Ep33:បាត់ខ្លួន

1.9K 68 0
                                    



     ថ្ងៃថ្មី....
   ថ្ងៃនេះសាន់យ៉ាទទូចសុំជុងហ្គុកទៅក្រុមហ៊ុនជាមួយ
ដោយលើកហេតុផលមិនចេះចប់មិនចេះហើយរហូតទាល់តែជុងហ្គុកយល់ព្រមប៉ុន្តែមិនបានអោយជិះឡានជាមួយទេព្រោះមិនចង់អោយប្រពន្ធគិតច្រើន កំពុងតែមិនចង់និយាយជាមួយនាយផងបើអនុញ្ញាតទៀតច្បាស់ណាស់ថានឹងបានឈ្លោះគ្នាព្រោះអ្នកដទៃ។
  "អូនកើតអីមែនទេ?ឬក៏មិនស្រួលខ្លួន?"
  "អត់មានទេ"
"ហេតុអីធ្វើមុខស្អុយ?ប្រាប់បងមក បងប្រាប់អូនហើយតើថាមានរឿងអីប្រាប់បងកុំលាក់វាធ្វើអោយអូនគិតម្នាក់ឯងចែករំលែកអោយបងជួយគិតផង"
  "អូនអត់បានគិតអីទេ មុខអូនធ្វើអោយបងគិតថាអូនលាក់បាំងមែនទេ?"នាយតែងតែសួរនាំនាងរហូតទោះនាងមិនចង់ឆ្លើយប្រឹងហីៗដាក់ក៏នាយនៅតែចូលមកជិតសួរនាំដែរ។
  "មុខអូនមិនដែលស្រពោនបែបនឹង"
"មកពីអូនប្រែប្រួលរាងកាយលែងស្អាតទើបបងមើលឃើញអូនមុខស្រពោនទេដឹង"ថេយ៉ុងនិយាយ ណាមួយក៏ចង់ដឹងថានាយគិតបែបណាពេលនាងលែងស្រស់ស្អាតតើនាយនិងបោះបង់នាងទៅយកព្រះនាងនោះដែរទេ?ខួរក្បាលនាងគិតច្រើនណាស់ប៉ុន្មានថ្ងៃនេះ។
  "ថេយ៍...បងស្រលាញ់អូនជាអូនមិនមែនរូបរាងកាយមុខមាត់ទេ បងដឹងថាការពពោះមិនមែនជារឿងស្រួលវាប្រឈមនឹងការលំបាកខ្លាំងហេតុអីបងត្រូវធ្វើអោយអារម្មណ៍មនុស្សស្រីដែលខំស្រលាញ់ខំពពោះកូនបងខកបំណងព្រោះចំណង់តណ្ហា ព្រោះសម្រស់ដែលបានបាត់បង់នោះ?គូជីវិតមិនមែនសម្រេចលើប៉ុន្មានចំណុចនេះទេបើទោះវាមានក្នុងអត្ថន័យវាក៏ដោយតែវាមិនសំខាន់សម្រាប់បងជាងអូននិងកូនទេ ទោះថ្ងៃក្រោយអូនលែងស្អាត អូនធាត់ក៏បងនៅតែស្រលាញ់អូនជាអូន
លើលោកនេះគ្មានអ្វីស្ថិតស្ថេរទេ"ជុងហ្គុកចាប់ដៃថេយ៉ុងទាំងសងខាងកាន់ក្តោបជាប់បញ្ចូនភាពកក់ក្តៅនិងផ្តល់ទំនប់ចិត្តអោយអ្នកទល់មុខដែលចាំស្តាប់ស្ទើរតែស្រស់ទឹកភ្នែក។ជុងហ្គុកអោនថើបមាត់នាងមួយសន្ទុះទើបទាញមកអោបជាប់ផែនទ្រូង។
   "អូនត្រូវចាំថាបងស្រលាញ់តែអូនម្នាក់គត់គ្មានអ្នកណាមកជំនួសអូនក្នុងបេះដូងបងបានទេ"
   "ចុះបើមានអ្នកទី3?"
"បងនឹងចាត់ការគេចោលមិនអោយមករញ៉េរញ៉ៃនឹងជីវិតពួកយើងបានទេ"
"សូម្បីតែមាតាបងមែនទេ?"
"មែន!!បងហ៊ានធ្វើគ្រប់យ៉ាងបើសិនទ្រង់ហ៊ានមកជ្រៀតជ្រែកជីវិតរបស់បង"
  "ជុង..."
  "បងនឹងមិនធ្វើអ្វីអោយហួសហេតុតែបងនឹងធ្វើអោយទ្រង់ដឹងថាបងអាចជ្រើសផ្លូវជីវិត គូជីវិតដោយខ្លួនឯងបាន"និយាយចប់ថេយ៉ុងក៏អោបនាយវិញទាំងញញឹមស្រាលហើយសំណួរដែលជុងហ្គុកឮច្បាស់ណាស់ថាសាន់យ៉ានិងមាតាជាអ្នកនិយាយប្រាប់។
  "អូនកុំគិតច្រើនអីរវាងបងនិងសាន់យ៉ាគ្មានអ្វីលើសពីពាក្យថាបងប្អូនទេហើយបងសុំហាមអូនកុំជឿសម្តីនាងហើយគិតថាខ្លួនឯងជាជនទី3ព្រោះអូនមិនមែន"
  "បងដឹង?"
  "អ្វីដែលទាក់ទងនឹងអូនបងដឹងគ្រប់រឿងដូច្នេះកុំធ្វើអ្វីផ្តេសផ្តាសអោយបងបារម្ភ ពិសេសមុខនេះឈប់ជូរទៀតទៅរាល់ដងអូនមិនមែនបែបនឹងទេ"តាំងពីសាន់យ៉ាមកដល់ប្រពន្ធនាយមុខមិនស្រស់សោះ នាងកំពុងមានផ្ទៃពោះនាយមិនចង់អោយនាយមិនសប្បាយចិត្តមុខមិនរីករាល់ថ្ងៃបែបនឹងទេ។
   "អូនចង់ធ្វើ ចង់យ៉ាងមិច?"
  "អូនគួរតែញញឹមអោយបានច្រើនអោយកូនញញឹមតាមបើអូនមុខក្រញ៉ូវមុខកូនក៏កាត់តាមនឹងដែរ"
  "ឆឹស!បារម្ភពីអូនឬក៏ខ្លាចកូនបងកើតមកមុខក្រញ៉ូវ?"
  "បងបារម្ភទាំងពីរនឹង សឺត"
  "កុំប៉ះអូន"
"ហីយ៉ា!ប្រពន្ធសម្លាញ់ប្រញាប់តែខឹងបងបារម្ភពីអូននិងកូនទាំងពីរនាក់នឹង"
"អូនឃ្លានហើយ"
"ជីស៊ីនបើកទៅហាងអាហារទៅ"
"បាទចៅហ្វាយ"

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now