Ep37: តាមមើលលួចមានស្រីហើយ

2.5K 88 0
                                    


     ថេយ៉ុងវាយចិញ្ចើមញាំប៉ោមយ៉ាងទាំងសប្បាយចិត្ត
មិនស្មានថាគេអាចបានម្តាយក្មេកបែបនេះសោះ ចាំមើលទ្រង់មានល្បិចអីទៀត?បើតាមគិតគឺជាទ្រង់ដែលធ្វើគ្រប់យ៉ាងឡើងមកចង់បំបែកបំបាក់គេនិងជុងហ្គុក។គេធ្លាប់តែឃើញក្នុងរឿងដែលតួអង្គម្តាយក្មេករកគ្រប់វិធីបំបែកកូនហើយចំពោះខ្សែរាជវង្សបែបនេះវិញគឺទ្រង់ច្បាស់ជាអោយតួប្រុសរៀបអភិសេកជាមួយព្រះនាងដូចពេលនេះចឹងគោលបំណងទ្រង់គឺអោយជុងហ្គុករៀបការជាមួយសាន់យ៉ាតែចង់ប្រាប់ថាវាមានតែក្នុងរឿងទេសម្រាប់ជីវិតពិតគឺគ្មានឡើយពិសេសចំពោះគីម ថេយ៉ុង!!
    "ហ្ហឹស!ដោយសារយើងយល់ដល់នាងដែលមានផ្ទៃពោះកុំអី"
   "កុំអីទ្រង់នឹងចាត់ការខ្ញុំម្ចាស់ចេញពីជីវិតបុត្រទ្រង់មែនទេ?"ទ្រង់ទើបនឹងដឹងថានាងមានផ្ទៃពោះទេហើយមុននេះក៏ទើបនឹងស្តីអោយនិយាយមើលងាយដែររួចក៏មកនិយាយថាយល់ដល់កូននាង?តើទ្រង់អស់លេសដើម្បីឈ្លោះអោយឈ្នះគេហើយមែនទេ?
   "ខ្ញុំម្ចាស់គិតថាមិនមែនទ្រង់យល់ដល់កូនខ្ញុំម្ចាស់ទេតែទ្រង់ខ្លាចបាត់បង់បុត្រទ្រង់ច្រើនជាង"ព្រោះទ្រង់ជាមនុស្សស្រលាញ់ខ្លួនឯងចង់អោយកូនធ្វើតាមអ្វីដែលខ្លួនឯងចង់ បើសិនមិនដូចចិត្តទ្រង់ច្បាស់ជាធ្វើគ្រប់យ៉ាងតែមិនអោយបាត់បង់បុត្រទេ គេយល់និងឃើញពីកែវភ្នែកទ្រង់ច្បាស់។
   "បើឯងដឹងហើយហេតុអីមិនព្រមចាកចេញពីបុត្ររបស់យើងអោយគេស្វែងរកជាយាដែលល្អនិងមានវង្សត្រកូលជាងឯង"
   "ចាកចេញមែនទេ?ចុះបើទូលបង្គំអោយទ្រង់លះបង់ឋានៈជាម្ចាស់ក្សត្រី ចាកចេញពីព្រះអង្គនិងបុត្រៗតើទ្រង់ព្រមទេ?មិនព្រមទេត្រូវទេ?រឿងអីខ្ញុំម្ចាស់ត្រូវចាកចេញចោលស្វាមីខ្ញុំម្ចាស់?ទោះជាខ្ញុំម្ចាស់ចាកចេញក៏ដោយក៏ស្វាមីខ្ញុំម្ចាស់មិនព្រម ទ្រង់ឈប់លើកយកមន្តអាគមមកនិយាយនៅសម័យទំនើបនេះទៅ មនុស្សស្រលាញ់គ្នាវាមានភាពងប់ងល់ស្រាប់មិនចាំបាច់ត្រូវការជំនួយទេខ្ញុំមិនបានថាទ្រង់ចាស់គំរិលតែទ្រង់គួរតែត្រិះរិះក្រាបទូល មួយវិញទៀតទ្រង់ជាម្ចាស់ក្សត្រីរបស់ព្រះអង្គនៃអាណាចក្រទាំងមូលប៉ុន្តែមើលទៅទ្រង់រើសអើងឋានៈខ្លាំងណាស់ចុះបើប្រជារាស្រ្តទ្រង់បានដឹងតើគេនឹងគិតបែបណាលើព្រះអង្គ?ទ្រង់គិតថាមានតែរាជវង្សនិងរាជវង្សទើបអាចស្រលាញ់គ្នាបាន?ដូច្នេះទើបស្វាមីខ្ញុំម្ចាស់មិនចង់ធ្វើជារាជបុត្រដែលស្ថិតក្រោមការគាបសង្កត់មិនអាចសូម្បីតែសម្រេចចិត្តធ្វើអ្វីមួយបានដោយខ្លួនឯង....."ថេយ៉ុងនិយាយគ្មានដកមាត់ព្រោះតែទ្រង់គឺហួសហេតុចំពោះរឿងនេះខ្លាំងណាស់បើទោះជាគេមានឈ្មោះជាប្រពន្ធមានកូនទៅហើយក្តីក៏ទ្រង់នៅអាចនិយាយពាក្យនេះចេញមកបានហើយក៏និយាយថាយល់ដល់គេមានផ្ទៃពោះគួរអោយអស់សំណើចណាស់។
    "ទ្រង់ត្រូវចាំទុកថាខ្ញុំម្ចាស់មិនចាកចេញពីបុត្រទ្រង់ហើយក៏មិនបានទាមទារត្រូវការទ្រព្យសម្បត្តិព្រោះស្វាមីខ្ញុំម្ចាស់មិនដែលអោយខ្ញុំម្ចាស់ខ្វះខាតអ្វីឡើយកុំថាឡើយលុយសូម្បីក្តីស្រលាញ់ ការមើលថែថ្នាក់ថ្នមក៏គាត់មានអោយខ្ញុំលើសលុបដែរ"ថេយ៉ុងនិយាយរួចក៏ចាកចេញទុកអោយម្ចាស់ក្សត្រីដែលធ្លាប់តែមានស្លាបហោះស្រាប់តែក្តោបជាប់មិនអាចបញ្ចេញមកបានអោយកូនប្រសារនិយាយដូចប្រដៅទ្រង់ទៅវិញ។
   "តើបុត្រពិតជាមានក្តីសុខជាមួយនាងមែនហ្ហេស?"ទ្រង់បានឃើញតាំងពីថ្ងៃដំបូងថាបុត្រទ្រង់មើលថែថ្នាក់ថ្នមនាងដូចសម្តីដែលនាងបាននិយាយ ស្នាមញញឹមក៏មានតែនាងម្នាក់ដែរ ចំណែកទ្រង់គេតែងតែមុខស្មើនិយាយម៉ាត់ៗមិនទន់ភ្លន់ដូចនិយាយជាមួយនាងនោះទេ តើបុត្រទ្រង់អាចរកឃើញសុភមង្គលអោយខ្លួនឯងហើយមែនទេ?ចុះទ្រង់?ទ្រង់មិនដែលផ្តល់ស្នាមញញឹមអោយបុត្រតាំងពីគេធំដឹងក្តីមក មានតែបង្ខំអោយបុត្រធ្វើតាមទ្រង់មិនដែលខ្វល់អារម្មណ៍បុត្រថាគេមានអារម្មណ៍បែបណា។ពេលដែលគេចាកចេញទ្រង់បានត្រឹមយំតែមិនបានអង្វរព្រោះសង្ឃឹមថាបុត្រនឹងត្រឡប់មកវិញព្រោះគេខ្លាចទ្រង់តែអត់ទេគេគឺចិត្តរឹងឯទ្រង់ក៏មិនបានខ្វល់ប៉ុន្តែតែងតែបង្ខំបុត្រគ្រប់ពេល ហើយក៏តែងតែកុហកបុត្រដូចគ្នាទង្វើទាំងនោះក៏ព្រោះគេដែរហេតុអីទ្រង់មិនអាចទទួលបានអ្វីដូចនាង?។ម្ចាស់ក្សត្រីអង្គុយគិតម្នាក់ឯងថ្នាក់ហូរទឹកភ្នែកមិនដឹងខ្លួន រំលឹកទៅរឿងចាស់ៗទ្រង់គឺដូចថេយ៉ុងនិយាយណាស់ហើយសូម្បីសម្តីមុននេះក៏ហាក់ដូចជាបញ្ឆិតបញ្ឆៀងអោយទ្រង់ដែរ។
     ល្ងាច
   ជុងហ្គុកបានត្រឡប់មកវិញជាមួយរបស់ជាច្រើនក្នុងដៃព្រោះដឹងថាប្រពន្ធចូលចិត្តហើយក៏តែងតែឃ្លានដែរហើយអ្វីដែលនាយមិនភ្លេចគឺផ្កាធូលីបរបស់នាងនោះអី។
ថេយ៉ុងឈរចាំស្វាមីទាំងស្នាមញញឹមឯម្ចាស់ក្សត្រីបានត្រឹមឈរពីចម្ងាយមើលបុត្រមិនហ៊ានមកជិតនោះទេព្រោះទ្រង់ស្រាប់តែមានអារម្មណ៍ខុសទាំងដែលរាប់ឆ្នាំមកនេះទ្រង់មិនដែលមានអារម្មណ៍បែបនឹងទាល់តែសោះ។
   "សឺត!បងមកពីធ្វើការវិញហើយនេះរបស់អូន"
  "អរគុណបងសម្លាញ់ បងធ្វើការហត់ទេ?"
"អោយតែឃើញមុខអូនបងមិនហត់សូម្បីតែបន្តិច និយាយចឹងអាច្រម៉ក់បងមានធ្វើទុកទេ?អូនមានញាំអាហារអោយទៀងទាត់ដែរទេ?"នាងគឺខ្លាចនាងមិនសូវញាំទៀតនឹងណាហើយណាមួយនាងទើបតែក្រោកពីសន្លប់បើទោះនាងញាំបានច្រើនក្រោយពីនោះក៏ដោយក៏នាយនៅតែបារម្ភ។
   "កូនមិនរករឿងទេស្តាប់បង្គាប់ណាស់ថ្ងៃនេះអូនញាំច្រើនណាស់"
   "មែនហ្ហេស?សង្ស័យកូនប៉ាឆ្អែតហើយបានជាមិនរករឿងបែបនេះ តស់ចូលក្នុងសិនទៅឈរយូរមិនល្អទេ"
សូអ៊ីនទទួលកាបូបពីជុងហ្គុក នាយក៏បីថេយ៉ុងចូលផ្ទះដែលវាស្ទើរតែជាទម្លាប់ទៅហើយតាំងពីគេចូល6ខែមក
មិនទាំងចង់អោយប្រពន្ធដើរទាំងដែលពេទ្យមិនហាមក្នុងការដើរផង។
   "សុំគេងអោបអាច្រម៉ក់យកកម្លាំងបន្តិច"នាយដាក់ប្រពន្ធអោយអង្គុយលើសាឡុងរួចនាយក៏ឡើងគេងលើភ្លៅបែរមកអោបចង្កេះប្រពន្ធមាត់ថើបពោះនាងថើរៗ។
  "ការងារច្រើនមែនទេ?អោយអូនជួយឬអត់?"ថេយ៉ុងអង្អែលសក់នាយថ្នមៗ គ្រាន់តែឮថេយ៉ុងនិយាយនាយក៏បើកភ្នែកប្រកែកភ្លាម។
  "បងមិនហត់ទេ!!បងអោយជីស៊ីនមកជួយការងារបងបានចំណែកអូនបងលែងអោយទៅធ្វើការហើយ"
  "ហេតុអី?អូនទើបតែ6ខែទេហើយអូនក៏ព្រមធ្វើការក្នុងអូសហ្វីសបងដែរមិចមិនអោយអូនធ្វើការ?អូននៅតែផ្ទះអផ្សុកណាស់បងដឹងទេ?!ចាំ8ខែចាំអូនឈប់"
  "8ខែ?អត់ទេ!ពេលនោះពោះអូនកាន់តែធំហើយមិនអាចទៅធ្វើការបានទេគ្រោះថ្នាក់ណាស់"
  "ហឹស!អូននៅផ្ទះអផ្សុកណាស់បងគិតប្រុងអោយអូននៅតែផ្ទះ24/24ម៉ោងមែនទេ?បងមិនយល់ទេថាអូនធុញបើបានធ្វើការក៏ល្អដែរអូននឹងបាននៅជិតបងរាល់ថ្ងៃនោះអី?"គេសម្រាកពីរបីថ្ងៃសោះលែងចង់អោយគេទៅធ្វើការ មិនបានទេគេត្រូវតែទៅធ្វើការ គេមិនចង់នៅតែផ្ទះទេអផ្សុកខ្លាំងណាស់អត់មានប្តីនៅជិតទៀត។ថេយ៉ុងក្រពាត់ដៃងងក់ងាកមុខចេញខឹងប្តីដែលមិនចង់អោយគេទៅធ្វើការជាមួយ។
   "តាមមើលលួចមានស្រីហើយបានជាមិនចង់អោយអូនទៅធ្វើការមាត់ប្រកែកអោយញាប់ឆ្មេរហឹស!បងឈប់ស្រលាញ់អូនហើយ"
   "ហឺថេយ៍ហាមិនមែនបែបនឹងទេបងគឺបារម្ភពីអូន"ជុងហ្គុកស្ទុះងើបយ៉ាងលឿនព្រះអើយមិចបានជានឹកឃើញរឿងនាយមានស្រីទៅកើតមនុស្សធ្វើការសឹងមិនបានដេកពួនផង។
"អឹស!មិនបាច់មកបារម្ភទេមុខនេះលួចលាក់ស្រីនៅក្រុមហ៊ុនមិនខាន"មិនត្រឹមតែនិយាយនៅធ្វើមុខកាចចង្អុលប្តីថែមទៀតឯជុងហ្គុកចង់តែទះខ្លួនឯងអោយសន្លប់ទេមើលកាយវិការប្រពន្ធនាយចុះ។
   "បងធ្វើការគ្មានពេលមើលស្រីណាទេអូនកុំនិយាយបែបនឹងអី បានៗបងអោយអូនទៅធ្វើការក៏បានតែត្រឹម8ខែទេណា"អស់ជម្រើសហើយលែងមកចោទថាមានស្រីបែបនេះអីប្រកែកខ្លាំងមើលបើមិនអន់ចិត្ត ខឹងអត់និយាយរកឥឡូវនឹង។
   "អូននិយាយម៉ាត់ណាម៉ាត់នឹង"
  "ក្បាលខូចសឺតៗ! កូនឃើញទេថាម៉ាក់កូនខូចបែបណាកុំកាត់តាមណាដឹងទេ?"ផាច់!
   "មុខនេះលួចមានស្រីមែនទេដឹង?"
  "អូយ!ថេយ៍មានមកពីណាបើបងស្រលាញ់អូននិងកូនស្ទើរលេបទៅហើយ"
  "កុំអោយដឹងអោយសោះប្រយ័ត្ន!"
  "បងស្បថមិនអ៊ីចឹងអោយជីស៊ីនតាមមើលបងក៏បាន"
"ហ្ហេមៗ"អ្នកទាំងពីររវល់ប្រកែកគ្នាសើចលេងសប្បាយ
ម្ចាស់ក្សត្រីដែលឈរមើលជាយូរក៏ចូលមកទើបពួកគេស្ងាត់ជុងហ្គុកប្រែទឹកមុខមកមាំឯថេយ៉ុងក៏ឈប់សើច។
  "បុត្រដឹងថាបិតាបុត្រមកពេលណាទេ?"
"ទ្រង់មិនបានប្រាប់ទូលបង្គំទេហេតុទ្រង់មិនខ-ផាច់!!
ចាំទូលបង្គំខលសួរអោយ"នាយបម្រុងអោយទ្រង់ខលសួរដោយខ្លួនឯងតែក៏ត្រូវប្រពន្ធវាយមួយដៃថ្នមៗទើបនាយប្តូរការនិយាយវិញ។
   "បន្តិចទៀតទ្រង់មកដល់ហើយ"
   "ហឺម"ទ្រង់គ្រាន់តែក្រហឹមងក់ក្បាលសាងភាពខុសប្លែកអោយជុងហ្គុកសម្លឹងព្រះភក្ត្រទ្រង់ដោយការងឿងឆ្ងល់។
    លុះព្រះអង្គមកដល់ក៏នាំគ្នាញាំអាហារពេលល្ងាចជុំគ្នា
ហើយក៏និយាយគ្នាខ្លះៗខុសតែម្ចាស់ក្សត្រីដែលស្ងប់ស្ងាត់ប្លែកពីរាល់ដងសូម្បីថេយ៉ុងក៏យល់ថាខុសពីព្រឹកមិញដែរ។
   "ម្ចាស់អូនកើតអ្វីឬអត់?"
  "គ្មានទេក្រាបទូល ខ្ញុំម្ចាស់ឆ្អែតហើយ"ទ្រង់ក៏ចាកចេញទៅធ្វើអោយអ្នកគ្រប់គ្នាមើលមុខគ្នាទាំងមិនយល់តែម្តងប៉ុន្តែក៏មិនទាន់មានអ្នកណាថាអ្វី។ក្រោយពីញាំអាហាររួចព្រះអង្គក៏ទៅតាមមហេសីឯជុងហ្គុកក៏បីប្រពន្ធមកបន្ទប់សួរនាំនិយាគ្នាតិចតួចដែរ។
     "ទ្រង់មិនធ្លាប់ស្ងប់ស្ងាត់ពីមុនមកទេ"
  "បងបារម្ភទ្រង់មែនទេ?ហេតុអីមិនបង្ហាញអោយទ្រង់ឃើញ"
  "គឺបងគ្រាន់តែមិនចង់បង្ហាញអ្វីអោយទ្រង់បានឃើញពេលនេះ"
  "ចុះតើពេលណា?មើលទៅទ្រង់រាងឯកោដែរគ្រាន់តែធ្វើរឹងមាំប៉ុណ្ណោះ"
  "ដរាបណាទ្រង់មិនទាន់យល់ពីបងៗមិនចង់បង្ហាញអ្វីអោយទ្រង់ឃើញទេ"
  "ទ្រង់ក៏រាងចាស់ហើយដែរបងគួរតែយកចិត្តទុកដាក់ចំពោះទ្រង់"
  "អឺម បងដឹងហើយចុះតើទ្រង់មាននិយាយអ្វីដាក់អូនទេ?"
  "កាលពីព្រឹកមិញនិយាយគ្នាបន្តិចប៉ុន្តែមិនអីទេ"
"អោយតែអូនមិនអីប៉ុន្តែបើទ្រង់ធ្វើបាបឬគម្រាមអូនត្រូវប្រាប់បងភ្លាម"នាយទាញប្រពន្ធមកអោបណែនអង្អែលក្បាលនាងថ្នមៗដោយអារម្មណ៍ស្រលាញ់បារម្ភលាយលំគ្នា។
"អូនដឹងហើយ"ថេយ៉ុងអោបស្វាមីណែនទទួលយកភាពកក់ក្តៅនិងទំនុបចិត្តក៏ដូចជាកម្លាំងចិត្ត កាលៈទេសៈនេះនាងយល់ថាជីវិតនាងពិតជាមានសំណាងណាស់ដែលបានស្វាមីដូចជានាយ។

រ៉ាជេក៍♡

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now