជិត7ខែហើយ ជុងហ្គុកតែងតែនាំខ្ញុំទៅរាល់ពេលគ្រូពេទ្យណាត់មិនដែកខកខានទេ"
"ចុះសុខភាពកូនយ៉ាងមិចដែរ?ប្រុសឬស្រី?"
"គ្រូពេទ្យថាប្រុស សុខភាពល្អណាស់"
"អឺម!ចូលក្នុងសិនមកកុំសូវឈរយូរពេក"ទ្រង់ដឹកដៃ
ថេយ៉ុងចូលមកខាងក្នុងផ្ទះដែលនាងសម្លឹងមើលដៃនិងទ្រង់ឆ្លាស់គ្នា។វាដូចដែលជុងហ្គុកនិយាយទ្រង់មើលទៅទន់ភ្លន់កក់ក្តៅណាស់មិនដូចជួបដំបូងសោះហើយ។
  "និយាយប្រាប់ម៉ាក់មកថាឯងចូលចិត្តធ្វើអីពេលទំនេរ?"
"ខ្ញុំចូលចិត្តចេញក្រៅឬក៏ដាំផ្កានៅផ្ទះ"
"តែប៉ុន្នឹង?"
"ចាស!"
"ផ្លាស់ប្តូរទម្លាប់សិនទៅព្រោះឯងមានកំពុងមានផ្ទៃពោះ"
"ឥឡូវជុងមិនដែលអោយខ្ញុំធ្វើអ្វីទេអោយតែគេងអង្គុយញាំដល់ធុញហើយ"
  "គេគឺបែបនឹងហើយមើលទៅគេស្រលាញ់ឯងខ្លាំងណាស់កុំអោយតែគេលើកឯងសែនថ្វាយបង្គំទៅប៉ុន្នឹងចាត់ទុកថាគ្រាន់បហើយ"
"ទ្រង់ក៏ចេះកំប្លែងដែរ"ថេយ៉ុងសើចតិចៗ
"តែវាក៏ជាការពិតឯងដឹងទេថាកាលពីនៅក្មេងជុងហ្គុកស្រលាញ់របស់ដែលបិតាគេទិញពីនរគផ្សេងអោយណាស់អោយតែរបស់ប្លែកៗគឺទាក់ទាញអារម្មណ៍គេបានភ្លាមហើយឯងដឹងទេថាគេយកវាទៅធ្វើអី?គេមិនបានយកលេងឬក៏ធ្វើអ្វីទេគឺគេដាក់លើធ្នើមួយហើយក៏ថ្វាយបង្គំចាត់ទុកវាដូចជាអទិទេពយ៉ាងចឹង"ម្ចាស់ក្សត្រីបានរៀបរាប់ពីកុមារភាពរបស់ជុងហ្គុកប្រាប់ថេយ៉ុងជាច្រើនធ្វើអោយគេសើចផងនិយាយតផងឯអ្នកបម្រើក៏ចូលរួមស្តាប់សើចដូចគ្នា។(នៅមិននៅម៉ាក់ហែងកេរ្តិ៍ខ្ទេច)
    បន្ទាប់ពីនិយាយពីនេះពីនោះរួចទ្រង់ក៏នាំគេធ្វើបង្អែមញាំលេងកុំអោយគេអផ្សុកហើយអង្គុយច្រើន។ម្តាយក្មេកកូនប្រសារឆាប់ចុះសម្រុងគ្នាណាស់ពីដំបូងដូចស៊ីសាច់ហុតឈាមតែពេលបានជិតក៏ស្និតលើសអ្នកស្គាល់ទៅទៀតណាមួយចំណង់ចំណូលចិត្តអ្នកទាំងពីរដូចគ្នាច្រើនគួរសម។
     ថ្ងៃថ្មី....
    ថ្ងៃនេះថេយ៉ុងបានសុំទៅក្រៅជួបមិត្តទើបជុងហ្គុកអនុញ្ញាតិពេលដឹងថាជាអ្នកណាហើយក៏មិនភ្លេចអោយស៊ូអ៊ីនតាមការពារនិងមើលថែសុវត្ថិភាពដូចគ្នា។
    "ថេយ៉ុងនៅខាងនេះ"យ៉ុនស៊ីបក់ដៃហៅមិត្តដែលពាក់រ៉ូបពោះធំប៉ុន្តែនៅតែស្អាតដដែលមិនប្រែប្រួលទៅណាសោះគ្រាន់តែពោះរាងខ្ទាតធំបន្តិច។
   "ឯងមកចាំយើងយូរហើយមែនទេ?"
  "យើងទើបតែមកដល់10នាទីមុនទេយ៉ាងមិខដែរសុខសប្បាយទេអ្នកម៉ាក់វ័យក្មេង?"
  "សុខធម្មតាទេចុះឯង?មួយរយៈចុងក្រោយនេះមិនបានជួបឯងសោះយ៉ាងមិចដែរការងារឯង?"
  "យើងមិនសូវធម្មតាទេមកពីការងារច្រើនយើងធ្វើសឹងតែជ្រុះសក់ទៅហើយហេតុនេះទើបគ្មានពេលណាត់ឯងចេញក្រៅ"
  "ចុះពេលនេះរួចហើយមែនទេទើបចេញក្រៅបាន?"
"អឺ!មកពីមានអ្នកជួយកុំអីមិនដឹងថាពេលណាបានជួបឯងទេ"
  "អ្នកណា?"
"កុំគិតពីប្រុសម្នាក់នោះអោយសោះ!!គេជាបុគ្គលិកចូលថ្មីឈ្មោះហុងជុង"
  "ហីយ៉ាយ៉ុនស៊ីយើងមានមន្តណាស់"
"ឡប់ស្អីឯង!គេត្រូវមកហាត់ការងារជាមួយយើងទើបយើងបង្រៀនគេអោយចេះធ្វើនឹងបានជួយធ្វើយើងនឹងឯងៗកុំគិតអីផ្តេសផ្តាស"
"ចុះក្នុងក្រុមហ៊ុនមានអ្នកដឹងថាឯងជាកូនស្រីម្ចាស់ក្រុមហ៊ុនទេ?"មិនឃើញផ្សព្វផ្សាយទេព្រោះយ៉ុនស៊ីមិនចូលចិត្តបង្ហាញមុខ។
"អត់មានទេ"
"ចុះមានអ្នកធ្វើបាបឯងទេ?"
"មានខ្លះដែរតែខ្ចិលប្រកាន់"
  "បើជ្រុលហួសហេតុកុំទុកអីយើងមិនចង់អោយអ្នកណាមកជាន់មិត្តយើងទេ"
  "ឯងមិនស្គាល់យើងទេហ្ហេស?យើងដែលអោយគេជាន់ពីកាល?មិត្តនាងថេយ៍ត្រូវតែខ្លាំងកាចដូចនាងថេយ៍យ៉ាងចឹង"
  "ហឹសៗត្រូវតែចឹងហើយ"ពួកគេនាំគ្នានិយាយលេងផឹកនេះញាំនោះរហូតទាល់តែដល់ម៉ោងទើបត្រឡប់ទៅវិញតែពេលថេយ៉ុងចេញមកស្រាប់តែបានជួបមនុស្សស្រីម្នាក់ដែលមកឃាត់ដំណើរចង់និយាយជាមួយនាង។
   "នាងជាអ្នកណា?មានការអីជាមួយខ្ញុំមែនទេ?"
  "អ្នក-អ្នកនាងថេយ៉ុង អោយខ្ញុំសុំទោសខ្ញ-ខ្ញុំបានជ្រុលជ្រួសមានកូនជាមួយលោកចនហើយ"នាងនិយាយទាំងអោនមុខចុះយំចេញមកខ្លាំងៗសំណាងទីនេះជាបន្ទប់ស្ងាត់មិនមានមនុស្សដើរកាត់។ចំណែកថេយ៉ុងឮហើយគាំងស្តូកភ្នែកចាប់ផ្តើមឡើងក្រហមដៃស្រាប់តែញ័រឡើងមក។សូម្បីសូអ៊ីនដែលលួចស្តាប់ឮហើយក៏ស្លុតចិត្តដែរ។
  "នាង-នាងនិយាយថាមិច?និយាយម្តងទៀត!"
"ខ្ញុំមានកូនជាមួយលោកចនហ្ហឹកៗ"
"តាំងពីពេលណា?!"ថេយ៉ុងញ័រដៃទទ្រើតសម្លឹងទូរស័ព្ទដែលញ័រហើយក៏ចុចបិទមុននឹងលួចថតរូបនាងទុក។
"ហ្ហឹកៗ4សប្តាហ៍ហើយ"
"???"1ខែមុន?ថេយ៉ុងព្យាយាមរកនឹកថាមួយខែមុនប្តីគេមានមកផ្ទះយឺតឬអត់?សុខៗគេក៏ចាប់ផ្តើមរកនឹកទាំងទឹកភ្នែកហូរក្តាប់ដៃណែនពិតមែនហើយមួយខែមុននាយមកផ្ទះយឺតមួយថ្ងៃ។
    .............
   ថេយ៉ុងត្រឡប់មកផ្ទះវិញទាំងភ្នែកនៅរាងក្រហមតិចៗ
កាយវិការភ្លឹកៗស្ងាត់ៗឯសូអ៊ីនបារម្ភណាស់ខ្លាចថានាងគិតច្រើនព្រោះមុននេះនាងទើបនឹងយំហើយណាមួយនាងកំពុងមានកូនទៀតគេពិតជាបារម្ភខ្លាំង។
   "ថេយ៉ុងទើបតែមកពីណា?ម៉ាក់ឮថាឯងទៅជួបមិត្តហេតុអីមកវិញមុខស្រពោនម៉្លេះ?មានរឿងអី?"ម្ចាស់ក្សត្រីដែលអង្គុយលើសាឡុងពេលឃើញកូនប្រសារដើរមកដូចគ្មានព្រលឹងព្រលះគាត់ក៏ដើរទៅក្បែរទប់នាំនាងមកអង្គុយសួរនាំតែថេយ៉ុងគិតតែពីស្ងាត់។
   "ថេយ៍!!ហេតុអីបងខលទៅអូនមិនទទួល?"ជុងហ្គុកដែលខលទៅថេយ៉ុងច្រើនដងមិនទទួល នាយបារម្ភទើបត្រឡប់មកផ្ទះចំពេលថេយ៉ុងកំពុងអង្គុយស្ងៀមទើបរត់ទៅអោបក្រសោបថ្ពាល់សួរនាំតែមុខថេយ៉ុងស្រាប់តែមាំភ្លាមៗធ្វើអោយអ្នកក្នុងផ្ទះអត់នឹងឆ្ងល់មិនបានមានតែសូអ៊ីនទេដែលបារម្ភ។
  "អូនកើតអី?អូនយំមែនទេ?មានរឿងអី?"ថេយ៉ុងព្យាយាមទប់ចិត្តគិតថាជុងហ្គុកគ្មានថ្ងៃធ្វើបែបនោះប៉ុន្តែបេះដូងគេវាឈឺៗខ្លាំងណាស់ឈឺដល់អួលនិយាយអ្វីមិនចេញតែម្តងទោះគេខំបញ្ជាក់ហើយថាប្តីគេស្មោះត្រង់តែសម្តីស្រីម្នាក់នោះវានៅរងំពេញត្រចៀករបស់នាង។
   "លោកស្គាល់នាងទេ?"លោក?ជុងហ្គុកឮហើយដឹងភ្លាមថាច្បាស់ជាមានបញ្ហាព្រោះថេយ៉ុងដាច់ខាតមិនហៅនាយបែបនឹងទេទើបនាយប្រញាប់ងើបមុខមើលទូរស័ព្ទដែលថេយ៉ុងបានបង្ហាញ។ជុងហ្គុកស្រាប់តែបញ្ចេញទឹកមុខភ័យធ្វើអោយថេយ៉ុងទប់ទឹកភ្នែកមិនបានវាហូរចុះមកឯកឯងតែម្តងហាក់បញ្ជាក់ថានាយពិតជាបានធ្វើវា។

ទាយមើលថាjkស្គាល់ម្នាក់ស្រីនឹងអត់?ហើយjkធ្វើចឹងមែនអត់?
រ៉ាជេក៍♡

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now