Ep48: ជប់កូនស្រី🔥

2.7K 98 0
                                    


     គ្រួសារតូចក៏នាំគ្នាទៅញាំអាហារខាងក្រៅជាមួយគ្នាដោយសារតែថ្ងៃនេះថេយ៉ុងមានគម្រោងបបួលស្វាមីញាំ
អាហារខាងក្រៅស្រាប់ រាល់ដងនាងជាអ្នកធ្វើអាហារយកមកអោយស្វាមីតែថ្ងៃនេះចង់ញាំខាងក្រៅទើបមិនបានធ្វើ។ជុងហ្គុកបាននាំភរិយាមកភោជនីយដ្ឋានល្បីឈ្មោះ
ទើបតែបើកមិនប៉ុន្មានខែមានភ្ញៀវចូលច្រើនល្បីថាឆ្ងាញ់ទើបចង់សាកមើលមានមីនុយអ្វីថ្មី។នាយបានកក់តុVIP
សម្រាប់សមាជិកបីនាក់ គ្រាន់តែចូលថេយ៉ុងញញឹមមានអារម្មណ៍ព្រោះបរិយាកាសទីនេះល្អមិនស្មានថាស្វាមីនាងស្គាល់កន្លែងបែបនេះឯជុងហ្គុកឃើញទឹកមុខប្រពន្ធហាក់ដូចចង់សួរនាយក៏និយាយបកស្រាយអោយប្រពន្ធបានស្តាប់ខ្លាចថាមេខ្លាឆ្នាសដាក់ ឥឡូវមិនបានទេកូនមួយហើយកាន់តែឆ្នាសហើយក៏កាន់តែស្អាតនាយក៏ហួងហែងមិនធម្មតាដែរ។
   "អូនចង់ញាំអី?"នាយទាញតុអោយប្រពន្ធមុននឹងអង្គុយខ្លួនឯងដាក់កូននៅក្បែររួចទើបមើលមីនុយមុននឹង
ងាកមកសួរប្រពន្ធរួចទើបប្រាប់បុគ្គលិកតាមនឹង។
  "ប៉ាៗភ្លេចការ៉េមជុនៗហើយ"អាល្អិតចាំស្តាប់លោកប៉ាកម្មង់មុននឹងពេបមាត់អោបដៃពេលលោកប៉ាភ្លេចការ៉េមរបស់គេ។
"អ្ហា!ប៉ាភ្លេច ប្អូន!!យកការ៉េមមួយចានសុំផ្អែមល្មមសម្រាប់កូនក្មេង"
  "បាទ"
  "ប៉ាសុំទោសណាជុនៗកុំខឹងប៉ាអីបានទេ?"ជុងហ្គុកងាកមកកូនប្រុសដែលអង្គុយពេបមាត់ឯថេយ៉ុងចង់តែខ្ទប់មាត់សើចពេលឃើញមាត់ស្រួចៗរបស់កូនប្រុស។នាងជាម្តាយខ្នាញ់កូនប៉ុន្នឹងចុះទម្រាំអ្នកដទៃ?មិនចម្លែកទេដែលគ្រប់គ្នាឃើញកូននាងមិនបានឯមាតានិងបិតាដូចគ្នានិយាយរួមកូនម្នាក់នេះអោយគេខ្នាញ់ស្រលាញ់គ្រប់គ្នា។
  "ប៉ាចាស់ហើយភ្លេចតិចតួចកូនកុំខឹងអី"ឯជុងហ្គុកគ្រាន់តែឮពាក្យចាស់ងាកមកមើលមុខប្រពន្ធភ្លេតហ៊ានថានាយចាស់ផង ចាំមើលយប់នឹងត្រូវធ្ងន់មិនខាន។
  "កូនឈប់ខឹងក៏បាន"
  "កូនឈប់ខឹង ប៉ាកូនខឹងម្តង"ថេយ៉ុងសើចបន្តិចពេលឃើញទឹកមុខស្វាមីក្រញ៉ូវគ្រាន់តែនាងលោថានាយចាស់
ឯដូជុនក៏ងាកមកមើលទាំងឆ្ងល់។
"ប៉ាៗខឹងរឿងអី?ម៉ាក់ៗធ្វើអោយប៉ាៗខឹងមែនទេ?"
"ម៉ាក់កូនថាអោយប៉ា"ជុងហ្គុកបានចិត្តពេលកូនហាក់កាន់ជើងក៏ចូលតួកំសត់ភ្លាមឯថេយ៉ុងគាំងយោបល់ពេលឃើញកាយវិការប្តីចេញមកឡើងក្មេងតូចអោយកូនការពារព្រោះដឹងថាកូនកាន់ជើងលោកប៉ាណាស់។
"ម៉ាក់ថាអីអោយប៉ាៗកូន?"ទឹកមុខអាល្អិតកាន់តែអោយថេយ៉ុងហួសចិត្តឪកូនគេនេះត្រូវដៃត្រូវជើងគ្នាណាស់តាំងពីកើតម៉្លេះ។ថេយ៉ុងបម្រុងនិយាយអាហារក៏មកដល់ទើបទប់ចិត្តសិនចាំមើលទៅវិញណាត្រូវទាំងឪទាំងកូននឹង។
    អ្នកទាំងបីញាំអាហារជុំគ្នាយ៉ាងសប្បាយរីករាយទុករឿងឈ្លោះមួយឡែកដួសអាហារបញ្ចុកគ្នាធម្មតា។ក្រោយ
ពីញាំរួចទើបថេយ៉ុងខ្មើតដើរចោលប៉ាកូនគេអោយតាមលួងវិញម្តង។មកដល់Officeវិញពីរនាក់ប៉ាកូនកំពុងខ្សឹបគ្នារកវិធីលួងMommyតែមើលទៅរុញទៅរុញមកនៅនឹង។
   "កូនរកវិធីលួងMommyទៅMommyខឹងហើយ"
  "ប៉ាៗអ្នកធ្វើអោយMommyខឹងជុនៗអត់ដឹងទេ"ដល់ពេលលួងប៉ាកូនតាំងរុញអោយគ្នាមើលចុះ។
  "យ៉ាកូនជើងល្អ កូននៅខាងប៉ាMommyខឹងទាំងពីរនាក់នឹងដូច្នេះកូននិងប៉ាត្រូវលួងMommy"
  "អ៊ីចឹងប៉ាដាក់កូនចុះទៅកូនមានវិធី"រឿងនេះទុកចិត្តកូន
ប្រុសរបស់នាយចុះពូកែណាស់តែមិនដឹងបានផលឬអត់
ទេ។
  "ជុបៗៗMommyឈប់ខឹងជុនៗនិងប៉ាៗទៅពេលញាំ
បាយនុងកូននិងប៉ាៗនិយាយលេងតើ"អោយមកលួងតែបែរជាថើបប្រពន្ធនាយពេញមុខកូនក្បាលខូចឯថេយ៉ុងឡើងភ្ញាក់លេងសុទ្ធរត់មកថើបហើយថែមទាំងនិយាយ
បូញមាត់ទៀតខ្នាញ់ណាស់។
  "ចេះរបៀបលួងបែបនេះមកពីណា?ប៉ាៗបង្រៀនមែនទេ?"
  "អត់ទេ!បងមិនបានបង្រៀនកូននោះទេ"ជុងហ្គុកប្រញាប់ប្រកែកព្រោះនាយមិនបានប្រាប់អោយកូនធ្វើបែបនឹង។
  "វិធីលួងMommyតាមប៉ាៗ"គ្រាន់តែឮថាតាមប៉ាៗថេយ៉ុងងាកទៅសម្លក់ស្វាមីអោយថ្លែឯជុងហ្គុកបាស់សក់តែម្តងហើយអាកូនកំហូចតែថាវាក៏ពិតព្រោះជុងហ្គុកពេលលួងថេយ៉ុងនាយតែងតែថើបនាងជានិច្ច។
  "បងឃើញទេថាកូនធ្វើត្រាប់តាមបងនេះបើទៅលួងកូនស្រីគេធ្វើបែបនឹងម្តាយគេប្តឹងស្លាប់ហើយ"
  "ជុនៗធ្វើដាក់តែMommyមួយទេ"នេះស្តាប់យល់ដែលមែនទេ?ប៉ិនមេដៃទេតែខូចសម្បើមណាស់ចេះបកស្រាយ
ទៀតឯជុងហ្គុកក៏ញញឹមមិនសូវសមដាក់ប្រពន្ធតែមិនប៉ុន្មានប្រពន្ធក៏កើតម៉ែគ្រូប្រដៅប្តីផងកូនផងទាល់តែអស់ចិត្តតែកុំមើលមុខប៉ាកូនគេនោះ។

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now