Ep35:អូនមិនអីទេ

2.2K 73 0
                                    

  "អើស!!"ឆ្លៀតពេលកូនចៅសាន់ហ្វូរុញអោយថេយ៉ុងទៅមុខដើម្បីដោះលែងអោយជុងហ្គុកឃើញទើបសាន់យ៉ាដោះដៃចេញពីចំណងទៅរុញថេយ៉ុងអោយធ្លាក់ទៅចាងក្រោមមួយទំហឹង
"អ្ហាយ!!!"
"ថេយ៍!!!"ជុងហ្គុកស្លន់ប្រញាប់រត់ទៅត្រងភរិយាដែលកំពុងធ្លាក់មកខាងក្រោយ។ថេយ៉ុងក្តោបពោះទាំងបិទភ្នែកភ័យខ្លាចតែថាមិនត្រឹមតែជុងហ្គុកទេកូនចៅទាំងអស់សុទ្ធតែចូលរួមក្នុងការទ្រនាង។
  *ផឹប!!
  ជុងហ្គុកទ្រថេយ៉ុងបានជោគជ័យដោយមានកូនចៅនាំគ្នាប្រើដៃទ្រអស់ពីសមត្ថភាពធ្វើអោយថេយ៉ុងមិនបានកើតអ្វីព្រោះតែកម្លាំងមនុស្សច្រើនប្រៀបដូចពូកសម្រាប់ទ្របើទោះនោះជាដៃមនុស្សក៏ដោយចុះ។ថេយ៉ុងក្តោបពោះជាប់ដោយសារតែភ័យខ្លាចទើបធ្វើអោយនាយសន្លប់បាត់ស្មារតីឯជុងហ្គុកបារម្ភស្ទើរតែគាំងបេះដូង នាយគិតហើយថាវាអាននឹងបែបនឹងទើបនាយមានផែនការទុកហើយវាក៏កើតឡើងមែន វាពិតជាគ្រោះថ្នាក់ណាស់នាយមិននឹកស្មានថាវាកើតឡើងតាមការគិតរបស់នាយនោះទេ។ជុងហ្គុកចាប់ផ្តើមភ្នែកឡើងក្រហមដៃក្តាប់ឡើងសរសៃរប្រៀបបាននឹងបិសាចសណ្ឋិត។
   "សម្លាប់ពួកវាចោលអោយអស់ទៅ!!!"កូនចៅគ្រាន់តែបានឮនាំគ្នាសម្រុកឡើងចិញ្ចាំងផ្ទះមកជាច្រើនដោយម្នាក់ៗមានអាវុធមកគ្រប់ដៃចំណែកឯសាន់ហ្វូមិនទាន់ទាំងត្រៀមខ្លួនផងក៏ត្រូវរត់រកប្រាសអាយូសឯសាន់យ៉ាញ័រដៃញ័រជើងក្រាបចុះបិទត្រចៀកខ្លាចឡើងស្លកឈាម។
    "ឆាប់នាំគ្នាបាញ់តទល់ទៅ!!"
  "គ្នាវាមានច្រើនណាស់ចៅហ្វាយហើយកាំភ្លើងរះរបស់វាក៏កម្លាំងខ្លាំងទៀតយើងទប់ទល់មិនជាប់ទេ"
"យើងមិនគួរទុកចិត្តនាងព្រះនាងឆ្គួតឡប់នោះសោះ"
បើចុងក្រោយមិនអាចចាយលុយដដែលនាយមិនគួរប្រថុយអោយស្តីនឹងប៉ះពាល់ប្រពន្ធចន ជុងហ្គុកទេទោះវាជាអ្វីដែលគេត្រូវការតែពេលនេះនាយគិតថាទោះស្លាប់ក៏ពិបាកដែរ។
   "អ៊ីចឹងពេលនេះតើយើងគួរធ្វើយ៉ាងមិចទៅចៅហ្វាយ?"
  "ទៅណាមិចនឹងកើតមានតែរត់ទៅផ្លូវក្រោមដីនឹងហើយ!!"
  "បាទចៅហ្វាយសូមអញ្ជើញចៅហ្វាយ"សាន់ហ្វូននិងលូនចៅនាំគ្នារត់បាតជើងសព្រាតទាំងដែលសភាពខាងក្រៅឈាមហូរសឹងតែស្រោចភូមិគ្រឹះគេទាំងមូល មនុស្សស្លាប់រង្គាគ្មានអ្នកណាគេចផុតនោះទេព្រោះកូនចៅជុងហ្គុកជុំវិញផ្ទះសុទ្ធតែដៃបាញ់កាំភ្លើងគ្មានអោយខុសទេ។
      ផាំងៗៗៗៗៗៗ
   "អ្ហាយ!!ហ្ហឹក!!ម្ចាស់បងខ្ញុំម្ចាស់ខ្លាចជួយខ្ញុំម្ចាស់ផងហឺៗៗ"សាន់យ៉ាអង្គុយខ្ទប់ត្រចៀកស្ងៀមមិនហ៊ានងើបទាំងសម្លេងកាំភ្លើងខ្ទរខ្ទារជុំវិញបរិវេណផ្ទះទាំងមូល។
    ចំណែកជុងហ្គុកទោអកំហឹងឡើងដល់ហួសដែនកំណត់យ៉ាងណាក៏មិនអាចទុកភរិយាចោលដែរ នាយទុកអោយជីស៊ីនចាត់ការឯនាយបើកឡានដូចហោះមកមន្ទីរពេទ្យនាំប្រពន្ធមកដើម្បីពិនិត្យខ្លាចថាប៉ះពាល់ទាំងម្តាយទាំងកូនបើថេយ៍សន្លប់យូរកូនក៏កាន់តែមានគ្រោះថ្នាក់ព្រោះគ្មានអុកស៊ីសែនទៅចិញ្ចឹម។
    មន្ទីរពេទ្យ...
  ជុងហ្គុកបើកទ្វារឡានប្រញាប់ប្រញាល់បីប្រពន្ធទៅរកពេទ្យដែលគ្រាន់តែឃើញវត្តមានរបស់នាយស្លន់ស្លោនាំគ្នាប្រញាប់មករកនាយយ៉ាងលឿន។
  "ខាងនេះលោកចន"ក្រុមគ្រូពេទ្យនាំគ្នាយកគ្រែមកទទួលឯជុងហ្គុកមិនបានតបគ្រាន់តែដាក់ប្រពន្ធរួចពេទ្យរុញមិនទាន់ទេនាយរុញទៅមុនពេទ្យទៀត។
   "សង្រ្គោះប្រពន្ធខ្ញុំអោយឆាប់ឡើង!"គ្រាន់តែរុញមកដល់ នាយទើសចិត្តនឹងពេទ្យទៀតទាញសំភារៈយឺតៗទើបស្រែកមួយវ៉ាសអោយពេទ្យស្លន់ធ្វើលឿនគុណដប់។
   "ឆាប់ដឹងខ្លួនណាប្រពន្ធសម្លាញ់ បងសន្យាថានឹងចាត់ការអ្នកដែលធ្វើបាបអូននិងកូនមិនអោយវារស់នៅស្រួលទេ"ជុងហ្គុកកាន់ដៃប្រពន្ធសម្លឹងមើលគ្រូពេទ្យធ្វើតាមតួនាទីតែក្នុងចិត្តបារម្ភប្រពន្ធសឹងដាច់ខ្យល់ទៅហើយ។
   "អ្នកជំងឺគ្រាន់តែភ័យខ្លាំងពេលរាងលាយធ្លាក់ចុះពីទីខ្ពស់តែខ្ញុំសូមណែនាំ........"គ្រូពេទ្យធ្វើការរួចទើបងាកមកប្រាប់ជុងហ្គុកដែលមុខមាំស្មើអោយគ្រូពេទ្យចង់ញញើតម្តងៗដែរ។ជុងហ្គុកស្តាប់យ៉ាងយកចិត្តទុកដាក់រហូតទាល់តែចប់សម្តីទើបគ្រូពេទ្យចេញទៅអស់ នាយក៏ខលសួរជីស៊ីន។
   "ទុកវាអោយយើងចាត់ការ"
  <ចុះព្រះនាងសាន់យ៉ានោះចៅហ្វាយ?>
"អោយនាងទៅវិមានអោយរ៉ូទ្រីហ្គូទៅកំដរនាងទៅ ថេយ៍ដឹងខ្លួនស្រួលខ្លួនពេលណាយើងនឹងចាត់ការ"
  <បាទចៅហ្វាយ ចុះអ្នកនាងមានកើតអ្វីដែរទេ?>
"សំណាងហើយដែលមិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរពេលនេះមិនទាន់ដឹងខ្លួនទេ"
<ជូនពរអោយអ្នកនាងដឹងខ្លួនឆាប់ៗ ខ្ញុំសម្អាតទីនេះសិនចៅហ្វាយ>
  "អឺម!ចាត់ការអោយរៀបរយទៅកុំអោយសល់ដាន"
  <បាទទាន>
    ជុងហ្គុកអង្គុយកំដរថេយ៉ុងរហូតទាល់តែម៉ែដោះនិងស៊ូអ៊ីនមកដល់ដេញអោយទៅសម្រាកក៏មិនព្រមទៅនៅកាន់ដៃប្រពន្ធនៅនឹង។ប្រហែលមួយសន្ទុះថេយ៉ុងក៏បានភ្ញាក់ទើបជុងហ្គុកស្ទុះក្រោកសួរនាំថើបផងអោបផងឡើងថេយ៉ុងចង់ថប់ដង្ហើមទៅវិញ។
   "អូនមានឈឺត្រង់ណាទេ?ឃ្លានទេ?ញាំផឹកសិនឬអត់?"
"អូនមិនអីទេ"ថេយ៉ុងគ្រវីក្បាលបញ្ចាក់ថាមិនអីហើយក៏មិនឃ្លានអ្វីដែរ។
"សឺតៗអូនឃ្លានទេ?ម៉ែដោះធ្វើម្ហូបអោយអូនញាំពេលក្រោក ស្រ្តរបឺរីអូនក៏មានដែរ"
  "តើ-តើកូនយើងមិនអីទេមែនទេ?"ថេយ៉ុងសួរទាំងភ័យៗដៃអង្អែលពោះមិនឈប់ទើបជុងហ្គុកកាត់ន័យបានថានាងចង់សួរអី។
"កូនពួកយើងសុខភាពល្អណាស់មិនបានកើតអ្វីទេ អូនគ្រាន់តែភ័យដល់សន្លប់ពេលធ្លាក់ចុះប៉ុណ្ណោះ"
  "បងទ្រអូនមែនទេ?"
"មិនត្រឹមតែបងទេកូនចៅបងទាំងអស់ ពួកគេស្រលាញ់អូនណាស់"នាយឃើញពីទឹកចិត្តពួកគេមកជួយទ្រពិតជាស្វាហាប់ណាស់ នាយមិននឹកស្មានទេបើគ្មានពួកគេក៏នាយទ្រប្រពន្ធអាចនឹងដួលដែរដូច្នេះនាយតម្លើងប្រាក់ខែពួកគេគ្រប់គ្នា។
   "បើញញឹមបានហើយឆាប់ញាំអោយឆាប់មានកម្លាំងកូនពួកយើងក៏មានកម្លាំងដូចគ្នា"ជុងហ្គុកទាញចានស៊ុបនិងអាហារមកបញ្ចុកប្រពន្ធទាំងញញឹម ញាំមួយថើបមួយថ្នាក់ថេយ៉ុងអៀនមុខក្រហមដូចម្ទេសទុំ។គេអស់ការព្រួយបារម្ភមានតែអារម្មណ៍រំភើបពេលសម្លឹងចំមុខស្វាមី។
     ស្អែកឡើង....
   ម្ចាស់ក្សត្រីបានឡើងមកកូរ៉េបន្ទាប់ពីរ៉ូទ្រីហ្គូបានខលប្រាប់ព្រះអង្គពីការបាត់ខ្លួនរបស់សាន់យ៉ាឯព្រះអង្គក៏យាងមកដូចគ្នា។ទ្រង់មិនទាន់ដឹងរឿងនោះទេទើបបានជាមកដល់ម្ចាស់ក្សត្រីអោបថ្នម អោយនាយសម្រួលអារម្មណ៍ទាំងនាងខ្លាចចំពោះរឿងកើតឡើងមិនទាន់បាត់។ចំណែកអ្នកបម្រើគ្មានអ្នកណាស្គាល់តែក៏គិតថាអាចជាមាតាបិតាសាន់យ៉ា។
  "នេះមានរឿងអ្វីកើតឡើង?"
"ក្រាបទូលម្ចាស់ពូ ទូលបង្គំមិនទាន់បានដឹងនោះទេមានតែម្ចាស់បងប៉ុណ្ណោះដែលដឹងថាមានរឿងអ្វីកើតឡើងទ្រង់បានអោយអង្គរក្សខលអោយទូលបង្គំមកកំដរសាន់យ៉ា"
"ចុះពេលនេះជុងហ្គុកនៅឯណា?"
"អង្គរក្សប្រាប់ថាទ្រង់នៅមើលជាយានៅមន្ទីរពេទ្យឮមកថាទ្រង់ក៏ត្រូវគេចាប់ទៅដូចគ្នា"
"នេះប្រើល្បិចមាយាស្អីអោយបុត្រយើងទៅមើលថែគេទុកសាន់យ៉ាចោលបែបនេះ!!"
"ម្ចាស់អូន!!"
"ហ្ហឹស!!"ម្ចាស់ក្សត្រីព្រមស្ងាត់តែក៏ធ្វើកាយវិការខឹងនៅអោបអង្អែលក្បាលសាន់យ៉ានៅឡើយ។
  "ពេលបុត្រមកអូននឹងបានដឹងថាមានរឿងអីហើយហេតុអីបានគេបារម្ភពីប្រពន្ធជាងសាន់យ៉ា"
"ម្ចាស់បងកាន់ជើងបុត្រតែរហូត"
"ចុះអូនក៏កាប់ជើងសាន់យ៉ាដូចគ្នាមិនអ៊ីចឹង?"
"តើនៅប្រកែកគ្នាយូរដែរទេ?បើមិនទាន់ឆ្អែតទៅវិញទៅប្រពន្ធខ្ញុំត្រូវការសម្រាក"
"ជុងហ្គុក!!!នេះបុត្រដេញមាតាបិតាព្រោះស្រីម្នាក់នឹងអ៊ីចឹងឬ?"ម្ចាស់ក្សត្រីខ្ញាល់ឡើងក្រហមព្រះភក្រ្ត
"ទូលបង្គំប្រហែលជាបាត់ការចងចាំហើយថាមានទ្រង់ជាមាតា"ពាក្យរបស់នាយធ្វើអោយមាតាសឹងតែទន់ជង្គង់ខឹងស្ទើរគាំងបេះដូងឯសាន់យ៉ាញ័រទទ្រើត ព្រោះភ័យខ្លាចចំណែកព្រះអង្គបានឃើញកែវនេត្រាបុត្របញ្ជាក់គ្រប់យ៉ាងទ្រង់មិនដែលប្រកាន់ព្រោះចរិតបុត្របែបនឹងតាំងពីដើមទៅហើយសំខាន់មនុស្សស្រីក្នុងដៃដែលគេងលក់នោះស្រស់ស្អាតពោះនាងក៏រាងឡើងដែរ។
  "តើមានរឿងអីបុត្រ?"ជុងហ្គុកមិនឆ្លើយតែបានជីស៊ីនរៀបរាប់ហេតុការណ៍ទាំងអស់អោយស្តាប់ម្នាក់ៗស្រាប់តែងាកទៅសាន់យ៉ាដែលធ្វើខ្លួនមិនត្រូវ។
  "យ៉ាងណាក៏បុត្រគួរតែដឹងថាសាន់យ៉ាធ្វើព្រោះអ្វី"ម្នាក់ៗស្តាប់បន្ទូលទាំងហួសចិត្តសូម្បីអ្នកបម្រើ។
"ហ្ហឹស!ស្រលាញ់មែនទេ?យើងគួរតែនិយាយវាទៀតទេថាយើងមិនបានស្រលាញ់នាង!មិនបានស្រលាញ់តាំងពីដំបូង!!ហើយទ្រង់ក៏ដូចគ្នា!ទូលបង្គំប្រាប់ទ្រង់តាំងពីនៅតូចថាទូលបង្គំមិនបានស្រលាញ់នាងតែទ្រង់ទេដែលមិនព្រមបញ្ចប់!!ទ្រង់ដឹងទេថានាងនិងទ្រង់វិសនឹងធ្វើអោយទូលបង្គំបាត់បង់បុត្រទៅហើយ!!!"គ្រួសាររាជវង្សទាំងមូលនាំគ្នាភ្ញាក់ផ្អើលអត់តែអ្នកដែលដឹងរឿងប៉ុណ្ណោះ។
    "កុំអោយយើងឃើញមុខនាងម្តងទៀត មិនចឹងយើងមិនធានាទេថាអាចទប់កំហឹងមិនអោយសម្លាប់នាង!!"ជុងហ្គុកងាកទៅនិយាយដាក់សាន់យ៉ាដែលឈ្ងោកមុខទាំងភ័យញ័រខ្លួន។
  "ចំណែកមាតាក៏ដូចគ្នាឈប់មកពាក់ព័ន្ធនិងជីវិតទូលបង្គំទៀតបើមានលើកក្រោយទូលបង្គំនិងលែងគិតពីទំនាក់ទំនងម្តាយកូនហើយទ្រង់ក៏អាចកាត់ទូលបង្គំចេញពីខ្សែរាជវង្សបានទូលបង្គំមិនខ្វល់ឡើយ"ជុងហ្គុកនិយាយហើយក៏បីភរិយាឡើងទៅបន្ទប់សម្រាកមិនទុកឱកាសអោយអ្នកខាងក្រោមបាននិយាយបកស្រាយអ្វីសូម្បីបន្តិចគឺគាំងគ្រប់គ្នាអត់តែបិតាដែលតាមសម្លឹងបុត្រទាំងឈឺចាប់អាណិតបុត្រ។រីឯសាន់យ៉ាក៏យំយកៗ
ដោយមានរ៉ូទ្រីហ្គូអោបលួងលោមទោះនាងខុសតែនាយមិនចង់ដាក់សម្ពាធដោយស្តីអោយនាយថែមនៅចំពោះមុខគ្រប់គ្នាអោយប្អូនខ្មាសគេកាន់តែខ្លាំដែរឯម្ចាស់ក្សត្រីមាត់មួយម៉ាត់ក៏អត់ដែរ។

ហួចមិចគាំងចឹងម៉ាក់ៗវគ្គក្រោយជួបកូនប្រសារហៃ🥹

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now