បន្ទាប់ពីនិយាយគ្នារួចគ្រប់គ្នាក៏នាំគ្នាដំណើរពិធីខួបអាពាហ៍ពិពាហ៍របស់ចៅហ្វាយយ៉ាងសប្បាយរីករាយចំណែកដូជុនដែលងងុយគេងនោះក៏ស្វាយញាំនំនឹងគេដែរតែមិនប៉ុន្មានក៏ទន់ភ្នែកគេងលក់បាត់ទើបជុងហ្គុកត្រូវនាំកូនទៅគេងក៏ដូចជាប្រពន្ធទៅសម្រាកឯនាយក៏នៅជប់លាងជាមួយអង្គរក្សនិងអ្នកបម្រើដទៃយូរគួរសមទើបឈប់ឡើងទៅគេងអោបប្រពន្ធវិញ។នាយមិនបានផឹកព្រោះខ្លាចធ្វើអោយថេយ៉ុងធុំក្លិនពិបាកក្អួត។
កន្លងទៅពីសប្តាហ៍ជុងហ្គុកក៏ត្រូវទៅរាជវាំងព្រោះតែ
មាតាហៅទៅពិធីជប់លាងទ្រង់ថាធ្វើដើម្បីបង្ហាញព្រះភក្រ្ត
ទ្រង់ជាសាធារណៈផង។ដំបូងនាយថាទៅនៅសប្តាហ៍ក្រោយតែមាតាខលហៅប្រាប់អោយទៅមុនទើបនាយត្រូវឡើងទៅដើម្បីចូលរួមពិធីតែម្តង។ពួកគេទាំងបីកំពុងតែជិះយន្តហោះទៅសហរដ្ឋអាមេរិកដើម្បីចូលរួមពិធី។
"ប៉ាៗហេតុអីMommyមើលទៅខ្សោយៗបែបនេះ?"
ដូជុនដែលអង្អុយលើប៉ាៗងាកទៅមើលម៉ាក់ដែលគេងលក់ មួយរយៈនេះគេមើលឃើញម៉ាក់របស់គេដូចជា
អត់ស្រួលខ្លួនតែសួរទៅម៉ាក់ៗគេបែរជាសើចញឹមៗប្រាប់ថាមិនអីទើបគេឈប់សួរប៉ុន្តែពេលនេះឃើញទ្រង់គេងរហូតទើបអាល្អិតអត់នឹងសួរមិនបាន។គេមិនទាន់បានដឹងទេថាម៉ាក់កំពុងពពោះប្អូនរបស់គេតាមពិតនាយចង់ស៊ុបប្រាយនៅថ្ងៃខួបកំណើតរបស់គេតែមើលទៅលាក់អាល្អិតមិនបានទេ។
"ប៉ាមានរឿងមួយចង់ប្រាប់កូន"
"រឿងអ្វីទៅ?"
"ម៉ាក់កូនកំពុងមានប្អូនអោយកូនណា"
"Oh!!!នៅឯណាទៅប៉ាៗ?"
"គឺនៅក្នុងពោះMommyរបស់កូនទាល់តែច្រើនខែទៀតទើបដូជុនអាចមើលប្អូនបាន តើកូនសប្បាយចិត្តទេ?"
"បាត!សប្បាយចិត្តខ្លាំងណាស់"
"មិនយូរទេកូននឹងបានឃើញមុខប្អូនហើយ"
"ប៉ាៗហាហេតុអីក៏អូននៅក្នុងពោះអត់នៅក្រៅចុះពេលកូននៅតូចតើកូននៅឯណា?"
"កូនក៏នៅក្នុងពោះ Mommy"
"ចឹងMommyជាម៉ាឈីនផាលិតដូចម៉ាឈីនផាលិតកង់ក្នុងរឿងតុកាតាដែរមែនទេប៉ាៗ?"
"ដូជុននិយាយអី?"អ្នកទាំងក៏ងាកទៅថេយ៉ុងដែលកំពុងអង្គុយជ្រួញចិញ្ចើមក្រោយស្តាប់កូននិយាយរួច។នេះកូននាងចាត់ទុកនាងជាម៉ាស៊ីនផលិតកង់ឬ?ឯដូជុន
វិញប្រញាប់លើកដៃខ្ទប់មាត់គ្រវីក្បាលយ៉ាងលឿន។
"កូនអត់បាននិយាយអ្វីទេ Mommy "ជុងហ្គុកលួចខ្សឹបប្រាប់កូនទើបដូជុនលើកដៃបិទមាត់មិនហ៊ាននិយាយ។
ថេយ៉ុងមិនសួរនាំគ្រាន់តែសម្លឹងមុខឪកូនពីរនាក់នឹង
ភ្លៀកៗរួចក៏ដាក់ខ្លួនគេងវិញ នាងមិនដឹងយ៉ាងមិចទេនាងចេះតែអស់កម្លាំងចង់គេងរហូតតាមមើលកូននាងម្នាក់
នេះធ្វើអោយនាងខ្ចិលហើយ។ល្រោយពីធ្វើដំណើរអស់ជាច្រើនម៉ោងយន្តហោះក៏បានចុះចតនៅក្នុងរាជវាំងដែលមានទិដ្ឋភាពស្រស់បំព្រងព្រោះតែមានពិធីជប់លាងទើបអ៊ូអរចម្រុះបែបនេះ។
"ម៉ោះបងបី"
"មិនអីទេអូនអាចដើរបានតើ បងកុំធ្វើអោយអូនខ្ចិលបានទេ?!"
"OK!OK!"នាយមិនចង់ជំទាស់ចិត្តម៉ែគ្រូអ្ហាស!ប្រពន្ធ
នោះទេព្រោះដឹងថាអារម្មណ៍មនុស្សស្រីមានផ្ទៃពោះបែបណាតែថាលើកនេះកាចជាងកំណើតដូជុនទៅទៀតមិនដឹងថាប្រុសឬស្រីទេនេះបើជាកូនស្រីធានាថាកាត់តាមម៉ាក់មិនខាន។
"ប៉ាពរកូនវិញ"ដូជុនលើកដៃទៅរកប៉ាៗអោយប៉ាៗពរទើបជុងហ្គុកមកលើកកូនពរចុះទៅខាងក្រោមដោយមានការស្វាគមន៍ពីមាតាបិតានិងម្ចាស់បងក៏ដូចជាសាន់យ៉ានិងរាជបុត្រម៉ាវើរិក។ក្រោយពីដូជុនបានមួយឆ្នាំព្រះនាងសាន់យ៉ាក៏រៀបអភិសេកជាមួយព្រះរាជបុត្រម៉ាវើរិកព្រោះតែបានមើលចិត្តគ្នាយូរហើយទម្រាំបានរៀបអភិសេកម្នាក់ៗក៏អាយុរាងច្រើនដែរ។ពេលនេះអ្នកទាំងពីរមានកូនស្រីម្នាក់ទើបនឹងបាន5ខែប៉ុណ្ណោះ។
"ដូជុនចៅយាយ"
"ជំរាបសួរលោកតាលោកយាយលោកពូអ្នកមីង"ដូជុន
នៅលើដៃប៉ាៗធ្វើការគោរពទៅមនុស្សចាស់អោយតែមកគឺតែងតែបែបនេះ។អ្នកនៅទីនេះស្រលាញ់គេសម្បើមណាស់មកលេងម្តងៗមិនថាក្មេងចាស់ទេគឺមកលេងជាមួយគេគ្រប់គ្នា។
"អឹប!នេះចៅយាយធ្ងន់ជាងមុនឆ្ងាយណាស់"
"ម៉ោះអោយចៅមកបងមក បងពរម្តង"ទ្រង់ទាំងពីរចូលចិត្តដណ្តើមដូជុនតាំងពីតូចធ្វើអោយអ្នកជុំវិញអស់សំណើចបើទោះជាពួកគាត់ចាស់ៗហើយក្តីក៏នៅតែមានកម្លាំងពរចៅដែរទាំងដែលដូជុនមាឌមិនមែនតូច។
ចំណែកកូនៗឃើញហើយមានក្តីសុខណាស់ព្រោះតែពេលពួកទ្រង់ចាស់ទៅក៏នៅតែមានស្នាមញញឹមបែបជួបជុំហើយបានកូនៗនៅក្បែរពួកគាត់ក៏សប្បាយចិត្ត
មើលទៅគ្រប់គ្នាសុទ្ធតែមានក្តីសុខ។
"បុត្រៗទៅផ្លាស់ឈុតទៅពិធីនឹងចាប់ផ្តើមនៅយប់នេះ"
"ក្រាបទូល"គ្រប់គ្នាក៏បំបែកគ្នាទៅដំណាក់រៀងខ្លួនតែយើងក៏ស្រាប់តែបានឃើញម្ចាស់ក្សត្រីធ្វើភ្នែកអោយប្រពន្ធបងៗនាំថេយ៉ុងទៅហើយខាងបងជុងហ្គុកក៏នាំទៅម្ខាងទៀតតើទ្រង់ចង់ធ្វើអ្វីនឹង?។
"បងថ្លៃពួកបង?"ថេយ៉ុងអត់នឹងឆ្ងល់មិនខានក្រែងមាតាអោយទៅបន្ទប់រាងខ្លួនរៀបចំខ្លួនដើម្បីចូលរួមពិធីមែនទេហេតុអីពួកទ្រង់អូសគេមកដំណាក់តុបតែងឬក៏ត្រូវតុបតែងជាមួយគ្នា?បងថ្លៃនាងមិននិយាយតែក៏ចាប់ថេយ៉ុងទៅបន្ទប់ទឹករុញអោយនាងអោយចូលងូតទឹកផ្កាឈូករួចរាល់ក៏នាំមកលោឈុតរួចក៏ផាត់មុខ។
"តើពួកបងកំពុងធ្វើអីហេតុអីក៏អោយខ្ញុំពាក់ឈុតដូចរៀបការបែបនេះក្រែងជាពិធីជប់លៀងទេតើ?"
"គេតម្រូវអោយពាក់ឈុតនេះថេយ៍មិនបាច់ឆ្ងល់ទេបន្តិចទៀតពួកបងក៏នឹងស្លៀកបែបនេះដែរ"ថេយ៉ុងក៏ឈប់ឆ្ងល់នៅស្ងៀមអោយពួកទ្រង់តុបតែងកាយអោយទាំងនៅឆ្ងល់ហេតុអីមិនអោយឈុតគេទៅចាំបាច់ចាប់គេមកដំណាក់តុបតែងធ្វើអី។
ចំណែកខាងជុងហ្គុកវិញក៏ត្រូវបងៗចាប់អោយស្លៀកឈុតកូនកម្លោះដែរតែវាមិនសូវជាប្លែកទេសម្រាប់នាយ
តែនាយឆ្ងល់ដូចថេយ៉ុងចឹងទើបបងៗក៏ប្រាប់ពីគម្រោង
ដែលមាតាបានរៀបចំកុហកថាជាពិធីជប់លាងតាមពិតទ្រង់ធ្វើពិធីរៀបអភិសេកបែបរាជវង្សអោយអ្នកទាំងពីរសោះ។ជុងហ្គុកឮហើយភ្ញាក់ផ្អើលណាស់មិនស្មានថាមាតារៀបចំបែបនេះក៏កាន់តែភ្ញាក់ផ្អើលនោះគឺបងៗបានរៀបរាប់ថាទ្រង់ធ្វើវាជាពិសេសសម្រាប់ប្រពន្ធរបស់នាយ
ព្រោះទ្រង់បានដឹងពីដើមទងដំបូងដែលអ្នកទាំងពីររស់នៅជាមួយគ្នា។ហើយក៏ដឹងថាអ្នកទាំងពីរមិនបានរៀបការអ្វីឡើយគឺចុះអេតាស៊ីវិលរស់នៅជាប្តីប្រពន្ធប៉ុណ្ណោះទើបទ្រង់សុខៗក៏នឹងឃើញវិធីនេះឡើងមក។
"ថេយ៍ច្បាស់ជាសប្បាយចិត្តខ្លាំងមិនខាន"
"នេះចិញ្ចៀនដែលមាតាទុកសម្រាប់អនាគតជាយារបស់ឯង ទ្រង់បានអោយជាងចំណានសម្រាប់ខ្សែរាជវង្សធ្វើវាឡើងសម្រាប់នាង"នេះទ្រង់ស្រលាញ់ប្រពន្ធនាយខ្លាំងថ្នាក់នេះឬ?នាយសឹងតែទប់ស្មារតីមិនបានវាស៊ុបប្រាយពេកហើយសម្រាប់នាយដឹងពីគម្រោងរំភើបប៉ុន្នឹង
ចុះទម្រាំប្រពន្ធនាយ?
"មាតាចាំនៅខាងក្រៅភ្ញៀវក៏ចាប់ផ្តើមមកដែរពួកបងទៅរៀបចំខ្លួនសិនហើយ"
"ក្រាបទូល អរព្រះគុណម្ចាស់បងទាំងពីរណាស់"
"មិនបាច់អរគុណទេអាកូនពៅមហាសំណាង"អ្នកទាំងពីរនិយាយហើយក៏សើចរួចទះស្មាប្អូនតិចៗទើបចាកចេញទៅ។
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24