Ep38:លោកប្តីហ្ហា

2.4K 91 1
                                    


    ក្រឡេកមកមើលម្ចាស់ក្សត្រីនិងព្រះអង្គវិញបន្ទាប់ពីសួរនាំដឹងរឿងហើយក៏នៅអោបលួងលោមមហេសីដែលទ្រង់មិនងាយនឹងទន់ខ្សោយឬក៏ហូរទឹកនេត្រានោះទេប៉ុន្តែថ្ងៃនេះទ្រង់ស្រាប់តែព្រះកន្សែងបន្ទាប់ពីរៀបរាប់ពីកំហុសរបស់ខ្លួនកន្លងមកអោយព្រះអង្គបានសណ្តាប់។ព្រះអង្គមិននឹកស្មានថាអាចបានឮការសារភាពទោសកំហុសដែលមហេសីបានធ្វើតាំងពីមានបុត្រមករហូតដល់ពេលនេះបើទោះទ្រង់បានដឹងតែទ្រង់មិនដែលប្រកាន់ទោសអូសដំណើរទេហើយក៏តែងតែបណ្តោយព្រោះដឹងថាមហេសីស្រលាញ់បុត្រគ្រប់គ្នាទាល់តែហួសហេតុខ្លាំងទើបទ្រង់ចេញមុខដោយផ្ទាល់។
    "ម្ចាស់អូនកុំបន្ទោសខ្លួនឯងអីបុត្រអាចនឹងមិនបានខឹងគ្រាន់តែមិនចង់មានបន្ទូលអ្វីព្រោះដឹងថាម្ចាស់អូននឹងហាម"
  "ហ្ហឹកៗប៉ុន្តែបុត្រក៏មិនអើពើមិនខ្វល់ខ្វាយពីខ្ញុំម្ចាស់បញ្ជាក់អោយឃើញថាបុត្របានស្អប់ខ្ញុំម្ចាស់ហើយក្រាបទូល"ម្ចាស់ក្សត្រីយំអោបព្រះអង្គយ៉ាងណែនហាក់បញ្ចេញភាពឈឺចាប់ចេញមក។
   "បើបុត្រស្អប់តើអាចនៅនិយាយនៅគោរពម្ចាស់អូនទេ?
បុត្រមិនបានស្អប់បុត្រគ្រាន់តែមិនចង់និយាយអ្វីប៉ុណ្ណោះ"
"ម្ចាស់បងលួងខ្ញុំម្ចាស់ប៉ុណ្ណោះខ្ញុំម្ចាស់ដឹង"
"បងមានបន្ទូលពិតមែនបើមិនជឿអូនសង្កេតមើលហើយមានបន្ទូលជាមួយបុត្រទៅគេច្បាស់ជាឆ្លើយគ្រាន់តែមិនសូវជាចង់ស្និតអូនក៏ដឹងថាជុងហ្គុកមានចរិតបែបណា"
  "មកពីខ្ញុំម្ចាស់ទេដែលធ្វើអោយបុត្រទៅជាបែបនឹង"
"បានហើយៗឈប់មានបន្ទូលបន្ទោសបង្អាប់ខ្លួនឯងទៅ
បងជឿថាបុត្រមិនបានស្អប់ម្ចាស់អូនទេ"ព្រះអង្គនៅលួងលោមទ្រង់រហូតទាល់តែឈប់និយាយពីរឿងនោះ

   បើនិយាយពីមួយគូរនេះវិញស្វាមីតែងតែបម្រើប្រពន្ធជា
និច្ចបើទោះជាហាមយ៉ាងមិចក៏ដោយ ជួយច្របាច់ជួយរឹតចង្កេះ ងូតទឹកលាបនេះលាបនោះនិយាយរួមមើលថែមួយចប់មិនអោយប្រពន្ធលំបាកទេទោះនាយមកពីធ្វើការហត់នឿយក៏នាយមិនដែលរអ៊ូនៅមកថ្នាក់ថ្នមប្រពន្ធមួយតង់ទៀត។ឯថេយ៉ុងគ្មានអ្វីក្រៅពីសប្បាយចិត្តញញឹមបិទមាត់មិនជិតហើយក៏តែងតែថតសកម្មភាពនាយទុកផងដែរ។
    "បងទៅងូតទឹកសិនទៅហត់មួយថ្ងៃហើយ"
  "សឺត!បងមិនហត់ទេអូនត្រូវការអ្វីទៀតទេមុនបងចូលងូតទឹក?"
  "ដូចជាអត់មានទេបើមានអូនអាចយកខ្លួនឯងបានបងចូលងូតទឹកទៅ"
  "ជុប!បាទ"នាយរៀបចំខ្លួនចូលងូតទឹកឯថេយ៉ុងញញឹមដាក់ខ្លួនគេងក្តោបពោះ ជុងហ្គុកតែងតែធ្វើអ្វីៗសម្រាប់គេហើយទើបនាយងូតទឹកឡើងគេងជាមួយ។
   "កូនសំណាងណាស់ដែលមានលោកប៉ាល្អបែបនេះ កូនដឹងទេប៉ាកូនមិនដែលអោយម៉ាក់ហត់ទេតាំងពីមានកូនមកសូម្បីតែដើរមិនចង់អោយដើរផង"ថេយ៉ុងលួចនិយាយតិចៗប្រាប់កូនកាត់តាមលោកប៉ាដែលនិយាយជាមួយកូនដែលមិនអាចស្តាប់បានប៉ុន្តែគេសប្បាយចិត្តចង់និយាយប្រាប់កូនអោយបានដឹងថាម៉ាក់គេសប្បាយចិត្តរាល់ថ្ងៃធ្វើអោយគេមានសុខភាពល្អក៏មកពីលោកប៉ាល្អបម្រើម៉ាក់គេមិនអោយខ្វះខាតអ្វីដែរ។
   "ម៉ាក់ស្រលាញ់កូនណា"ថេយ៉ុងអង្អែលពោះថ្នមសម្លឹងទៅទ្វារបន្ទប់ទឹកទាំងញញឹម មិនយូរប៉ុន្មានជុងហ្គុកក៏ចេញមកជូតខ្លួនផ្លុំសក់រួចក៏ឡើងមកគេងអោបប្រពន្ធពីក្រោយថើបអស់ចិត្តទើបសង្ងំគេង។
     ស្អែកឡើង...
   ជុងហ្គុកក្រោកទៅធ្វើការធម្មតាដោយមានថេយ៉ុងទៅជាមួយព្រោះបានសន្យាហើយ។ថេយ៉ុងធ្វើដូចរាល់ដងគឺក្រោករៀបចំខោអាវនិងរៀបចំខ្លួនអោយស្វាមីចំណែកជុងហ្គុកក៏មិនប្រកែកព្រោះដឹងថាទោះនាយហាមដល់ឆ្នាំទៀតក៏ប្រពន្ធគេធ្វើដដែល។
    "នេះជាយាបុត្រទៅណាដែរ?"ពេលញាំអាហារពេលព្រឹកព្រះអង្គក៏សួរព្រោះឃើញថេយ៉ុងតែងខ្លួនដូចទៅធ្វើការ។
   "ទៅធ្វើការជាមួយបុត្រហាមយ៉ាងណាក៏មិនស្តាប់ដែរ"
  "តែជាយាបុត្រមានបុត្រណា"
  "ទារទៅធ្វើការទាល់តែ8ខែហាមមិនបានមានតែអោយទៅជាមួយ"
  "បុត្រទម្រើសជាយាពេកហើយ អ្នកមានផ្ទៃពោះគេអោយនៅផ្ទះកុំចេញទៅក្រៅដើរច្រើនពេកវាឆាប់ចុកចង្កេះ
ញាំអាហារប៉ូវៗហើយអង្គុយយូរក៏មិនកើតដែរ!......"ម្ចាស់ក្សត្រីដែលស្ងាត់ក៏រះមកទាំងជួរអោយអ្នកនៅតុបាយស្ងាត់ជ្រៀបសម្លឹងមើលអ្នកជំនាញរ៉េបៗអោយស្តាប់សូម្បីថេយ៉ុងក៏បើកភ្នែកចំហរមាត់មើលម៉ាក់ក្មេកស្តីអោយដែរ។
   "ទុកនាងនៅផ្ទះហើយ"ពាក្យចុកក្រោយបានមកដល់ម្នាក់ក៏នាំគ្នាដកដង្ហើមវិញព្រោះមុននេះស្តាប់ដល់ភ្លេចដកដង្ហើម។
   "អត់ទេ!ខ្ញុំម្ចាស់មិននៅផ្ទះទេ ខ្ញុំម្ចាស់ចង់ធ្វើការនៅផ្ទះធុញណាស់អត់មានការងារធ្វើទេ"ថេយ៉ុងស្រាប់តែប្រកែកភ្លាមព្រោះតែគេទើបនឹងសុំស្វាមីរួចម្សិលមិញទេខំរកល្បិចថានាយមានស្រីទៀតទម្រាំបានហេតុអីគេត្រូវនៅផ្ទះនោះ។
   "កុំក្បាលរឹងពេកឯងមើលពោះខ្លួនឯងហើយគិតពីស្វាមីដែលធ្វើការហត់ហើយត្រូវមើលឯងទៀតយើងមិនបានខ្លាចបុត្រយើងហត់តែឯងក៏ត្រូវគិតពីខ្លួនឯងនិងកូនដែរនៅផ្ទះជាមួយយើងបើឯងមិនចង់នៅស្ងៀមយើងមានការងារអោយឯងធ្វើ"
   "មាតាចង់ធ្វើអី?"ជុងហ្គុកសួរយ៉ាងលឿនព្រោះខ្លាចមាតានាយធ្វើបាបប្រពន្ធរបស់នាយបើទោះជាដឹងថានាងឆ្នាសតែនាងពោះធំបែបនេះតដៃពិបាកណាស់។
   "បុត្រមិនបាច់បារម្ភខ្លាចមាតាធ្វើបាបបុត្រនិងជាយារបស់បុត្រទេមាតាមិនបានប្រកាន់អ្វីទៀតឡើយ"ម្នាក់ៗឮហើយកាន់តែភ្ញាក់ផ្អើលអត់តែព្រះអង្គដែលញញឹមចំណែកជុងហ្គុកងាកមើលបិតាទើបបិតាងក់ក្បាលបញ្ជាក់តែនាយនៅតែមិនទាន់ប្រាកដចិត្តព្រោះគេស្គាល់មាតាច្បាស់។
   "ធ្វើការដោយសប្បាយចិត្តទៅទុកនាងអោយមាតាមើលអោយ"
  "អត់ទេខ្ញុំម្ចាស់សុំទៅធ្វើការមួយថ្ងៃនឹង"ថេយ៉ុងអោបដៃស្វាមីជាប់ធ្វើមាត់ពេបដូចទាធ្វើអោយម្ចាស់ក្សត្រីនិងព្រះអង្គអស់សំណើច។ចរិតនាងឡិឡក់ដូចក្មេងមិនខុសកោតតែបុត្រអាយុជិត40របស់ពួកទ្រង់លង់ស្រលាញ់កើត។
   "ធ្វើតែមួយព្រឹកបានហើយកុំអោយអង្គុយយូរ"
"ក្រា-ក្រាបទូល"ដល់ទ្រង់ស្លូតបែបនេះនាងធ្វើខ្លួនមិនត្រូវក្រោកអូសស្វាមីដើររាងលឿនឯជុងហ្គុកខ្លាចតែប្រពន្ធដួលប្រឹងអោបចង្កេះតាម។ពេលមកដល់ឡានថេយ៉ុងនិយាយរអ៊ូច្រើនណាស់ធ្វើអោយស្វាមីអស់សំណើចនឹងកាយវិការរៀបរាប់បែបខ្ជីខ្យូតនោះជាខ្លាំង។
   "សឺតៗៗបើមាតាកែប្រែបែបនេះបងក៏សប្បាយចិត្ត"
  "សង្ឃឹមថាមិនមែនពាក្យដែលអូននិយាយទៅកាន់ទ្រង់ទៅចុះ"ថេយ៉ុងធ្វើមុខខ្លាចមព្រោះថ្ងៃនេះគេជួបជាមួយទ្រង់មិនដឹងថាទ្រង់នឹងធ្វើអ្វីដាក់គេទេ។
  "បងគិតថាប្រហែលបែបនឹងហើយធម្មតាមិនថាបងឬបិតាទេទ្រង់មិនស្តាប់ឡើយ"
  "អឹក!លោកប្តីហ្ហា បើអ៊ីចឹងថ្ងៃអូនអាចនឹងមានរឿងអ្វីទេ?"
  "ហ្ហឹសៗអូនខ្លាចមែនទេ?"
"ហឹក បើទ្រង់កាចអូនអត់ខ្លាចទេតែទ្រង់ស្លូតបូតពេកអូនខ្លាចវិញ"
  "ជុប!ត្បិតថាទ្រង់មើលទៅកាចចិត្តអាក្រក់តែបើអូនស្គាល់ទ្រង់ច្បាស់ទ្រង់មិនកាចនោះទេ"
  "បើមានរឿងអីអូនខលប្រាប់បងហើយបងកុំភ្លេចទៅអោយលឿនៗផងឮទេ"
  "បាទទទួលបញ្ជាប្រពន្ធសម្លាញ់"ជុងហ្គុកអោបប្រពន្ធ
ឯដៃអង្អែលពោះនាងថ្នមៗតាមទម្លាប់រហូតដល់ក្រុមហ៊ុន។
     ធ្វើការមិនបានប៉ុន្មានម៉ោងក៏ថ្ងៃត្រង់បាត់ ថេយ៉ុងពត់បត់បែនខ្លួនថ្នមៗទើបជុងហ្គុកមកនាំទៅផ្ទះដើម្បីញាំអាហារក៏ដូចជាជូនគេទៅផ្ទះផងដែរ។មកដលុផ្ទះក៏មានអាហារនិងអ្នកអង្គុយចាំស្រេច គ្រាន់តែដាក់ខ្លួនអង្គុយបានបន្តិចក៏មានសំណួរគួរអោយរន្ធត់សម្រាប់ថេយ៉ុងភ្លាម។
   "មានធ្វើតាមយើងប្រាប់ឬអត់?"
  "ក្រា-ក្រាបទូល?គឺទូលបង្គំមិនបានអង្គុយយូរពេកទេក្រាបទូល អង្គុយធម្មតាប៉ុណ្ណោះ"
  "អង្គុយធម្មតានិយាយធម្មតាទៅហេតុអីក៏ញ័រម៉្លេះ?"
"អត់មានទេក្រាបទូល!!"
"និយាយធម្មតាក៏បានដែរកូន ក្នុងផ្ទះតើណាមួយក៏មិនមែនវាំងហៅប៉ាម៉ាក់បាទចាស៎ធម្មតាទៅកុំអោយពិបាក"ព្រះអង្គឃើញកាយវិការពាក្យសម្តីគេរាងអាក់ៗប្រហែលជាមិនទម្លាប់ទើបអនុញ្ញាតិអោយនិយាយធម្មតាវិញ។
   "ចាស៎លោកប៉ា"ថេយ៉ុងញញឹមស្រាលមិនសូវសមលួងដៀងមើលមាតាជុងហ្គុកបន្តិចឯជុងហ្គុកនាយអស់សំណើចនិងកាយវិការប្រពន្ធណាស់ នាងដូចជាស្វាយ៉ាងចឹងមើលចុះ។
   "ញាំអាហារទៅចៅម៉ាក់ឃ្លានហើយ"សម្តីរបស់ទ្រង់នាំអោយអ្នកទាំងបីរំភើបមិនតិចទេ។
  "នៅសម្លឹងយូរទៀតទេ?ឬថ្ងៃនេះម៉ាក់ស្អាតពេក?"
  "ម៉ាក់ស្អាតប្លែកតែម្តងហើយថ្ងៃនេះ"ជុងហ្គុកញញឹមសរសើរអោយព្រះអង្គត្រេកអរជំនួសមហេសីព្រោះពាក្យដែលជុងហ្គុកតបទ្រង់ធ្វើអោយទ្រង់ស្កុបចង់ស្រក់ទឹកភ្នែកព្រោះខានលេងសើចជាមួយបុត្រយូរ។
  "ប៉ាក៏យល់ចឹងដែរ"
"ខ្ញុំដែរហិហិ"គេនិយាយអស់ហើយតើគេនៅធ្វើអីទៅ?តែថាគ្រាន់តែថេយ៉ុងនិយាយចប់គ្រប់គ្នាក៏សើចសូម្បីអ្នកបម្រើជាមួយម៉ែដោះក៏អស់សំណើចដូចគ្នា។

រ៉ាជេក៍♡

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now