Ep25:អ្នកណានិយាយប្រាប់

2.5K 88 0
                                    

     ជុងហ្គុកបានដាក់អោយថេយ៉ុងគេងទោសនាងប្រកែកក៏មិនបានហើយមួយសន្ទុះក្រោយមកនាងក៏គេងលក់ពិតមែនមើលទៅអស់កម្លាំងណាស់ហើយ។
ជុងហ្គុកបានខលអោយជីស៊ីនទិញអាហារយកមកអោយនៅក្រុមហ៊ុននិងបានខលប្រាប់ម៉ែដោះមិនអោយ
ធ្វើអាហារព្រោះនាយមិនបានត្រឡប់ទៅផ្ទះ។កំពុងតែ
អង្អែលក្បាលប្រពន្ធបានបន្តិចទូរស័ព្ទរបស់នាយក៏រោទិ៍ទើបនាយដើរទៅអោយឆ្ងាយកុំអោយរំខានដល់អ្នកដែលកំពុងគេង។គ្រាន់តែបានឃើញលេខភ្លាមជុងហ្គុកមិនចង់លើកនោះទេច្បាស់ណាស់ថាទ្រង់បានអានសាររួចហើយទើបខលមក។
    <បុត្រមិនចង់លើកទូរស័ព្ទមាតា បុត្រលែងនឹកនាមាតាលែងនឹកនាគ្រួសារហើយឬយ៉ាងមិច?!ចង់នៅទីនោះរហូតចោលបិតាមាតាអ៊ីចឹងឬ?បុត្រមានត្រិះរិះពិចារណាខ្លះដែរទេ?មាតាបណ្តោយបុត្រមក10ឆ្នាំជាងបុត្រគិតថាបុត្រលែងជាប់ខ្សែរាជវង្សហើយមែនទេ?ជុងហ្គុក ចាស្ទីន!!!>
    "ទ្រង់ចូលចិត្តមានបន្ទូលពីរឿងនេះអ៊ីចឹងទ្រង់កាត់បុត្រចេញពីត្រកូលទៅនោះបុត្រនឹងមិនជាប់ខ្សែរាជវង្សមិនធ្វើអោយទ្រង់មកត្រូវពិបាកព្រះទ័យព្រោះបុត្រនោះទេក្រាបទូល"
   <ជុងហ្គុក!!>
  "បុត្រដឹងថាបុត្រអាយុច្រើនហើយបុត្រក៏ចេះគិត បុត្រមិនមែនកូនក្មេង បុត្រចេះមើលថែខ្លួនឯងរកមនុស្សដែលខ្លួនឯងស្រលាញ់ហើយៗបុត្រក៏មិនដែលភ្លេចមាតាបិតា បុត្រសន្យាហើយថាមួយឆ្នាំបុត្រទៅលេងទ្រង់ពីរដងហេតុអីទ្រង់ចេះតែតឿនទូលបង្គំ?បុត្រដឹងថាមាតានឹកបុត្រ!តែបុត្រក៏រវល់បុត្រតែងតែផ្ញើរសារទៅទ្រង់តើទ្រង់ចង់បានអ្វីទៀត?" នាយអាយុច្រើនហើយមិនអាចចេះតែនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ទេ។បងៗអាចតែនាយមិនអាចដូច្នេះទើបនាយមករស់នៅលាក់ខ្លួននៅទីនេះដោយគ្មាននរណាបានស្គាល់ពីអត្តសញ្ញាណពិតរបស់នាយ ហើយនាយក៏មិនចង់អោយការងារដែលនាយធ្វើប៉ះពាល់ដល់រាជវង្សដែរ។
     <មាតាចង់អោយបុត្រល្អតើមាតាខុសមែនទេ?មាតាស្រលាញ់បុត្រជាងគេតែបុត្រធ្វើអោយមាតាខូចចិត្តជាងគេ បុត្រមិនយល់ពីអារម្មណ៍មាតាខ្លះទេឬ?>
   "បុត្រសុំរាជទានទោសបុត្រក៏ស្រលាញ់មាតាតែបុត្រធ្លាប់មានបន្ទូលហើយថាបុត្រចង់ជ្រើសផ្លូវជីវិតដោយខ្លួនឯងសូមមាតាយល់ពីទូលបង្គំផង"
   <បុត្រចង់រស់នៅបែបនេះរហូតទៅមែនទេ?>
  "មាតាកុំព្រួយព្រះទ័យអីបុត្រមានមនុស្សដែលបុត្រសព្វព្រះទ័យហើយ"នាយដឹងថាទ្រង់នៅតែបារម្ភពីនាយរឿងនេះ
   <ចុះអាលីសាន់យ៉ា?នាងស្រលាញ់បុត្រហើយនាងនិងបុត្រក៏ជាគូដណ្តឹងដែរ នាងចាំបុត្ររហូតមក តើបុត្រដាច់ចិត្តចោលនាងដែរមែនទេ?>
   "បុត្រទុកនាងត្រឹមជាប្អូនស្រីគ្មានអ្វីលើសពីនឹងទេហើយរឿងភ្ជាប់សម្ព័ន្ធមិត្តបុត្រជឿថាទ្រង់អាចដោះស្រាយបាន បុត្រមានជាយាហើយសញមទ្រង់យោគយល់"
    <ជាយា?!!!នេះបុត្រលួចរៀបអភិសេកមិនប្រាប់មាតាបិតា?>
  
     ពីរម៉ោងកន្លងទៅថេយ៉ុងក៏ភ្ញាក់ទើបក្រោកមកអង្គុយទាំងពេបមាត់មិចក៏នាងយល់ថាអស់កម្លាំងខុសធម្មតាបែបនេះ ធ្វើការថ្ងៃដំបូងផងមិនទម្រាំធ្វើការរាល់ថ្ងៃទៀតស្លាប់មិនខានទេមកពីមនុស្សនាងមិនដែលធ្វើហើយមើលទៅ។
     "សឺត!ឃ្លានហើយឬនៅ?"
   "អឺម"ថេយ៉ុងងក់ក្បាលទាំងមុខស្មូញៗអស់កម្លាំងទាំងដែលនាងបានគេងសោះធ្វើដូចមនុស្សអត់អាហារអត់ទឹកច្រើនថ្ងៃយ៉ាងចឹង បានគេងគួរណាតែមានកម្លាំងតែនេះអស់កម្លាំងទៅវិញ។
   "នេះបងអោយជីស៊ីនទិញមកឆាប់ញាំទៅ វានៅក្តៅ
ឧណ្ណៗដែរ"ថេយ៉ុងកាន់ចានកាន់ចង្កឹះប្រញាប់ចាប់អាហារមកញាំឡើងពេញមាត់មើលទៅដូចជាឃ្លានខ្លាំងណាស់ក្រោកមកអត់លុបមុខញាំយកៗតែម្តង។
   "លោកអត់ញាំទេ?"
  "បញ្ចុកបងផង"
  "អត់ដៃ?ចាប់ញាំខ្លួនឯងទៅ"នាងមិនខ្វល់គិតតែពីបូមយកៗឯជុងហ្គុកបានត្រឹមអស់សំណើចនឹងភាពប្រមិចក្រមើមរបស់នាងដែលញាំអាហារដូចកូនក្មេង។
   "អោយញាំអាហារមិនមែនមកថើបខ្ញុំទេ"
  "ថើបអូនឆ្អែតហើយ"
"មនុស្សឆ្គួតនៀក!!"ថេយ៉ុងចាប់អាហារញាត់មាត់នាយ
"ឆ្ងាញ់តើ"ជុងហ្គុកទំពារញាំក៏ងក់ក្បាលតិចៗសរសើរឯថេយ៉ុងដឹងល្បិចនាយដែលចង់អោយគេបញ្ចុកទាល់តែបាន។ហើយចុងក្រោយថេយ៉ុងត្រូវញាំខ្លូនឯងផងបញ្ចុកនាយផងរហូតទាល់តែអស់អាហារពីលើតុសាហាវណាស់ នាងក៏យល់ថាថ្ងៃនេះនាងញាំច្រើនដែរ។
   "ឆ្អែតមានកម្លាំងធ្វើការ"ថេយ៉ុងផ្អែកសាឡុងទាំងអង្អែលពោះដូចកូនក្មេង
   "ថ្ងៃមិនបាច់ធ្វើក៏បានអូនគ្រាន់តែមកហាត់សមថ្ងៃដំបូង"
  "អត់ទេខ្ញុំចង់ធ្វើ"
  "អ៊ីចឹងធ្វើទីនេះហើយបងអោយឯកសារធម្មតាៗអោយអូនធ្វើលេងៗ"
"ក៏បាន"

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now