ធ្មិចបើកក៏ដល់ពេលអ្នកទាំងពីរឡើងយន្តហោះទៅអាមេរិកដោយជុងហ្គុកបានបញ្ចប់គម្រោងនិងប្រគល់ការងារអោយអ្នកគ្រប់គ្រងចាត់ការបន្តចំណែកនាយនាំភរិយាទៅរាជវាំងសំខាន់នាយទៅមុនថ្ងៃដើម្បីស៊ុបប្រាយ
មាតាបិតា។
"បើអូនងងុយគេងទៅនៅយូរទៀតទើបដល់"នាយប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនសម្រាប់ការហោះហើរ។
ចេញដំណើរមកបាន4ម៉ោងជុងហ្គុកងាកមកប្រាប់ភរិយា
ដែលអង្គុយធ្វើភ្នែកម៉ក់ៗនាយអង្អែលក្បាលនាងថ្នមៗ។
"អូនមិនទាន់ងងុយទេ"
"មានចុកត្រង់ណាទេបងម៉ាហ្សាអោយ"
"អត់ទេ"
"ចុះឃ្លានទេ?"
"អូនទើបតែញាំហើយទេបងកុំបញ្ច្រកអូនពេក មើលមាឌអូនចង់ប៉ុនបងទៅហើយ"
"ហឹសៗមានឯណាបងខ្លាចអូនឃ្លានប៉ុណ្ណោះ"
"បងទេដែលគួរញាំឃើញតែបញ្ចុកអូនខ្លួនឯងមិនឃើញញាំ"
"បងផឹកកាហ្វេរួចហើយ"
"ហើយផឹកទៅឆ្អែតមែនទេ?អូនហាមបងប៉ុន្មានដងហើយរឿងផឹកអត់ញាំអាហារនឹង?"
"OK!OK!បងញាំអាហារៗអាឡិចលើកអាហារអោយយើង"ឥឡូវមិនបានទេទាស់ចិត្តតែបន្តិចខឹងដាច់ក្បាលដាច់កន្ទុយដូច្នេះត្រូវតែធ្វើតាម។មិនប៉ុន្មានអាឡិចក៏លើកអាហារមកអោយចៅហ្វាយ។
"យកស្រ្តបឺរីពីរប្រអប់អោយផង"
"បាទចៅហ្វាយ"នាយត្រឡប់ទៅយករបស់ដែលចៅហ្វាយមកអោយរួចទើបទៅកន្លែងនាយវិញដោយទុកអោយចៅហ្វាយៗនៅតែពីរនាក់។
"នេះសម្រាប់អូនញាំកំដរមាត់ទៅ"ថេយ៉ុងសម្លក់នាយបន្តិចទើបកាន់យកមកញាំពីរផ្លែក៏ឈប់ព្រោះឆ្អែត ប្តីរបស់គេពៅៗដល់គេមាឌដូចជ្រូកទៅហើយ។
ក្រោយពីធ្វើដំណើរអស់ជាច្រើនម៉ោងអ្នកទាំងពីក៏មកដល់សហរដ្ឋអាមេរិកតែនាយមិនបានទៅរាជវាំងភ្លាមៗនោះទេព្រោះថេយ៉ុងគេងលក់ទើបនាយសម្រេចចិត្តយកប្រពន្ធទៅគេងសណ្ឋាគាររបស់នាយសិនចាំគេភ្ញាក់នាំទៅតែម្តង។មកដល់មានកូនចៅនាយចាំទទួលការពារជាស្រេច។មកដល់បន្ទប់នាយដាក់ប្រពន្ធថ្នមៗលើពូកមុននឹងរៀបចំអោយនាងគេងស្រួលបួលហើយនាយក៏ចូលទៅសម្អាតខ្លួនដើម្បីមកគេងកំដរនាង។នាយចូល
បន្ទប់ទឹកមួយសន្ទុះពេលចេញមកវិញក៏ឃើញប្រពន្ធនាយភ្ញាក់អង្គុយផ្អែកខ្នងនឹងគ្រែបាត់ទៅហើយទើបនាយប្រញាប់ចេញមកសួរនាំ។
"អូនភ្ញាក់ហើយមានឈឺក្បាលឈឺត្រង់ណាទេ?"
"អូនចុកចង្កេះ"នាងពេបមាត់ដាក់ស្វាមីបន្តិចព្រោះតែឈឺពេលក្រោកមុននេះ។ឯជុងហ្គុកឮតែប្រពន្ធឈឺចង្កេះក៏ឡើងទៅលើពូកទាំងស្លៀកកន្សែងសក់នៅសើមនៅឡើយឡើងទៅសារ៉េយកខ្នើយដាក់កល់ខ្នងមុននឹងចុះទៅរកប្រដាប់ម៉ាហ្សាដែលនាយបានដាក់មកដើម្បីម៉ាហ្សាអោយប្រពន្ធមិនចាំយូរ។
"ចុះស្មាចុកទេ?"មាត់សួរតែដៃក៏ធ្វើសរសៃរអោយមិនបាច់នាងឆ្លើយអាចថាវាជាទម្លាប់ដែលនាយតែងតែសួរហើយធ្វើជាប្រចាំ នាយដឹងថាមនុស្សពេលពពោះពិបាកខ្លាំងទើបនាយរៀនមើលរៀនស្វែងយល់ដើម្បីបានមើលថែប្រពន្ធនាយ។
"បានហើយអូនចង់ងូតទឹក"
"បាទ"នាយលើកបីប្រពន្ធទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន
ឯថេយ៉ុងអោបកនាយជាប់មុននឹងផ្អែកក្បាលនឹងទ្រូងប្តីបន្តិចមើលទៅប្រហែលនៅរោយកឯជុងហ្គុកនាយចាប់អារម្មណ៍គ្រប់យ៉ាងទោះមិនមាត់តែពេលដល់បន្ទប់ទឹកនាយបំពេញតួនាទីគ្រប់សព្វបែបយ៉ាងរហូតទាល់តែរួចរាល់។បន្ទាប់ពីស្លៀកពាក់រួចជុងហ្គុកក៏នៅធ្វើសរសៃអោយប្រពន្ធដូចដើម។
"អូនឃ្លានទេ?"
"អត់ទេ"
"អ៊ីចឹងពួកយើងទៅរាជវាំងតែម្តងណា"
"អឺម"ថេយ៉ុងងក់ក្បាលទើបជុងហ្គុកបញ្ឈប់សកម្មភាពក្រោកមកចង់បីតែថេយ៉ុងហាម គេចង់ដើរខ្លួនឯងប្តីបីរាល់ថ្ងៃចង់ទម្លាប់អស់ទៅហើយ។
ឡានបត់ចូលបរមរាជវាំងដោយមានអង្គរក្សអោនគោរព
ជាច្រើនព្រោះដឹងថាជាឡានអ្នកណា។ចំណែកអ្នកបានឃើញក៏យកដំណឹងទៅប្រាប់អ្នកខាងក្នុងវាំង មិនប៉ុន្មានក៏លេចវត្តមានម្ចាស់ក្សត្រីចេញមកជាមួយព្រះជាមួយទឹកព្រះភក្រ្តរីករាយព្រោះមិននឹកស្មានថាបុត្រមកមុនថ្ងៃបែបនេះសោះថែមទាំងមកមិនប្រាប់ថែមទៀត។
"អូនប្រាប់ថាកុំបី"ថេយ៉ុងខាំមាត់សម្លក់ស្វាមីពេលនាយអោនបម្រុងបីនាងដែលខំលួចចុះមុនឯមាតាបិតាដែលចុះមកទទួលក៏អស់សំណើចជាមួយកាយវិការរបស់ពួកគេ។មិនត្រឹមតែមាតាបិតាទេម្ចាស់បងនាយទាំងពីរព្រមទាំងជាយាក៏យាងមកដូចគ្នា ជាធម្មតាពួកទ្រង់រវល់ណាស់តែថ្ងៃនេះបែរជាទំនេរមកជុំគ្នា។ក្រោយពីខាំមាត់ដាក់ស្វាមីរួចថេយ៉ុងងើបមុខមកស្រាប់តែភ្ញាក់ជាមួយវត្តមានមនុស្សមកជាច្រើននាក់មិនដឹងថាជាអ្នកណាខ្លះនាងស្គាល់តែមាតាបិតាប៉ុណ្ណោះតែថាមានអ្នកមុខស្រដៀងស្វាមីនាង នោះប្រហែលជាម្ចាស់បងស្វាមីនាងទេដឹង?
"ថ្វាយបង្គំមាតាបិតា"ជុងហ្គុកអោនគោរពក្នុងនាមជារាជបុត្រឯមាតាបិតាញញឹមទទួលមុននឹងអោបបុត្រហើយជុងហ្គុកក៏ហួសទៅអោបបងៗដែលបែកគ្នារាប់ឆ្នាំមិនងាយបានជួប។ឯថេយ៉ុងធ្វើភ្នែកម៉ក់ៗព្រោះមិនដឹងធ្វើខ្លួនបែបណាព្រោះតែសុខៗគេក្លាយជាប្រពន្ធរាជបុត្រ
គេរៀបខ្លួនមិនត្រូវ។
"កុំភ័យអីបើបុត្រមិនចេះនិយាយបុត្រអាចនិយាយភាសាធម្មតាបានទីនេះមិនប្រកាន់ទេ"ម្ចាស់ក្សត្រីចូលមកកាន់ដៃបុត្រដែលអោនគោរពមុននេះហើយក៏ស្ងាត់សង្ស័យតែមិនចេះនិយាយភាសារាជសព្ទហើយបានជាឆ្កឹងបែបនេះ។
"អរគុណអ្នកម៉ាក់"ថេយ៉ុងញញឹមតាមទម្លាប់កាលពីនៅកូរ៉េប្រើភាសានិយាយធម្មតាជាមួយទ្រង់។
"នេះម្ចាស់ប្អូនយើងសង្ងំយកប្រពន្ធក្មេងនៅកូរ៉េទេឬ?"
ជុងហ្គូនិយាយបង្អាប់ប្អូនដែលឈរធ្វើមុខស្មើៗតាមទម្លាប់ពេលមករាជវាំង។ទ្រង់និយាយភាសាធម្មតាតាមសម្តីមាតាស្តាប់ទៅដូចគ្រួសារសាមញ្ញមួយយ៉ាងចឹង។
"ម្ចាស់បងកុំចេះតែយកការពិតមកនិយាយលេងអី"
ជុងហ្គុនចូលរួមបង្អាប់ប្អូនតាមម្ចាស់បងដែលធ្វើអោយអ្នកផ្សេងអស់សំណើចឯថេយ៉ុងអៀនប៉ុន្តែជុងហ្គុកវិញមុខឡើងក្រម៉ូវព្រោះត្រូវម្ចាស់បងៗព្រួតបង្អាប់។
"បិតាថាចូលខាងក្នុងសិនទៅ"
"មែនហើយៗតោះ"
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24