ព្រះអង្គបានឡើងទៅសុំនិយាយជាមួយបុត្រទុកអោយមាតានៅអង្គុយស្ងៀមស្ងាត់មិនមាត់កសូម្បីសាន់យ៉ាក៏មិនហ៊ាននិយាយរកទ្រង់ ឃើញទ្រង់ស្ងៀមស្ងាត់មិនមែនជារឿងធម្មតានោះទេ។នាងនៅលួចយំតិចៗផងដែរឯរ៉ូទ្រីហ្គូក៏នៅបន្តលួងលោមនាងជារឿយៗ។
"ចាត់ទុកថារឿងកន្លងហើយទូលបង្គំមិនរំលឹកនោះទេ"ជុងហ្គុកនិយាយទាំងមុខស្មើជាមួយបិតាអាចធ្វើអោយទ្រង់មើលដឹងពីជម្រៅចិត្តបុត្រថាគេកំពុងមានអារម្មណ៍បែបណាហើយវាក៏ជាលើកទីមួយសម្រាប់ទ្រង់ដែរបើទោះជាពីមុនគេធ្លាប់មានមនុស្សស្រីដែលស្រលាញ់ក៏ដោយតែមើលទៅអ្នកចាស់ស៊ូមិនបានអ្នកថ្មីនេះនោះទេ។
"បិតាគ្រាន់តែចង់អោយបុត្រអត់ទោសអោយមាតាបុត្រប៉ុណ្ណោះចាត់ទុកថាជាកំហុសដំបូង បុត្រប្រាកដជាដឹងថាមាតាបុត្រស្រលាញ់បុត្រប៉ុណ្ណា"
"ទូលបង្គំសម្រេចលើជាយារបស់ទូលបង្គំហើយទូលបង្គំក៏មិនចង់មានបន្ទូលអ្វីទៀតដែរ"
បន្ទាប់ពីបិតានិងបុត្រនិយាយគ្នារួច ជុងហ្គុកបានអោយម៉ែដោះរៀបចំបន្ទប់សម្រាប់ពួកទ្រង់ហើយព្រះអង្គក៏បានអោយរ៉ូទ្រីហ្គូជូនសាន់យ៉ាទៅវិញតែនាងសុំនៅថ្ងៃចុងក្រោយនិងចង់សុំទោសជាយារបស់នាយផងទើបនាយអនុញ្ញាតិទាំងមិនខ្ចីមើលមុខ។
ដល់អាហារថ្ងៃត្រង់ជុងហ្គុកក៏បីថេយ៉ុងចុះមកដោយមិនអោយនាងដើរខ្លួនឯងនោះទេឯថេយ៉ុងក៏មិនប្រកែកព្រោះដឹងថានាយបារម្ភពីនាងប៉ុណ្ណាតែនាងមិនបានដឹងឡើយថាក្នុងផ្ទះមានភ្ញៀវទើបមិនបានចាប់អារម្មណ៍។
"អឹក!"គ្រាន់តែមកដល់តុអាហារមានមនុស្សបួននាក់ចាំស្រេចថេយ៉ុងគាំងលើដៃជុងហ្គុកតែមើលទៅជុងហ្គុកមិនបានខ្វល់ដាក់ប្រពន្ធអង្គុយតុក្បែររួចទើបទាញអោយកាន់តែកៀកដោយមិនខ្វល់ពីមនុស្សដែលនៅជុំវិញឡើយ។
"ម៉ែដោះដួសបាយទៅ"ម្នាក់ៗស្ងាត់ដូចខ្លាចអំណាចជុងហ្គុកណាស់អ៊ីចឹងទាំងដែលនៅចំពោះមុខសុទ្ធតែខ្សែរាជវង្សជាមាតាបិតាតែនាយធ្វើមិនដឹង។
ម៉ែដោះរៀបចំចាត់ចែងទើបគ្រប់គ្នាញាំអាហារតែមើលទៅដូចពិបាកលេបណាស់ខុសពីថេយ៉ុងដែលញាំច្រើនដូចរាល់ដងថែមទាំងសប្បាយចិត្តព្រោះបានចេញពីមន្ទីរពេទ្យមកញាំអាហារឆ្ងាញ់ៗទៀតសំខាន់ប្តីយកចិត្តដួសអាហារបញ្ចុកទៀតក៏មាន។ថេយ៉ុងមិនចង់សួរនាំម៉ោងបាយនោះទេទើបញាំសិនចាំសួរក្រោយព្រោះនាងឃ្លាន។នាងក៏មិនបានខ្វល់ពីសាន់យ៉ាដែរព្រោះពេលនោះនាងបែរក្រោយមិនបានដឹងថាអ្នកណាជាអ្នកច្រាននាងទើបមិនបានប្រតិកម្មអ្វី។
"ហេតុអីអ្នកទាំងអស់គ្នាមិនញាំអាហារ?"ថេយ៉ុងញាត់ឡើងពេញមាត់ពេលងើបមុខស្រាប់តែគ្រប់គ្នាសម្លឹងមើលនាងគ្រប់គ្នាទើបលេបទាំងពិបាកហើយនិយាយដោយថ្ពាល់ប៉ោងៗគួរអោយខ្នាញ់ឯជុងហ្គុកក៏លូកដៃទៅវាសសក់ដាក់នឹងត្រចៀកអោយព្រោះមើលទៅទើសភ្នែកពិបាកអោយនាយឃើញមុខខ្យូតៗរបស់ប្រពន្ធ។ម្នាក់ៗក្រោយឮសំណួរព្រះអង្គញញឹមមុនគេទើបសោយអាហារតាមធម្មតាខុសពីម្ចាស់ក្សត្រីមើលថេយ៉ុងមិនដាក់ភ្នែកឯសាន់យ៉ាមិនហ៊ានមាត់ក៏ឈ្ងោកញាំអាហារចំណែករ៉ទ្រីហ្គូក៏ញាំតាមធម្មតាតែក៏ខ្នាញ់អ្នកដែលញាំមិនឈប់នោះដែរ មិនធ្លាប់ដឹងថាម្ចាស់បងស្រលាញ់ក្មេងខ្ចីខ្យូតបែបនឹងសោះប្រពន្ធឡើងកូនឆ្មាតែស្វាមីឡើងតោកំណាច។
"បងមើលមុខអូនធ្វើអី?!ញាំអាហាររបស់បងទៅ"ហីយ៉ាចរិតពីមុនមកវិញហើយមែនទេ?ហេតុអីថ្ងៃនេះបានសម្តីខ្លាំងម៉្លេះ?ចេញពីពេទ្យមិនទាន់ញ៉ែតៗតែម្តងហើយ។
"បាទ"គ្រាន់តែឮចម្លើយជុងហ្គុកភ្លាមគ្រប់គ្នាងើយមើលភ្លេតខ្លាចស្តាប់ច្រឡំ
បន្ទាប់ពីបញ្ចប់ការញាំអាហារសាន់យ៉ាក៏សុំនិយាយជាមួយថេយ៉ុងតែពីរនាក់ទើបទៅនិយាយក្នុងបន្ទប់ដោយមានស៊ូអ៊ីនយាមនៅខាងក្រៅក៏ដូចជាលួចស្តាប់ផងដែរ។
"អោយខ្ញុំសុំទោសថេយ៉ុងផង ពេលនេះម្ចាស់បងស្អប់ខ្ញុំខ្លាំងណាស់ដូច្នេះខ្ញុំមិនអាចនៅកូរ៉េបានទៀតនោះទេហើយខ្ញុំមកនេះក៏មកលានាងដូចគ្នាសង្ឃឹមថានាងអភ័យទោសអោយខ្ញុំផងណា"សាន់យ៉ាកាន់ដៃថេយ៉ុង
ព្រមជាមួយប្រយោគសុំទោសយ៉ាងវែងទាំងទឹកមុខសោកសៅហើយក៏សោកស្តាយដូចគ្នាដែលនាងបានធ្វើវាឡើងដោយគ្មានការគិតពិចារណា។
"តាមពិតគ្រប់យ៉ាងជាគម្រោងរបស់ខ្ញុំនិងមាតារបស់ម្ចាស់បងប៉ុណ្ណោះការពិតម្ចាស់បងមិនដែលស្រលាញ់ខ្ញុំម្តងណាឡើយតាំងពីតូចដល់ធំគាត់តែងតែទុកខ្ញុំត្រឹមប្អូនស្រីតែខ្ញុំទៅវិញទេដែលតែងតែតាមរញ៉េរញ៉ៃជីវិតរបស់គាត់......"ថេយ៉ុងស្តាប់ទាំថយល់ន័យហើយក៏យល់ចិត្តដូចគ្នាបើទោះជាខឹងតែយ៉ាងណានាងទទួលស្គាល់កំហុសហើយសុំទោសជារឿងល្អ។
"ចាត់ទុកថារឿងកន្លងហួសទៅចុះខ្ញុំយល់អារម្មណ៍ព្រះនាង"
"អរគុណនាងណាស់ តើពួកយើងអាចរាប់អានគ្នាបានទេ?យើងមិនសូវមានមិត្តនោះទេ"
"បាន!!"
"ហិហិ!អរគុណម្តងទៀត ដូច្នេះពេលទៅអាមេរិកចូលលេងយើងផង ពេលនេះដល់ម៉ោងហើយ"
"ទ្រង់ចង់ទៅឥឡូវនេះមែនទេ?"
"មែនហើយ ម្ចាស់បងមិនសូវចង់អោយយើងនៅទេដោយសារយើងសុំគាត់ថានិងសុំទោសនាងកុំអីមិនបានអង្គុយសោយអាហារជាមួយនោះទេ"
"នៅទីនេះមួយថ្ងៃទៀតទៅចាំខ្ញុំនិយាយជាមួយគាត់អោយ"
"មិនអីទេណាមួយមាតាបិតារបស់យើងបារម្ភចង់អោយត្រឡប់ទៅវិញអោយបានលឿន ចាំជួបគ្នានៅអាមេរិកណា"
"អឺម សុខសប្បាយតាមផ្លូវ"
"លាហើយ អរគុណម្តងទៀតសម្រាប់ការអភ័យទោស"
សាន់យ៉ាក៏អោបថេយ៉ុងយ៉ាងណែនទាំងញញឹមសប្បាយចិត្តទោះជាចាកចេញពីមនុស្សដែលនាងលួចស្រលាញ់ទៅរហូតក៏ដោយប៉ុន្តែនាងក៏ទទួលបានមិត្តម្នាក់ផងដែរ។
ជុងហ្គុកដែលអង្គុយមើលកាំមេរ៉ាសុវត្ថិភាពក៏ញញឹមស្រាល ភរិយាគេឥឡូវចាស់ទុំជាងមុនឆ្ងាយណាស់។
"ចូលមក"
"ចៅហ្វាយទំនិញផលិតរួចបានចេញមកហើយចាំអោយចៅហ្វាយទៅពិនិត្យនិងសាកមើល"
"អឺម ល្ងាចយើងនឹងទៅមើលទៅវិញចុះ"
"បាទទាន"ក្រោយពីកូនចៅចេញទៅថេយ៉ុងក៏ចូលមកដល់មុខឡើងកាចដាក់នាយឯនាយវិញប្រញាប់ទៅទទួលប្រពន្ធដែលចម្លែកមិនធ្លាប់មកបន្ទប់ធ្វើការរបស់នាយតែថ្ងៃនេះមកមុខឡើងគម្រាមពីចម្ងាយ។
"ហេតុអីអូនមកទីនេះ?បងថាទៅបន្ទប់ទៅរកអូនតើ"
"បងទៅគម្រាមព្រះនាងសាន់យ៉ាមែនទេ?"
"បងមានបានគម្រាមឯណា?បងគ្រាន់តែនិយាយធម្មតាអ្ហា៎ៗៗ"និយាយចប់ក៏ត្រូវប្រពន្ធចាប់ញឹងស្លឹកត្រចៀកភ្លាម
"ធម្មតារបស់បងដល់ថ្នាក់នាងខ្លាចរត់ទៅអាមេរិកទាំងថ្ងៃល្ងាចនឹងមែនទេ?"
"អ្ហា៎!អូនលែងបងសិនទៅ បងពិតជាមិនបានគម្រាមបងនិយាយធម្មតាមែន"
"ធម្មតារបស់បងនិយាយថាមិច?"
"អូនលែងដៃសិនទៅបងឈឺ"ជុងហ្គុកធ្វើមុខកូនឆ្កែម៉ក់ៗប្រើភ្នែកឡង់ៗមើលថេយ៉ុងទើបនាងព្រមលែង
"ប្រាប់អោយលឿនមក"ថេយ៉ុងឈរក្រពាត់ដៃមុខឡើងម៉ូវគម្រាមស៊ីសាច់ហុតឈាមប្តីតែម្តងនាំអោយអ្នក
ឈឺខ្លួនមុននេអលេបទឹកមាត់ផ្សើមបំពង់កពេលឃើញប្រពន្ធស្រាប់តែកើតជាមេខ្លាត្រឹមមួយពព្រិចភ្នែក។
"តែហ៊ានកុហកបងត្រៀមខ្នើយភួយគេងបន្ទប់ផ្សេងអោយហើយទៅ"
"ថេយ៍ហា"
"កុំមកហៅអូន!!ឆាប់និយាយមក!"
"បងគ្រាន់តែនិយាយថាអោយនាងចេញអោយឆ្ងាយពីមុខបងព្រោះបងខ្លាចបងទប់កំហឹងសម្លាប់នាងមិនបានព្រោះតែនាងបានច្រានអូនទម្លាក់ពីខាងលើមក"
"បងអត់មានបានគម្រាមទេបងគ្រាន់តែ..."
"ដេញមែនទេ?!!"
"ថេយ៍....."
"កុំធ្វើទឹកមុខបែបនឹងដាក់អូន!!យប់នេះ..."
"ថេយ៍ បងសូមអង្វរបងមិនអាចគេងដោយមិនបានអោបអូននិងកូនបានទេណាៗសូមអង្វរ"ការអង្វររបស់នាយធ្វើអោយក្មេងអស់សំណើចតែប្រឹងទប់ធ្វើមុខមាំដដែលតាមពិតនាងក៏មិនអាចគេងដោយគ្មាននាយអោបដូចគ្នា។
"ហ្ហឹស!!ចាត់ទុកថាបងធ្វើដើម្បីអូនដូច្នេះអូនលើកលែងអោយតែបើមានរឿងអ្វីផ្សេងដែលបងធ្វើដោយមិនពិភាក្សាជាមួយអូន បងត្រៀម!!!"ថេយ៉ុងសង្កត់ពាក្យជាមួយសម្លេងគ្រឺតអោយជុងហ្គុកពិតជាភ័យខ្លាំងណាស់ប្រពន្ធចេះកាចគម្រាមនាយស្រស់ៗបែបនេះ។
"បងស្តាប់បានទេ?!"
"បាទស្តាប់បានហើយលោកស្រីម្ចាស់"
"អូនទៅបន្ទប់វិញហើយ"
"បងទៅដែរ"ជុងហ្គុករត់តាមប្រពន្ធទាំងញឹមៗដាក់ប្រពន្ធដែលមុខម៉ូវសម្លក់នាយ។
ល្ងាច...
ជុងហ្គុកបានទៅពិនិត្យទំនិញចំណែកព្រះអង្គមានធុរៈពេលនេះនៅសល់តែម្ចាស់ក្សត្រីនិងថេយ៉ុងប៉ុណ្ណោះ។
ថេយ៉ុងចុះមកមើលទូរទស្សន៍ខាងក្រោមនិងញាំផ្លែឈើនំតាមការឃ្លាន។ពេលនោះម្ចាសក្សត្រីបានចុះមកហើយក៏សំដៅទៅថេយ៉ុងតែម្តង។
"នាងមែនទេជាជាយារបស់បុត្រយើង?"
"ក្រាបទូលម្ចាស់ក្សត្រី"
"នាងកំពុងតែបោកប្រាស់បុត្រយើងមែនទេ?នាងបានធ្វើស្អីដាក់បុត្រយើងទើបគេស្រលាញ់នាងខ្លាំងបែបនេះ?"ថេយ៉ុងស្តាប់ទាំងហួសចិត្តទើបក្រោកឈរ
តតាំងព្រោះឮមកថាទ្រង់កាចចូលចិត្តគ្រប់គ្រងជីវិតបុត្រៗពេលជួបផ្ទាល់គេក៏ចង់សាក ចំគេជំនាញខាងនឹងផង។
"???អត់ទោស!ទ្រង់កំពុងនិយាយពីអ្វី?ខ្ញុំម្ចាស់ទៅបោកអ្វីបុត្រទ្រង់?គិតតែបុត្រទ្រង់ទេបោកខ្ញុំម្ចាស់ដល់ប៉ោងពោះនេះឃើញទេ!!បើទ្រង់ចង់ដឹងថាហេតុអីគាត់ស្រលាញ់ខ្ញុំម្ចាស់ខ្លាំងទ្រង់មិនទៅសួរបុត្រទ្រង់មកសួរខ្ញុំម្ចាស់ៗខ្ញុំនៅក្នុងខ្លួនបុត្រទ្រង់មែនទេ?"
"នាងហេតុអីក៏គ្មានមាយាទបែបនេះ?អាកប្បកិរិយាច្រងេងច្រងាងមិនសមនឹងបុត្រយើងអីបន្តិចសោះ!ឆ្ងល់ណាស់បុត្រយើងហេតុអីក៏លង់ស្រលាញ់ក្មេងដូចនាង"
"ចំពោះទ្រង់ទាល់តែខ្សែរាជវង្សអាកប្បកិរិយាមាយាធ្វើល្អនៅមុខអ្នកដទៃទើបសមជាមួយបុត្រទ្រង់មែនទេ?ទ្រង់បែបនឹងតើបានជាស្វាមីខ្ញុំម្ចាស់មិនចង់នៅរាជវាំង!!
ទោះខ្ញុំម្ចាស់បែបណានោះជាការមើលឃើញរបស់ស្វាមីខ្ញុំម្ចាស់មិនមែនសម្រេចលើព្រះនេត្រ!!របស់ទ្រង់! ខ្ញុំម្ចាស់មានចរិតបែបនេះបើទ្រង់មិនពេញព្រះទ័យក៏មិនអីដែរសំខាន់អោយតែស្វាមីខ្ញុំម្ចាស់មើលឃើញខ្ញុំម្ចាស់ល្អ ស្រលាញ់ថ្នាក់ថ្នមខ្ញុំម្ចាស់ទៅបានហើយ"មិនត្រឹមតែនិយាយទេនៅទំពាប៉ោមញ៉ែមម្ចាស់ក្សត្រីដែលឈរខឹងឡើងញ័រព្រះហស្ថថែមទៀត។សុំទោសណាថេយ៉ុងមិនដែលខ្លាចអ្នកណាទេពីមុនមក បើបានជួបម្តាយក្មេកបែបនឹងទៀតកាន់តែសប្បាយឈ្លោះហើយ។កំដរឈ្លោះបាន24ម៉ោង😭🛐
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24