បីថ្ងៃក្រោយ...
ថ្ងៃនេះថេយ៉ុងចេញពីមន្ទីរពេទ្យហើយ តាមពិតនាងចង់ចេញយូរហើយតែអ្នកខ្លះមិនអោយចេញ គម្រាមថាបើនាងចេញនឹងអោយពេទ្យចាក់ថ្នាំរាល់ថ្ងៃទើបនាងមិនហ៊ានណាមួយនាងកំពូលមនុស្សខ្លាចម្ជុលហើយមានតែធ្វើតាមសម្តីនាយប៉ុណ្ណោះ។
"លោកម្ចាស់មកដល់ហើយអ្នកនាង"ថេយ៉ុងអង្គុយមុខស្ងួតចង់ទៅផ្ទះសឹងស្លាប់តែមិនទាន់ចេញបានព្រោះនៅចាំជុងហ្គុកមកដល់។ជុងហ្គុកមិននិយាយច្រើនចូលមកបីថេយ៉ុងយកតែម្តងឯថេយ៉ុងវិញមិនហ៊ានប្រកែកបើនាងនៅឈឺមិនអាចដើរបានមានតែអោយនាយបីតែថានាងមិនបានតោងនាយនោះទេ។
ជុងហ្គុកបីថេយ៉ុងចេញមកក្រៅដោយគ្មានខ្វល់ពីក្រសែរភ្នែកនរណាហើយក៏មិនខ្វល់ពីអ្នកកាសែតដែរ។មុខនាយគឺមាំ ស្ងប់ស្ងាត់ដូចរាល់ដងឯថេយ៉ុងលើកដៃបិទមុខដូចខ្លាចគេឃើញតែភ្នែកលួចដៀងមើលអ្នកបីនាងបន្តិច ថ្ងៃនេះនាយចម្លែកមិនមាត់មិនកថែមទាំងមុខស្មើដូចមានរឿងអ្វីកើតឡើងតែមិនសួរទោះចង់ដឹងក៏ដោយ។
"អេ៎!ដាក់ខ្ញុំចុះ!"មកដល់ឡាននាយបីគេចូលដាក់អោយគេអង្គុយលើភ្លៅនាយដោយមិនអោយគេ
អង្គុយនៅក្បែរឡើយ មិនត្រឹមតែប៉ុណ្ណោះនាយនៅអោបចង្កេះនាងទៀត ហើយនាយកើតអី?ឬក៏មើលថែគេដល់ឈឺខ្លួនឯងហើយ?ទទួលស្គាល់ថានាយក៏ចេះមើលថែដែរព្រោះតែពេលនាងឈឺនាយមកកំដរពេលនាយទំនេរហើយក៏តែងតែមកគេងកំដរនាងនៅពេលយប់ដែរ នៅមានទៀត ដល់ពេលចាក់ថ្នាំតែងតែមានវត្តមាននាយនៅជាមួយជានិច្ចនោះគឺមកលួងលោមមិនបានមកធ្វើបាបចាប់អោយពេទ្យចាក់ថ្នាំទេ។ហើយរាល់ពេលនាងគេងលក់នាយក៏តែងតែថើបនាងជានិច្ច បើសួរថាហេតុអីនាងដឹងព្រោះតែពេលខ្លះនាងមិនទាន់គេងទេគ្រាន់តែបិទភ្នែកសង្ងំឯនាយក៏មកថើបស្មានថានាងគេងលក់។
"កុំរើប្រយ័ត្នឈឺរបួសដាច់ថ្នេរពេទ្យចាប់ដេរទៀត"ដឹងថាគេខ្លាចនាយចូលចិត្តនិយាយលោនាងណាស់។ឯថេយ៉ុងបានតែខាំមាត់ព្រមស្ងៀមព្រោះខ្លាចដូចនាងនិយាយ និយាយទៅនាងក៏ជឿនាយខ្លះដែរព្រោះតែខ្លាចអ្វីក៏ធ្វើតាមទាស់តែពេលខឹងគឺនាងផ្គើនមិនស្តាប់នាយទេ។
មកដល់ផ្ទះវិញជុងហ្គុកបីថេយ៉ុងទៅបន្ទប់ខាងលើ
ដាក់អោយនាងសម្រាកទោះរបួសរាងសះហើយក៏នាយមិនអាចបណ្តោយអោយនាងដើរដែរ។
"គេងទៅយើងទៅធ្វើការហើយ"នាយទុកការងារចោលព្រោះតែត្រូវទៅយកនាងពីពេទ្យមកផ្ទះបើប្រើកូនចៅក៏បានតែនាយចង់ធ្វើ។
"ទៅៗប្រាប់ធ្វើអី?"ថេយ៉ុងធ្វើជាមិនខ្វល់
"ខ្លាចអ្នកខ្លះលួចថាយើងទៅរកស្រី"
"ឆឹស!គិតតែខ្លួនឯង"
"សឺត!!"រាល់លើកថើបពេលនាងគេងតែថ្ងៃនេះនាយថើបថ្ពាល់នាងស្រស់ៗអោយម្ចាស់គេដឹងហើយភ្ញាក់លើកដៃខ្ទប់ថ្ពាល់យ៉ាងលឿន។
"លោកឯង!!!"
"កុំភ្លេចញាំបាយ!បើយើងខលសួរម៉ែដោះមិនឮថាញាំមកវិញត្រូវមិនខាន"មុនទៅនាយក៏មិនភ្លេចគម្រាមទុកមុនព្រោះតាំងពីនាងឈឺមកមិនសូវជាចង់ញាំអ្វីទេ។
"ខ្ញុំមិនញាំលោកឯងចង់ធ្វើស្អីខ្ញុំ?!!"មនុស្សមិនឃ្លានចង់អោយញាត់តាមណា?គួរអោយខឹងមែន!ពេលនាយទៅនាងក៏ស្អែកដាក់វិញទាំងឆ្នាសឆ្នើម។
ក្រោយពីជុងហ្គុកទៅផុតថេយ៉ុងក៏យកទូរស័ព្ទមកលេង មិនប៉ុន្មានក៏ស្ងាបគេងលក់បាត់។ងាកមកមើលជុងហ្គុកវិញនាយរវល់មកមើលឃ្លាំងទំនិញនិងរៀបចំបញ្ចូនកាំភ្លើងទៅតាមកប៉ាល់នៅយប់នេះទើបនាយត្រូវមកពិនិត្យដោយផ្ទាល់។
"ចៅហ្វាយព័ត៌មានចៅហ្វាយបីអ្នកនាងចេញពីពេទ្យព្រឹកមិញវាស្រាប់តែល្បី"ជីស៊ីនរត់មករាយការណ៍អោយនាយបានដឹងភ្លាមពេលមើលព័ត៌មាន មានតែរឿងចៅហ្វាយរបស់នាយនៅថ្ងៃនេះលុបបាត់អស់ព័ត៌មានផ្សេងៗ។
"អោយល្បីទៅ"គឺនាយចង់អោយវាយល្បីលុបបំបាត់ព័ត៌មានផ្សេងៗណាមួយរឿងនាយនឹងបញ្ចូនទំនិញកុំអោយអ្នកផ្សេងមកចាប់អារម្មណ៍។ណាមួយនាយនិងនាងជាប្តីប្រពន្ធគ្មាននរណាបានដឹង បញ្ចេញខ្លះក៏ល្អវាមានទៅខាតបង់ស្អី?
"បាទចៅហ្វាយ"
"ពិនិត្យមើលអោយល្អកុំអោយមានបញ្ហា"
"បាទ!"
"យ៉ុនហ្គីហ្យុងមានទាក់ទងមកទេ?"
"គាត់ផ្ញើរសារមកថាគ្មានបញ្ហាទេចៅហ្វាយ"
"ល្អ!រៀបចំបញ្ចូនទៅ"
"បាទ ចុះរឿងម៉ូហ្វីននោះចៅហ្វាយ?"
"បើវានៅទទឹងទិសមិនស្តាប់ទៀតសម្លាប់ចោលទៅ"
"បាទចៅហ្វាយ"
ទម្រាំមើលការងារពិនិត្យរួចក៏ម៉ោង7យប់បាត់ទៅហើយនៅចាំមើលកប៉ាល់ដឹកចេញទៀតវាប្រហែលជាយប់ជ្រៅទើបនាយត្រឡប់ទៅវិញ។
"ចៅហ្វាយគិតទៅផ្ទះទាំងយប់មែនទេ?"រាល់ដងបើបញ្ចូនទំនិញដល់យប់ជ្រៅបែបនេះនាយច្បាស់ជាគេងនៅបន្ទប់ក្រោមដីហើយតែលើកនេះនាយទៅផ្ទះ?
"ថេយ៉ុងនៅម្នាក់ឯងយើងមិនទុកចិត្ត"
"ខ្ញុំបានអោយកូនចៅពង្រឹកការយាមកាមនិងស្រាវជ្រាវរកជនបង្កប់ដោយមិនអោយអ្នកយាមឬអង្គរក្សទាំងអស់ដឹងទេ ចៅហ្វាយទុកចិត្តចុះ"នាយធ្វើដើម្បីរករនុកក្នុងព្រោះតែពួកវាមិនងាយបញ្ចេញសកម្មភាពហើយលើកនេះនាយធ្វើស្ងាត់ៗមិនប្រាប់ទុកមុនឡើយ។
"ឯងទៅជាមួយយើងឬអត់?"
"ទៅ!"នាយឆ្លើយយ៉ាងលឿនពេលចៅហ្វាយមើលមុខ
ពេលនាយរាយការណ៍ពីសុវត្ថិភាពក្នុងផ្ទះ មិនប្រាប់ក៏ដឹងថានាយនៅតែបារម្ភពីប្រពន្ធក្មេងដែលគេងម្នាក់ឯង។
ជីស៊ីនបើកឡានជូនចៅហ្វាយគេមកដល់វិមានវិញនាយក៏ទៅសម្រាក វាក៏ម៉ោង1ទៅហើយគ្រប់គ្នាច្បាស់ជា
គេងលក់អស់ហើយ។
បន្ទប់...
ជុងហ្គុកបើកទ្វារចូលថ្នមៗមុននឹងយកកន្សែងចូលបន្ទប់ទឹក ងូតទឹកសម្អាតខ្លួននឹងបានឡើងគេង។
ពេលងូតរួចនាយផ្លុំសក់សម្ងួតរួចទើបឡើងគេងទាំងដោះអាវស្លៀកតែខោខ្លីត្រឹមជង្គង់ឡើងគេងតែនាយក៏អស់ណើចពេលឃើញខ្នើយអោបជាមួយខ្នើយដាក់ឃាំង
នៅកណ្តាលគ្រែ។ជុងហ្គុកលើកចេញមុននឹងខិតចូលទៅជិតទាញនាងអោយគេងកើយដៃហើយនាយក៏អោបនាងជាប់។មិនដឹងទេ មួយរយៈនេះតាំងពីមាននាងនាយចូលចិត្តគេងអោបនាងណាស់ ក្លិនខ្លួននាងក្រអូបទាក់ចិត្តធ្វើអោយនាយចង់តែថើប ឃើញមុខគឺចង់តែចាប់ថើបទេពិសេសពេលសម្លក់ហើយចូលចិត្តជេរ បើសួរថាចូលចិត្តថើបស្រីផ្សេងទេ?ធ្លាប់!តែមិនមែនញៀនដូចថើបនាងទេ។
ព្រឹកឡើង....
ថេយ៉ុងភ្ញាក់មកប៉ះចំទ្រូងហាប់ណែនសុទ្ធតែសាច់ដុំរបស់នាយ នាងស្រាប់តែថ្ពាល់ក្រហមភ្លាមៗពិតជាឆ្គួតមែនហើយ។តែថានាងចូលចិត្តមនុស្សប្រុសប្រភេទនេះណាស់មិនស្មានថាបានប្តីចាស់កម្លាំងមាំសាច់ដុំអេមជាងក្មេងទៀតចង់តែប៉ះទេតែមិនហ៊ាន កាលពីគេធ្វើបាបនាងៗខ្ពើមចាប់អារម្មណ៍តែពេលបានគេងជិតបែបនេះលោកអើយឡើងHot សង្ហារតែម្តង។
"ឆ្គួតណាស់នាងថេយ៍!!"ថេយ៉ុងគ្រវីក្បាលទម្លាក់ដៃដែលបម្រុងលើកមកចុចសាច់ដុំពោះនាយហើយក៏ជេរប្រទិចខ្លួនឯង មិចក៏ទៅចង់ប៉ះគេទៅវិញ?ក្រែងនាងស្អប់នាយណាស់មិនចឹង?ថែមទាំងនិយាយថាមិនព្រមយកគេធ្វើប្តីតែប៉ុន្មានថ្ងៃនេះនាយល្អចំពោះខ្លួនអារម្មណ៍ក៏ប្រែតាមនោះមិចក៏ទៅជាអ៊ីចឹង!។
"យើងមិនទទួលស្គាល់គេធ្វើប្តីទេដូច្នេះយើងមិនប៉ះ!!"បើនាងប៉ះនាងគួរតែនិយាយថាសាច់ដុំប្តីខ្លួនឯងសោះប៉ះមិនបាន?តែថានាងមិនបានទទួលស្គាល់ថានាយជាប្តីនាងផងនាងខ្ពើមប៉ះ!ទាំងដែលពួកគេចុះអេតាស៊ីវិលក្លាយជាប្តីប្រពន្ធស្របច្បាប់តែនាងវិញមិនទទួលស្គាល់ចេះតែមានហើយ។
"ដកដៃ!!"ថេយ៉ុងកំពុងតែរអ៊ូនិយាយម្នាក់ឯងស្រាប់តែដៃរវាមរបស់អ្នកទល់មុខនាងក៏លូកមកអង្អែលត្រកៀកនាងយ៉ាងប្រហើន។
"ប៉ះម្នាក់ទៅបើមិនហ៊ានប៉ះយើងតែម្ខាង"នេះកុំប្រាប់ថានាយស្តាប់ឮណា? ជុងហ្គុកចាប់ដៃថេយ៉ុងអោយប៉ះសាច់ដុំពោះរបស់នាយឯនាយយកដៃទៅអង្អែលត្រកៀកនាយធ្វើមិនដឹង។
"អ្ហើយ!!រោគចិត្ត!!"ថេយ៍ប្រញាប់ដកដៃយ៉ាងលឿនក្រញេងខ្លួនរួចសម្លក់នាយ។
"ចិត្តយើងគ្មានរោគទេ"
"លោក!!-អា....."
"ជេរមួយម៉ាត់ថើបមួយម៉ោង"
"អាមនុស្សឆ្គួ-អ្ហឹម!!!"
"ហ្ហឹកៗអាលោកឯ-ហ្អឹម!!!"
"ញយដងពេកយើងលែងគិតឈឺហើយណា!"រ៉ាជេក៍♡
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24