Ep27:ជាប់សោរ?

2.2K 81 1
                                    

    ថេយ៉ុងញាំផងមើលរឿងក្នុងទូរស័ព្ទផងព្រោះជាម៉ោងសម្រាកមើលផងញញឹមផងហាក់ដូចមានក្តីសុខណាស់ឯសូអ៊ីននាងឆ្លៀតពេលដើរមើលស្ថានភាពនៅកន្លែងធ្វើការងារបន្តិចពេលបុគ្គលិកបានចេញទៅញាំអាហារថ្ងៃត្រង់។
    ចំណែកជុងហ្គុកនាយបានឡើងយន្តហោះមុនពេលញាំអាហាររួច។ដំបូងនាយគិតថានិយាយជាមួយមាតារួចនាយនឹងឡើងយន្តហោះតែម្តងប៉ុន្តែមាតាក៏ឃាត់អោយនៅញាំអាហារជុំគ្នាទើបនាយយល់ព្រមដោយមិនចង់អោយមាតាពិបាកព្រះទ័យសុខចិត្តនៅចាំញាំអាហាររួចទើបលាលោកទាំងពីរត្រឡប់មកប្រទេសកូរ៉េវិញ។ប៉ុន្តែ
ឡើងមិនទាន់ប៉ុន្មានម៉ោងផងស្រាប់តែព័ត៌មានខាងអាមេរិកចុះផ្សាយពីរូបរបស់នាយនឹងសាន់យ៉ាដែលបានទៅញាំអាហារជាមួយគ្នាកាលពីព្រឹកមិញ។
    "មាតា"គ្រាន់តែបានឃើញខេបសិននាយចាប់បានភ្លាមថាជាស្នាដៃអ្នកណា ហេតុអីក៏ទ្រង់នៅតែធ្វើបែបនេះ។
  "ចៅហ្វាយចាត់ការទេទាន?"ជីស៊ីន
"ចាត់ការក៏មាតាមិនឈប់ត្រឹមនឹងដែរ"
"ចុះបើអ្នកនាងឃើញនោះទាន?"
"នោះហើយទើបយើងបារម្ភ"
"ខ្ញុំនឹងអោយសូអ៊ីនហាមមិនអោយអ្នកនាងលេងទូរស័ព្ទទេទាន"
"ខលសួរនាងទៅ"
"បាទទាន"

   ងាកមកមើលអ្នកនៅកន្លែងការងារវិញក៏ដល់ម៉ោងទៅផ្ទះវិញ។ថេយ៉ុងឆ្លៀតមើលទូរស័ព្ទបន្តិចក៏ស្រាប់តែបានឃើញព័ត៌មានក្តៅៗភ្លាមៗតែម្តងទម្រាំសូអ៊ីនមកឃាត់ថេយ៉ុងបានឃើញអស់ទៅហើយ។
    "ណាត់ជួបសុទ្ធតែព្រះនាងអស្ចារ្យណាស់"គេស្រាប់
តែមានអារម្មណ៍ថាអួលៗឈឺក្នុងទ្រូងចង់ខឹងបន្តិចចង់យំបន្តិចគេមិនដឹងថាអារម្មណ៍គេបែបណាទេ។
   "អ្នកនាងគឺថា..."សូអ៊ីនខំរត់មករកបម្រុងកុំអោយបើកទូរស័ព្ទប៉ុន្តែហួសពេលហើយឯថេយ៉ុងសម្លឹងនាងបែបស្ងប់ស្ងាត់ទឹកមុខស្មើខុសពីរព្រឹកនិងថ្ងៃមិញទើបសូអ៊ីនអាចសន្និដ្ឋានបានថាថេយ៉ុងបានឃើញព័ត៌មាននោះបាត់ទៅ។
   "បងមានការអី?បើគ្មានទេពួកយើងទៅផ្ទះទៅខ្ញុំធ្វើការងាររួចហើយ"
  "ចា៎ស"សូអ៊ីនអោនបន្តិចទើបចាំអោថេយ៉ុងចេញមកទើបនាងទៅតាមក្រោយឯអ្នកធ្វើការផ្សងទៀតក៏នាំគ្នាមើលកាយវិការពួកគេដូចចៅហ្វាយនិងកូនចៅមិនសមជាមិត្តរួមការងារសោះ។
    តាមផ្លូវថេយ៉ុងស្ងាត់មើលដងវិថីដែលមានមនុស្សជាច្រើនដើរនិងជិះទៅមកៗទាំងកែវភ្នែករឹងមិនព្រិចទើបសូអ៊ីនចាប់បានដោយមិនភ្លេចផ្ញើរសារប្រាប់ជីស៊ីន។
   "អ្នកនាងមានរឿងអ្វីមែនទេ?"
  "គ្មានទេ"
  "ប៉ុន្តែទឹកមុខមុខអ្នកនាងបានបញ្ជាក់ហើយតើអ្នកនាងបានឃើញព័ត៌មានហើយមែនទេ?"
  "ខ្ញុំមិនបានខ្វល់ទេ"
"ពិតមែនឬ?ចុះហេតុអីអ្នកនាងស្ងៀមស្ងាត់ម៉្លេះ?"
"ខ្ញុំគ្រាន់តែនឹកប៉ាម៉ាក់ប៉ុណ្ណោះ"
"អ៊ីចឹងហេតុអីអ្នកនាងមិនទៅលេងពួកគាត់?"
"ពួកគាត់គេចមិនអោយខ្ញុំជួបទេ ទាក់ទងក៏មិនបាន"
"ហេតុអីទៅ?"
"ខ្ញុំក៏មិនដឹងហេតុផលដែរ"
"ចុះរឿងព័ត៌មានអ្នកនាងមិនខលសួរលោកម្ចាស់ទេឬ?"បើសិនជាប្រពន្ធផ្សេងប្រហែលជាខលទៅតូងតាំងដាក់ប្តីហើយតែថេយ៉ុងធម្មតា។
"ខលធ្វើអី គេធ្វើអីជាសិទ្ធរបស់គេខ្ញុំទៅហាមបានប្រយោជន៍អី"មាត់និយាយថាមិនខ្វល់តែនិយាយបែបតម្លើងសម្លេងនោះគេហៅថាអ្វី?
"តែខ្ញុំថា-"
"បងឈប់និយាយទៅខ្ញុំមិនចង់ស្តាប់ទេទោះគេទៅស្រលាញ់គ្នាជាមួយព្រះនាងនោះក៏ខ្ញុំមិនខ្វល់ដែរ"
  "ពិតជាមិនខ្វល់មែន?តែអាការៈអ្នកនាងគឺដូចជាមនុស្សស្រីប្រចណ្ឌយ៉ាងចឹង"
"គ្មានទេ!!ខ្ញុំមិនទៅប្រចណ្ឌខឹងគេទេ ទោះគេនាំទាំងព្រះនាងនឹងមកទៀតក៏ខ្ញុំមិនខ្វល់ដែរ"
"មិន-ប្រចណ្ឌទេហិហិ"មិនប្រចណ្ឌនិយាយខ្លាំងៗប៉ុន្នឹងទម្រាំប្រចណ្ឌនាងស្រម៉ៃសភាពលោកម្ចាស់នាងមិនចេញទេថាមានរូបរាងបែបណា។គេតែងតែថាមនុស្សស្រី
ចូលចិត្តនិយាយផ្ទុយបើនិយាយថាមិនប្រចណ្ឌនោះច្បាស់ជាប្រចណ្ឌបើតាមមើលខ្លាំងទៀតផង។
  "បងបើកទៅភូមិគ្រឹះគីមទៅ"
"ផ្ទះអ្នកនាងមែនទេ?"
"មែនហើយ ខ្ញុំចង់ទៅមើល"
"ចា៎ស"សូអ៊ីនប្រញាប់បត់បើកmapមើលតែម្តងកុំអោយពិបាកសួរ មើលទៅដូចជាកំពុងតែក្តៅដុំ។
    មិនប៉ុន្មានសូអ៊ីនក៏បើកមកដល់ភូមិគ្រឹះគីមដែលចាក់សោររបងតែថេយ៉ុងបានស្កេនចូលដោយមិនចាំបាច់ប្រើសោទើបដើរចូលផ្ទះរបស់ខ្លួនទាំងនឹងរលឹក។សភាពផ្ទះ
នៅដូចដើមមិនសូវមានធូលីទេឯខាងក្នុងនៅតែស្អាតប្រហែលមានអ្នកមកសម្អាត។
   "កូននឹកប៉ាម៉ាក់"ថេយ៉ុងស្រាប់តែយំពេលឃើញគ្រប់យ៉ាងនៅទីនេះហើយគេស្រម៉ៃឃើញសកម្មភាពផ្សេង។ពួកគេប្រគល់គេអោយជុងហ្គុករួចគាត់មិនដែលទាក់ទងមករកគេនោះទេ ពីរបីខែមកនេះគេនឹកគាត់ណាស់ព្យាយាមទាក់ទងក៏មិនបាន សុខៗគេស្រាប់តែនឹកពួកគាត់។
  "កូនចង់អោយពួកយើងរស់នៅជុំគ្នាវិញមិនចង់នៅជាមួយប្រុសម្នាក់នោះទេហ្ហឹកៗ"តាមពិតគេឈឺនៅពេលឃើញព័ត៌មាននោះមានន័យថាគេកំពុងស្រលាញ់ស្វាមីគេពិតប្រាកដហើយតែគេមិនទទួលស្គាល់អារម្មណ៍នោះ
គេតែងតែប្រាប់ខ្លួនឯងថាគេមិនបានស្រលាញ់នាយ គេមិនទទួលស្គាល់នាយតែបេះដូងគេទទួលស្គាល់នាយតាំងពីពេលណាក៏មិនដឹងឬក៏តាំងពីប្រចណ្ឌនាយលើកដំបូង?
   "កូនស្អប់គេហ្ហឹកៗ"ថេយ៉ុងជូតទឹកភ្នែកចូលទៅអង្គុយលើសាឡុងរំងាប់អារម្មណ៍ ខឹងប្រចណ្ឌគេមកយំម្នាក់ឯងពេលនោះទូរស័ព្ទគេក៏រោទិ៍ដែលជាលេខ
ជុងហ្គុក ថេយ៉ុងក៏ចុចបិទទាំងមុខម៉ូវតែនាយនៅតែខលមកទើបគេចុចបិទគ្រឿងតែម្តង។នាងដឹងថានាយចង់ខលមកបកស្រាយលួងលោមនាងតែកុំសង្ឃឹម!ទៅអាមេរិកធ្វើការតែបែរជាទៅDateជាមួយព្រះនាងណាមិនដឹងពិសេសរូបនោះគឺនាងថើបស្រីម្នាក់នោះគេខឹងឡើងក្តៅស្លឹកត្រចៀកមិនបាច់មានអ្នកណាមកបញ្ឆេះទេ
គ្រាន់តែឃើញគេខឹងAutoតែម្តងលើកនេះខុសរាល់ដង។
  "អោបថើបបណ្តើរគ្រប់ស្រីហើយមកនិយាយថាស្រលាញ់យើងគួរអោយខ្ពើម!!!គម្រក់បំផុត" ថេយ៉ុងសង្ងំនៅផ្ទះដល់យប់ទើបត្រឡប់ទៅវិញ។

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now