ថ្ងៃថ្មី.....
ថ្ងៃនេះជុងហ្គុកសម្រាកទើបនៅគេងអោបប្រពន្ធទាំងស្មើនេះហើយមិនទាន់ក្រោក។ថេយ៉ុងបម្រាស់តិចៗអោបនាយជាប់ឯជុងហ្គុកពេលប្រពន្ធបម្រាស់នាយក៏ភ្ញាក់តែដៃអង្អែលក្បាលនាងថ្នមៗអោយគេងបន្តមុននឹងឈោងដៃយកទូរស័ព្ទមកមើលម៉ោង ឃើញថាម៉ោង8ទៅហើយមួយម៉ោងទៀតឡានដែលនាយបានកម្មង់នឹងមកដល់ប៉ុន្តែនាយមិនបានដាស់ភរិយាទេអោយនាងគេងបន្តិចទៀតសឹមដាស់ក្រោកទាំងពីរនាក់។កន្លះម៉ោងក្រោយថេយ៉ុងក៏ភ្ញាក់ដោយមិនបាច់អោយជុងហ្គុកដាស់នោះទេ តាមពិតនាងតែងតែក្រោកលឿនតែដោយសារយប់មិញត្រូវប្រុសចាស់ដឹងដៃទៅមើលឆ្មាទើបរាងគេងយូរ។
"មកដល់ហើយហ្ហេស?ខ្ញុំនឹងប្រញាប់ចុះទៅ"បន្ទាប់ពីងូតទឹកជាមួយគ្នារួចក៏ចេញមកស្លៀកពាក់ដោយជុងហ្គុកជាអ្នកជ្រើសឈុតអោយថេយ៉ុង ដំបូងនាងចម្លែកចិត្តដែរតែក៏សុខចិត្តនៅស្ងៀមអោយនាយជ្រើសឈុតអោយ។ក្រោយពីរៀបចំខ្លួនរួច
ក៏មានអ្នកខលមកប្រាប់ថារបស់ដែលនាយបានកម្មង់មកដល់ទើបប្រញាប់បិទនិងងាកមកមើលអ្នកដែលមើលមុខនាយភ្លឹសទាំងកំពុងតែងខ្លួន។តើនាយប្រញាប់ទៅណា?នៅខាងក្រោមមានរឿងអ្វីមែនទេ?
"អូនរួចហើយឬនៅ?"ជុងហ្គុកចូលមករកអ្នកដែលអង្គុយផាត់មុខទាំងអោនថើបថ្ពាល់នាងមួយខ្សឺតសម្លឹងមើលអ្នកផាត់មុខក្នុងកញ្ចក់។
"នៅខាងក្រោមមានរឿងអ្វីមែនទេ?"
"មិនមានអ្វីទេគ្រាន់តែរបស់ដែលបងបានកម្មង់មកដល់ប៉ុណ្ណោះ"
"លោកកម្មង់អី?"
"សឺត!ចាំចុះទៅក្រោមមើលទាំងអស់គ្នា"
ថេយ៉ុងឈប់សួរមុននឹងលាបឡេការពារកម្តៅថ្ងៃរួចក៏ចុះទៅខាងក្រោមជាមួយនាយ។
"ម៉ោះទៅមើលជាមួយបង"ជុងហ្គុកអូសដៃនាងដែលបម្រុងទៅអង្គុយនៅតុអាហារចំណែកឯអ្នកបម្រើក៏នាំគ្នាទៅជាមួយដូចគ្នា។
"សូមលោកចនស៊ីញ៉េទទួល"ក្រោយពីស៊ីញ៉េរួចអ្នកដឹកជញ្ជូនក៏ប្រគល់សោអោយរួចក៏ត្រឡប់ទៅវិញ។
"???"ថេយ៉ុងជ្រួញចិញ្ចើមពេលដែលនាយហុចសោដែលនាងស្គាល់ថាជាសោឡាន កុំប្រាប់ថានាយទិញឡានអោយនាងណា?
"ចុចទៅ"ជុងហ្គុកប្រាប់ទាំងញញឹមទើបថេយ៉ុងចុចតាម ប្រអប់ធំពណ៌សនោះបើកបង្ហាញឡានម៉ាកMC larenពណ៌ផ្កាឈូកសម្រាប់មនុស្សស្រីនៅចំពោះមុខនាងតែម្តងឯអ្នកបម្រើក៏នាំគ្នាបាញ់ស៊ុបប្រាយធ្វើអោយថេយ៉ុងងាកមកខាំមាត់ដាក់ជុងហ្គុកដែលគិតតែពីញញឹមដាក់នាង។នាយអោយគេគ្រប់យ៉ាងទាំងដែលនាងមិនធ្លាប់រំពឹងទុក ហេតុអីនាងយល់ថាមើលមុខនាយហើយនាងរំភើប??
"អរគុណលោក"ថេយ៉ុងក៏អោបនាយយ៉ាងណែនព្រមជាមួយពាក្យអរគុណជាមួយនាយជាលើកដំបូងទើបជុងហ្គុកអោបនាងវិញទាំងថើបសក់នាងថើរៗទើបកាន់ដៃនាងដើរទៅមើលឡាន។ថេយ៉ុងឃើញគ្រប់យ៉ាងដែលនាយកម្មង់អោយនាងហើយអត់នឹងលួចសរសើរមិនបាន និយាយរួមនាយបញ្ជាក់កម្មសិទ្ធតែម្តងផ្លាកលេខមានឈ្មោះរបស់នាងដែលជាត្រកូលរបស់នាយ។
"ឡើងសាកទៅ"ថេយ៉ុងក៏ឡើងបើកសាកទាំងរំភើប
មិចក៏នាយដឹងថានាងចូលចិត្តឡានម៉ាកនេះ?ពេលឡើងហើយអារម្មណ៍ល្អខ្លាំងណាស់។ថេយ៉ុងបើកសាកឈ្វែលជុំវិញនឹងអោយនាយមើលទើបឈប់ចុះពីឡានមករកនាយ។
"ជិះស្រួលដែរទេ?ស្រលាញ់ឬអត់?"
"អឺម"ថេយ៉ុងងក់ក្បាល
"ចង់អរគុណទេ?"
"សឺត!បានឬនៅ?"
"មិនគ្រប់ទេ"
"អ្ហឹម!!"នាងបម្រុងថើបម្តងទៀតតែនាយខូចបែរមកចាប់ថើបនាងនៅមុខអ្នកបម្រើនិងអង្គរក្សទាំងអស់គ្មានខ្វល់អីបន្តិច។
"ម៉ោះទៅដើរលេង"នាយដឹកដៃនាងទៅរកឡានមុននឹងលាតដៃសុំសោដើម្បីបានបើកជូននាងដើរលេង។
![](https://img.wattpad.com/cover/359221881-288-k764209.jpg)
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24