ជុងហ្គុកបានចាកចេញស្របពេលពេលជួសជាមួយមនុស្សស្រីម្នាក់ប៉ុន្តែនាយមិនចាប់អារម្មណ៍តែមនុស្សស្រី
ម្នាក់នោះបានឃើញនាយនិងតាមមើលជាប់មិនដាច់ទាល់តែនាយទៅផុតទើបនាងដើរទៅបន្ត។
"យន្តហោះត្រៀមរួចហើយទាន"មកដល់ឡានកូនចៅដែលចាំបើកទ្វារឡានអោយក៏រាយការណ៍ នាយងក់ក្បាលមុននឹងឡើងឡានសារ៉េអាវរួចទើបកូនចៅចេញដំណើរចាកចេញទៅ។យប់....
ទម្រាំមកដល់កូរ៉េវិញវាក៏យប់ជ្រៅណាស់ដែរ កូនចៅដែលដឹងនៅចាំបើកទ្វារអោយចៅហ្វាយរួចទើបនាយអោយពួកគេទៅសម្រាកឯនាយក៏ឡើងទៅបន្ទប់ដោយមានកូនចៅអូសវ៉ាលីតាមទៅ។
"ឯងទៅសម្រាកបានហើយ"ជុងហ្គុកឈោងដៃយក
វ៉ាលីពីកូនចៅទើបអោយគេទៅសម្រាក។
"បាទចៅហ្វាយ"
"សឺត!"នឹកណាស់ទ្រាំចាំងូតទឹករួចទើបថើបមិនបានទេ ថើបមួយសិនចាំសម្អាតខ្លួន។ជុងហ្គុកទុកអាវធំមុននឹងយកកន្សែងចូលបន្ទប់ទឹក មួយសន្ទុះទើប
ចេញមកវិញជាមួយឈុតគេងពណ៌ខ្មៅរលោង ឈរផ្លុំសក់មួយសន្ទុះទើបឡើងគេងទាញនាងអោយគេងកើយដៃអោបនាងយ៉ាងណែនទាំងអារម្មណ៍នឹក។បែកបីថ្ងៃដូចបែករាប់ខែ នាយគេងមិនសូវបានទើបធ្វើការអោយឆាប់ហើយប្រញាប់បានមកជួបក្មេងខ្លះតែពេលមកដល់គេគេងលក់គ្មានកម្រើកបើទោះជានាយលើកក៏នាងគេងធ្វើមិនដឹងពិតជាត្រមក់មែនបើគេចាប់រំលោភមិនដឹងថាក្រោកឬអត់។
"ហ្ហឹម"ថេយ៉ុងក្រហឹមតែមិនបើកភ្នែកមុននឹងស្រវាអោបនាយវិញធ្វើដូចខ្នើយអោបឯជើងស្រាប់តែលើកគង
នាយភ្លាមៗធ្វើអោយជុងហ្គុកអស់សំណើចពេលឃើញងាយវិការរបស់នាងទើបស្របអោបថើបសក់នាងថើរៗទើបបិទភ្នែកគេង។ព្រឹកឡើង....
"ហ្អឹស??"ថេយ៉ុងបម្រាស់ទាំងអោបនាយណែនប៉ុន្តែក៏ស្រាប់តែជ្រួញចិញ្ចើមពេលគិតដល់របស់ដែលនាងបានអោបទើបប្រញាប់បើកភ្នែកមកយ៉ាងរហ័សឃើញប្រុសចាស់កំពុងអោបនាងហើយនាងក៏អោបនាយហើយតើវាកើតឡើងបានយ៉ាងមិច?នាយមកវិញតាំងពីពេលណា?
តិចគេយល់សិប្តទេដឹង?ឬក៏គេនឹកនាយដល់មមើរឃើញនាយ?វាមិនអាចទេ!!
"សាច់ពិតមែនតើ"ឆ្លាតណាស់សាច់ខ្លួនឯងមិនក្តិចទេបែរជាលូកទៅក្តិចអ្នកដែលគេងលក់ទៅវិញសំខាន់មួលគេហើយនិយាយដូចធម្មតាមិនគិតពីអ្នកដែលកំពុងគេងលក់កន្រ្តាក់បើកភ្នែកទាំងមិនទាន់អស់ងងុយមក
សម្លឹងនាងជ្រួញចិញ្ចើមទាំងមិនដឹងអីទាល់តែសោះបែរជាឈឺសាច់ទាំងព្រឹក។
"សឺត!មិចក៏ធ្វើមុខបែបនេះ?"ជុងហ្គុកឈ្មុលចូលទៅថើបថ្ពាល់នាងមួយខ្សឺតអោបអឹបមុខនឹងទ្រូងនាងសង្ងំគេងតែមាត់សួរ។ចំណែកថេយ៉ុងជ្រួញចិញ្ចើមមុននេះប្តូរមកជាភ្ញាក់ផ្អើលព្រោះវាជាការពិតមិចក៏នាយមកមិនប្រាប់នាង?ហើយមកតាំងពីស្មើណា។
"លោកមកដល់តាំងពីពេលណា?"ជុងហ្គុកចាប់ដៃនាងអោយអោបនាយវិញទើបថេយ៉ុងអោនសួរអ្នកដែលបិទភ្នែកសង្ងំក្នុងទ្រូងនាង។
"ម៉ោង11យប់មិញបងសុំទោសដែលមិនបានប្រាប់អូនព្រោះបងប្រញាប់មកធ្វើការងារខ្លះ"
"បើប្រញាប់ស្មើណាទើបក្រោក?"
"ការងារធ្វើពេលថ្ងៃក៏បានតែពេលនេះបងសុំគេងព្រោះទៅអ៊ីតាលីបងមិនសូវបានគេងទេ អោបបងអោយជាប់អង្អែលក្បាលផង"ស្តាប់សម្តីនាយហើយនាងមិនជឿទេថានាយអាយុជិត40សំខាន់ធ្វើខ្លួនដូចកូននាង។ជុងហ្គុក
សង្ងំអោបនាងយ៉ាងណែនមិនប៉ុន្មានក៏គេងលក់វិញដោយមានថេយ៉ុងគេងបំពេរ អង្អែលក្បាលដូចម៉ាក់ៗ
បើនិយាយទៅថេយ៉ុងក៏ធ្លាប់ជួយបំពេរកូនក្មេងនៅមណ្ឌលជាមួយម៉ាដាមដែរដូច្នេះគេជំនាញដូចជាថ្នាំ
ងងុយយ៉ាងអ៊ីចឹងសូម្បីជុងហ្គុកមនុស្សមិនងាយគេងបាននាងអង្អែលក្បាលបន្តិចគេងលក់បាត់។
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24